តារាសម្តែងស្រី ជនជាតិសិង្ហបុរី ម៉ី ស៊ីន (Meixin) ត្រូវបានវិញ្ញាខ្មោចនៅកម្ពុជា តាមសុំនាងរៀបការ នេះបើតាមសម្តីរបស់មិត្តភ័ក្ររបស់នាង។
បទពិសោធន៍ដ៏ចម្លែកនេះបានកើតឡើងនៅពេលដែលតារាសម្តែងវ័យ ៣៦ ឆ្នាំរូបនេះកំពុងថតភាពយន្តឯកសារអំពីភូមិបណ្តែតទឹកលើបឹងទន្លេសាបក្នុងប្រទេសកម្ពុជា ដែលរាបរៀបពីជនភៀសខ្លួនពីប្រទេសវៀតណាមមករស់នៅដោយគ្មានការអនុញ្ញាតឱ្យឡើងលើគោករហូតដល់ស្លាប់ និងកប់។
ម៉ី ស៊ីន (Meixin) បានប្រាប់សារព័ត៌មានក្នុងស្រុក 8days ថា “បន្ទាប់ពីខ្ញុំជិះយន្តហោះត្រឡប់ទៅផ្ទះវិញ មិត្តរបស់ខ្ញុំដែលមានភ្នែកទីបី និងជាអ្នកជឿលើវិញ្ញាណខ្មោចផងនោះ បានមកផ្ទះរបស់ខ្ញុំ។ គាត់បានសួរថា “តើឯងមានដើរជាន់លើអ្វីមួយអត់?”
នាងក៏បាននិយាយថា “អត់ទេ យើងថតនៅបឹងមួយតែប៉ុណ្ណោះ។”
តាមការប្រើញ្ញាណពិសេស មិត្តរបស់នាងបាននិយាយថា៖” ម៉ី ស៊ីន (Meixin) បានជាន់លើភ្នែកសត្វមួយ ដែលជាសំណែននៅតាមបណ្តាលមាត់បឹងនោះ វិញ្ញាណខ្មោចទីនោះខឹងនឹងនាងជាខ្លាំង តែដោយសារតែរូបសម្រស់នាងស្អាត វិញ្ញាណនោះក៏បានតាមនាង និងចង់សុំនាងរៀបការថែមទៀតផង”។
នាងបានបន្តថា៖ “មិត្តរបស់នាងបានធ្វើពិធីបួងសួង សុំកុំឱ្យវិញ្ញាណនោះតាមមិត្តរបស់នាងទៀត អស់រយៈពេលប្រមាណជាង២សប្តាហ៍ នាងក៏លែងជួបហេតុការណ៍ចម្លែក ឬឃើញវិញ្ញាណនៅពេលយប់ទៀត”៕

ប្រភព៖ 8days










