Home Blog Page 1690

សារមនី្ទរជាតិ ស្នើសុំអាជីវករឆ្លងកាត់យោបល់សិនមុនដាក់ជួលសំលៀកបំពាក់បុរាណ និងការថតរូប

0

សារមនី្ទរជាតិកម្ពុជា បានធ្វើការស្នើសុំទៅដល់អាជីវករ សុំការអនុញ្ញាតពីសារមន្ទីរជាតិ មុននឹងបញ្ចូលទីតាំងសារមនី្ទរជាតិជាផ្នែកមួយនៃសេវាកម្មជូនអតិថិជនក្នុងការជួលសម្លៀកបំពាក់និងថតរូបជៀសវាងប្រាសចាកទម្រង់ដើម ព្រោះកន្លងមកមានករណីប្រើប្រាស់សម្លៀកបំពាក់បុរាណខុសឆ្គងមួយចំនួន ជាពិសេសទៅលើការប្រើប្រាស់ពណ៌ ការ រចនាគ្រឿងអលង្ការ ម្កុដ និងស្បៃបន្ថែមលើឈុតបុរាណ ។ ក្នុងករណីអាជីវករបានប្រើប្រាស់ស្ថាប័នរដ្ឋក្នុងការផ្តល់សេវាកម្មសម្រាប់ប្រយោជន៍ផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាត ហេតុនេះ សារមនី្ទរជាតិចាំបាច់ត្រូវមានវិធានការណ៍ទប់ស្កាត់មួយចំនួន រាប់ទាំងការហាមឃាត់ ឬផ្អាកសកម្មភាពថតផ្ទាល់តែម្ដង រហូតដល់សារមនី្ទរជាតិបានទទួលការណែនាំ ឬអនុញ្ញាតពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាមុនសិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzo7tvi4zZ3MbEHLjx5ORXri9S5PvaluOdSdphsuBXyHgWRCEf2_9TuE1JXw34CFwbKtFn8HeLkwZQ9-0SM5HpLyXH-Ouz8lyUeEAV4pte_owbl3eIWyqljwpPNYP6R5PglomFhiaz-zxdleIbz7jtMHf5yirwOQPkRyVzIxt__ILBxY5dfzwXHWom/s1074/%E1%9F%A1.jpg

នៅសេចក្តីជូនដំណឹងពីក្រសួងវប្បធម៌នៅថ្ងៃទី១០ ខែឧសភា បានឱ្យដឹងថា កាលពីពេលថ្មីៗកន្លងមកមានអាជីវករ ជួលសម្លៀកបំពាក់បុរាណមួយចំនួនបានលើកសំនួរនៅលើបណ្ដាញសង្គមថា៖ “តើសារមនី្ទរជារបស់អ្នកណា? ជារបស់ជាតិ ឬក៏របស់ឯកជន។ កត្តានេះអាចធ្វើឲ្យសាធារណជនយល់ច្រឡំថា សារមនី្ទរជាតិកម្ពុជាមិនគាំទ្រដល់វិស័យឯកជនក្នុងការ ផ្សព្វផ្សាយលើកតម្លៃវប្បធម៌ខ្មែរ។ សារមនី្ទរជាតិកម្ពុជាសូមបញ្ជាក់ជូនថា កន្លងមកជំហររបស់ថ្នាក់ដឹកនាំសារមនី្ទរជាតិតែង សម្របសម្រួលជូនសាធារណជនអាចចូលប្រើប្រាស់ទីតាំងសារមនី្ទរជាតិបាន ប្រសិនបើមានការពិភាក្សា ឬស្នើសុំជាមុន និង ទទួលបានការអនុញ្ញាតពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSwp6zSXstcCLkQ4iqTvih294t8E3SGt7LRimar5HtvL4Vqy7L6COb4yjnFzd__RtY-JkADeJ0puX0-WtGyV20o_jh70p0bLcrXbu7G_LLZHZWNEZFxkFIwjilh2jHC6V_GMIkzfexsrzeF7wkV9UjMfQwwGznAn1_qNrKznNV9oCHCb5w5N71WGuW/s1062/%E1%9F%A2.jpgការដែលសារមនី្ទរជាតិរឹតត្បិតចំពោះអាជីវករមួយចំនួន ដែលផ្តល់ សេវាជួលសម្លៀកបំពាក់បុរាណមកថតរូបក្នុងបរិវេណសារមនី្ទរជាតិកន្លងមក ដោយហេតុថា៖
១. អាជីវករមិនបានទាក់ទងស្នើសុំការអនុញ្ញាតពីសារមន្ទីរជាតិ មុននឹងបញ្ចូលទីតាំងសារមនី្ទរជាតិជាផ្នែកមួយន សេវាកម្មជូនអតិថិជនក្នុងការជួលសម្លៀកបំពាក់និងថតរូប។
២. អាជីវករបានប្រើប្រាស់ស្ថាប័នរដ្ឋក្នុងការផ្តល់សេវាកម្មសម្រាប់ប្រយោជន៍ផ្ទាល់ខ្លួនដោយគ្មានការអនុញ្ញាត ហេតុនេះ សារមនី្ទរជាតិចាំបាច់ត្រូវមានវិធានការណ៍ទប់ស្កាត់មួយចំនួន រាប់ទាំងការហាមឃាត់ ឬផ្អាកសកម្មភាពថតផ្ទាល់តែម្ដង រហូតដល់សារមនី្ទរជាតិបានទទួលការណែនាំ ឬអនុញ្ញាតពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈជាមុនសិន ដើម្បីជៀសវាង នូវការរិះគន់ពីមហាជនក៏ដូចជាការស្តីបន្ទោសពីថ្នាក់ដឹកនាំក្រសួង សារមនី្ទរជាតិស្នើសុំក្រុមអាជីវករចាំបាច់ត្រូវ ទាក់ទងទៅក្រសួងជំនាញ (ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ) ដើម្បីសុំការឯកភាពលើគំរូម៉ូតសម្លៀកបំពាក់ដែលត្រូវ ប្រើប្រាស់សម្រាប់ជួលដល់អតិថិជន។
៣. កន្លងមកមានករណីប្រើប្រាស់សម្លៀកបំពាក់បុរាណខុសឆ្គងមួយចំនួន ជាពិសេសទៅលើការប្រើប្រាស់ពណ៌ ការ រចនាគ្រឿងអលង្ការ ម្កុដ និងស្បៃបន្ថែមលើឈុតបុរាណ ហេតុនេះទើបសារមនី្ទរជាតិស្នើឲ្យមានការឆ្លងយោបល់ពី អ្នកជំនាញរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដើម្បីជៀសវាងកំហុសឆ្គងក្នុងការផ្សព្វផ្សាយ ដែលប្រាសចាកទម្រង់ ដើមនិងគ្មានមូលដ្ឋានច្បាស់លាស់។
ជាមួយគ្នានេះ សារមនី្ទរជាតិកម្ពុជាទទូចស្នើសុំអាជីវករទាក់ទងទៅក្រសួងជំនាញដើម្បីសុំឆ្លងយោបល់លើគំរូម៉ូត សម្លៀកបំពាក់ដែលនឹងដាក់ជួលថត ឬស្លៀកពាក់ និងសុំការអនុញ្ញាតចូលថតរូបក្នុងបរិវេណខាងមុខអគារសារមនី្ទរជាតិ។ ប្រសិនបើ អាជីវករ គោរពតាមលក្ខខណ្ឌនេះ សារមនី្ទរជាតិរីករាយស្វាគមន៍៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYtW8Ylxq7A16ufceOgDN0xYNsHB9ug9aNcllKrXEnrMJCvye7vJUa0PfJIYHQn1FmgrLFm9iuf-rhnklpuTNxe8nvmbnSWqrRzORbAHk2Z7hP4u7OuiAvjrFbrlQKX-8wcJ61Z3pDuB2lyhNr85b_PpF71mizabdEIbB8LxvGHTd-J1Bd2I-QTUrc/s1280/%E1%9F%A3.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigqoyqAd45Rws-Blq6sLrRDRZ1EcRdXSedby0qHb-bbStWpedDlZbBRC1TuO7VZ1bwDdryJb6X7MZlp81OIZemGSM0ZLZmDRxKmk4OcXNMQ194irdqrVGe6MDQV0fZQqDOvtT0l4Lx0ymRXpfZqKdYgXI900Z8y0lEIGoANoGB5zve_VqAhxP4jCUv/s2048/jpg.jpg

តើព្រះសង្ឃនៅថៃពិតជាអាចទទួលបានប្រាក់បៀរវត្សរ៍មែនដែរ ឬទេ?

0

ប្រទេសថៃ៖ ប្រាក់បៀវត្សរ៍ប្រចាំខែ គឺជាថ្លៃស្បៀងដែលព្រះមហាក្សត្រប្រោសប្រទានដល់ព្រះសង្ឃនិងសិក្ខាកាម។
កាលពីអតីតកាលព្រះមហាក្សត្រទ្រង់មានជំនឿក្នុងការប្រគេនអាហារដល់ព្រះសង្ឃមន្ត្រីរាជការនិងផ្តល់ប្រាក់ឧបត្ថម្ភប្រចាំឆ្នាំដល់ព្រះសង្ឃ។ ប៉ុន្តែក្នុងរជ្ជកាលព្រះបាទសម្ដេចព្រះបរមរាជា ព្រះបាទយ៉ូតហ្វាចូឡាឡុក ទ្រង់បានលុបចោលប្រាក់ឧបត្ថម្ភប្រចាំឆ្នាំដល់ព្រះសង្ឃ ហើយប្តូរទៅបុព្វលាភប្រចាំខែជំនួសវិញ។Thai temple left without any monks after they all fail drug tests | World  News | Sky News

ដូច្នេះហើយបច្ចុប្បន្នប្រទេសថៃគ្រោងនឹងផ្តល់ជូន ប្រាក់ខែទៅបព្វជិតឡើងវិញ ឱ្យសមស្របទៅនឹងលក្ខខណ្ឌសេដ្ឋកិច្ច និងសង្គមក្នុងសម័យកាលនីមួយៗ ដែលអនុម័តដោយគណៈរដ្ឋមន្ត្រី។ ដើម្បីគាំទ្រដល់ការអនុវត្តសាសនា ការគ្រប់គ្រង ការសិក្សាសាសនា ការផ្សព្វផ្សាយព្រះពុទ្ធសាសនា និងកន្លែងសាធារណៈ ហើយក៏ជាថ្លៃអាហារធម្មតាតាមការសមរម្យ ដែលជាការថែរក្សា និងលើកស្ទួយព្រះពុទ្ធសាសនាឱ្យបានគង់វង្ស និងមានស្ថិរភាព។Monk Who Espoused Violence Against Muslims Arrested in Thailand — BenarNews

គួរបញ្ជាក់ដែរថា អត្រាប្រាក់បៀវត្សរ៍សម្រាប់ព្រះសង្ឃ នៅពេលបច្ចុប្បន្នគឺប្រើសំដៅទៅលើ ព្រះសង្ឃ ដែលមានឋានៈចាប់ពី ឧត្តមព្រះសង្ឃ ដល់ លេខាព្រះចៅអធិការ។ ដោយក្នុងនោះមាន៖
-សម្តេចព្រះសង្ឃរាជទទួលបាន ៣៧.៧០០បាត (ជាង១ ពាន់ដុល្លារ) ជារៀងរាល់ខែ។
-លេខាព្រះសង្ឃរាជ ១០.៣០០ បាត (ជាង៣ រយដុល្លារ) ជារៀងរាល់ខែ។
-គណៈសង្ឃនាយក ២៣.៩០០បាត (ជាង៧ រយដុល្លារ) ជារៀងរាល់ខែ។
-ចៅអធិការរងតំបន់ ១៣.៧០០បាត (ជាង៤ រយដុល្លារ) ជារៀងរាល់ខែ។
-ព្រះចៅអធិការ អនុគណៈកម្មការ ១៣.៧០០បាត (ជាង៤ រយដុល្លារ) ជារៀងរាល់ខែ។
-ព្រះធម៌ទេសនា ១៣.៧០០ បាត (ជាង៤ រយដុល្លារ) ជារៀងរាល់ខែ…៕ ប្រភព៖sanook

ដឹងការពិតហើយ! កាមេរ៉ាដែលបាត់នោះ ត្រូវអ្នករត់កង់បីយកទៅលក់នៅហាងមួយកន្លែង

0

កាលពីម្សិលមិញ មានករណីភ្លេចកាំមេរ៉ានៅលើកង់បីខ្មែរ ដោយអ្នកថតរូបរបស់អត្តពលិកហ្វីលីពីន បានភ្លេចនៅទីនោះ ក្រោយមកក៏ំមានការបង្ហោះតាមរកព្រោងព្រៀតនៅលើបណ្តាញសង្គមហ្វេកប៊ុក។ តែមិនបានយូរប៉ុន្មានក៏បានរកឃើញវិញ ក៏ប៉ុន្តែមិនមែនម្ចាស់កង់បី ជាអ្នកប្រគល់ឱ្យវិញនោះទេ។May be an image of 1 person, motorcycle, scooter and text

ពូកង់បីដែលភ្ញៀវបរទេសភ្លេចកាមេរ៉ាលេីកង់បីគាត់មួយនោះ មិនព្រមសហការជាមួយសមត្ថកិច្ចទាល់តែសោះ ព្យាយាមរត់គេច រហូតដល់ឃាត់ខ្លួនគាត់បាននៅផ្លូវជាតិលេខ១ មុខវត្តស្លាកែត។May be an image of 4 people

សមត្ថកិច្ ក៏បានសួរនាំលោកពូកង់បីនោះ ហើយលោកក៏បានឆ្លើយថា៖” កាមេរ៉ាដែលភ្លេចលើកង់បីគាត់នោះ គាត់យកទៅលក់បាត់ហើយបាន៤០០នៅមុខសណ្ឋាគារស ជិតផ្សាថ្មីហើយ។May be an image of 5 people and text

លុះទៅដល់ម្ចាស់ហាង Sabbay Nash Camera Shop ដែលបានទិញពីពូកង់បីនោះ ក៏បានទាក់ទងប្រគល់ជូនម្ចាស់ដេីម(ដែលជាជនបរទេស)វិញ​ ដោយមិនយកលុយអ្វីឡេីយ៕May be an image of text

តើភពមួយណាដែលចំណាស់ជាងគេបំផុតនៅក្នុងប្រព័ន្ធព្រះអាទិត្យ?

0

នៅក្នុងប្រព័ន្ធព្រះអាទិត្យ ភពដែលតូចជាងគេគឺភពពុធ និងភពដែលធំជាងគេគឺភពព្រហស្បតិ៍ ។ ដូច្នេះហើយតើភពមួយណាដែលចំណាស់ជាងគេបំផុតនៅក្នុងប្រព័ន្ធព្រះអាទិត្យ?Solar System - Wikipedia

ប្រហែល ៥ ពាន់លានឆ្នាំមុន ព្រះអាទិត្យបានចាប់ផ្តើមបំលែងអ៊ីដ្រូសែនទៅជា អេលីយ៉ូម នៅក្នុងស្នូលរបស់វា ដើម្បីក្លាយជាផ្កាយពេញលក្ខណៈ។ នៅជុំវិញព្រះអាទិត្យគឺជាថាសនៃរូបធាតុ ជាចម្បងអ៊ីដ្រូសែនពី nebula ដែលបង្កើតជាព្រះអាទិត្យ។ អន្តរកម្មនៅក្នុងថាសនេះបង្កើតជាភាគល្អិតនៃទឹកកក និងធូលី ដែលបន្តលូតលាស់ និងមានអន្តរកម្មជាមួយភាគល្អិតផ្សេងទៀត។ ម៉ាស់ឧស្ម័ននៃអង្គធាតុរាវក៏ចាប់ផ្តើមបំបែកចេញពីកន្លែងដែលនៅសល់ បន្ទាប់មកភពនានាក៏បានបង្កើតឡើងជាបណ្តើរៗ។NASA's Juno Mission Reveals What's Beneath Jupiter's Pretty Clouds - The  New York Times

ដូច្នេះហើយភពដំបូងបំផុតដែលកើតប្រហែល ៣ លានឆ្នាំមុននៃប្រព័ន្ធព្រះអាទិត្យនោះ គឺភពព្រហស្បតិ៍។ ភពព្រហស្បតិ៍មានថាមពលខ្លាំង និងមានទំហំធំ ជាងភពដទៃទៀត ភពព្រហស្បតិ៍មានម៉ាស ៣១៨ ដងនៃភពផែនដី។ គន្លងរបស់ភពព្រហស្បតិ៍ មិនមែនជាចំណុចកណ្តាលនៃព្រះអាទិត្យនោះទេ ប៉ុន្តែវាស្ថិតនៅខាងក្រៅនៃផ្ទៃ។ ដូច្នេះហើយ ភពព្រហស្បតិ៍ ក៏មិនមានគោចរជុំវិញព្រះអាទិត្យដែរ។
បន្ទាប់ពីភពព្រហស្បតិ៍ ភពសៅរ៍ក៏ចាប់ផ្តើមអភិវឌ្ឍផងដែរ ក្រោយមកទៀតបានមកដល់ភព Neptune និង Uranus រហូតមកដល់ភពផែនដី៕Solved: A 50-year mystery about Jupiter - Big Think ប្រភព៖vnexpress

ហេតុអ្វីអ្នកឃោសនារកសំឡេងឆ្នោតនៅថៃត្រូវសំពះឆ្កែ ?

0

ប្រទេសថៃ ៖ ជនបរទេសជាច្រើននាក់បាននាំគ្នាសួរ ខណៈពួកគេមិនយល់ថា ហេតុអ្វីបានជាជនជាតិថៃត្រូវសំពះឆ្កែដែរ ? ហើយជនបរទេសទាំងនេះបានសូមឱ្យពលរដ្ឋថៃពន្យល់ប្រាប់ពួកគេ ។ ក្រោយពីជនបរទេសបង្ហោះរូបអ្នកឃោសនារកសំឡេងឆ្នោតនៅប្រទេសថៃលើកដៃសំពះឆ្កែ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមនៅថៃចូលមកបញ្ចេញមតិយ៉ាងច្រើន ។

គេសង្កេតឃើញថា ក្នុងអំឡុងពេលបោះឆ្នោតនៅប្រទេសថៃ មានបេក្ខជនមកពីគណបក្សផ្សេងៗដើរមកឃោសនារកសំឡេងឆ្នោតតាមផ្ទះពលរដ្ឋ ។ ដូច្នេះ នៅពេលចុះមកតាមភូមិ បេក្ខជនម្នាក់ៗបានបង្ហាញឥរិយាបថសុភាពរាបសារ ប៉ុន្តែពេលខ្លះគេឃើញថា ពួកគេសម្តែងចរិតស្លូតបូតជ្រុលពេក រហូតដល់ធ្វើឱ្យជនបរទេសងឿងឆ្ងល់ ។

កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ មានជនបរទេសម្នាក់បានបង្ហោះសារនៅលើគេហទំព័រ reddit ព្រមទាំងបង្ហោះរូបរបស់បុរសឃោសនារកសំឡេងឆ្នោតមកពីគណបក្សនយោបាយមួយ ដែលបុរសនេះបង្ហាញកាយវិការស្រដៀងគ្នានឹងការលើកដៃសំពះឆ្កែ ។ ជនបរទេសខាងលើសរសេរថា គាត់មានអារម្មណ៍ឆ្ងល់ជាខ្លាំង ហើយចង់បានការបកស្រាយថា ហេតុអ្វីបានជាបុរសមកឃោសនារកសំឡេងឆ្នោតធ្វើបែបនេះ ?

ចំណែកអ្នកលេងបណ្តាញសង្គមនៅប្រទេសថៃបានបញ្ចេញមតិជាច្រើន អ្នកខ្លះប្រាប់ថា វាជារឿងកំប្លែងសម្រាប់នៅអំឡុងពេលមុនការបោះឆ្នោត ដែលបេក្ខជនទាំងឡាយត្រូវធ្វើខ្លួនឱ្យសុភាពជាមួយគ្រប់គ្នា និងគ្រប់ឋានៈទាំងអស់ ដើម្បីទិញទឹកចិត្តពលរដ្ឋឱ្យបានច្រើនបំផុត ។ ចំណែកអ្នកខ្លះទៀតនិយាយលេងសើចថា គាត់ធ្វើបែបនេះ ប្រហែលជាកុំឱ្យឆ្កែខាំគាត់ ។

ពលរដ្ឋថៃខ្លះនិយាយថា ក្នុងរដូវកាលរកសំឡេងឆ្នោត អ្នកមកឃោសនាតែងតែសុភាពជ្រុល រហូតដល់ពួកគេលើកដៃសំពះគ្រប់គ្នា រួមទាំងឆ្កែផងដែរ ។ ចំណែកអ្នកលេងបណ្តាញសង្គមថៃម្នាក់ទៀតថា វាជាការគោរពដល់សត្វទាំងអស់ និងគួរឱ្យអស់សំណើច ៕ ប្រភព ៖ khaosod

១ គ្រាប់តែតចូលទីឥណ្ឌូនេស៊ីយប់មិញ កីឡាករ ស៊ិន សុវណ្ណមករា បាន១ ម៉ឺនដុល្លារ

0

ក្រុមជម្រើសជាតិកម្ពុជាបានហាលអាវត្រឹមវគ្គ​សន្សំពិន្ទុកាលពីយប់ថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២៣ ម្សិលមិញនេះ ក្រោយចាញ់ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ក្នុងលទ្ធផល ២-១ ។ឯកឧត្តមហោ ណាំហុង៖កម្ពុជាគាំទ្រពេញទំហឹងចំពោះច្បាប់សន្តិសុខជាតិរបស់ចិនទាក់ទងនឹងហុងកុង - សុីសុីថាមស៍

មួយគ្រាប់នៅក្នុងការប្រកួតនោះ ធ្វើបានដោយខ្សែបម្រើការពារ សុិន សុវណ្ណមករា នៅនាទី៤៥+១។  ក្រោយរកបានគ្រាប់បាល់មួយគ្រាប់ជូនជាតិកាលពីយប់មិញ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានប្រកាសឧបត្ថម្ភថវិកាចំនួន ១ ម៉ឺនដុល្លារ ដល់កីឡាករ ស៊ិន សុវណ្ណមករា។May be an image of 3 people, people playing football, people playing soccer and text

លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា បើទោះបីកម្ពុជាចាញ់ឥណ្ឌូនេស៊ី ២-១ ក៏ដោយ ប៉ុន្តែកីឡាករ ស៊ិន សុវណ្ណមករា បានធ្វើកិច្ចការយ៉ាងល្អ ដោយតែតបញ្ជូលសំណាញ់ទីរបស់ឥណ្ឌូនេស៊ីបានយ៉ាងឥតខ្ចោះ ដែលនេះបង្ហាញពីកិច្ចប្រឹងប្រែងរបស់ក្រុមកីឡាករកម្ពុជាយើង ក្នុងការដណ្តើមមេដាយ ក្នុងវគ្គជំរុះចែកពូលនៃស៊ីហ្គេម ២០២៣៕

សាំងធម្មតាចុះថ្លៃ១០០រៀល ខណៈម៉ាស៊ូតចុះថ្លៃ១៥០រៀល

0

តម្លៃប្រេងនៅកម្ពុជាចុះថ្លៃជាបន្តទៀតដោយតម្លៃសាំងធម្មតាចុះថ្លៃ១០០រៀលក្នុង១លីត្រ និង ប្រេងម៉ាស៊ូតចុះថ្លៃ១៥០រៀលក្នុង១លីត្រ បើធៀបនឹងតម្លៃចាស់។ នេះតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣។

ក្នុងនោះ តម្លៃប្រេងសាំងធម្មតាក្នុង១លីត្រ គឺថ្លៃ ៤ ១០០រៀល និងប្រេងម៉ាស៊ូតតម្លៃ ៣ ៨០០រៀល ក្នុង១លីត្រ ដែលគ្រប់ស្ថានីយ៍ប្រេងឥន្ធនៈអនុវត្តចាប់ពីថ្ងៃទី១១-២០ ខែឧសភា ឆ្នាំ២០២៣។

គូសបញ្ជាក់ថា តម្លៃប្រេងខាងលើនេះគឺផ្អែកទៅលើទីផ្សារអន្តរជាតិ ក្នុងនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ទនៈនេះចំនួន៦,៥ សេនដុល្លារ ក្នុងមួយលីត្រ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRdFfHHNg-OektqfdJfPUq2N4AKdfD-wm9AJEYEXZXEucM-Jnx_ImBnrLKAE9pUfKcyrrXWOkq_Wgb5_wNImFFEXwwXJGpBowOPaeoyDN3LJJyti3v08_8YyAEzRXRT3jpQ2OVLtElUhIBkvI2K4CL1H00TLzx9FT91qdUJpUEMMM-Lo8m5acIVqIU/s1280/photo_2023-05-11_11-06-03.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfkyeNgUKgXfACo1biX6Z2CO8wmxSBgeuwQ5Nw1n17-awO9jlbqYa35LQys3PBeBqyDARD0zbRbutBv04i9Le4vXV4opTpdEcdW3_JCWF4mJ0Q80evZ42DgwD5oELRoeAiKBojpCp00HcaOmRddGBhqCHECzb5U4JkFW_1UELcch14ZrP8LfYjWSTV/s1280/photo_2023-05-11_11-06-03%20(2).jpg

ឈិនឡុង មិនប្រើបណ្តាញសង្គម ព្រោះមិនចង់ខ្ជះខ្ជាយពេលវេលា ខណៈយកពេលធ្វើរឿងផ្សេងដែលមានប្រយោជន៍

0

តារាសម្តែងដ៏មានប្រជាប្រិយភាពលោក Jackie Chan ឬ ឈិន ឡុង បានលើកឡើងនៅក្នុងបទសម្ភាសមួយថា លោកមិនមានបណ្តាញសង្គម Wechat នោះទេដែលខុសពីមនុស្សភាគច្រើនព្រោះលោកសង្កេតឃើញថា មនុស្សមួយចំនួនធំ ជាពិសេសយុវជនបានខ្ជះខ្ជាយពេលវេលាច្រើនពេកលើទូរស័ព្ទរបស់ពួកគេ។ ខណៈលោកសុខចិត្តខ្ជះខ្ជាយពេលវេលាក្នុងការគិតរឿងល្អៗ ស្តាប់តន្ត្រី រៀនភាសាចិនកុកងឺ ស្តាប់កំណាព្យច្រើន រកមើលអ្វីដែលមានប្រយោជន៍ និងធ្វើការលើជំនាញក្បាច់គុនរបស់លោក។Jackie Chan bows out of action film career | CBC News

ថ្មីៗនេះតារាសម្តែង ឈិនឡុង មានវ័យ ៦៩ ឆ្នាំបានបង្ហាញខ្លួននៅក្នុងកម្មវិធីជជែកមួយរបស់ពិធីករចិន Lu Jian ដើម្បីផ្សព្វផ្សាយភាពយន្តថ្មីរបស់លោកមានចំណងជើងថា «Ride On» ។ ក្នុងបទសម្ភាសនោះ តារាសម្តែងរូបនេះ បានឱ្យដឹងថា តួអង្គនៅក្នុងរឿងថ្មីនេះប្រៀបដូចជាជីវិតពិតរបស់លោកដែរគឺ ជាមនុស្សឧស្សាហ៍ព្យាយាម ផ្តោតលើការងារជាចម្បង ថែមទាំងជាមនុស្សមិនសូវមានទំនាក់ទំនងជាមួយអ្នកដទៃ។
ឈិន ឡុង បានសារភាពក្នុងកិច្ចសម្ភាសថា លោកពិបាកនិងជជែកជាមួយក្មេងបច្ចុប្បន្នណាស់ ជាក់ស្តែងអំឡុងពេលថតខ្សែភាពយន្តលោកមិនយល់ពីក្មេងៗកំពុងនិយាយគ្នាឥឡូវនោះទេ ដោយលោកមិនសូវយល់ទាក់ទងនឹងពាក្យពេចន៍ពួកគេនិយាយ។Jackie Chan's 'Ride On' wins second weekend at China Box Office - Lifestyle  - SAMAA

គួរបញ្ជាក់ផងដែរថា តារាសម្តែង ឈិនឡុង មិនមានបណ្តាញសង្គម Wechat នោះទេ ដែលខុសពីអ្នកដទៃ ហើយមិនប្រើកម្មវិធីផ្ញើសារដើម្បីទំនាក់ទំនងឡើយ ដោយលោកគិតថាជា “ការខ្ជះខ្ជាយពេលវេលា” ។

លោកបាននិយាយថា “ខ្ញុំមិនមាន WeChat ទេ។ ខ្ញុំបានដឹងថា [យុវជន] ខ្ជះខ្ជាយពេលវេលាច្រើនពេកលើទូរស័ព្ទរបស់ពួកគេ។ ខ្ញុំសុខចិត្តខ្ជះខ្ជាយពេលវេលាក្នុងការគិត ទស្សនារឿងល្អៗ ស្តាប់តន្ត្រី រៀនភាសាចិនកុកងឺ ស្តាប់កំណាព្យច្រើន រកមើលអ្វីដែលមានប្រយោជន៍ ចូលរួមកិច្ចប្រជុំ អានអក្សរ និងធ្វើការលើជំនាញ [ក្បាច់គុន] របស់ខ្ញុំ»៕Exploring Jackie Chan's wild long-running music career

សា.ក.សពមនុស្សរាប់សិបនាក់ត្រូវបានរកឃើញនៅក្នុងផ្នូរដែលមានអាយុកាល ៦,០០០ ឆ្នាំ

0

បរទេស៖ អ្នកបុរាណវត្ថុវិទូបានរកឃើញសាកសពមនុស្សរាប់សិបនាក់ដែលបានកប់នៅក្នុងផ្នូរបុរាណមួយដែលមានជញ្ជាំងថ្ម និងដំបូលក្នុងប្រទេសអូម៉ង់ ឧបទ្វីបអារ៉ាប់។
យោងតាមប្រភពព័ត៌មាន Live Science ដែលបានរាយការណ៍នៅថ្ងៃទី ៨ ខែឧសភា ថា ផ្ទាំងថ្ម catacombs ក្នុងខេត្ត Al Wusta គឺជាសំណង់ដែលបង្កើតដោយមនុស្សចាស់បំផុតមិនធ្លាប់មាននៅក្នុងប្រទេសអូម៉ង់ ដោយកន្លែងបញ្ចុះសពគឺជាវាលខ្សាច់ថ្មដែលមានទីតាំងនៅជិតឆ្នេរសមុទ្រ។Dozens of Headless Bodies Found in a 7,000-Year-Old Mass Grave

លោក Alžběta Danielisová អ្នកបុរាណវិទូនៅវិទ្យាស្ថានបុរាណវិទ្យានៃសាធារណរដ្ឋឆេកនៃបណ្ឌិត្យសភាវិទ្យាសាស្ត្រឆេក (CAS) បានរកឃើញ “ចង្កោមនៃឆ្អឹង” ជាច្រើននៅក្នុងបន្ទប់បញ្ចុះសព ដោយបង្ហាញថា សាកសពរបស់អ្នកស្លាប់ត្រូវបានអនុញ្ញាតឱ្យរលួយមុនពេលដាក់ចូលទៅក្នុងគ្រីប លលាដ៍ក្បាលរបស់ពួកគេត្រូវបានដាក់នៅជិតជញ្ជាំងខាងក្រៅ ដោយអ្នកបុរាណវត្ថុវិទូគិតថាសាកសពមនុស្សរាប់រយនាក់នេះមានចន្លោះពីឆ្នាំ ៤៦០០ ទៅ ៥០០០ មុនគ.ស។Neolithic 'war trophy' grave in France reveals remains of SEVEN people |  Daily Mail Online

ក្រុមអ្នកជំនាញក៏បានរកឃើញអដ្ឋិធាតុស្រដៀងគ្នានេះនៅក្នុងគ្រីបដែលនៅជាប់នឹងគ្រីបមេ។ យោងតាមលោក Danielisová បាននិយាយថាអ្នកស្លាប់ត្រូវបានគេបញ្ចុះនៅពេលវេលាផ្សេងៗគ្នា។
ឆ្ពោះទៅមុខបន្តទៀត ក្រុមការងារនឹងអនុវត្តការវាយតម្លៃផ្នែកនរវិទ្យា និងជីវគីមីនៃអដ្ឋិធាតុ ដើម្បីស្វែងយល់បន្ថែមអំពីរបបអាហារ ចលនា និងប្រជាសាស្រ្តនៃវត្ថុដែលបានកប់នៅក្នុងគ្រីប។ ក្រុមការងារក៏សង្ឃឹមដែលថានឹងអាចរកឃើញកន្លែងតាំងលំនៅបុរាណរបស់មនុស្សជំនាន់មុន ដែលមនុស្សបច្ចុប្បន្នប្រហែលជាមិនធ្លាប់រស់នៅ៕Ancient Bones Offer Clues To How Long Ago Humans Cared For The Vulnerable |  WAMU ប្រភព៖vnexpress

តើអាចទ្រាំបន្តទៀតទេ បើជួបចរិតម្តាយក្មេកបែបនេះ ?

0

ប្រទេសវៀតណាម ៖ ស្ត្រីវៀតណាមម្នាក់បានរៀបរាប់ថា ម្តាយក្មេករបស់នាងបានប្រើនាងឱ្យលាងចាន ហើយពេលលាងចានរួច ក៏មិនឱ្យនាងសម្រាកដែរ គឺត្រូវរង់ចាំឱ្យចាន និងរបស់របរប្រើប្រាស់ទាំងអស់ស្ងួតសិន ។ ស្ត្រីរូបនេះបានសួរថា តើម្តាយក្មេករបស់នាងធ្វើហួសហេតុពេកទេ ? ដែលធ្វើឱ្យអ្នកលេងបណ្តាញសង្គមនៅប្រទេសវៀតណាមបានបញ្ចេញមតិជាច្រើន ។

កន្លងមក យើងតែងប្រទះឃើញរឿងរ៉ាវជាច្រើនពាក់ព័ន្ធនឹងជម្លោះរវាងម្តាយក្មេក និងកូនប្រសាស្រី បើទោះជារឿងតូចតាចក្តី ប៉ុន្តែវាក៏អាចក្លាយជាបញ្ហាធំបាន ។ កាលពីពេលថ្មីៗនេះ មានស្ត្រីវៀតណាមម្នាក់បានបង្ហោះក្នុងបណ្តាញសង្គមដើម្បីបង្ហាញពីអារម្មណ៍របស់ខ្លួនថា នាងជាកូនប្រសាស្រីពៅ ដោយនាងបានរៀបការ និងចូលមករស់នៅក្នុងផ្ទះខាងស្វាមី ។ នាងបន្តថា តួនាទីរបស់នាង គឺត្រូវលាងចានពេលផ្ទះម្តាយក្មេករៀបចំជប់លៀងផ្សេងៗ ។ ម្តាយក្មេកនាង គឺជាមនុស្សល្អិតល្អន់ណាស់ រហូតដល់នាងមិនពេញចិត្ត ។

នាងរៀបរាប់ថា នៅពេលលាងចានម្តងៗ គឺត្រូវលាងជាមួយទឹកស្អាតជាច្រើនលើក ហើយក្រោយពីលាងរួចរាល់ ក៏នាងមិនអាចសម្រាកបានដែរ គឺត្រូវយកចាន និងរបស់របរផ្សេងៗទៅហាលថ្ងៃ រួចរង់ចាំឱ្យចានទាំងអស់ស្ងួតសិន ទើបនាងប្រមូលទុកដាក់ ។ ក្រៅពីនេះ ម្តាយក្មេកនាងបានរអ៊ូរទាំជាច្រើនរឿងទៀត ហើយធ្វើឱ្យនាងពិបាកចិត្តជាខ្លាំងពេលជួបមុខគាត់ម្តងៗ ។

ស្ត្រីជាកូនប្រសានិយាយថា ៖ «ខ្ញុំជាកូនប្រសាស្រីពៅ ហើយម្តាយក្មេកខ្ញុំជាមនុស្សល្អិតល្អន់ និងមានរបៀបរបបខ្លាំងណាស់ ។ បន្ទាប់ពីខ្ញុំលាងចាន និងចង្កឹះរួចហើយ ខ្ញុំត្រូវអង្គុយរង់ចាំឱ្យរបស់របរទាំងអស់នេះស្ងួតសិន ទើបប្រមូលយកទៅទុកដាក់ ។ គ្រប់ពេលដែលខ្ញុំនិយាយទៅកាន់ម្តាយក្មេក ខ្ញុំមានអារម្មណ៍ពិបាកចិត្តណាស់» ។

រឿងរ៉ាវរបស់ស្ត្រីខាងលើបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមនៅវៀតណាមប្រកែកគ្នាទៅវិញទៅមក ខណៈអ្នកខ្លះនិយាយថា ម្តាយក្មេកធ្វើបែបនេះបង្កការលំបាក និងដាក់សម្ពាធមកលើកូនប្រសាស្រី ។ ប៉ុន្តែអ្នកខ្លះបាននិយាយកាន់ជើងម្តាយក្មេកថា ទម្លាប់ស្អាតបាតគឺជារឿងល្អ ហើយកូនប្រសាស្រីត្រូវតែរៀនសូត្រ និងធ្វើតាម វាគ្មានខាតបង់អ្វីទេ ៕ ប្រភព ៖ khaosod