ប្រទេសថៃ ៖ កាលពីថ្ងៃទី១៥ ខែមីនា កន្លងមក លោក សុវណ្ណឆ័យ វឌ្ឍនាយិងចំរើនឆ័យ មកពីអគ្គនាយកដ្ឋានសុខាភិបាលបានថ្លែងថា បច្ចុប្បន្ន ប្រទេសនៅទូទាំងពិភពលោកកំពុងប្រឈមមុខនឹងជំងឺផ្សេងៗដូចជា សម្ពាធឈាមខ្ពស់ សរសៃឈាមក្នុងបេះដូង ដាច់សរសៃឈាមខួរក្បាល ទឹកនោមផ្អែម និងមហារីក ដែលជំងឺទាំងនេះជាមូលហេតុចម្បងនៃការស្លាប់មុនអាយុ ។

ដូច្នេះ អង្គការសុខភាពពិភពលោកបានកំណត់សូចនាករដើម្បីកាត់បន្ថយអត្រាមរណភាពមុនអាយុដោយសារជំងឺទាំងនេះ ដោយកំណត់ឱ្យធ្លាក់ចុះនៅត្រឹម២៥% នៅឆ្នាំ២០២៥ និងកំណត់គោលដៅចម្បងចំនួន៩ ហើយគោលដៅមួយក្នុងចំណោមនោះ គឺមានសកម្មភាពរាងកាយគ្រប់គ្រាន់ ហើយនាយកដ្ឋានសុខាភិបាលថៃបានជំរុញឱ្យកាត់បន្ថយ១០% សម្រាប់សកម្មភាពរាងកាយមិនគ្រប់គ្រាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-qcIfUPb8TyZgOsjr8vYNWW_ISn23oF5WvZpeulXIdY_e-thUeMNMn1Wk5m1YoG0c4I6MaUXCwZ-D5D5emcVg_n8yVt7h91Bg-lfQECQ7zN5DdlseKeztG8GzRwIlHU71B1zrebD_mBS_jMkLaRO8jG04xdc_6LDWYa8vEZVco1UeE6qvsZMFsCnN/s679/photo_2023-03-16_11-45-42.jpg

រីឯប្រធានគម្រោងអភិវឌ្ឍន៍សន្ទស្សន៍ជំងឺប្រចាំប្រទេសថៃ និងជាភ្នាក់ងារអភិវឌ្ឍន៍គោលនយោបាយសុខភាពអន្តរជាតិ លោកស្រី កណ្ឋិដ្ឋា ប៊ុនថាំចំរើន បានថ្លែងថា តាមតាមការសិក្សាស្រាវជ្រាវពីកត្តាហានិភ័យជំងឺរបស់ពលរដ្ឋថៃក្នុងឆ្នាំ២០១៩ បង្ហាញថា សកម្មភាពរាងកាយមិនគ្រប់គ្រាន់ ឬតិចជាង១៥០នាទីក្នុង១សប្តាហ៍ គឺជាមូលហេតុនៃការស្លាប់របស់ពលរដ្ឋថៃមានអាយុ២៥ឆ្នាំឡើងទៅ គឺស្មើចំនួន២៩ម៉ឺន៨ពាន់នាក់ក្នុងឆ្នាំ២០១៩ ដោយសារជំងឺផ្សេងៗដូចជា ជំងឺបេះដូង ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ជំងឺទឹកនោមផ្អែម មហារីកពោះវៀនធំ និងមហារីកសុដន់ ។

លោកស្រី កណ្ឋិដ្ឋា ប៊ុនថាំចំរើន បានថ្លែងបន្តថា ក្នុងចំណោមអ្នកស្លាប់ទាំងនេះ ក្នុងនោះមានបុរស១៥ម៉ឺន៩ពាន់នាក់ និងស្ត្រី១៣ម៉ឺន៩ពាន់នាក់ ហើយអ្នកស្លាប់ភាគច្រើនមានអាយុ៦០ឆ្នាំឡើងទៅ ។ ក្រៅពីនេះ ក៏មានអ្នកស្លាប់មុនអាយុផងដែរចំនួន១៣.២០០នាក់ ក្នុងនោះបុរស៦.៧០០នាក់ និងស្ត្រី៦.៥០០នាក់ ។Aging in Thailand – How to live long and prosper

ចំណែកប្រធានផ្នែកសកម្មភាពរាងកាយដើម្បីសុខភាពនៃនាយកដ្ឋានសុខាភិបាល លោក ឧត្តម អសាវ៉ាត់ម៉ាំងឃុន លើកឡើងដែរថា តាមលទ្ធផលការសិក្សាស្រាវជ្រាវខាងលើនេះ បានបង្ហាញឱ្យឃើញពីការស្លាប់របស់ពលរដ្ឋថៃដោយសារជំងឺផ្សេងៗ ខណៈពួកគេមានសកម្មភាពរាងកាយមិនគ្រប់គ្រាន់ ។ ដូច្នេះ នាយកដ្ឋានសុខាភិបាលសូមណែនាំឱ្យពលរដ្ឋទាំងអស់បង្កើនសកម្មភាពរាងកាយឱ្យបានគ្រប់គ្រាន់ ដែលពួកគេត្រូវធ្វើក្នុងជីវិតប្រចាំថ្ងៃ ដូចជា ក្រោកឈរឡើង ឬផ្លាស់ប្តូរឥរិយាបថរាងកាយនៅពេលអង្គុយធ្វើការ រៀងរាល់១-២ម៉ោងម្តង ឡើងជណ្តើរធម្មតាជំនួសជណ្តើរយន្ត និងហាត់ប្រាណ គួបផ្សំនឹងការបរិភោគអាហារសមល្មម គឺវានឹងជួយឱ្យសុខភាពរាងកាយរឹងមាំ និងចៀសវាងពីជំងឺផ្សេងៗ ៕The best of Bangkok: readers' travel tips | Bangkok holidays | The Guardian

ប្រភព ៖ khaosod