យោងតាមប្រសាសន៍របស់ឯកឧត្ដម គុជ គីមឡុង ប្រធានសហព័ន្ធអុកចត្រង្គ ក្នុងកិច្ចសម្ភាសន៍បានអោយដឹងថា ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងមានវិញ្ញាសាប្រកួតកីឡាអុកចត្រង្គ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែមេសា រហូតដល់ថ្ងៃទី០៩ ឧសភា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ វិញ្ញាសានេះ នឹងមានអ្នកចូលរួមប្រកួតចំនួន៧ប្រទេស រួមមានប្រទេសកម្ពុជាដែលជាម្ចាស់ផ្ទះ ប្រទេសឡាវ ថៃ វៀតណាម មីយ៉ាន់ម៉ា ម៉ាឡេស៊ី និងប្រទេសហ្វីលីពីន ដែលមានកីឡាករសរុបចំនួន៦២រូប។May be an image of 1 personចំពោះវិញ្ញាសាដែលត្រូវប្រកួត គឺមានចំនួន៧វិញ្ញាសា។ ឯកឧត្តម បានមានប្រសាសន៍បន្តថា ប្រទេសកម្ពុជានឹងមានកីឡាករសរុបចំនួន ១២រូប ក្នុងនោះ កីឡាការីនីមានចំនួន០២រូប។
ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ កីឡាករទាំងអស់បានត្រៀមខ្លូនរួចជាស្រេច ក្នុងការប្រឹងប្រែងស្វែងរកលទ្ធផលល្អ ដើម្បីចូលរួមលើកស្ទួយវិស័យកីឡាជាតិរបស់យើង។
ក្រៅពីការប្រកួតអុកចត្រង្គ ក៏នៅមានវិញ្ញាសារចំនួន៩ទៀតផងដែរដែលនឹងចាប់ផ្តើមមុនពិធីបើកព្រឹត្តិការណ៍សុីហ្គេម៖

  1.  កីឡាគ្រីឃីត (ចាប់ផ្តើមនៅថ្ងៃទី២៩ ខែមេសា ដល់ថៃទី៦ ខែឧសភា ឆ្នាំ២០២៣)
  2.  កីឡាអេឡិចត្រូនិក (ចាប់ផ្តើមនៅថ្ងៃទី៤ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣)
  3.  កីឡាបាល់ទាត់ (ចាប់ផ្តើមនៅថ្ងៃទី២៩ ខែមេសា ដល់ថៃទី១៦ ខែឧសភា ឆ្នាំ២០២៣)
  4.  កីឡាហុកគី (ចាប់ផ្តើមនៅថ្ងៃទី១ ដល់ថៃទី៨ ខែឧសភា ឆ្នាំ២០២៣)
  5. កីឡាជឺជីតស៊ូ (ចាប់ផ្តើមនៅថ្ងៃទី៤ ដល់ថៃទី៧ ខែឧសភា ឆ្នាំ២០២៣)
  6. កីឡាគុនល្បុក្កតោ (ចាប់ផ្តើមនៅថ្ងៃទី៤ ដល់ថៃទី១០ ខែឧសភា ឆ្នាំ២០២៣)
  7. កីឡាឧបសគ្គ (ចាប់ផ្តើមនៅថ្ងៃទី៣ ដល់ថៃទី៧ ខែឧសភា ឆ្នាំ២០២៣)
  8. កីឡាជិះទូកប្រពៃណី (ចាប់ផ្តើមនៅថ្ងៃទី១ ដល់ថៃទី៨ ខែឧសភា ឆ្នាំ២០២៣)
  9. កីឡាបាល់ទះ (ចាប់ផ្តើមនៅថ្ងៃទី៣ ដល់ថៃទី១៤ ខែឧសភា ឆ្នាំ២០២៣)May be an image of 3 people and chessMay be an image of 7 people and chess