Home តារាជាតិ ជី ដេវីត និង ទេព បូព្រឹក្ស ត្រូវគេអូសចូលទៅក្នុងរឿងទំនាក់ទំនង វណ្ណដា

ជី ដេវីត និង ទេព បូព្រឹក្ស ត្រូវគេអូសចូលទៅក្នុងរឿងទំនាក់ទំនង វណ្ណដា

81
0

តារាចម្រៀង ជី ដេវីត និង ទេព បូព្រឹក្ស ដែលជាភរិយាត្រូវបានគេអូសចូលទៅក្នុងរឿងចម្រូងចម្រាសជុំវិញទំនាក់ទំនងស្នេហារបស់ វណ្ណដា។ អ្នកលេងបណ្តាញសង្គមបានធ្វើការប្រៀបធៀបថា ជី ដេវីត មានចិត្តស្មោះនឹងដៃគូមួយនឹងមួយ ចំណែកឯ វណ្ណដា មានចិត្តសាវ៉ាបែកពីមួយយកមួយទៀត។ ទោះយ៉ាងណាការបៀបធៀបក៏រងនូវការវែកញែកដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgW7_CcmZtcE6ZWTXBWCPzuwnzA3_Hsn_-T_EzBOMvt9dlxYhTx74Lo2qNJTK4vtjuIAd5L1GdMtkTJV019aC3bjY4IxpsF01lfxI6C6VySmmuCkx-3Vwqn4jYyblDpbh-7t1atQs9WZ8wnjg8he8-d04KLfhR_1YNb-1S5h2woqeHkp3HTE33NVvrVHqg/s1261/image_2026-06-17_09-06-10%20(2).png
ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះពាក្យចចាមអារ៉ាម វណ្ណដា និងនារីវ័យក្មេងម្នាក់ដែលមានប្រវត្តិសិក្សាល្អនិងជាអនាគតនាយកប្រតិបត្តិបានធ្វើឱ្យកក្រើកពេញបណ្តាញសង្គមយ៉ាងខ្លាំងមិនថានៅលើហ្វេកប៊ុកឬទិកតុកនោះទេ។ ទន្ទឹមនឹងមានព័ត៌មានចចាមអារ៉ាមស្នេហាពាសពេញបណ្តាញសង្គមគេមិនបានឃើញ វណ្ណដា និងនារីវ័យក្មេងរូបនេះចេញមកទទួលស្គាល់ឬបដិសេធឡើយ ផ្ទុយទៅវិញគេបានឃើញ វណ្ណដា និងគ្រួសារចំណាយពេលទៅកម្សាន្តនៅលើទឹកដីមណ្ឌលគីរីទៅវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnKZG9_8VZ6Ae1t0ltupYA9SfW0W6PEuT4pf5whtmeI7p17bkFFGZb86j-EdhZ_On0xiQCUs5EZ5-zSVWOolWuu9AxjgNhqwsDUJJ2Cm8J3uSpaiYSH-WqciwpyYrrfZQDnbkFWHFe-zDoDPXGhO2SWWFlIQoze6CtH250RQL2isQS9Ek-e9rDizdq5Yg/s1597/Screenshot_20260617_092419_Telegram.jpg
អ្វីដែលធ្វើឱ្យមានការជជែកវែកមិនទាន់ចប់នោះទេគឺអ្នកលេងបណ្តាញសង្គមបានកាត់តរូបភាពនិងមានការប្រៀបធៀបទំនាក់ទំនងដៃគូរវាង វណ្ណដា និង ជី ដេវីត ទៅវិញ។ តារាចម្រៀង ទេព បូព្រឹក្ស និង ជី ដេវីត ត្រូវបានគេអូសចូលទៅក្នុងរឿងចម្រូងចម្រាសនៃពាក្យចចាមអារ៉ាមនេះដោយបានកាត់តរូបភាព ជី ដេវីត មានចិត្តស្មោះចំពោះ ទេព បូព្រឹក្ស តែមួយចំណែកឯ វណ្ណដា វិញគឺឆ្លងកាត់មិត្តស្រីចំនួន២នាក់នោះគឺ ណាម ឡូរីន និងនារីវ័យក្មេង ដែលកំពុងមានពាក្យចចាមអារ៉ាមជាមួយគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0zwO5JsiXamUlDjF20RhjRoUwUEOTeaEkS4zRRxquIGA_tUlZ4SpSlHczQFXdGS6__M-JnR6CU8raoYcIPdtfbfQq2yXtpq99Fr6bsPg6Ztp8uFVUWKvvvjf_nZgDWinfPZ0lVnH5228wxwjLmgVuPL5OMc7zpKQ7SNbsxjExLZiGlCVwQLjVYjhHiso/s1253/image_2026-06-17_09-06-10.png

មតិមួយចំនួនហាក់មានការរិះគន់ចំពោះតារារ៉េប វណ្ណដា និងបានចោទលោកថាជាមនុស្សសាវ៉ា។ មតិខ្លះទៀតបានស្នើកុំឱ្យទាញ ជី ដេវីត និង ទេព បូព្រឹក្ស ចូលទៅក្នុងទំនាក់ទំនងរបស់ វណ្ណដា វាមិនសមហេតុផលនោះទេ។ អ្នកគាំទ្រខ្លះក៏ពោលថា ជី ដេវីត មានមុខគ្រប់កម្មវិធីមិនថាមានរឿងអ្វីក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjM2jHxfQceDhd0GaSFN9Al0U3FgCXYShsBkcB3FFyU2TnZ_b3wJ2atbSEXAln-AUme-0HdtULugqAkbRiHTIzSLtvaDhOAJZhIkAB8mAegNpXG9Prqb6jAc6yXvkL1ap0Ul2nH2EDWYHeh8jJRVCJXmiZptUqEM8jbx7UU_aIiun6eMD15oBsY6j4YfI/s2040/image_2026-06-17_09-02-30.png

ដោយឡែកមតិខ្លះទៀតលើកឡើងថា ការប្រៀបធៀបនេះគឺពុំត្រឹមត្រូវទាំងស្រុងនោះទេ។ មានការលើកឡើងថា វណ្ណដា ស្ថិតនៅក្នុងទំនាក់ទំនងជាមិត្តស្រីនិងមិត្តប្រុសមិនមែនជាប្តីប្រពន្ធឡើយ ដូច្នេះការបែកពីអ្នកចាស់ហើយទៅរកអ្នកថ្មីគឺស្ថិតក្នុងលក្ខខណ្ឌមួយដែលខុសពីសម្ព័ន្ធភាពប្តីនិងប្រពន្ធ។ ទោះយ៉ាងណា ការរិះគន់និងការជជែកវែកញែកទៅលើ វណ្ណដា ជុំវិញជីវិតឯកជននៅតែបន្តនិងរីកសុះសាយនៅលើអ៊ីនធឺណិត៕