ពិធីបុណ្យចូលឆ្នាំខ្មែរ កាន់តែកៀកជិតមកដល់តាមប្រពៃណីទំនៀមទម្លាប់ខ្មែរពីបុរាណ ក្រៅពីលេងល្បែងប្រជាប្រិយខ្មែរ ពុទ្ធសាសនិកក៏និយមទៅវត្តអារាម ដើម្បីធ្វើបុណ្យឧទ្ធិសកុសលជូនញាតិសណ្តានដែលបានចែកឋានទៅ និងបួងសួងសុំសេចក្តីសុខចម្រើន។ ទន្ទឹមនឹងនេះ ក្រសួងធម្មការ និងសាសនា អគ្គនាយកដ្ឋានកិច្ចការសាសនាបានជម្រាបជូនថា គិតត្រឹមខែមីនា នេះប្រទេសកម្ពុជាមានវត្ត សរុបចំនួន ៥ ១៣៣ វត្ត និងមានព្រះសង្ឃសរុបចំនួន ៦៨ ៩៦៧ អង្គ។រមណីយដ្ឋានវត្តវិហារសសរ១០០ - រដ្ឋបាលខេត្តក្រចេះ

ក្នុងសេចក្តីប្រកាសខាងលើបានបង្ហាញថា ខេត្តព្រៃវែង ជាខេត្តមួយដែលមានវត្តច្រើនជាងគេ មានចំនួនសរុប ៥១៩ វត្តក្នុងចំណោម២៥ ខេត្ត/រាជធានី។ តាមតួលេខនេះចំនួនវត្តមហានិកាយមានចំនួន៥០០វត្ត និងចំនួនវត្តធម្មយុត្តមានចំនួន១៩វត្ត។ ចំណែកចំនួនសង្ឃសរុបទាំងពីរគណៈ មហានិកាយ និងធម្មយុត្តមានចំនួន ៤ ១៦៩ អង្គ។

សូមបញ្ជាក់ផងដែរថា កាលពីខែកញ្ញា ឆ្នាំ២០២២ វត្តនៅប្រទេសកម្ពុជាមានចំនួនសរុប ៥ ១០៤វត្ត ក្នុងនោះវត្តគណៈមហានិកាយមានចំនួន ៤ ៨៤៣ និងគណៈធម្មយុត្តមានចំនួន២៦១វត្ត និងមានព្រះសង្ឃសរុបទាំងពីរគណៈចំនួន ៧០ ៩០៥អង្គ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEio8WNsBi5HiG3TNe-aNC_qMUs0vbAWG5aVBs4ggJAiGReAEotLX3gGQNw1PpigTR2sr8jOYyueCGIHPoyQyyMPbCYx1M19rJPyVO8pvnxna_5uuyqRLq2w1k4QFDwcoIPfj0My1tMWRjJ3v2YxTFla0lis96aKgQE-xlV6KyRzzK6hzUHPsB6yXfzU/s1280/photo_2023-03-21_13-46-23.jpg