Home ព័ត៌មានអន្តរជាតិ ចិនឆ្លើយតបបែបនេះទៅជប៉ុន និងសហភាពអឺរ៉ុប ដែលលើកឡើងពីភាពតានតឹងនៅសមុទ្រចិនខាងត្បូង

ចិនឆ្លើយតបបែបនេះទៅជប៉ុន និងសហភាពអឺរ៉ុប ដែលលើកឡើងពីភាពតានតឹងនៅសមុទ្រចិនខាងត្បូង

79
0

ចិនបានឆ្លើយតបទៅជប៉ុន និងសហភាពអឺរ៉ុប (EU) ដែលនិយាយពាក់ព័ន្ធបញ្ហាសមុទ្រចិនខាងត្បូង ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខដែនសមុទ្ររបស់អង្គការសហប្រជាជាតិកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ដោយចិនថា រដ្ឋាភិបាលជប៉ុនមានអាកប្បកិរិយាបង្កការញុះញង់នៅច្រកសមុទ្រតៃវ៉ាន់ និងធ្វើផែនការពង្រីកអំណាចកងទ័ពរបស់ខ្លួន ។ ចិនក៏បានប្រាប់ទៅមន្ត្រីសហភាពអឺរ៉ុប គួរតែនិយាយអ្វីប្រកបដោយការទទួលខុសត្រូវ និងមានភស្តុតាង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYPuLeLHbdvRDT_ByvLl8NWgnC9pjbhT3X0UkAZhJSwDeXj27AsJwNcSPY-31AEiDryndEn3z3YPu1rKLCBQ6GQBIxcdPzLW2AHmbIlynvbXDNC55iLf7NAk2dlezKCbv-cYor7G5l8u2hVjcLg6m9xf0FLFiNG1Gxer06Am2a7cPW5L20W19a4Qum1Os/s960/photo_2026-04-30_08-24-16%20(3).jpg
អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន លោកស្រី Ayano Kunimitsu បាននិយាយក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខដែនសមុទ្ររបស់អង្គការសហប្រជាជាតិ ថារដ្ឋាភិបាលជប៉ុនបារម្ភយ៉ាងខ្លាំងចំពោះស្ថានការណ៍ដែលកើតឡើងនៅសមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត ហើយលោកស្រីបង្ហាញនូវគោលជំហររបស់ជប៉ុនក្នុងការប្រឆាំងការប្រើប្រាស់កម្លាំងទ័ពនៅសមុទ្រចិនខាងត្បូង ដែលជប៉ុនចាត់ទុកជាការបិទសេរីភាពរបស់នាវា និងយន្តហោះឆ្លងកាត់សមុទ្រនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihSindHkgUdPPNkBJWIrvytFOilzoA82_k0OfvfhYSAidH6VZ-Kbf97iam1xCu-XHTPXe_KdchedNFVMOgpP7PG7su7P4kDcubQ5y28kYYXZ6m7c-CYGHKGkIJqqDujy7y_pJUNoqRBpdGX3bEvihuYypz-2IV8NRWWznQOZDGq29Fnkf7UCyPA4y8X18/s1024/photo_2026-04-30_08-24-16%20(2).jpg

ចំណែកប្រធានគណៈប្រតិភូសហភាពអឺរ៉ុប (EU) ប្រចាំអង្គការសហប្រជាជាតិ លោក Stavros Lambrinidis ក៏បាននិយាយពីស្ថានការណ៍តានតឹងនៅសមុទ្រចិនខាងត្បូងដែរ ដោយលោកសង្កត់ធ្ងន់ថា ភាពតានតឹងនេះប៉ះពាល់ដល់នាវាផ្សេងៗដែលឆ្លងកាត់សមុទ្រនេះ និងប៉ះពាល់សណ្តាប់ធ្នាប់អន្តរជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgov4KNSq3bTW0pk8SktXzdRbnD724iVszkvJZ6WxN8cjOsYMqIMZzEbMm879HfLYeXaJ_hMssDIUR09YVDmtvdy8PolkKJ7SArMF1q2x-m4KzNtFZEkB_aV4VvKzNNYvDqiBczlUiVqJPAr9EsLNK4Mf3k70IoythBifMFG6IKxuUqjFp6aPqLKuCZIKg/s850/photo_2026-04-30_08-24-16.jpg

ទោះជាអ្នកទាំង២ មិនបាននិយាយចំៗទៅកាន់ចិនក្តី ស្របពេលចិនអះអាងភាពជាម្ចាស់កម្មសិទ្ធិភាគច្រើនលើសមុទ្រចិនខាងត្បូង ប៉ុន្តែមន្ត្រីស្ថានទូតចិនប្រចាំអង្គការសហប្រជាជាតិ លោក Sun Lei ឆ្លើយតបភ្លាមៗថា ការលើកឡើងរបស់ជប៉ុនមិនសមស្របទាល់តែសោះ វាជាការយល់ច្រឡំទាំងស្រុង ។ លោកថែមទាំងប្រាប់ទៅប្រធានគណៈប្រតិភូសហភាពអឺរ៉ុប គួរតែឈប់និយាយអ្វីគ្មានភស្តុតាង និងមិនទទួលខុសត្រូវពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូង ។

លោក Sun Lei ថា ៖ «ការពិត ស្ថានការណ៍នៅសមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត គ្មានភាពតានតឹងអ្វីទេ វាមានស្ថិរភាព នាវាផ្សេងៗអាចឆ្លងកាត់សមុទ្រចិនយ៉ាងមានសេរីភាពបំផុតលើពិភពលោក ។ ជប៉ុនទៅវិញទេ ដែលបញ្ជូននាវាបង្ហាញអំណាចរបស់ខ្លួនក្នុងចេតនាបង្កភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ ហើយវាជាកំហុសឆ្គងធ្ងន់ណាស់ដែលជប៉ុនគាំទ្រឱ្យតៃវ៉ាន់ទាមទារឯករាជ្យ ខណៈចិនចាត់ទុកតៃវ៉ាន់ជាទឹកដីរបស់ខ្លួន» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEx27km3QQmQTEiQsNgE6-huUH-hBd53ezhnNBQSlOx95CW3TJQAly9KCNg2wO-w-SufLp1R5cY4PMrZthnKggRNh7uHiGuJoJksAS8mbyYeZThf4RymZxOsjeSsaCOjAQAwKisCU3iAXZ6V8-BFgEH9lChp3qEMdawXtvXYiU2upzZC_AFBm9C2zP-eQ/s1280/photo_2026-04-30_08-24-17.jpg
កាលពីខែវិច្ឆិកា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ក៏បាននិយាយខុសឆ្គងពាក់ព័ន្ធនឹងតៃវ៉ាន់ដែរ ដែលពាក្យសម្តីទាំងនេះនាំឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ទំនាក់ទំនងរវាងចិន-ជប៉ុន ។ ទំនាក់ទំនងប្រទេសទាំងពីរបានធ្លាក់ចុះដល់ចំណុចទាបក្នុងរយៈពេលជាច្រើនឆ្នាំ បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុនគ្រោងបញ្ជូនកងទ័ពទៅជួយការពារតៃវ៉ាន់ បើរងការវាយប្រហារពីចិន ។ លើសពីនេះ ជប៉ុនបបន្ធូរបន្ថយការរឹតបន្តឹងការនាំចេញអាវុធ និងបង្កើនថវិកាផ្នែកកងទ័ព គឺជាចេតនាពង្រីកអំណាចកងទ័ពរបស់ខ្លួន ខណៈការបញ្ជូននាវាពិឃាត JS Ikazuchi របស់ជប៉ុនឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់នៅខែមេសានេះ គឺជាសកម្មភាពញុះញង់យ៉ាងច្បាស់ក្រឡែត ។ នេះបើតាមការលើកឡើងរបស់លោក Sun Lei ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgk7Y-Xg1jkYcYG8SKi5NEsLk3ir23zrl2T6Bkqh4RIQcuSjxo7PFSaqTve3-s7ytMcDr6bPqm-HoYam-m9jhrOjrIk30dEWBLyAHR_WVMdYQ-Xd_2daDUNZDrYoWCnmv1BMTRJW0saTFeSehVGkqt3PstN3zJawPwfZjutwVjWFpz2ZiMGm_bs0yLBM4c/s1280/photo_2026-04-30_08-24-18.jpg

គួរបញ្ជាក់ថា រយៈពេលប៉ុន្មានឆ្នាំកន្លងមក ចិនបានពង្រីកកម្លាំងទ័ពប្រដាប់អាវុធយ៉ាងច្រើនមកកាន់តំបន់ជម្លោះសមុទ្រចិនខាងត្បូង ព្រមទាំងធ្វើសមយុទ្ធទ្រង់ទ្រាយធំម្តងហើយម្តងទៀតជុំវិញកោះតៃវ៉ាន់ ទើបធ្វើឱ្យប្រទេសនានាបារម្ភពីស្ថានការណ៍តានតឹងនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក និងតំបន់ផ្សេងៗ ៕