រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក Sihasak Phuangketkeow បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាន The Washington Post កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ដោយហ៊ានរិះគ.ន់ចំៗទៅអាមេរិក ថារដ្ឋាភិបាលអាមេរិកដឹកនាំដោយលោកប្រធានាធិបតី Donald Trump មិនបានជួយអ្វីដល់ថៃឡើយពេលថៃកំពុងរងផលប៉ះពាល់សេដ្ឋកិច្ចដោយសារសង្គ្រា.មនៅមជ្ឈិមបូព៌ា ទាំងដែលថៃជាសម្ព័ន្ធមិត្តយូរអង្វែងរបស់អាមេរិក ។ អាមេរិកបានត្រឹមតែប្រាប់ឱ្យប្រទេសណាត្រូវការប្រេងអាចទិញពីអាមេរិក ប៉ុន្តែមិនជួយកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចថៃ ទើបថៃងាកទៅពឹងផ្អែកចិន និងរុស្ស៊ី ។

ទំនាក់ទំនងយូរឆ្នាំមកហើយរវាងអាមេរិក និងថៃ បានឈានមកដល់ចំណុចរង្គោះរង្គើ បន្ទាប់ពីថៃរិះគន់ចំៗទៅកាន់អាមេរិក និងភ្លេចថា ប្រទេសខ្លួនមានសេដ្ឋកិច្ចងើបឡើងរហូតដល់សព្វថ្ងៃនេះក៏ដោយសារតែជំនួយពីអាមេរិក ប៉ុន្តែនៅពេលមើលឃើញអាមេរិកលែងមានផលប្រយោជន៍ ថៃក៏ងាកទៅពឹងផ្អែកលើចិន និងរុស្ស៊ីវិញ ។ ថៃថែមទាំងថ្កោលទោសអាមេរិកបើកការវាយប្រហារអ៊ីរ៉ង់បណ្តាលឱ្យថៃជួបវិបត្តិសេដ្ឋកិច្ចដោះស្រាយមិនចេញ ហើយអាមេរិកបានត្រឹមតែប្រាប់ឱ្យអត់ធ្មត់ ។
រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក Sihasak បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាន The Washington Post ដែលត្រូវបានចុះផ្សាយកាលពីថ្ងៃទី២៨ ខែមេសា ថា អាមេរិកមិនបានជួយអ្វីដល់រដ្ឋាភិបាលក្រុងបាងកកទេ ទោះជាថៃជាសម្ព័ន្ធមិត្តយូរអង្វែងរបស់អាមេរិក កំពុងតែរងផលប៉ះពាល់សេដ្ឋកិច្ចខ្លាំងដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា ។ មន្ត្រីរដ្ឋាភិបាលអាមេរិកដឹងច្បាស់ពីថៃរងផលប៉ះពាល់ដោយសារសង្គ្រាមនេះ ប៉ុន្តែពួកគេមិនជួយឡើយ បានត្រឹមតែប្រាប់ឱ្យអត់ធ្មត់ ។ 
លោកបន្តថា លោកប្រធានាធិបតី Trump ប្រាប់ឱ្យប្រទេសនានាទិញប្រេងឥន្ធនៈ និងហ្គាសរបស់អាមេរិក ទោះជាដឹងថា ថៃជួបវិបត្តិសេដ្ឋកិច្ចដោយសារសង្គ្រាមបង្កឡើងដោយអាមេរិក និងអ៊ីស្រាអែល ទើបថៃចាំបាច់ងាកទៅសុំជំនួយពីចិន-រុស្ស៊ីវិញ ដោយសារខ្វះការគាំទ្រពីអាមេរិក ។ សង្គ្រាមនៅអ៊ីរ៉ង់មិនគួរកើតឡើង ថៃមិនចង់ថ្កោលទោសអាមេរិកទេ អាមេរិកបណ្តោយឱ្យថៃចាត់វិធានការដោយខ្លួនឯងទៅលើតម្លៃប្រេងឥន្ធនៈ និងហ្គាសប្រែប្រួល ។.jpg)
រដ្ឋមន្ត្រីក្រសួងការបរទេសថៃបានស្នើជាផ្លូវការទៅកាន់ចិនជួយសម្របសម្រួលឱ្យអ៊ីរ៉ង់បើកច្រកសមុទ្រ Hormuz ជាផ្លូវដឹកជញ្ជូនទំនិញដ៏សំខាន់លើពិភពលោក ដែលត្រូវអ៊ីរ៉ង់បិទមិនឱ្យនាវាផ្សេងៗឆ្លងកាត់ ពីព្រោះការបិទច្រកសមុទ្រនេះធ្វើឱ្យថៃខ្វះខាតប្រេងឥន្ធនៈ ហ្គាស និងជីកសិកម្ម ប៉ះពាល់ដល់វិស័យកសិកម្ម និងការនាំចេញទំនិញរបស់ថៃ ។ ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក Wang Yi កន្លងមក ថៃសុំឱ្យចិនជួយចរចាជាមួយអ៊ីរ៉ង់អនុញ្ញាតឱ្យនាវាដឹកទំនិញថៃអាចឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយសុវត្ថិភាព ។
គួរបញ្ជាក់ថា សង្គ្រាមនៅអ៊ីរ៉ង់បានធ្វើឱ្យរង្គោះរង្គើដល់សម្ព័ន្ធមិត្តដ៏យូរអង្វែងរវាងអាមេរិក និងថៃ ហើយពេលមើលឃើញអាមេរិកអស់ផលប្រយោជន៍ មិនបានជួយអ្វីដល់សេដ្ឋកិច្ច រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Anutin Charnvirakul ងាកទៅពឹងផ្អែកលើចិនវិញដើម្បីជួយដោះស្រាយវិបត្តិសេដ្ឋកិច្ចក្នុងជំនួបជាមួយលោក Wang Yi នាពេលមុននេះ ខណៈលោក Wang Yi ប្រាប់ឱ្យថៃបង្ក្រាបបទល្មើសឆបោកអនឡាញក្នុងប្រទេសថៃឱ្យអស់សិន មុននឹងសុំឱ្យចិនជួយ ។
ថៃរិះគន់ត្រង់ៗទៅកាន់អាមេរិក បន្ទាប់ពីថៃខំសម្តែងយូរមកហើយថា ខ្លួនគាំទ្រអាមេរិក! នេះគេហៅថា ប្រសិនបើមហាអំណាចណាផ្តល់ផលប្រយោជន៍ច្រើនជាង ថៃរត់ទៅចុះចូលជាមួយមហាអំណាចនោះ និងទាត់ចោលគុណបំណាច់របស់អាមេរិក ៕










