បន្ទាប់ពីបាត់មុខជិត២ឆ្នាំលើឆាកតន្រ្តីពេលនេះតារាចម្រៀង សួស វីសា បានវិលមកកាន់អាជីពសិល្បៈវិញហើយដោយបង្ហាញខ្លួននៅក្នុងកម្មវិធីមួយ។ សំឡេងរបស់តារាចម្រៀងរូបនេះនៅតែទទួលបានការពេញចិត្តពីទស្សនិកជនដដែល និងមតិខ្លះទៀតបានសរសើរពីរូបរាងរបស់ សួស វីសា។
ដូចប្រិយមិត្តមួយចំនួនជ្រាបមកហើយថា សួស វីសា បានបាត់មុខពីវិស័យចម្រៀងដោយសារតែការពរពោះកូនទីពីរនិងបញ្ហាគីឡូរបស់ខ្លួនដោយសារតែមិនមានភាពជឿជាក់និងខ្លាចត្រូវទស្សនិកជនរិះគន់។ បន្ទាប់ពីស្ងាត់ពីសកម្មភាពជិត២ឆ្នាំ សួស វីសា បានសម្រេចចិត្តវិលមកវិញដោយបានបង្ហាញខ្លួនក្នុងការប្រគំតន្រ្តីថ្មីៗនេះ។
តាមការបញ្ជាក់របស់តារាចម្រៀងរូបនេះបានបង្ហាញថាគីឡូរបស់នាងពេលនេះនៅសល់៥៥គីឡូក្រាម ប៉ុន្តែនៅតែមើលឃើញធាត់និងសល់សំបុកពោះដែលសល់ពីការសម្រាលកូន។ សួស វីសា ថែមទាំងសុំចិត្តទស្សនិកជនកុំឱ្យ Bully រូបសម្រស់របស់នាងផងដែរ។ .png)
នៅលើឆាក សួស វីសា បានបំពេអារម្មណ៍ទស្សនិកជនតាមរយៈបទចម្រៀងមនោសញ្ចេតនាដែលជាបទល្បីៗរបស់ខ្លួនដូចជា «ទោះបងចិត្តអាក្រក់ក៏អូនស្រលាញ់» «គេមិនស្រលាញ់យើងទេ» «កុំជឿមនុស្សស្រវឹង»។ សំឡេងរបស់ សួស វីសា នៅតែទទួលបានការសរសើរពីទស្សនិកដោយមានការលើកឡើងថាទឹកដមសំឡេងរបស់តារាចម្រៀងរូបនេះនៅតែមិនប្រែ ពីរោះដូចដើម។ មតិខ្លះទៀតក៏បានសរសើរពីសម្រស់របស់ សួស វីសា ថាស្រស់ស្អាតមិនសូវជាធាត់ដូចមុនឡើយ។
ក្រៅពីអាជីពសិល្បៈ សួស វីសា គឺជាម្ចាស់ក្រុមហ៊ុនមួយរូបដែលរកស៊ីច្រើនមុខជាមួយនឹងស្វាមីគឺលោក ថមមី។ ក្នុងពេលកន្លងមកនេះដ្បិតតែអ្នកទាំងពីរមានបញ្ហារកាំរកូសខ្លះៗក្តីប៉ុន្តែអ្នកទាំងពីរបានផ្សះផ្សារចំណងអាពាហ៍ពិពាហ៍ឡើងវិញ៕










