Home ព័ត៌មានអន្តរជាតិ រដ្ឋមន្ត្រីការបរទេសកម្ពុជា-ថៃ ប្តេជ្ញាដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធីក្នុងជំនួបនៅប្រទេសព្រុយណេ

រដ្ឋមន្ត្រីការបរទេសកម្ពុជា-ថៃ ប្តេជ្ញាដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធីក្នុងជំនួបនៅប្រទេសព្រុយណេ

69
0

កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបទ្វេភាគីជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក Sihasak Phuangketkeow នៅក្រៅកិច្ចប្រជុំអាស៊ាន-សហភាពអឺរ៉ុប (ASEAN-EU Ministerial Meeting: AEMM) លើកទី២៥ នៅប្រទេសព្រុយណេ ដោយ ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាត្រង់ទៅត្រង់មកលើស្ថានភាពព្រំដែន រួមទាំងវិធានការកសាងទំនុកចិត្តនានា និងលើទិដ្ឋភាពដ៏ទូលំទូលាយនៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiiWo8nmckdN0rcijn9OlT8EsxdIN7bDvDkbthVI4iZ6OLuoLRPJd_LnnuADTh5X795x_gCtub8WisoyMoJe-opn25emS6EPUabM9R6d5Gk10T4reSwuL7ha9drLRPExp0VGSyciulT6PhxU1QFqhB7FDhf5b7Y1so2SNmJmw75xh6LgDslvtJtTMJo5Ho/s2048/684136977_1366955002127444_531673921752802809_n.jpg
ភាគីទាំងពីរបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តចំពោះបទឈប់បាញ់ ការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី និងការអនុវត្តពេញលេញនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ។ ឯកឧត្តម ប្រាក់ សុខុន សង្កត់ធ្ងន់ថា ការសម្រេចបាននូវសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ ដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងឯកភាពក្នុងអាស៊ាន គឺទាមទារនូវការប្តេជ្ញាចិត្តពិតប្រាកដ និងការគោរពពេញលេញចំពោះច្បាប់អន្តរជាតិ ធម្មនុញ្ញអាស៊ាន ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ទាំងអស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUF_izXjMZ0rGyclHZP9nvy3O7-2A3VYogBgwiy39eoGGbx8FU9km0V5m0AvzJpJChbIcXu13UQjBnHYcUUBriAYZAQhZnSUpt7wuY_6tQ58Su1Zr9i4X-oJCDJnZf8ISG_HIxG3n7Qty08UTtzi4WDBnEib4s5vrx0BHXQ1AHyqC4-iKIT3BpvEUcoj4/s2048/682943811_1366955168794094_4379714065211354963_n.jpg
ក្រៅពីនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីការបង្កើនការជឿទុកចិត្ត និងយោគយល់គ្នាទៅវិញទៅមក ដោយចៀសវាងការចោទប្រកាន់គ្នា និងការផ្សព្វផ្សាយព័ត៌មានមិនត្រឹមត្រូវដែលនាំឱ្យមានការយល់ខុស ដោយផ្អែកលើគោលការណ៍ជាប្រទេសជិតខាងល្អ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh812UtvkLFJofnkNwgjebvyB4Uytz8JeVnAtmFx_uM1vQ8BOc2ujn5oBM1jH11BZvTVROcY5HKtHIW96Z04LdeWytr0Kaai5dcWBbyogVo0UavburoIacg-mYkHCsPK57vCH6afHBMxAbscjAGvERKHgUxsKU9MiUMfXZHon4CxP4pRQwMjrEgBrNjbzs/s1280/photo_2026-04-28_10-44-31.jpg
    គួរបញ្ជាក់ថា ការជួបគ្នារវាងរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា-ថៃលើកនេះ កើតឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក Wang Yi មកកាន់ប្រទេសទាំងពីរកាលពីសប្តាហ៍មុន ។ ក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីថៃ រដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក Wang Yi បានបញ្ជូនសារថា កម្ពុជាមិនចង់ប្រយុ.ទ្ធ ឬប្រឈមមុខ ឬបង្កើនភាពតានតឹងជាមួយថៃទៀតទេ ហើយចិនចង់ឃើញប្រទេសទាំង២ស្តារទំនាក់ទំនងល្អជាមួយគ្នាឡើងវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilP4V7JfV2LUVXdLFnB9i8zfiHePJ7s1qxaVXHbB9QU26olQG9UBLgbi-24SspqcG5S8SoC-VItgxd9e8jvSwew50RaxIhxT26sFRITTsDx4Ol3LZ7_lqf5LHgoKTx-2Asr8Cf8zXD_XzUTJEku9prxE2uxE7aq5DMxRrJRI-jTmwYgW7P-wT1I9uQZ08/s1280/photo_2026-04-28_10-44-33%20(2).jpg

    ចិនបានដើរតួនាទីជាអ្នកនាំពាក្យឱ្យកម្ពុជា ហើយចិនជាអ្នកសម្របសម្រួលធ្វើយ៉ាងណា ឱ្យរដ្ឋាភិបាលថៃងាកមករកតុចរចាវិញ ពីព្រោះរដ្ឋាភិបាលថៃបានបដិសេធការចរចាម្តងហើយម្តងទៀត ។ ចិនប្រាប់ថៃថា ត្រៀមខ្លួនជួយដោះស្រាយជម្លោះកម្ពុជា-ថៃ ហើយចិនសង្ឃឹមថៃនឹងយល់ព្រមចូលរួមតុចរចាជាមួយកម្ពុជា ពីព្រោះពេលនេះ ប្រទេសថៃមានរដ្ឋាភិបាលថ្មីជាផ្លូវការហើយ ដើម្បីកាត់បន្ថយស្ថានការណ៍តានតឹង ក្នុងនាមប្រទេសទាំងពីរជាសមាជិកអាស៊ានដូចគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgC9Wuox3sBGBKp3LmkK81lvu2gv2cUJCIlLQHxpl_BceBmh0G9DTW-nInK_nKBZRs_oPJ3YMYoafmvMQYl5b-2G2LSFDVvgWPo0-HGsIoYd5FDcUMM_MTQo3WMdLoqu330UTDyFkYo0RcnxgB6l-O1J4pIXpDw1Xy_cjS6MQBxivejUxCNgOko8Fi_QB0/s1280/photo_2026-04-28_10-44-33.jpg

    ចិន គឺជាតួអង្គដ៏សំខាន់មួយដូចសហរដ្ឋអាមេរិកដែរ ក្នុងការជំរុញឱ្យកម្ពុជា-ថៃសម្រេចបាននូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងទប់ស្កាត់ការប្រឈមមុខគ្នាដោយអាវុធរវាងប្រទេសទាំងពីរនាពេលកន្លងមក ៕