តម្លៃប្រេងនៅកម្ពុជាបានចុះថ្លៃហើយចាប់ពីថ្ងៃទី២១ មីនា ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ដោយក្នុងនោះតម្លៃប្រេងសាំងធម្មតាចុះថ្លៃ១០០រៀលនៅសល់ត្រឹម ៤ ២០០រៀលក្នុងមួយលីត្រ និងប្រេងម៉ាស៊ូតចុះថ្លៃ២០០រៀលនៅត្រឹម ៤ ០៥០ រៀលក្នុងមួយលីត្រ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី២១ ខែមីនា ។

តាមសេចក្តីជូនដំណឹងដដែលបានបន្ថែមថា ការកំណត់តម្លៃប្រេងនេះ គឺផ្អែកទៅលើទីផ្សារអន្តរជាតិ ប៉ុន្តែដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ទនៈនេះចំនួន៦,៥ សេនដុល្លារ ក្នុងមួយលីត្ររួចទៅហើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXQE6wjAhgYDI4qB7x2LM2nTqNk1ehMqvi5EaEW-k6Hc7rKgyNgmnGJ84ewZOqd02E9BPmEbWP5mSrJqTc6-CBye4dVXRztDop_TCnk9afXCPz5rVHRJEPLfINRn0mpHqJFpNXIPDwhncxJx4548H7hhwImLV5LX1XmAM8Ibz11QumjMxPytTn_AHa/s1280/photo_2023-03-21_11-40-36.jpg