ភ្នំទំព័រជាគោលដៅទេសចរណ៍ផ្សងព្រេងដ៏មានសក្កានុពល សម្រាប់ភ្ញៀវទេសចរដែលចូលចិត្តដំណើរកម្សាន្តបែបដើរព្រៃ  ឡើងភ្នំ និងបោះតង់ ដោយសារទីនោះ មានទេសភាពស្រស់ស្អាត ដែលជាទីចាប់អារម្មណ៍ដល់ភ្ញៀវទេសចរ។

ភ្នំនេះ ត្រូវបានរៀបចំឱ្យមានជាសហគមន៍ តាំងពីឆ្នាំ២០១៩មកម៉្លេះដោយមានអ្នកនាំផ្លូវ សម្រាប់បម្រើសេវាម្ហូបអាហារជាដើម ដោយភ្ញៀវទេសចរ៥នាក់ ត្រូវមានអ្នកនាំផ្លូវម្នាក់ ដោយក្នុង ១ក្រុមត្រូវមានសមាជិកចាប់ពី ១៥នាក់ឡើងទៅ។No photo description available.

ភ្នំទំព័រនេះ មានកម្ពស់ប្រមាណ ១៥៥១ម៉ែត្រ ហើយចែកចេញជា២ដំណាក់ កាលផ្សេងគ្នា ដែលជាភាពងាយស្រួលសម្រាប់ភ្ញៀវទេស ចរ ក្នុងការឡើងកម្សាន្តផ្សង ព្រេង តាមដំណាក់នីមួយៗ។

ពេលភ្ញៀវទេសចរឡើងដល់កន្លែងបោះ ជំរំ ស្ថិតនៅពាក់កណ្តាលរវាងជើងភ្នំ និងកំពូលភ្នំ និងអាចមើលឃើញទេសភាពភូមិឋានប្រជាជននៅខាងក្រោម និងសម្រស់ធម្មជាតិនៅតាមបណ្តោយជម្រាលភ្នំយ៉ាងខៀវ ស្រងាត់ ហើយភ្ញៀវទេសចរអាចកម្សាន្តជាមួយការសម្រា កបែបបោះតង់ គេងលើអង្រឹង ហូបអាហារ ដែលចម្អិនដោយបងប្អូនប្រជាសហគមន៍ រួម មាន ដុតពោត ដុតដំឡូង ពិសេសភ្លក្សរសជាតិតែក្រវ៉ាញ អង្គុយជជែកគ្នាលេង នៅជុំវិញភ្នក់ភ្លើងក្រោមពន្លឺព្រះចន្ទ អមជាមួយអាកាសធាតុត្រជាក់ល្ហឹម នាពេលរាត្រី៕No photo description available.No photo description available.អ្នកចូលចិត្តដើរព្រៃ សាកទៅលេងភ្នំទំព័រម្តង បានដឹងថា សប្បាយយ៉ាងណា – Popular  Magazine