ស៊ីដនី ម៉ារិទ្ធ ម្ចាស់មកុដ Miss Planet International 2025 បានធ្វើឱ្យអ្នកគាំទ្រវិស័យបវរកញ្ញាមានការភ្ញាក់ផ្អើលនិងគាំទ្រយ៉ាងខ្លាំងបន្ទាប់ពីរូបនាងបានប្រកាសពីការដាក់ពាក្យ Casting ក្នុងកម្មវិធីលំដាប់ពិភពលោក Victoria’s Secret ។
កម្មវិធី Victoria’s Secret ត្រូវបានគេស្គាល់ថាជាកម្មវិធីលំដាប់ខ្ពស់មួយដែលបង្ហាញពីឈុតខាងក្នុងរបស់នារី ជាពិសេសមានតារាល្បីៗលំដាប់ពិភពលោកជាច្រើនរូបបានចូលរួមនៅក្នុងព្រឹត្តិការណ៍បង្ហាញម៉ូតនេះ។ នៅក្នុងឆ្នាំ២០២៦ កម្មវិធី Victoria’s Secret បានប្រកាសពីការជ្រើសរើសតារាសម្រាប់កម្មវិធីរបស់ខ្លួនដែលបើកឱកាសឱ្យនារីៗទូទាំងពិភពលោកដែលមានក្តីស្រមៃដាក់ពាក្យ Casting នឹងមានឱកាសឈរនៅលើឆាកនេះ។ ការជ្រើសរើសតារាសម្រាប់កម្មវិធីបង្ហាញម៉ូតតាមអ៊ីនធឺណិតនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៦ ខែមេសា ដល់ថ្ងៃទី ២៨ខែឧសភា។ 
អ្វីដែលកាន់តែធ្វើឱ្យមហាជនភ្ញាក់ផ្អើលនាពេលថ្មីៗនេះ ស៊ីដនី ម៉ារិទ្ធ ម្ចាស់មកុដ Miss Planet International 2025 បានប្រកាសពីការចូលរួម Casting របស់នាងនៅក្នុងកម្មវិធី Victoria’s Secret។ ស៊ីដនី បានចេញវីដេអូពីការណែនាំខ្លួនរបស់នាងក្នុងនាមជាកូនកាត់ខ្មែរ អាម៉េរិក ។ អ្នកគាំទ្រជាច្រើនកំពុងរំភើបចំពោះការសម្រេចចិត្តរបស់ ស៊ីដនី ក្នុងដំណើរថ្មីនេះជាមួយនឹងក្តីសង្ឃឹម។
.png)
គួរឱ្យដឹងថាដើម្បីចូលរួម បេក្ខជនត្រូវតែបំពេញតាមលក្ខណៈវិនិច្ឆ័យជាច្រើន រួមទាំងតម្រូវការនៃជាអ្នករស់នៅស្របច្បាប់ និងមានសិទ្ធិធ្វើការនៅសហរដ្ឋអាម៉េរិក។ ទស្សនាវដ្តី W បានបញ្ជាក់ថា នេះគឺជាលក្ខណៈវិនិច្ឆ័យដ៏សំខាន់ និងជាមូលដ្ឋានបំផុតមួយ ដែលត្រូវបានចុះបញ្ជីថា «ប្រសិនបើមិនត្រូវបានបំពេញទេ ពាក្យសុំនឹងត្រូវបានដកសិទ្ធិភ្លាមៗ ដោយមិនគិតពីរូបរាង»។ នៅក្នុងជុំទីមួយ គឺជាការជ្រើសរើសតាមអ៊ីនធឺណិតដោយប្រវត្តិរូបរបស់អ្នកចូលរួមរួមមាន លក្ខណៈសម្បត្តិរាងកាយ កម្ពស់លើសពី ១.៧៥ ម៉ែត្រ វិមាត្រមានតុល្យភាព សំណុំរូបថតដោយមិនតុបតែងមុខ ឬមានការតុបតែងមុខតិចតួចបំផុត (រូបបញ្ឈរ រូបរាងកាយពេញ ប្រវត្តិរូប) និងវីដេអូណែនាំខ្លួនឯង។
នៅក្នុងជុំទីពីរ បេក្ខជនបានចូលរួមក្នុងការជ្រើសរើសតារាសម្ដែងផ្ទាល់នៅតាមផ្សារទំនើបធំៗក្នុងទីក្រុងចំនួនបួនគឺ ឡូសអាន់ជឺឡេស ,Miami, Houston និងឈីកាហ្គោ។ ពួកគេបានដើរលើផ្លូវម៉ូតប្រហែលពីរនាទី ដោយត្រូវបង្ហាញទំនុកចិត្តឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។.png)
នៅក្នុងវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតប្រជែង តារាម៉ូដែលជាង ១០០នាក់បានដើរលើផ្លូវដើរក្នុងឈុតខោទ្រនាប់ពណ៌ខ្មៅធម្មតានៅក្នុងបន្ទប់ដែលមានពន្លឺភ្លឺចែងចាំង ដោយបង្ហាញរាល់ព័ត៌មានលម្អិតនៃរាងកាយ និងស្បែករបស់ពួកគេ។ ពួកគេមានពេល ៣០វិនាទីដើម្បីដើរបង្ហាញម៉ូត បន្ទាប់មកណែនាំខ្លួនទៅកាន់គណៈកម្មការវិនិច្ឆ័យ។ ដើម្បីឈ្នះ ពួកគេត្រូវការការយល់ព្រមជាឯកច្ឆន្ទពីគណៈកម្មការសំខាន់ៗទាំងបួនគឺ ផលិតករ អ្នកដឹកនាំការជ្រើសរើស និងនាយកច្នៃប្រឌិត៕










