ក្រៅពីល្បែងប្រជាប្រិយខ្មែរដូចជា ចោលឈូង បោះអង្គញ់ ទាញព្រ័ត្រ លាក់កន្សែង និងល្បែងជាច្រើនទៀត ប្រជាជនកម្ពុជាមួយផ្នែកក៏និយមលេងជះទឹក បាញ់កាំភ្លើងទឹកដាក់គ្នា នៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរផងដែរ ព្រោះអាកាសធាតុអំឡុងពេលនោះមានសភាពក្តៅខ្លាំង។

អស់រយៈពេល២ឆ្នាំមកហើយដែលប្រទេសកម្ពុជាខកខានប្រារព្ធពិធីសង្ក្រាន្តដើម្បីអបអរឆ្នាំថ្មីដោយសារតែជំងឺកូវីដ១៩។ ដោយឡែកក្នុងឆ្នាំ២០២៣នេះ ប្រជាជនកម្ពុជាអាចរៀបចំនឹងចូលរួមបុណ្យចូលឆ្នាំខ្មែរយ៉ាងទូលំទូលាយវិញបានហើយតាមការប្រកាសរបស់សម្តេចនាយករដ្ឋមន្រ្តី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrQSXkgRKC0mO3rP85xEJU-MzddkZkR3NpyYukoyVda_gyS7HnkSett2_lCmK6hwFUYDxMB5OCYPT7NUD864oK7_FJcxXMlMgi3sfUFjhoIl0fdaX2-KWhr7R8Pq7hX0vp0KdGxe9QFdxpcLrD1-ODObV95Pefn__jGSp6gZM4p7HUPL6fm8N-2_lV/s1280/337267173_943200940016882_1422736342270583157_n.jpg

ក្នុងនោះតាមខេត្តមួយចំនួនក៏ត្រៀមរៀបចំពិធីបុណ្យសង្ក្រាន្តដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមកម្សាន្តទៅតាមការរៀបចំប្រចាំខេត្តផងដែរ។ កាន់តែពិសេសនោះ នៅខេត្តបាត់ដំបងក៏ត្រៀមរៀបចំកាំភ្លើងធំពពុះសាប៊ូទៀតផងសម្រាប់សង្ក្រាន្តឆ្នាំនេះ នឹងកំពុងតែធ្វើឱ្យអ្នកត្រៀមដើរលេងសង្ក្រាន្តរំភើបញាប់ញ័រ។

តាមរយៈគណនីហ្វេកប៊ុក កាណុល ពិទូរ្យ បានសរសេរថា «កាំភ្លើងធំពពុះសាប៊ូ បានមកដល់ ខេត្តបាត់ដំបងហើយ សំរាប់សង្ក្រាន្តបាត់ដំបង2023 តំបន់ត្រជាក់ចិត្ត ឆ្នាំនេះសប្បាយទៀតហើយ ….»។ យ៉ាងណាទន្ទឹមនឹងអារម្មណ៍សប្បាយចិត្តក៏មានបងប្អូនមួយចំនួនសំដែងនូវភាពព្រួយបារម្ភខ្លាចមានបញ្ហាណាមួយកើតឡើង។

គូសបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ,១៥ ,១៦ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghoYnVsiUYsYYRM_ragWOPnLcSOBeSF80LyfCpFRPxzeq9TsnAydgdOcRVA3r9ZWNwJJiVjiZqSjGxg0jpxC9SUTI0cePrWIM8BQjaUD0nsaLg-57jRQ1WfRi-QhvWRMYVZK25rBx8D6HYV6FlouZKh4nwWGhzx9HEROcodo4A9Mpfnt2A3t_ZBDsK/s1988/336763217_199547496040165_6290300876415717826_n.jpg