Home Blog Page 1795

ម៉ាឡេសុីជាប្រទេសដំបូងគេ ប្រកាសចំនួនអត្តពលិក មកចូលរួមសុីហ្គេមនៅកម្ពុជា

0

ក្រុមប្រឹក្សាកីឡាអូឡាំពិកនៃប្រទេសម៉ាឡេស៊ី (OCM ឬ MOM) បាន ប្រកាសជាផ្លូវការនូវបញ្ជីឈ្មោះអត្តពលិក និងមន្ត្រីដែលត្រូវបានជ្រើសរើស តំណាងឱ្យប្រទេសរបស់ខ្លួន សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។

លោក Dr. Tan Sri Mohamad Norza Zakaria ដែលជាប្រធានក្រុមប្រឹក្សាកីឡាអូឡាំពិកនៃប្រទេសម៉ាឡេស៊ី  បានប្រគល់វិញ្ញាបនបត្រដល់តំណាងប្រតិភូ កីឡាម៉ាឡេស៊ី ចំនួន៩១៤នាក់ ក្នុងនោះមានអត្តពលិក ចំនួន៦៧៧នាក់ (កីឡាករ ៤០៣នាក់ កីឡាការិនី ២៧៤នាក់) និងមន្ត្រី ចំនួន២៣៧នាក់ ដែលនឹងចូលរួមក្នុងការប្រកួតលើកីឡាចំនួន ៣៤ប្រភេទ។

លោកបានបន្តថា៖ “អត្តពលិក និងមន្ត្រី ដែលបានទទួលវិញ្ញាបនបត្រជ្រើសរើសនេះ គឺស្ថិតក្នុងចំណោមអ្នកដែលត្រូវបានជ្រើសរើសតាមរយៈដំណើរការពិនិត្យនៅក្នុងគណៈកម្មាធិការជ្រើសរើស របស់ក្រុមប្រឹក្សាអូឡាំពិកនៃប្រទេសម៉ាឡេស៊ី ដែលបានប្រជុំ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ និងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣”។

ហើយលោកក៏បានរំពឹងយ៉ាងមុតមាំដែរថា៖ “យើងសង្ឃឹមថា ការអនុម័ត និងការជ្រើសរើសមិនត្រូវបានខ្ជះខ្ជាយទេ ដោយសារស៊ីហ្គេម ត្រូវបានចាត់ទុកថា ជាការត្រៀមចាប់ផ្ដើមការប្រកួតកម្រិតអន្តរជាតិ និងជាជំហានមួយឆ្ពោះទៅកាន់ព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) និងអូឡាំពិក (Olympic Games)។ ដូច្នេះគួរតែប្រើឱកាសនេះឱ្យបានច្រើនបំផុត”៕

ចូ បៃដិន នឹងធ្វើតាមលំអានរបស់ដូណាល់ត្រាំ ប្រសិនTikTokមិនលក់ភាគហ៊ុនឲ្យ

0

រដ្ឋធានីវ៉ាស៊ីនតោន៖ ស្របពេលទំនាក់ទំនងការទូត រវាងក្រុងវ៉ាស៊ីនតោន និង ក្រុងប៉េកាំង កំពុងតែធ្លាក់ចុះខ្លាំងនោះ ក៏មានសេចក្ដីរាយការណ៍ ពីក្រុមហ៊ុនបណ្ដាញសង្គមយក្សរបស់ចិន អះអាង ពីការគំរាមកំហែងរបស់សហរដ្ឋអាមេរិក ប្រសិនបើមិនលក់ភាគហ៊ុនរបស់ Tik Tok ឲ្យខ្លួន។

សារព័ត៌មាន Channel News Asia បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣ ថា ក្រុមហ៊ុនចិន ByteDance បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃពុធ ថា រដ្ឋការរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បានទាមទារឱ្យម្ចាស់ TikTok របស់ចិន ដកភាគហ៊ុនរបស់ពួកគេ នៅក្នុងកម្មវិធីវីដេអូដ៏ពេញនិយម ឬ ប្រឈមនឹងការហាមឃាត់ អាចនឹងកើតមាន នៅសហរដ្ឋអាមេរិក។Biden's campaign tells staffers to delete TikTok from their phones

សកម្មភាពបែបនេះ ត្រូវបានសារព័ត៌មាន Wall Street Journal រាយការណ៍មុនដំបូង ហើយវាជាជំហានដ៏គួរឱ្យភ្ញាក់ផ្អើលបំផុត នៅក្នុងគោលនយោបាយថ្មីៗរបស់មន្ត្រីអាមេរិក និងសមាជិកសភា បានលើកឡើង អំពីការភ័យខ្លាច ថា ទិន្នន័យរបស់អ្នកប្រើប្រាស់ TikTok របស់អាមេរិក អាចត្រូវបានបញ្ជូន ទៅកាន់រដ្ឋាភិបាលក្រុងប៉េកាំង។

នៅក្នុងរដ្ឋការរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក មកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump) បានព្យាយាម ហាមឃាត់ Tik Tok នៅក្នុងឆ្នាំ២០២០ ប៉ុន្ដែត្រូវបានរារាំង ដោយតុលាការ។ ចំណែកនៅក្នុងរដ្ឋការរបស់ប្រធានាធិបតី មកពីគណបក្សប្រជាធិបតេយ្យ លោក ចូ បៃដិន ក៏បានបង្ហាញសកម្មភាព ជាលើកដំបូង គំរាមកំហែងដល់ការហាមឃាត់ Tik Tok ។White House mandates TikTok be removed from all government devices in 30  days | KRCG

លោក ប៊្រូក អូប៊ឺរវ៉េតទ័រ (Brooke Oberwetter) អ្នកនាំពាក្យរបស់ Tik Tok បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មានរបស់ចក្រភពអង់គ្លេស Reuters ថា កាលពីពេលថ្មីនេះ ក្រុមហ៊ុន បានឮពីគណៈកម្មាធិការវិនិយោគបរទេស នៅសហរដ្ឋអាមេរិក ដឹកនាំដោយក្រសួងសេដ្ឋកិច្ចអាមេរិក ហៅកាត់ CFIUS ទាមទារឲ្យម្ចាស់ App របស់ចិន លក់ភាគហ៊ុនរបស់ខ្លួន។ មួយវិញទៀត ប្រសិនបើម្ចាស់ App មិនលក់ ពួកគេនឹងត្រូវប្រឈមមុខនឹងបម្រាមរបស់សហរដ្ឋអាមេរិក ជុំវិញ App វីដេអូទាំងនោះ។

បើតាម The Journal បានរាយការណ៍ ថា ភាគហ៊ុនចំនួន៦០ភាគរយរបស់ក្រុមហ៊ុន ByteDance គ្រប់គ្រងដោយវិនិយោគិនពិភពលោក, ២០ភាគរយ គ្រប់គ្រងដោយបុគ្គលិក និង ២០ភាគរយ គ្រប់គ្រងដោយក្រុមស្ថានិក Tik Tok ។ ដោយឡែក CFIUS ជាស្ថាប័នសន្ដិសុខជាតិដ៏មានអំណាចរបស់សហរដ្ឋអាមេរិក កាលពីឆ្នាំ២០២០ បានផ្ដល់អនុសាសន៍ជាឯកច្ឆ័ន្ទ ទាមទារឲ្យក្រុមហ៊ុន ByteDance ដក TikTok ចេញ។Tik Tok Fashion: Here's What I Learned About Style on the App. | Vogue

អ្នកនាំពាក្យរបស់ Tik Tok រូបនេះ បានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ថា «ប្រសិនបើកិច្ចការពារសន្តិសុខជាតិ ក្លាយជាកម្មវត្ថុនោះ ការដក Tik Tok ចេញ នៅតែមិនអាចដោះស្រាយបញ្ហាបាននោះឡើយ។ ចំណែក ការផ្លាស់ប្តូរកម្មសិទ្ធិ នឹងមិនដាក់កំហិតថ្មីណាមួយ លើលំហូរទិន្នន័យ ឬ ការចូលប្រើនោះដែរ»។

TikTok គ្រប់គ្រងដោយក្រុមហ៊ុន ByteDance មានអ្នកប្រើប្រាស់ជាង១០០លាន នៅសហរដ្ឋអាមេរិក។ ប៉ុន្ដែទោះជាយ៉ាងណា សេតវិមានរបស់ប្រធានាធិបតី លោក ចូ បៃដិន មិនបានធ្វើការអត្ថាធិប្បាយ ជុំវិញសេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យ Tik Tok នោះឡើយ៕

ក្រោយពីជួបគ្រោះរញ្ជួយដី ប្រទេសតួកគីជួបទឹកជំនន់ម្តង

0

ប្រទេសតួកគី ៖ រថយន្តជាច្រើនគ្រឿងដែលមានមនុស្សជាប់នៅខាងក្នុងបានអណ្តែតទៅតាមទឹកហូរនៅទីក្រុង Sanliurfa ដែលបានទទួលរងផលប៉ះពាល់ខ្លាំងបំផុតដោយសារទឹកជំនន់លើកនេះ ។ លើសពីនេះ លំនៅឋានរបស់ពលរដ្ឋ និងផ្លូវជាច្រើនខ្សែបានលិចនៅក្រោមទឹក ហើយភ្នាក់ងារសង្គ្រោះកំពុងស្វែងរកអ្នកនៅរស់រានមានជីវិតដែលជាប់ក្នុងអគារ ឬលំនៅឋាន ។Turkey floods kill at least 14 in earthquake-hit zones - Al-Monitor:  Independent, trusted coverage of the Middle East

គ្រោះទឹកជំនន់ដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងនេះបានធ្វើឱ្យទីក្រុង Adiyaman និងទីក្រុង Sanliurfa របស់ប្រទេសតួកគីកាន់តែលំបាកខ្លាំងថែមទៀត ខណៈទីក្រុងទាំងពីរនេះទើបតែទទួលរងគ្រោះដោយសាររញ្ជួយដីកាលពី៥សប្តាហ៍មុន ។ គេបានរាយការណ៍ថា គ្រោះទឹកជំនន់ធ្វើឱ្យពលរដ្ឋតួកគីស្លាប់ចំនួន១៤នាក់ និងបាត់ខ្លួន៥នាក់ ។Flash flooding leaves several dead in southern Turkey

Sanliurfa គឺជាទីក្រុងដែលមានអ្នកស្លាប់ច្រើនបំផុតដោយសារទឹកជំនន់លើកនេះ គឺស្មើ១២នាក់ ក្នុងនោះមានជនជាតិស៊ីរី៥នាក់ផងដែរ រីឯក្រុង Adiyaman មានអ្នកស្លាប់២នាក់ គឺជាអ្នករស់រានមានជីវិតពីគ្រោះរញ្ជួយដីនាពេលកន្លងមក ។ ពួកគេគ្មានផ្ទះសម្បែងទេ ខណៈផ្ទះបានខូចខាតដោយសាររញ្ជួយដី រហូតត្រូវមករស់នៅក្នុងផ្ទះធ្វើពីទូរកុងតឺន័រ ប៉ុន្តែពួកគេបានស្លាប់ដោយសារទឹកជំនន់លិចផ្ទះទៅវិញ ។Turkey – 1 Dead, 4 Missing After Flash Floods in Şanlıurfa and Adıyaman –  FloodList

គួរបញ្ជាក់ថា កាលពីថ្ងៃទី៦ ខែកុម្ភៈ កន្លងមក ប្រទេសតួកគីបានជួបគ្រោះរញ្ជួយដីខ្លាំងក្លាបំផុតក្នុងកម្រិត៧វ៉ិកទ័រ ចំនួន២ដងក្នុងថ្ងៃតែមួយ ដែលបណ្តាលឱ្យមានមនុស្សស្លាប់ចំនួន៤៨.០០០នាក់ និងធ្វើឱ្យមនុស្សជាច្រើនលាននាក់ទៀតគ្មានផ្ទះសម្បែង៕

ប្រភព ៖ TNN World

ប្រទេសទាំង១០ដែលមានបំណុលច្រើនជាងគេលើពិភពលោកក្នុងឆ្នាំ២០២៣

0

នៅជុំវិញពិភពលោកប្រទេសនីមួយៗសុទ្ធតែមានបំណុលរៀងៗខ្លួន ដើម្បីយកទៅអភិវឌ្ឍប្រទេសជាតិនិងសង្គមជាតិ ដោយឡែកប្រទេសទាំង១០នេះត្រូវបានជាប់ឈ្មោះជាប្រទេសដែលមានបំណុលច្រើនជាងគេលើពិភពលោកក្នុងឆ្នាំ២០២៣។ ដូច្នេះហើយតោះចូលរួមយល់ដឹងទាំងអស់គ្នា៖Updating the most indebted countries in the world - Monetary and Banking  Research Institute

១.ប្រទេសអាមេរិក៖ គិតត្រឹមឆ្នាំ២០២៣នេះប្រទេសអាមេរិកមានបំណុល ១៩.២៣ ម៉ឺនលានដុល្លារ
២.ប្រទេសជប៉ុន៖ គិតត្រឹមឆ្នាំ២០២៣នេះប្រទេសជប៉ុនមានបំណុល ៩.០៧ ម៉ឺនលានដុល្លារ
៣.ប្រទេសអ៊ីតាលី៖ គិតត្រឹមឆ្នាំ២០២៣នេះប្រទេសអ៊ីតាលីមានបំណុល ២.៤៨ ម៉ឺនលានដុល្លារ
៤.ប្រទេសបែលស្សិក៖ គិតត្រឹមឆ្នាំ២០២៣នេះប្រទេសបែលស្សិកមានបំណុល ៤៥៦.៨ ពាន់លានដុល្លារ
៥.ប្រទេសក្រិក៖ គិតត្រឹមឆ្នាំ២០២៣នេះប្រទេសក្រិកមានបំណុល ៣៧៩ ពាន់លានដុល្លារ
៦.ប្រទេសព័រទុយហ្កាល់៖ គិតត្រឹមឆ្នាំ២០២៣នេះប្រទេសព័រទុយហ្កាល់មានបំណុល ២៦៤ ពាន់លានដុល្លារ
៧.ប្រទេសសាំហ្កាពួ៖ គិតត្រឹមឆ្នាំ២០២៣នេះប្រទេសសាំហ្កាពួមានបំណុល ២៥៤ ពាន់លានដុល្លារ
៨.ប្រទេសសាយប្រឹស៖ គិតត្រឹមឆ្នាំ២០២៣នេះប្រទេសសាយប្រឹសមានបំណុល ២១.៦៤ ពាន់លានដុល្លារ
៩.ប្រទេសប៊ូតាន៖ គិតត្រឹមឆ្នាំ២០២៣នេះប្រទេសប៊ូតានមានបំណុល ២.៣៣ ពាន់លានដុល្លារ
១០.ប្រទេសអេស្ប៉ាញ៖ គិតត្រឹមឆ្នាំ២០២៣នេះប្រទេសអេស្ប៉ាញមានបំណុល ១.២៤ លានដុល្លារ៕20 Countries With the Least Amount of Debt

គ្រាន់តែកីឡាករប្រេស៊ីលលើកស្ទួយ «គុនខ្មែរ» ក៏ថៃតវ៉ាដែរ

0

ប្រទេសថៃ ៖ កីឡាករប្រេស៊ីលម្នាក់ឈ្មោះ Thiago Teziera បានទទួលពានរង្វាន់ជាអ្នកប្រដាល់សេរី និងធ្លាប់ប្រឡូកក្នុងកីឡា Muay Thai នៅប្រទេសថៃជាច្រើនលើក ហើយមានពលរដ្ឋខ្មែរស្រឡាញ់ចូលចិត្ត បន្ទាប់ពីកីឡាកររូបនេះជួយគាំទ្រកីឡា «គុនខ្មែរ» ។ ប៉ុន្តែបែរជាពលរដ្ឋថៃនាំគ្នារិះគន់ទៅវិញ ហើយនិយាយថា បើគាំទ្រកីឡារបស់កម្ពុជា គឺត្រូវលុបរូបសាក់ដែលសរសេរពាក្យថា «Muay Thai» ចេញពីខ្នងសិន ។

លោក Thiago Teziera បានក្លាយជាកីឡាករម្នាក់ដែលពលរដ្ឋកម្ពុជាស្រឡាញ់ចូលចិត្តយ៉ាងឆាប់រហ័ស ក្រោយពីលោកបង្ហោះសរសើរពីកីឡា «គុនខ្មែរ» ព្រមទាំងប្រកាសថា នឹងយកសិល្បៈការតស៊ូរបស់កម្ពុជាទៅផ្សព្វផ្សាយនៅទូទាំងពិភពលោក ហើយនាថ្ងៃអនាគត លោកនឹងនាំក្រុមគ្រួសារមកកម្ពុជាផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiySpNqrujQPvZKT5B9r-CHGeuGSV2MeJuR6w5Un8Ov9ip9JuI-gYSq-sVa-KuWpeXwtm-BlEOsMgrZYamR3Z_fTBrJ-NF5_ieFPKW1e9Te1a0ckqwtQgV8507rRUFRNqWsriU8YTz8ZzJgh9OIpBekju160L15OgWv6FoPoU9iDchH3xDUIapt63LG/s868/photo_2023-03-16_13-54-23%20(2).jpg

ក្រោយពីកីឡាករ Thiago Teziera ល្បីល្បាញក្នុងបណ្តាញសង្គមបានធ្វើឱ្យអនុប្រធានកិត្តិយសសហព័ន្ធកីឡាប្រដាល់កម្ពុជា លោក ស្រី ចាន់ថន លើកសរសើរ ព្រមទាំងនាំកីឡាករវ័យ៣០ឆ្នាំរូបនេះទៅទស្សនាប្រាសាទបុរាណរបស់កម្ពុជា ដើម្បីបង្ហាញពីចម្លាក់ថ្មដែលបញ្ជាក់ថា វាជាដើមកំណើតនៃក្បាច់គុនខ្មែរ និងជាមោទនភាពរបស់ពលរដ្ឋខ្មែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUyQlsmj44Co1JGduQ27b7TLZdQnLiNpSCfiBoHCLH3IyonwfA9quEb3qQUz6bj4jzikCbLzGi76RoesLTxd0FHNaXMfa0fxCIdDJkZNRjFGWS4Xez2DwvV9ibXcQvIBJJaQqeAaAKMmBizS0irIXIwuqQ58TUaIWOFrsCH5kwJt-p6OFhYhCmjNv4/s1280/photo_2023-03-16_13-54-24%20(2).jpg

ទោះយ៉ាងណា ពលរដ្ឋថៃបានអះអាងក្នុងទំព័រហ្វេសប៊ុកថៃឈ្មោះ sanook sport ថា លោក Thiago Teziera ធ្លាប់បានឡើងប្រដាល់នៅប្រទេសថៃជាច្រើនលើក ហើយក៏ធ្លាប់មកហ្វឹកហាត់នៅខេត្តភូកេត និងបានសាក់ពាក្យថា «Muay Thai» ធំៗនៅលើខ្នងផងដែរ ។ ប៉ុន្តែដោយសារលោក Thiago Teziera គាំទ្រកីឡារបស់ខ្មែរ បានធ្វើឱ្យអ្នកគាំទ្រកីឡា «Muay Thai» ជាច្រើននាក់លើកឡើងថា គួរតែលុបរូបសាក់នេះចេញសិនទៅ ខណៈកីឡាកររូបនេះសាក់ពាក្យថា «Muay Thai» តែបែរជាទៅគាំទ្រ «គុនខ្មែរ» ទៅវិញ ។ ពលរដ្ឋថៃអះអាងថា វាមិនពិតជាមិនសមហេតុផលទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMEplU8nUH1YU0yCI29re934ooZ3-K8LdEc75i9kDZoLAof4bdfYhJ0qbbJkqgs40pUVJcGnYZiLgBbHvcjWwYxNxVtDAf_Nap6B76-yQYkfIjnGp1K9W1wWUDcXHMVPYrEo7Lh9YQQj560_6flqtnGahIW6LlMbgYIkE290coQL1lpohLfMZkjiKW/s750/photo_2023-03-16_13-54-22.jpg

អ្នកលេងបណ្តាញសង្គមថៃនិយាយថា កម្ពុជាបានព្យាយាមជំរុញឱ្យពិភពលោកស្គាល់កីឡា «គុនខ្មែរ» របស់ខ្លួន និងសម្រេចចិត្តប្រើប្រាស់ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូងក្នុងរយៈពេល៦៤ឆ្នាំ ដើម្បីជាឱកាសផ្សព្វផ្សាយកីឡានេះឱ្យពិភពលោកបានស្គាល់ និងមិនអនុញ្ញាតឱ្យប្រើពាក្យថា «Muay Thai» ទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3ojc3Rv49tRi3nKgTjW6Y1e0JLPB0bI2TbTIuzrVQl9WUPXEccCTaXfbLmcJNOtAXb9NgfwREdXLDOPvcyoyVRMfxwe-eKF8qirEW1ukJIH4bPvkM8k5nlQwTnia03G7JTeaL1GUlK8MrkoLrZuVjpDcxIQq2NI5rBdJWF_Mh4Gud_MOQjIYKA9Y9/s720/photo_2023-03-16_13-54-23.jpg

អ្នកលេងបណ្តាញសង្គមថៃបន្តថា កម្ពុជាបាននាំកីឡាករប្រេស៊ីល លោក Thiago Teziera ដែលធ្លាប់បានប្រដាល់នៅប្រទេសថៃ ទៅធ្វើជាអ្នកគាំទ្រ និងផ្សព្វផ្សាយកីឡារបស់កម្ពុជា ។ បន្ទាប់មក កីឡាកររូបនេះបានប្តូរឈ្មោះរបស់ខ្លួនពី thiago.muaythai ទៅជា Thiago Teixeira Kun Khmer វិញ ព្រមទាំងប្រកាសថា ខ្លួនស្រឡាញ់ «គុនខ្មែរ» ខ្លាំងណាស់ ហើយនឹងប្រកួតក្បាច់គុនខ្មែរចាប់ពីពេលនេះតទៅ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQtucf1k5e6Z_WDHtKo7xALw5uG4f7j2KoD7fDD70udcNh1K7URs5WKSi5y86OwfhSdgzKBq4rrzAqVxTywmyiZMJpjsxcN2p7fN9ishwv85CIa8geFndoi17VbhbTyqKVkhKr-hs2ekJH6WlsU1gtbDnNa3r_QNIjokCh7X4NXA0DL56l2O8JTlfD/s720/photo_2023-03-16_13-54-24.jpg ប្រភព ៖ sanook sport

ផ្ទះកំពុងមានលាភខ្លាំងបើមានសញ្ញាប៉ុន្មាននេះលេចឡើង

0

គេហដ្ឋានមួយទាល់តែចេះរៀបចំឲ្យស្អាតស្រឡះទើប អ្នកនៅមានផាសុកភាពហើយទាល់តែផាសុភាពទើបយើងមានកម្លាំងរកទទួលទាន។ប្រសិនបើគេហដ្ឋាន របស់អ្នកមានសញ្ញាទាំងនេះមានន័យថាផ្ទះដែលកំពុងនៅនេះ គឺ មានលាភហើយ។

១.បន្ទប់គេងស្អាត
ដើម្បីឲ្យដង្ហើមផ្ទះដើរបានល្អមុនដំបូងបន្ទប់គេងរបស់ម្ចាស់ផ្ទះត្រូវតែរៀបចំឲ្យបានស្អាតបាតជាមុនសិន។
ព្រោះនេះគឺជាកន្លែងដែលសំខាន់មួយនៅក្នុងផ្ទះទាំងមូល។ជៀសវាងទុកបន្ទប់គេងម្ចាស់ផ្ទះឲ្យ អាប់អួរ
ឬមានផ្សិតដុះ។ ពេលថ្ងៃគួរបើកបង្អួចឬទ្វារឲ្យមានពន្លឺចាំងចូលរឹតតែមានលាភ។DIY: 10 ways to make a small bedroom seem bigger | Architectural Digest  India២.មានចាបធ្វើសំបុក
បើតាមក្បួនហុងស៊ុយផ្ទះសម្បែងមានតែផ្ទះដែលត្រជាក់ត្រជុំមានលាភប៉ុណ្ណោះតាមចាបមក ធ្វើ សំបុកដូច្នេះប្រសិនបើផ្ទះរបស់លោកអ្នកមានចាបមកធ្វើ សំបុកនោះកុំដេញចេញឲ្យសោះដ្បិតនេះគឺជាសញ្ញានៃលាភមួយ។
៣.ផ្ទះមានពន្លឺគ្រប់គ្រាន់
ពន្លឺ គឺជាកត្តាដែលចាំបាច់មិនអាចខ្វះបាននៅក្នុងការរស់នៅរបស់មនុស្សគ្រប់រូប។ ផ្ទះមួយចំនួនមិនមានពន្លឺធម្មជាតិដើម្បីប្រើប្រាស់ឡើយគឺងងឺតស្លុបពីមួយថ្ងៃទៅមួយថ្ងៃប្រសិនបើមិនបើកភ្លើងដូចនេះប្រសិនបើគេហដ្ឋានរបស់លោកអ្នកមានពន្លឺចាំងចូលគ្រប់គ្រាន់នោះគឺសញ្ញានៃលាភសំណាងមួយដែរ។21 Small Bedroom Ideas for When Your Bed Takes Up the Whole Damn Room |  Architectural Digest៤.ថ្នាំលាបលើជញ្ជាំងមិនរបកក្រលិត
ថ្នាំលាបប្រៀបដូចជាមុខមាត់ទាំង មូល របស់ គេហដ្ឋាន ដែរដូច នេះ យើង មិន ត្រូវ ទុក ឲ្យ ថ្នាំ លាប ត្រូវរបកឬហើរពណ៌គឺ មិន ល្អឡើយត្បិត លាភ នឹង ពិបាក ទុំ។យើង គួរ គប្បី លាបថ្នាំ ជញ្ជាំង ឡើង វិញនៅ ពេលឃើញចាប់ផ្ដើមមានសញ្ញា បកឬ ក្រលិតថ្នាំក៏ដូចជាទឹកថ្នាំហើរពណ៌ជាដើមដើម្បីរក្សាឲ្យថាមពលក្នុងផ្ទះល្អជានិច្ច៕

អត្ថប្រយោជន៍ទាំង៤យ៉ាងរបស់ទឹកតែ ដែលអ្នកគួរតែទទួលទានរាល់ថ្ងៃ

0

តែគឺជាភេសជ្ជៈមួយផ្សេងទៀតដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយរាប់ពាន់ឆ្នាំមកហើយ។ មនុស្សគ្រប់គ្នាតែងតែពេញនិយមផឹកទឹកតែទូទាំងពិភពលោករហូតមកដល់បច្ចុប្បន្ន បន្ថែមពីលើរសជាតិ និងក្លិននៃតែ តែត្រូវបានគេប្រើដើម្បីធ្វើភេសជ្ជៈ បង្អែម អាហារ និងផលិតផលផ្សេងៗទៀត។ ដូច្នេះហើយតើតែមានអត្ថប្រយោជន៍ដូចម្តេចខ្លះ? តោះចូលរួមយល់ដឹងទាំងអស់គ្នា៖

១.ការពារជំងឺមហារីក៖ តែគឺផ្សំដោយរុក្ខជាតិដែលមានសារធាតុប្រឆាំងនឹងអុកស៊ីតកម្មជាច្រើន ការស្រាវជ្រាវនៅក្នុងមន្ទីរពិសោធន៍បានរកឃើញថា តែអាចកាត់បន្ថយជំងឺមហារីកយ៉ាងមានប្រសិទ្ធភាព។45+] Tea Wallpaper HD - WallpaperSafari

២.ការពារជំងឺទឹកនោមផ្អែម៖ ការសិក្សាស្រាវជ្រាវបានរកឃើញថា ការផឹកតែ ៣ ពែង ឬច្រើនជាងនេះក្នុងមួយថ្ងៃអាចជួយកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម ។

៣.កាត់បន្ថយសម្ពាធឈាម និងបញ្ចុះកូឡេស្តេរ៉ុល៖ ការពិនិត្យប្រៀបធៀបដោយចៃដន្យលើមនុស្ស ១,៥៣៦ នាក់បានរកឃើញថាតែឬបៃតងអាចកាត់បន្ថយសម្ពាធឈាមបន្តិច (១.៩៤ mmHg) កម្រិតមធ្យម (៨%) បញ្ចុះកូឡេស្តេរ៉ុលសរុប និង LDL ។10,000+ Best Tea Photos · 100% Free Download · Pexels Stock Photos

៤.ជួយពង្រឹងធ្មេញ៖ តាមការសិក្សាស្រាវជ្រាវរបស់ជនជាតិជប៉ុនមនុស្ស ២៥,០៧៨ នាក់ដែលមានអាយុពី ៤០-៦៤ ឆ្នាំ ត្រូវបានគេរកឃើញថាការផឹកតែមួយពែងឬច្រើនពែងក្នុងមួយថ្ងៃអាចជួយកាត់បន្ថយហានិភ័យនៃការបាត់បង់ធ្មេញ៕

ប្រភព៖sanook

ដើមត្នោតជារុក្ខជាតិ ដែលតំណាងឱ្យអត្តសញ្ញាណជាតិខ្មែរ

0

ភ្នំពេញ៖ យើងគ្រប់គ្នាបានដឹងហើយថា ដើមត្នោតមានស្ទើរគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជា ហើយដើមត្នោតជារុក្ខជាតិមួយ ដែលតំណាងឱ្យអត្តសញ្ញាណជាតិខ្មែរ និងមានអត្ថប្រយោជន៍ច្រើនណាស់ ហើយមានដុះយ៉ាងច្រើនសន្ធឹកសន្ធាប់ នៅក្នុងប្រទេសកម្ពុជា។

មន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានបញ្ជាក់ថា ដើមត្នោតមានដើមធំ ត្រង់ ខ្ពស់ ដែលមានកម្ពស់អាចលើសពី ១០ ម៉ែត្រ ហើយស្លឹករបស់វាស្ថិតនៅកំពូលដើម មានរាងដូចជាផ្លិតធំៗ រឹងនិងមានផ្លែជាច្រើនក្នុងធ្លាយរបស់វា។ក្រៅពីយកធ្វើជាសម្ភារៈប្រើប្រាស់ និងអាហារ ត្នោតក៏ជាឱសថដ៏ល្អមួយសម្រាប់ព្យាបាលជំងឺផងដែរ  - សុខក្រម

រុក្ខជាតិប្រភេទនេះបានផ្ដល់សារៈប្រយោជន៍ជាច្រើន សំរាប់ឲ្យមនុស្ស យកទៅកែច្នៃសំរាប់ធ្វើជាសំភារៈ ប្រើប្រាស់ផ្សេងៗ និង ថែមទាំងអាចយកទៅធ្វើជាអាហារបានទៀតផង។ ខេត្តដែលសំបូរដើមត្នោតជាងគេគឺខេត្តកំពង់ស្ពឺហើយមនុស្សបាន ទទួលយក សារៈប្រយោជន៍ជាច្រើនពីដើមត្នោតដូចជា ៖ ផ្លែត្នោតខ្ចីគេអាចបរិភោគសាច់របស់វាដោយមានរសជាតិ ផ្អែមពិសារនិងថែមទាំងអាចយកទៅធ្វើជាបង្អែមផ្សេងៗបានទៀតផងដែរ។TNAOT

មិនតែប៉ុណ្ណោះផ្លែត្នោតខ្ចីគេអាចយកទៅធ្វើជាមុខម្ហូបជាច្រើនមុខទៀត។ ចំណែកឯផ្លែទុំវិញគេអាច យកវាទៅធ្វើជានំយ៉ាងឈ្ងុយឆ្ងាញ់បានផងដែរ។ ចំពោះស្លឹកត្នោតវិញ គេអាចយកទៅត្បាញ ធ្វើជាសំភារៈមួយចំនួនមាន៖ ដំបូលផ្ទះ មួក កន្ដ្រក កន្ទេល និងថែមទាំងអាចយកទៅធ្វើជា វត្ថុអនុស្សាវរីយ៍ស្រស់ស្អាតជាច្រើននិងយកទៅវេចខ្ចប់ធ្វើនំផងដែរ ឫសធ្វើជាឳសថ ដើមយកធ្វើផ្ទះ គ្រឿងសង្ហារឹមផ្សេងៗ និងទូកជាដើម….៕របរ​ធ្វើ​ស្ករត្នោត​របស់​ពលរដ្ឋខ្មែរ​ក្រោម​ នៅ​ខេត្ត​មាត់ជ្រូក​ –  សំឡេង​កម្ពុជាក្រោម​ស្ករត្នោតក្លែងក្លាយជាមេរោគថ្មីសម្រាប់ផលិតផលក្នុងស្រុក | La Reine Mediaអត្ថប្រយោជន៍របស់ដើមត្នោត បានជួយទ្រទ្រង់ដល់ជីវភាពរស់នៅរបស់ប្រជាកសិករខ្មែរ  តាំងពីសម័យដើម រហូតមកដល់បច្ចុប្បន្ន (Video inside)

បើអ្នកមានជំងឺទាំង៦ប្រភេទនេះ ហាមទទួលទានតៅហ៊ូជាដាច់ខាត

0

តៅហ៊ូជាម្ហូបឆ្ងាញ់និងមានតម្លៃថោកដែលមនុស្សជាច្រើនចូលចិត្ត គ្រប់តៅហ៊ូទាំងអស់គឺធ្វើអំពីសណ្តែកសៀង ប៉ុន្តែអ្នកដែលមានជំងឺ៦ប្រភេទនេះគួរចៀសវាង។ ដូច្នេះហើយជំងឺទាំង៦ប្រភេទនេះមានដូចជា៖

១. ជំងឺប្រព័ន្ធរំលាយអាហារ៖ តៅហ៊ូមានប្រូតេអ៊ីនបន្លែច្រើន ការញ៉ាំច្រើននឹងរំខានដល់ការស្រូបយកជាតិដែករបស់រាងកាយ និងធ្វើឱ្យប្រូតេអ៊ីនផ្ទុកលើសទម្ងន់ អ្នកដែលមានជំងឺប្រព័ន្ធរំលាយអាហារ ការទទួលទានសណ្តែកនឹងប៉ះពាល់ដល់ការស្រូបយកសារធាតុចិញ្ចឹម ដែលនាំឱ្យ ហើមពោះ រាគ និងរោគសញ្ញាផ្សេងៗទៀត។
២. ជំងឺសរសៃឈាមបេះដូង៖ នៅក្នុងតៅហ៊ូមានផ្ទុកបរិមាណដ៏ច្រើននៃ methionine សារធាតុនេះនៅក្រោមសកម្មភាពរបស់អង់ស៊ីមអាចបំប្លែងទៅជា cysteine ដែលនេះជាហេតុបណ្តាលឱ្យ atherosclerosis នៃសរសៃឈាមបេះដូងធ្វើឱ្យស្ថានភាពអ្នកជំងឺកាន់តែធ្ងន់ធ្ងរ។Easy Crispy Tofu (3 Ways!) - ZardyPlants៣. ជំងឺក្រពេញទីរ៉ូអ៊ីត៖ តៅហ៊ូមានផ្ទុកសារធាតុ isoflavones ច្រើន ប្រសិនបើអ្នកទទួលទានសារធាតុនេះច្រើនពេក វានឹងរារាំងអង់ស៊ីម peroxidase ដែលជួយអ៊ីយ៉ូតក្នុងការសំយោគការផលិតអរម៉ូនទីរ៉ូអ៊ីត នឹងបណ្តាលឱ្យអ្នកមានគ្រោះថ្នាក់ដល់សុខភាព។
៤. ជំងឺតម្រងនោម៖ រាងកាយរបស់មនុស្សចាស់ ឬអ្នកដែលមានជំងឺតម្រងនោមច្រើនតែមានលទ្ធភាពរំលាយអាហារ និងការបញ្ចេញចោលមិនល្អ។ ប្រសិនបើអ្នកបរិភោគតៅហ៊ូច្រើន វានឹងបង្ខំឱ្យតម្រងនោមច្រោះកាកសំណល់ច្រើន ឬធ្វើការខ្លាំងពេក យូរៗទៅវានឹងកាត់បន្ថយមុខងារតម្រងនោម ធ្វើឱ្យឈឺខ្នង ធ្វើឱ្យឆ្អឹងកាន់តែចាស់ ធ្វើឱ្យអស់កម្លាំង និងនោមច្រើន។A Guide to Tofu Types and What to Do With Them៥. មនុស្សខ្វះជាតិអ៊ីយ៉ូត៖ នៅក្នុងតៅហ៊ូមានផ្ទុកសារធាតុ Saponins ដែលមានឥទ្ធិពលជំរុញការបញ្ចេញជាតិអ៊ីយ៉ូតចេញពីរាងកាយទៅខាងក្រៅ នេះធ្វើឲ្យស្ថានភាពអ្នកដែលទទួលរងពីកង្វះអ៊ីយ៉ូតកាន់តែអាក្រក់។
៦.មនុស្សដែលកំពុងសម្រកទម្ងន់៖ ការទទួលទានតៅហ៊ូច្រើនពេកធ្វើឱ្យបរិមាណកាបូអ៊ីដ្រាតក្នុងរាងកាយកើនឡើង ដែលនាំឱ្យឡើងទម្ងន់។ ដូច្នេះហើយបើចង់សម្រកទម្ងន់ អ្នកមិនគួរញ៉ាំអាហារនេះទេ៕

ប្រភព៖phuntoday.com

ពលរដ្ឋថៃស្លា.ប់មុនអាយុដោយសារមិនបានធ្វើសកម្មភាពគ្រប់គ្រាន់ប្រចាំថ្ងៃ

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៥ ខែមីនា កន្លងមក លោក សុវណ្ណឆ័យ វឌ្ឍនាយិងចំរើនឆ័យ មកពីអគ្គនាយកដ្ឋានសុខាភិបាលបានថ្លែងថា បច្ចុប្បន្ន ប្រទេសនៅទូទាំងពិភពលោកកំពុងប្រឈមមុខនឹងជំងឺផ្សេងៗដូចជា សម្ពាធឈាមខ្ពស់ សរសៃឈាមក្នុងបេះដូង ដាច់សរសៃឈាមខួរក្បាល ទឹកនោមផ្អែម និងមហារីក ដែលជំងឺទាំងនេះជាមូលហេតុចម្បងនៃការស្លាប់មុនអាយុ ។

ដូច្នេះ អង្គការសុខភាពពិភពលោកបានកំណត់សូចនាករដើម្បីកាត់បន្ថយអត្រាមរណភាពមុនអាយុដោយសារជំងឺទាំងនេះ ដោយកំណត់ឱ្យធ្លាក់ចុះនៅត្រឹម២៥% នៅឆ្នាំ២០២៥ និងកំណត់គោលដៅចម្បងចំនួន៩ ហើយគោលដៅមួយក្នុងចំណោមនោះ គឺមានសកម្មភាពរាងកាយគ្រប់គ្រាន់ ហើយនាយកដ្ឋានសុខាភិបាលថៃបានជំរុញឱ្យកាត់បន្ថយ១០% សម្រាប់សកម្មភាពរាងកាយមិនគ្រប់គ្រាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-qcIfUPb8TyZgOsjr8vYNWW_ISn23oF5WvZpeulXIdY_e-thUeMNMn1Wk5m1YoG0c4I6MaUXCwZ-D5D5emcVg_n8yVt7h91Bg-lfQECQ7zN5DdlseKeztG8GzRwIlHU71B1zrebD_mBS_jMkLaRO8jG04xdc_6LDWYa8vEZVco1UeE6qvsZMFsCnN/s679/photo_2023-03-16_11-45-42.jpg

រីឯប្រធានគម្រោងអភិវឌ្ឍន៍សន្ទស្សន៍ជំងឺប្រចាំប្រទេសថៃ និងជាភ្នាក់ងារអភិវឌ្ឍន៍គោលនយោបាយសុខភាពអន្តរជាតិ លោកស្រី កណ្ឋិដ្ឋា ប៊ុនថាំចំរើន បានថ្លែងថា តាមតាមការសិក្សាស្រាវជ្រាវពីកត្តាហានិភ័យជំងឺរបស់ពលរដ្ឋថៃក្នុងឆ្នាំ២០១៩ បង្ហាញថា សកម្មភាពរាងកាយមិនគ្រប់គ្រាន់ ឬតិចជាង១៥០នាទីក្នុង១សប្តាហ៍ គឺជាមូលហេតុនៃការស្លាប់របស់ពលរដ្ឋថៃមានអាយុ២៥ឆ្នាំឡើងទៅ គឺស្មើចំនួន២៩ម៉ឺន៨ពាន់នាក់ក្នុងឆ្នាំ២០១៩ ដោយសារជំងឺផ្សេងៗដូចជា ជំងឺបេះដូង ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ជំងឺទឹកនោមផ្អែម មហារីកពោះវៀនធំ និងមហារីកសុដន់ ។

លោកស្រី កណ្ឋិដ្ឋា ប៊ុនថាំចំរើន បានថ្លែងបន្តថា ក្នុងចំណោមអ្នកស្លាប់ទាំងនេះ ក្នុងនោះមានបុរស១៥ម៉ឺន៩ពាន់នាក់ និងស្ត្រី១៣ម៉ឺន៩ពាន់នាក់ ហើយអ្នកស្លាប់ភាគច្រើនមានអាយុ៦០ឆ្នាំឡើងទៅ ។ ក្រៅពីនេះ ក៏មានអ្នកស្លាប់មុនអាយុផងដែរចំនួន១៣.២០០នាក់ ក្នុងនោះបុរស៦.៧០០នាក់ និងស្ត្រី៦.៥០០នាក់ ។Aging in Thailand – How to live long and prosper

ចំណែកប្រធានផ្នែកសកម្មភាពរាងកាយដើម្បីសុខភាពនៃនាយកដ្ឋានសុខាភិបាល លោក ឧត្តម អសាវ៉ាត់ម៉ាំងឃុន លើកឡើងដែរថា តាមលទ្ធផលការសិក្សាស្រាវជ្រាវខាងលើនេះ បានបង្ហាញឱ្យឃើញពីការស្លាប់របស់ពលរដ្ឋថៃដោយសារជំងឺផ្សេងៗ ខណៈពួកគេមានសកម្មភាពរាងកាយមិនគ្រប់គ្រាន់ ។ ដូច្នេះ នាយកដ្ឋានសុខាភិបាលសូមណែនាំឱ្យពលរដ្ឋទាំងអស់បង្កើនសកម្មភាពរាងកាយឱ្យបានគ្រប់គ្រាន់ ដែលពួកគេត្រូវធ្វើក្នុងជីវិតប្រចាំថ្ងៃ ដូចជា ក្រោកឈរឡើង ឬផ្លាស់ប្តូរឥរិយាបថរាងកាយនៅពេលអង្គុយធ្វើការ រៀងរាល់១-២ម៉ោងម្តង ឡើងជណ្តើរធម្មតាជំនួសជណ្តើរយន្ត និងហាត់ប្រាណ គួបផ្សំនឹងការបរិភោគអាហារសមល្មម គឺវានឹងជួយឱ្យសុខភាពរាងកាយរឹងមាំ និងចៀសវាងពីជំងឺផ្សេងៗ ៕The best of Bangkok: readers' travel tips | Bangkok holidays | The Guardian

ប្រភព ៖ khaosod