Home ព័ត៌មានអន្តរជាតិ កីឡាករថៃ Somrak Khamsing ផ្តាំផ្ញើបែបនេះមកកាន់ សុតសាខន

កីឡាករថៃ Somrak Khamsing ផ្តាំផ្ញើបែបនេះមកកាន់ សុតសាខន

261
0

ប្រទេសថៃ ៖ អ្នកលេងបណ្តាញសង្គមក្នុងប្រទេសថៃបាននាំគ្នារិះគន់លើកីឡាករប្រដាល់ សុតសាខន យ៉ាងខ្លាំងក្លា ក្រោយពីកីឡាកររូបនេះទៅប្រដាល់នៅខេត្តសៀមរាប ប្រទេសកម្ពុជា កាលពីថ្ងៃទី១៥ ខែមេសា កន្លងមក ហើយបានចាញ់ពិន្ទុកីឡាករខ្មែរ ព្រំ សំណាង ។ ការនាំគ្នារិះគន់កីឡាករ សុតសាខន ដោយសារតែអ្នកគាំទ្រកីឡា Muay Thai មិនចង់ឱ្យ សុតសាខន មកប្រដាល់នៅប្រទេសកម្ពុជាទេ ព្រោះហាក់ដូចជាគាំទ្រគុនខ្មែរដោយផ្ទាល់ ។

នាពេលថ្មីៗនេះ កីឡាករថៃម្នាក់ឈ្មោះ Somrak Khamsing ជាវីរបុរសមេដាយមាសអូឡាំពិកប្រចាំឆ្នាំ១៩៩៦ ដំបូងគេរបស់ប្រទេសថៃ បានផ្តល់បទសម្ភាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មានថា ការទៅប្រដាល់នៅប្រទេសកម្ពុជា គឺកីឡាករថៃអាចទៅបានដើម្បីចិញ្ចឹមក្រពះរបស់ខ្លួន ប៉ុន្តែត្រូវតែទៅប្រដាល់ដោយមានកិត្តិយស ហ្វឹកហាត់មុនឱ្យបានល្អ និងត្រៀមខ្លួនផងដែរ ។Somrak Khamsing: The Uncrowned King of Muay Thai - Muay Thai Citizen

កីឡាករ Somrak Khamsing បន្តថា ៖ «កីឡាករ សុតសាខន ឈរក្នុងលំដាប់ទី១ របស់ប្រទេសថៃរួចទៅហើយ បើគេបានត្រៀមខ្លួនឱ្យបានល្អ ឬមិនប្រមាថនោះ ខ្ញុំជឿថា គេនឹងមិនចាញ់បែបនេះទេ ។ ខ្ញុំសូមផ្តាំផ្ញើទៅប្អូនជាកីឡាករថា ការទៅប្រកួតលំដាប់ស៊ីហ្គេម ឬក្នុងកម្មវិធីគុនខ្មែរ គឺត្រូវតែត្រៀមខ្លួនឱ្យបានល្អ ហើយកុំទៅប្រកួតដោយប្រមាថឱ្យសោះ» ។

គួរបញ្ជាក់ថា បើទោះជាកីឡាករ សុតសាខន បានចេញមុខមកបកស្រាយ និងសុំទោសដល់សាធារណជនទាំងអស់ពីការប្រកួតចាញ់នៅប្រទេសកម្ពុជាក្តី ប៉ុន្តែអ្នកគាំទ្រកីឡា Muay Thai នៅតែបន្តរិះគន់មកលើកីឡាកររូបនេះឥតឈប់ឈរ ។ ពេលមកប្រកួតនៅខេត្តសៀមរាប សុតសាខន បាននិយាយមកកាន់សារព័ត៌មានកម្ពុជាថា ៖ «មួយជីវិតរបស់ខ្ញុំស្គាល់តែពាក្យថា Muay Thai ហើយពេលនេះ មានរឿងថា គុនខ្មែរជាដើមកំណើតរបស់ Muay Thai ហើយបើកម្ពុជាគិតថា គុនខ្មែរជារបស់ប្រទេសអ្នក អីចឹង អ្នកក៏ជួយគ្នាគាំទ្រ និងផ្សព្វផ្សាយទៅ ចំណែក Muay Thai គឺជារបស់ប្រទេសថៃ ហើយមនុស្សលើពិភពលោកបានស្គាល់រួចហើយ ហើយជនជាតិថៃក៏ជួយគាំទ្រ Muay Thai ដូចគ្នាដែរ» ។No photo description available.

សុតសាខន បន្តថា ៖ «ប៉ុន្តែសារព័ត៌មានកម្ពុជាយកពាក្យសម្តីរបស់ខ្ញុំទៅកាត់តយ៉ាងម៉េច ខ្ញុំក៏មិនដឹងដែរ គឺនៅសល់ត្រឹមតែពាក្យខ្ញុំនិយាយថា ថៃត្រូវសហការជាមួយកម្ពុជា ដើម្បីរួមគ្នាជំរុញកីឡាគុនខ្មែរ ជាមួយ Muay Thai ឱ្យគ្រប់គ្នាស្គាល់ ។ ដូច្នេះ អត្ថន័យវាខុសគ្នាបាត់ ហើយពលរដ្ឋថៃក៏នាំគ្នាជេរខ្ញុំ» ៕ ប្រភព ៖ Thairath