អស្ចារ្យមែនត្រឹមរយៈពេល១០ថ្ងៃសោះ បទចម្រៀង “ស្រឡាញ់អ្វីដែលខ្មែរមាន” មានចំនួនអ្នកមើលជាង៥០លានដងនៅក្នុង YouTube
“ស្រឡាញ់អ្វីដែលខ្មែរមាន” ជាបទចម្រៀងផ្លូវការរបស់ Sea Games ៣២ ឈានដល់ជាង ៥០ លានដងនៅលើ YouTube បន្ទាប់ពីបង្ហោះបានចំនួន ១០ ថ្ងៃ។
បទនេះចេញនៅថ្ងៃទី១០ ខែមេសា ដែលសម្តែងដោយតារាចម្រៀង៤រូប គឺលោកឧកញ្ញ៉ាព្រាប សុវត្ថិ, លោកឧកញ្ញ៉ាខេមរៈ សិរីមន្ត, លោកខេម, និងកញ្ញា តន់ ច័ន្ទសីម៉ា។ នៅលើ YouTube វីដេអូនេះបានទាក់ទាញមតិយោបល់ជាង ១៥,០០០ ។ ទស្សនិកជនដែលមកពីប្រទេសជាច្រើននៅលើពិភពលោក បានសរសើរនូវបទចម្រៀងដែលងាយស្រួលស្តាប់ សាច់ភ្លេងដ៏រីករាយ វប្បធម៌ខ្មែរ ប្រកបដោយភាពសុខដុមនៃឧបករណ៍ប្រពៃណីជាច្រើន។
MV នេះគឺថតនៅរាជធានីភ្នំពេញ ដែលមានអ្នករាំអមពីក្រោយចំនួន ១,០០០នាក់។ បទនេះក៏បានបង្ហាញអំពីទីតាំងសំខាន់ៗមួយចំនួនដូចជា ពហុកីឡាដ្ឋានមរតកតេជោ ប្រាសាទអង្គរវត្ត ស្ពានអ្នកលឿង និងមុខម្ហូបប្រពៃណីមួយចំនួននៅក្នុង MV ។ លើសពីនេះ រូបភាពនៃកីឡាមួយចំនួន រួមទាំងក្បាច់គុនបុរាណរបស់កម្ពុជា គឺគុនខ្មែរ ត្រូវបានបញ្ចូលផងដែរ។
គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ Sea Games ៣២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ដល់ថ្ងៃទី ១៧ ខែឧសភា នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។ ពិធីសម្ពោធបានធ្វើឡើងនៅល្ងាចថ្ងៃទី៥ ឧសភា នៅពហុកីឡាដ្ឋានជាតិមរតកតេជោ ។ ប្រទេសកម្ពុជាបាននាំចូលក្នុងសមាជកីឡាចំនួន ៣៧ ដែលក្នុងនោះកីឡាបាល់ទាត់បុរសបានប្រកួតនៅដើមថ្ងៃទី ២៩ ខែមេសា៕



















ប្រភព ៖ China Face











