រាជធានីភ្នំពេញ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ៖ ណាហ្គាវើលដ៍បេះដូងសប្បុរស ‘NagaWorld Kind Hearts’ ដែលជាផ្នែកការងារទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានសហការជាមួយ Beyond The Games (BTG) រៀបចំទិវាគ្រួសារ ‘Family Day’ នៅកីឡដ្ឋានកំពង់ស្ពឺជាកីឡដ្ឋានដែលទើបនឹងដាក់សម្ពោធនាពេលថ្មីៗ។ ទិវាគ្រួសារ ‘លើសពីការប្រកួត’ នេះ នឹងរៀបចំឡើងនៅថ្ងៃអាទិត្យ ទី២៦ ខែមីនានេះក្នុងគោលបំណងលើកកម្ពស់ និងផ្សព្វផ្សាយព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy1ff93BAUFRSW81DLGsoI0qTZHeFFtJBKVEMY-svYLDM0OaK9M0aJWcNURNR6c5Mb16PieD_xGFft78ei13Vk_cl3F9df5vbdir05NxXUFfKFBzhquhE00lJvX6J3-2TQwC-xipPyHIO9hh8mKdQUqXfjRwydBRo06wZd8KzC5S8YYhNXxa9wzhUV/s1280/photo_2023-03-22_16-34-46.jpg

នឹងមានល្បែងកម្សាន្តសសប្បាយៗជាច្រើនដ៏សម្បូរបែបនៅថ្ងៃអាទិត្យ”ទិវាគ្រួសារ”ដែលអ្នកចូលរួមអាចឈ្នះរង្វាន់ជាច្រើន

ប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ លើកដំបូងនៅក្នុងខែឧសភានេះ។ ‘លើសពីការប្រកួត’ ឬហៅជាភាសាអង់គ្លេសថា ‘Beyond The Games’ គឺជាគំនិតផ្តួចផ្តើមដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដែលមានគោលបំណងលើកស្ទួយ និងផ្សព្វផ្សាយប្រទេសកម្ពុជាលើសពីភាពជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមដោយបង្ហាញពីវប្បធម៌ ប្រវត្តិសាស្ត្រ និងម្ហូបប្រពៃណីខ្មែរ ។ល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8RpL-x78UtIgirwpkVBBzstE23fuOvEdp4ylzTTKbnjWJ996KpsUo3su-5BanFHYmSyiR0los95cTp76Earlw-VVZfsAupd847hhS6f2T6wNX8Kcm2ELIJgSOoYHt9e1FlbkOVEuSEvMH9o1PcHMJodeBpPwh8oFIseJxcdw0rrFNSZBFjjDFU_vn/s1280/photo_2023-03-22_16-35-32.jpgចូលរួមឧបត្ថម្ភសម្រាប់ការទិញ និងដាំកូនឈើជាមួយណាហ្គាវើលដ៍បេះដូងសប្បុរស នៅថ្ងៃ ‘ទិវាគ្រួសារ’ ដើម្បីប្រទេសកម្ពុជាកាន់តែបៃតង។

ណាហ្គាវើលដ៍បេះដូងសប្បុរស និង Beyond The Games នឹងផ្តល់ជូននូវល្បែងកម្សាន្តលក្ខណៈគ្រួសារសប្បាយៗជាច្រើននៅថ្ងៃ “ទិវាគ្រួសារ” ឬ Family Day នេះ។ ក្នុងខណៈពេលដែលកីឡដ្ឋានកំពង់ស្ពឺគឺជាកីឡដ្ឋានក្នុងទឹកដីរបស់ក្លិបបាល់ទាត់ណាហ្គាវើលដ៍ NagaWorld FC កីឡាកររបស់ក្លិបក៏នឹងមានវត្តមាននៅទីនោះដើម្បីជួបជាមួយអ្នកគាំទ្រ និងលេងហ្គេមជាមួយអ្នកចូលរួមផងដែរ។ ណាហ្គាវើលដ៍បេះដូងសប្បុរស នឹងតាំងបង្ហាញពានរង្វាន់ Stevie ដ៏មានកិត្យានុភាព ១៥ ដែលពួកគេបានឈ្នះដែលរួមបញ្ចូលពានរង្វាន់មាសដែលពួកគេបានឈ្នះក្នុងឆ្នាំ២០២១ ផងដែរ។ អ្នកចូលរួម ក៏នឹងមានឱកាសបង្ហាញជំនាញរបស់ពួកគេតាមរយៈការលេងហ្គេមបាល់ទាត់សប្បាយៗជាច្រើន ឬក៏អាចឧបត្ថម្ភជាទឹកប្រាក់ដើម្បីទិញកូនឈើយកទៅដាំដោយដាក់ឈ្មោះរបស់ពួកគេទៀតផង។ នៅក្នុងទិវានេះ នឹងផ្តល់ជូននូវការកម្សាន្ត និងការអប់រំផងដែរសម្រាប់អ្នកចូលរួមគ្រប់វ័យ។ Beyond The Games នឹងបង្ហាញពីវប្បធម៌ និងប្រវត្តិសាស្ត្រដ៏ល្អផូរផង់របស់ប្រទេសកម្ពុជាតាមរយៈសកម្មភាពកីឡា និងការលេងហ្គេមផ្សេងៗ។ អ្នកចូលរួម ក៏អាចជួយបត់ក្រដាសរាងបេះដូងដើម្បីជួយ BTG ឱ្យទទួលបានក្រដាសរាងបេះដូងចំនួន ១ លាននៃឯតទគ្គកម្មហ្គីណេសពិភពលោកផងដែរ។May be an image of 3 people, people playing sports and people standingលោក Pern Chen នាយកគ្រប់គ្រងខុទ្ទកាល័យនាយកប្រតិបត្តិក្រុមហ៊ុនណាហ្គាវើលដ៍ បានបញ្ជាក់អំពីអារម្មណ៍រំភើបថា “ណាហ្គាវើលដ៍បេះដូងសប្បុរស មានមោទកភាពក្នុងការគាំទ្រ Beyond The Games ដើម្បីជួយអភិវឌ្ឍសហគមន៍ និងកីឡាយុវជននៅក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះសម្រាប់ប្រទេសកម្ពុជា។ វាជាឱកាសដ៏អស្ចារ្យសម្រាប់ពួកយើងដែលត្រូវផ្តល់ត្រឡប់ដល់សហគមន៍ និងភ្ជាប់ទំនាក់ទំនងជាមួយគ្រួសារ និងមិត្តភក្តិតាមរយៈព្រឹត្តិការណ៍ដែលប្រកបដោយការអប់រំ និងសប្បាយរីករាយនេះ”។
គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៤ កម្មវិធីការងារសង្គមរបស់ណាហ្គាវើលដ៍បេះដូងសប្បុរស បានផ្តល់ប្រយោជន៍ដល់កុមារ និងប្រជាពលរដ្ឋនៅក្នុងសហគមន៍ជាង ៤៩៦.៥៤០ នាក់ និងទទួលបានរង្វាន់ក្នុងតំបន់ និងអន្តរជាតិជាង ៣០ ដែលរួមបញ្ចូលពានរង្វាន់ Stevie ចំនួន ១៥ ដែលបានឈ្នះចន្លោះពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២២។May be an image of 2 people, people standing and outdoors *អំពីផ្នែកការងារសង្គមណាហ្គាវើលដ៍បេះដូងសប្បុរស
ណាហ្គាវើលដ៍បេះដូងសប្បុរស ត្រូវបានបង្កើតឡើងក្នុងខែមីនា ឆ្នាំ ២០១៤ ដោយបុគ្គលិកដែលមានការគាំទ្រពីក្រុមហ៊ុនដើម្បីលើកកម្ពស់ការធ្វើការស្ម័គ្រចិត្តសម្រាប់សង្គមកម្ពុជាដោយផ្តោតទៅលើសសរស្តម្ភសំខាន់ ៤ គឺការលើកកម្ពស់វិស័យអប់រំ ការផ្សារភ្ជាប់ជាមួយសហគមន៍ ការអភិវឌ្ឍវិស័យកីឡា និងការគាំពារបរិស្ថាន។ មកដល់បច្ចុប្បន្ន មានប្រជាជនកម្ពុជាជាង ៤៩៦.៥៤០ នាក់បានទទួលប្រយោជន៍ពីកម្មវិធីទាំងនេះ។
សម្រាប់សំណួរអំពីការផ្សព្វផ្សាយ ឬរូបភាព សូមទាក់ទងទៅកាន់ ៖ media@nagaworld.comMay be an image of road