ក្រសួងពាណិជ្ជកម្មបានប្រកាសនៅល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣ ទៅដល់ក្រុមហ៊ុន សហគ្រាសជាតិ និងអន្តរជាតិនានា ដែលមានផលិតផលគុណភាពខ្ពស់អាចដាក់តាំងផ្សព្វផ្សាយ និងលក់ផលិតផល ក្នុងអំឡុងព្រឹត្តិការណ៍ស៊ីហ្គេមដោយតម្រូវឱ្យទាក់ទងបំពេញបែបបទជាមុនសិន។

ការរៀបចំព្រឹត្តិការណ៍ខាងលើនេះមានឈ្មោះថា “ផ្សារណាត់ផលិតផលមានគុណភាព (Top Brand Fair)” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៥-២១ ខែឧសភា ឆ្នាំ២០២៣(ចំនួន១៧ថ្ងៃ) នៅវិមានអាហារ ទីក្រុងរណបជ្រោយចង្វា ផ្លូវ OCIC (ផ្លូវទៅកាន់ពហុកីឡដ្ឋានមរតតេជោ) រាជធានីភ្នំពេញ ក្រោមកិច្ចសហការក្រុមហ៊ុន ភីធីជី ជាមួយ ក្រុមហ៊ុន OCIC

«ផ្សារណាត់ផលិតផលគុណភាពខ្ពស់» នេះធ្វើឡើងដើម្បីចូលរួមអបអរសាទរ ព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តដែលព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះលើកដំបូងក្នុងការរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំជាងគេនៅក្នុងតំបន់អាស៊ានគឺ កីឡាស៊ីហ្គេមលើកទី៣២ ដែលផ្តល់ឱកាសជូនដល់ក្រុមហ៊ុន សហគ្រាសជាតិ និងអន្តរជាតិនានា ដែលមានផលិតផលគុណភាពខ្ពស់អាចដាក់តាំងផ្សព្វផ្សាយ និងលក់ផលិតផល ក្នុងអំឡុងព្រឹត្តិការណ៍ស៊ីហ្គេមនេះ ដោយតម្រូវឱ្យម្ចាស់ផលិតផលទាក់ទង និងបំពេញបែបបទ ចាប់ពីថ្ងៃជូនដំណឹង រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៣៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXLD0HX267Y9xtvqc4fwm1LQR42cN7FH7IfZEQkOmyfUewa_2QMgeYdLKB1Y7Ott0vbhsfzbK4w9ptQwyLWyMiIF8XLiuCPHx2RxgOmOZIJMR8o6JNys7-u0W46vG8Xqz1sPCXc33F2wyw8yRMp0zbaXecepm_hiubWLxw1YoMvLDbrIp6LIXsUwj1/s2048/342367652_191812607046722_2482421850441072836_n.jpg