ខកខាន២ឆ្នាំ ខេត្តបាត់ដំបងត្រៀមកាំភ្លើងធំពពុះសាប៊ូ ស្វាគមន៍សង្ក្រាន្តឆ្នាំថ្មី
ក្រៅពីល្បែងប្រជាប្រិយខ្មែរដូចជា ចោលឈូង បោះអង្គញ់ ទាញព្រ័ត្រ លាក់កន្សែង និងល្បែងជាច្រើនទៀត ប្រជាជនកម្ពុជាមួយផ្នែកក៏និយមលេងជះទឹក បាញ់កាំភ្លើងទឹកដាក់គ្នា នៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរផងដែរ ព្រោះអាកាសធាតុអំឡុងពេលនោះមានសភាពក្តៅខ្លាំង។
អស់រយៈពេល២ឆ្នាំមកហើយដែលប្រទេសកម្ពុជាខកខានប្រារព្ធពិធីសង្ក្រាន្តដើម្បីអបអរឆ្នាំថ្មីដោយសារតែជំងឺកូវីដ១៩។ ដោយឡែកក្នុងឆ្នាំ២០២៣នេះ ប្រជាជនកម្ពុជាអាចរៀបចំនឹងចូលរួមបុណ្យចូលឆ្នាំខ្មែរយ៉ាងទូលំទូលាយវិញបានហើយតាមការប្រកាសរបស់សម្តេចនាយករដ្ឋមន្រ្តី។
ក្នុងនោះតាមខេត្តមួយចំនួនក៏ត្រៀមរៀបចំពិធីបុណ្យសង្ក្រាន្តដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមកម្សាន្តទៅតាមការរៀបចំប្រចាំខេត្តផងដែរ។ កាន់តែពិសេសនោះ នៅខេត្តបាត់ដំបងក៏ត្រៀមរៀបចំកាំភ្លើងធំពពុះសាប៊ូទៀតផងសម្រាប់សង្ក្រាន្តឆ្នាំនេះ នឹងកំពុងតែធ្វើឱ្យអ្នកត្រៀមដើរលេងសង្ក្រាន្តរំភើបញាប់ញ័រ។
តាមរយៈគណនីហ្វេកប៊ុក កាណុល ពិទូរ្យ បានសរសេរថា «កាំភ្លើងធំពពុះសាប៊ូ បានមកដល់ ខេត្តបាត់ដំបងហើយ សំរាប់សង្ក្រាន្តបាត់ដំបង2023 តំបន់ត្រជាក់ចិត្ត ឆ្នាំនេះសប្បាយទៀតហើយ ….»។ យ៉ាងណាទន្ទឹមនឹងអារម្មណ៍សប្បាយចិត្តក៏មានបងប្អូនមួយចំនួនសំដែងនូវភាពព្រួយបារម្ភខ្លាចមានបញ្ហាណាមួយកើតឡើង។
គូសបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ,១៥ ,១៦ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ៕








ចូលរួមឧបត្ថម្ភសម្រាប់ការទិញ និងដាំកូនឈើជាមួយណាហ្គាវើលដ៍បេះដូងសប្បុរស នៅថ្ងៃ ‘ទិវាគ្រួសារ’ ដើម្បីប្រទេសកម្ពុជាកាន់តែបៃតង។
លោក Pern Chen នាយកគ្រប់គ្រងខុទ្ទកាល័យនាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើលដ៍ បានបញ្ជាក់អំពីអារម្មណ៍រំភើបថា “ណាហ្គាវើលដ៍បេះដូងសប្បុរស មានមោទកភាពក្នុងការគាំទ្រ Beyond The Games ដើម្បីជួយអភិវឌ្ឍសហគមន៍ និងកីឡាយុវជននៅក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះសម្រាប់ប្រទេសកម្ពុជា។ វាជាឱកាសដ៏អស្ចារ្យសម្រាប់ពួកយើងដែលត្រូវផ្តល់ត្រឡប់ដល់សហគមន៍ និងភ្ជាប់ទំនាក់ទំនងជាមួយគ្រួសារ និងមិត្តភក្តិតាមរយៈព្រឹត្តិការណ៍ដែលប្រកបដោយការអប់រំ និងសប្បាយរីករាយនេះ”។
*អំពីផ្នែកការងារសង្គមណាហ្គាវើលដ៍បេះដូងសប្បុរស













២.ផ្កាស្បៃលឿង៖ មានឈ្មោះល្អពណ៌លឿងភ្លឺស្រស់ជានិមិត្តរូបភាពរុងរឿងនិងសំណាង ទោះជាយ៉ាងណាក៏ដោយយោងទៅតាមគោលគំនិតនៃហុងស៊ុយ ម្ចាស់ផ្ទះមិនគួរដាក់ផ្កាស្បៃលឿង នៅលើអាសនៈនោះទេ ព្រោះផ្កានេះមានក្លិនមិនល្អ ធ្វើឱ្យបាត់បង់ភាពបរិសុទ្ធនៃកន្លែងសក្ការៈបូជា។
៣.ផ្ការំយោល៖ ផ្កានេះស្រស់ស្អាតមានពណ៌ក្រហម តែមិនស័ក្តិសមដាក់ក្នុងទីសក្ការៈ ព្រោះឈ្មោះមិនសម លើសពីនេះទៀតផ្ការំយោល ត្រូវបានដាំជាញឹកញាប់នៅក្នុង Bush និង hedges ដែលអាចនាំមកនូវសំណាងអាក្រក់។
៤.ផ្កាអ័រគីដេ៖ ផ្កានេះមានឈ្មោះដ៏ស្រស់ស្អាតប៉ុន្តែវារសាត់យ៉ាងឆាប់រហ័ស ហើយត្រូវបានផ្សារភ្ជាប់ជាមួយនឹងរឿងអាក្រក់នៅក្នុងរឿងព្រេងនិទាន ដូច្នេះវាមិនត្រូវបានគេណែនាំអោយប្រើក្នុងការគោរពបូជាដូនតា ឬដាក់នៅលើអាសនៈនោះទេ។
៥.ផ្កាចំប៉ី៖ គឺជាផ្កាដែលមានក្លិនក្រអូប និងស្រស់ស្អាត ប៉ុន្តែយោងទៅតាមគំនិតបុរាណ ផ្កានេះមិនគួរដាក់នៅលើអាសនៈទេ ព្រោះរូបរាងរបស់វាប្រហាក់ប្រហែលនឹងផ្នែកខាងក្រោមរបស់មនុស្សស្រី៕
ប្រភព៖ phuntoday.com

ប្រភព ៖ TNN World



