កាលពីព្រឹកមិញ ព្រះ​រាជា​ណា​​ចក្រ​កម្ពុជា ក្នុងឋានៈជាម្ចាស់​ផ្ទះ​​រៀប​ចំ​​ការប្រកួតព្រឹត្តិការណ៍អាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ បានរៀបចំ ព្រះរាជពិធីប្រោសព្រះរាជទាន ព្រះអគ្គិជ័យកីឡា ដើម្បីចាប់ផ្ដើមការដង្ហែភ្លើងគប់ ទៅកាន់បណ្ដាប្រទេសជាសមាជិកប្រចាំតំបន់អាស៊ីអាគ្នេយ៍ ដែលជាប្រពៃណីរបស់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម។

នៅក្នុងនោះអត្តពលិកកម្ពុជា ២រូប បានឡើងទៅទទួល ព្រះអគ្គិជ័យកីឡា ពីព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ដោយអ្នកទាំងពីរនោះរួមមានកីឡាករ​តេក្វាន់ដូ​ វ៉ា មិថុនា គឺ​និង​កីឡាការិនីជនពិការ ​លោត​ចម្ងាយ​ វិត ចន្ថាដែលទើបតែទទួលបានមេដាយមាសកាលពីឆ្នាំទៅ នៅប៉ារ៉ាហ្គេមប្រទេសវៀតណាម។

អ្នកទាំងពីរនឹងត្រូវមានកាតព្វកិច្ចចាំបាច់នាំមុខមាត់ឱ្យកម្ពុជា ដោយកីឡាករ​ វ៉ា មិថុនា នឹងចូលរួមប្រកួតសុីហ្គេម ផ្នែកតេក្វាន់ដូ ខណៈកីឡាការិនីជនពិការ ​លោត​ចម្ងាយ​ វិត ចន្ថា នឹងចូលរួមព្រឹត្តិការណ៍ប៉ារ៉ាហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលដ៏ខ្លីខាងមុខនេះ៕May be an image of 2 people, people standing, outdoors and text