Home Blog Page 1691

សៀង ចន្ធា ទទួលបានកាដូចុងក្រោយដ៏ស្រស់ស្អាតមួយពីលោក ហុងដា

0

មុននឹងអស់ភារកិច្ចជាមួយក្រុមគោព្រៃកម្ពុជា លោក ហុងដា បានបន្សល់ទុកស្បែកជើង Mizuno មួយគូ ដ៏ស្រស់ស្អាតឱ្យខ្សែប្រយុទ្ធវ័យក្មេងសៀង ចន្ធា។

បើតាមការបង្ហោះលើគេហទំព័រផ្លូវការរបស់សៀង ចន្ធា​បានសរសេរថា៖”អរគុណលោកគ្រូសម្រាប់ការលះបង់កន្លងមកនិង ផ្ដល់ចំណេះដឹង បទពិសោធន៍ជាច្រើនដល់ពួកខ្ញុំ ជូនពរលោកគ្រូជោគជ័យគ្រប់ភារកិច្ច #អរគុណលោកគ្រូ សម្រាប់ស្បែកជើង ១ គូនេះ។

សូមរំលឹកផងដែរថា សៀង ចន្ធា​ ក៏ជាកីឡាករខ្មែរមួយរូបក្នុងចំណោមកីឡាករខ្មែរមួយចំនួនទៀតផងដែរ ដែលទទួលបានការឧបត្ថម្ភពីក្រុមហ៊ុនកីឡាដ៏ធំរបស់ជប៉ុន Mizuno៕May be an image of 3 people, people playing soccer, people playing football and textMay be an image of 2 people and text

«ចុមអាអូនអត់ដេក» របស់ ជី ដេវីត វិលមកវិញ ក្រោយយូធូបរកមិនឃើញកំហុស

0

បទចម្រៀង «ចុមអាអូនអត់ដេក» របស់ ជី ដេវីត ដែលជាបទ Diss Track ជាមួយ វណ្ណដា នៅលើឆាណែលយូធូបរបស់លោកបានវិលត្រឡប់មកវិញហើយក្រោយពីបាត់មួយរយៈដោយតារាចម្រៀងល្បីឈ្មោះរូបនេះធ្លាប់បានប្រាប់ថាបទនេះមានអ្នក Report ទៅម្ចាស់ដើម ខណៈយូធូបរកមិនឃើញកំហុស។May be an image of 1 person and standing

គេចាំបានថា កាលពីថ្ងៃទី២០ ខែមេសា កន្លងទៅនេះ តារាចម្រៀង ជី ដេវីត បានចេញមកបង្ហោះសារប្រាប់ពីមូលហេតុដែលបទចម្រៀងមួយបទមានចំណងជើងថា «ចុមអាអូនអត់ដេក» បាត់ចេញពីលើឆាណែលយូធូបដោយសារតែមានការ Report ទៅម្ចាស់ដើម ទាក់ទងទៅនឹងកម្មសិទ្ធិបញ្ញាផ្នែកខ្លះនៃ Loops ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6fEjwpUL-0pqkdZHU1XegNvsVjW1hOHXPvACnyu_IqR0lXcNq960qIE2pTQALnozKfiedu87s94eGeAqSbrl2Y7sOSTNTXn2ADEnlD9WYtlBHh4asSHWpsDs6cAw5SsOpezg7i9M7iK1qcHgCkjlomEfY2zDNeJY8q-P3Y2wT4q20FcnLedNAqRTn/s960/photo_2023-05-11_09-07-15.jpg

ទោះជាយ៉ាងណា ក្រោយពីបទចម្រៀងខាងលើបាត់ពីក្នុងឆាណែលយូធូបប្រមាណ២០ថ្ងៃ ពេលនេះបទចម្រៀង «ចុមអាអូនអត់ដេក» របស់ ជី ដេវីត បានវិលត្រឡប់មកវិញហើយ ក្រោយពីយូធូបរកមិនឃើញកំហុសទៅលើបទចម្រៀងមួយនេះ។ នេះបើតាមការចែករំលែកពីអ្នកគាំទ្ររបស់តារាចម្រៀងរូបនេះបង្ហោះនៅលើបណ្តាញសង្គមដោយ តារាចម្រៀង ជី ដេវីត ទទួលបានភាពស្អាតស្អំវិញហើយ។

គួរបញ្ជាក់ផងដែរថា បទ «ចុមអាអូនអត់ដេក» នៅលើឆាណែលយូធូបមកទល់ពេលនេះមានអ្នកស្តាប់ជាង៨លានដង ក្រោយពីទម្លាក់ជាង៦ខែ ដែលជាបទ Diss Track ក្រោយពី វណ្ណដា ទម្លាក់បទ «J+0 II » ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmdI0mUCZ4oFi4S06-jbwN1DbbdCcdN5y_aghwFUmwU4j1btVslU9N8beHUrdnpWdPLLoAzzv1pgCBVOm0MdbrOTV0FPMI1Wq-gv57y8yADt0DXllhtkQF9fk_G3mhSSwuPetQCJHIHOHEteMTtH0LElmRSbt3R-oS6grzWrgkmuSC2yg4ajgb_cu3/s1280/maxresdefault.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgw5IHYZ4i5mOfcqvjOS-fMdVEZzDk5jX6N3bxlvBNSZGy2A6cnt-4s_mvBoLboCAmJ6-bUNeqt-CMdFz8P8dOAbW-0WgpXq1U_46kJ2Id7d-mB4eemolSMhFzOpeCllZC0WJBkZ5aRA49Fyg8uODvxbz3QcYk_oX74uRO7LeKiJn2xEU6S0Ac51Yuv/s1304/342338357_6090885944360308_931262815731340854_n.jpg

មួយគ្រាប់យប់មិញរបស់ សុិន សុវណ្ណមករា ផ្ញើជូនអ្នកមានគុណ២រូប

0

កាលពីយប់មិញក្រុមគោព្រៃកម្ពុជា បានទទួលបរាជ័យក្រោមថ្វីជើងឥណ្ឌូនេសុី នៅក្នុងលទ្ធផល២-១ ដែលធ្វើឱ្យកម្ពុជា បានបាត់បង់ឱកាសឡើងទៅវគ្គបន្ត។May be an image of 1 person, playing soccer, playing football and text that says 'f @CAMSPORTS Smart Pay CAMSPORTS'

មួយគ្រាប់របស់កម្ពុជាតទល់នឹងឥណ្ឌូនេសុី ធ្វើបានដោយខ្សែបម្រើការពារដ៏ឆ្នើមកីឡាករ សុិន សុវណ្ណមករា នៅនាទី៤៥+១ ដែលពេលនេះធ្វើឱ្យកម្ពុជាតាមស្មើពីក្រោយ១-១។ ក្រោយស៊ុតបានតាមស្មើកីឡាករសុិន សុវណ្ណមករា  បានលើកឡើងថា៖” មួយគ្រាប់នេះ ផ្ញើជូនម៉ាក់យាយ និងអ៊ុំ ដែលបានចែកឋានទៅ ខ្ញុំនឹកនាក់ទាំងពីរណាស់”។

សូមរំលឹកផងដែរថា កីឡាករសុិន សុវណ្ណមករា  គឺជាខ្សែបម្រើការពារ ដែលបច្ចុប្បន្នប្រកបអាជីពក្រុមវិសាខា នៃលីគកំពូលកម្ពុជា៕May be an image of 1 person, sleepwear and text

Dubai គ្រោងអភិវឌ្ឍមហាសមុទ្រដ៏ធំបំផុតរបស់ពិភពលោក

0

បរទេស៖ URB Dubai Design District ដែលជាអ្នកអភិវឌ្ឍន៍ទីក្រុងប្រកបដោយនិរន្តរភាពបានប្រកាសផែនការសម្រាប់ “គម្រោងស្តារមហាសមុទ្រដ៏ធំបំផុតរបស់ពិភពលោក” នៅទីក្រុងឌូបៃឆ្នេរសមុទ្រដែលហៅថា ឌូបៃ ថ្មប៉ប្រះទឹក។
បច្ចុប្បន្ននេះ URB កំពុងផ្តោតលើតំបន់ឆ្នេរនៃទីក្រុងឌូបៃ ជាមួយនឹងគម្រោង Dubai Reefs។ Dubai Reefs គឺជាសហគមន៍អណ្តែតទឹកប្រកបដោយនិរន្តរភាព ដែលផ្តល់ជូននូវកន្លែងស្នាក់នៅ មន្ទីរពេទ្យ កន្លែងលក់រាយ ការអប់រំ និងការស្រាវជ្រាវជាច្រើន។World's largest ocean restoration project unveiled in Dubai យោងតាមប្រភពព័ត៌មាន New Atlas ដែលបានរាយការណ៍នៅថ្ងៃទី ៩ ខែឧសភា ថា Reefs URB មានគោលបំណងប្រែក្លាយទីក្រុងឌូបៃទៅជាមជ្ឈមណ្ឌលទូទាំងពិភពលោកសម្រាប់ការស្រាវជ្រាវសមុទ្រ ការបង្កើតជីវសាស្រ្ត និងទេសចរណ៍អេកូឡូស៊ី ។Designs revealed for Dubai Reefs, world's largest ocean restoration and  ecotourism project

ក្នុងអំឡុងពេលនៃការអភិវឌ្ឍន៍តំបន់ថ្មប៉ប្រះទឹកឌូបៃ នាយកប្រតិបត្តិ URB លោក Baharash Bagherian បានផ្តោតលើសារៈសំខាន់នៃមហាសមុទ្រក្នុងការរក្សាបរិស្ថានដែលមានសុខភាពល្អ។ ចំណុចសំខាន់នៃគម្រោងនេះគឺជាវិទ្យាស្ថានមហាសមុទ្រមានគោលបំណងការពារបរិស្ថានសមុទ្រ និងឆ្នេរសមុទ្រនៃទីក្រុងឌូបៃ។ ថ្មប៉ប្រះទឹកសិប្បនិម្មិតទំហំ ១៩៩ គីឡូម៉ែត្រការ៉េនឹងបង្កើតបរិយាកាសធម្មជាតិសម្រាប់ដើមឈើផ្កាថ្មជាងមួយពាន់លាន និងព្រៃកោងកាង ១០០ លាន។ ប្រព័ន្ធអេកូឡូស៊ីតាមឆ្នេរសមុទ្រនេះនឹងបម្រើការប្រមូល និងស្តុកកាបូន ជួសជុលការខូចខាតដែលបណ្ដាលមកពីការទាញយកប្រេងនៅតំបន់ឆ្នេរឌូបៃ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងទៅ។Dubai grows on the sea - Historical Views - Earth Watchingវិទ្យាស្ថានមហាសមុទ្ររបស់ឌូបៃនឹងផ្តោតលើការអប់រំ និងការអភិរក្ស ហើយដឹកនាំគំនិតផ្តួចផ្តើមមួយដើម្បីសម្អាតកាកសំណល់ប្លាស្ទិកក្នុងមហាសមុទ្រ ដោយធានាថាប្រព័ន្ធអេកូឡូស៊ីតាមឆ្នេរសមុទ្ររបស់ទីក្រុងឌូបៃបម្រើជាការលិចកាបូនយូរអង្វែង។ កសិដ្ឋានដែលអាចកកើតឡើងវិញនឹងផ្តល់សន្តិសុខស្បៀង និងធ្វើឱ្យសេដ្ឋកិច្ចកាន់តែបៃតង។ បន្ថែមពីលើការប្រែក្លាយទីក្រុងឌូបៃទៅជាគោលដៅដែលមិនប៉ះពាល់ដល់បរិស្ថាន ទីក្រុងឌូបៃនឹងបង្កើតការងារប្រហែល ៣០,០០០ កន្លែងបន្ថែមទៀតសម្រាប់ប្រជាជនរបស់ខ្លួន៕Arab island resorts are reshaping geography ប្រភព៖vnexpress

ឯកឧត្តម ស សុខា ស្នើសុំមតិយោបល់ក្នុងន័យស្ថាបនាលើក្រុមបាល់ទះនារីកម្ពុជា ដោយសារហេតុផលមួយនេះ

0

ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានសរសេរនៅលើបណ្តាញសង្គមថា ក្រុមបាល់ទះនារីកម្ពុជាត្រូវការពេលវេលាដើម្បីវិនិយោគក្រោយពីក្រុមបាល់ទះនារីចាញ់២ប្រកួតជាប់គ្នា។ ក្នុងនោះចាញ់ក្រុមបាល់ទះនារីហ្វីលីពីនលទ្ធផល៣សិតទល់០ និង ចាញ់ក្រុមជម្រើសជាតិបាល់ទះនារីសិង្ហបុរីក្នុងលទ្ធផល៣សិតទល់០ ក្នុងវគ្គសន្សំពិន្ទុ។ បន្ថែមពីលើនេះ ក្រុមបាល់ទះនារីកម្ពុជាទើបបង្កើតឡើង៦ខែប៉ុណ្ណោះមុនការប្រកួតស៊ីហ្គេមមកដល់។លោកស សុខា : "សូមឱ្យមានការលើកទឹកចិត្តមន្ត្រីដែលសកម្ម កុំលើកទឹកចិត្តតែបក្ខពួកខ្លួន - Rasmei Kampuchea Daily

«ជាការកត់សម្គាល់ ខ្ញុំសង្កេតឃើញបងប្អូនដែលតាមដានការប្រកួតបាល់ទះនារី ជាពិសេស ពេលក្រុមបាល់ទះនារីកម្ពុជាឡើងប្រកួត ដោយបានលើកឡើងនូវមតិចម្រុះទាំងវិជ្ជមាន និងអវិជ្ជមាន។ ខ្ញុំគិតថាមតិវិជ្ជមាន ជាការគាំទ្រ និងជំរុញលើកទឹកចិត្ត ប្រកបដោយការឈ្វេងយល់កីឡាល្អិតល្អន់។ ចំណែកឯ មតិអវិជ្ជមាន ខ្ញុំគិតថា បងប្អូនក៏គ្មានបំណងអាក្រក់ដែរ គ្រាន់តែថាមកពីបងប្អូនចង់ឃើញលទ្ធផលវិជ្ជមាន ច្រើនជាងអវិជ្ជមាន ក្រោយពីបងប្អូនបានឃើញក្រុមបាល់ទះបុរសកម្ពុជា ទទួលមេដាយប្រាក់ ក្នុងប្រវត្តិសាស្ត្ររាប់សិបឆ្នាំមកហើយមិនដែលមាន»។ នេះជាការលើកឡើងរបស់ឯកឧត្តម ស សុខា នៅលើបណ្តាញសង្គមនាយប់ថ្ងៃទី១០ ខែឧសភា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCU1i8-laJkPM7_lCYksDS-4lLbsKS7eZCfH4pgZSjSjJyKKPe0yqcXa-6A5Y0itVH7RRiIgnjsb9M47P_pzE9hIVu5Gh1I0VHNKbvZ0I7l0N_qZ_gUIx26XLxM9bk-pPOlkJYQy7Cnw_d5jKQnA3Qvh9wWfur8L9-tLszxbBxFElql_F41nEcvm_J/s1280/345918957_636702464971046_5254999920427896516_n.jpg

ឯកឧត្តម បន្តទៀតថា «ក្នុងនាម ថ្នាក់ដឹកនាំមួយរូបនៃសហព័ន្ធកីឡាបាល់ទះកម្ពុជា ដែលមាន ឯកឧត្ដម សន្តិបណ្ឌិត នេត សាវឿន ជាប្រធាន ក៏ដូចជាថ្នាក់ដឹកនាំសហព័ន្ធផ្សេងទៀត ខ្ញុំសូមបើកចំហរ និងស្វាគមន៍រាល់មតិយោបល់របស់បងប្អូនទាំងអស់ ក្នុងន័យស្ថាបនា ដើម្បីបានជាធាតុចូលអភិវឌ្ឍក្រុមបាល់ទះនារីទៅថ្ងៃមុខ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi10ut7eftqfQIx9UoJdrV8R6_xDMVtPMajDnzjQcyxFq3LP2kmC8pk7vaQuDfZoGsi4uYvw2bzQaDuSiN6Dl6BhMSCgmYMwLB9HDaGJ_ImtQuyL8U4CvN79u2ZgtTb4XqM4sN-e8LbbvOJ3-Yr5bVhl7ttohhtElyZahM9IFNMUQcBn93onhcjZNEN/s1280/345936189_631388812230608_6634726564060971106_n.jpg

ភ្ជាប់ជាមួយនេះ រដ្ឋលេខាធិការ ក្រសួងអប់រំ រូបនេះបានគូសបញ្ជាក់ទៀតថា ក្នុងនាមម្ចាស់ផ្ទះស៊ីហ្គេម ឬតាមគោលការណ៍កីឡាសឹងតែទូទៅ កាលណាមានផ្នែកបុរស ជាគូនឹងគ្នា គឺត្រូវមានផ្នែកនារី (បាល់ទះបុរស បាល់ទះនារី)។ ចំណុចនេះហើយ គឺជាមូលដ្ឋានដែលកម្ពុជាត្រូវបង្កើតបាល់ទះនារីឡើង និងដាក់វិញ្ញាសានេះចូលក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដើម្បីបង្កលក្ខណៈដល់បណ្ដាប្រទេសអាស៊ានដែលមានក្រុមបាល់ទះនារី អាចបញ្ជូនអត្តពលិកចូលរួមប្រកួត ក្នុងស្មារតីធ្វើឱ្យកាន់តែផុលផុសក្នុងព្រឹត្តិការណ៍ ដែលអាចហៅថា «ពិពិធកម្មកីឡា»។ ពោលគឺ ពុំមែនមានន័យថា យើងដាក់វិញ្ញាសា ដើម្បីតែបំណងយកឈ្នះមួយមុខគត់ប៉ុណ្ណោះទេ គឺក្នុងជំហរថា «កីឡាលើសពីឈ្នះ!»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjontwychLbE6CJtwcDQeb5bI278dPHFrA1IESDAW8IVOV-ErGIZzbZRnKjLe03zly1r-S5hkc7Ou-3Eazf94Bf0V4-Q4jWN6uBfmOgyrBH3gxCdKNatJQCUeI6I4oPtI1Bie2UG83UPou5LRS1qwr2A-5JiF9BAiu7RBSBqN4V7ZO7-qsmOp-4THkf/s1280/346270695_1240087813548940_2957095514085997309_n.jpg

ឯកឧត្តម ស សុខា បានទទួលស្គាល់ថាក្រុមបាល់ទះនារីកម្ពុជា ពិតជានៅមានកម្រិត។ ប៉ុន្តែ បើនិយាយអំពីអតីតភាពវិញ ក្រុមបាល់ទះនារីកម្ពុជា ទើបបង្កើតឡើងបានប្រមាណ៦ខែមុនស៊ីហ្គេមចាប់ផ្ដើម ដោយបានទៅសិក្សារៀនសូត្រនៅប្រទេសចិនមួយរយៈខ្លីប៉ុណ្ណោះ។ ពេលវេលានេះ ឃើញថា ខ្លីណាស់ទាំងសម្រាប់ហ្វឹកហាត់ និងការចូលសមរភូមិប្រកួតដកពិសោធន៍ ទាំងក្នុងស្រុក និងក្រៅស្រុក បើធៀបនឹងបាល់ទះបុរសកម្ពុជាវិញ ខុសគ្នាឆ្ងាយណាស់ គឺបានបង្កើតឡើងប្រមាណ១០ឆ្នាំមកហើយ មិនអាចឈានដល់កម្រិតអាជីពនិងទទួលបានមេដាយភ្លាមៗបានទេ ដោយត្រូវការពេលវេលាបន្ថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5JFj3OZJ8LZPhdzFSBSvXc6fP26mlYIOIWsBX_eObSt6aamBs_bmSvWjuRw8SCDyT9ogUaKlYddOPoo7XB2GuGK-KDRBY60m34pAMaFLPyvH9ShrcA-67xz3hyMnJ15nmE82uv7KN4cU-C9hB9Flwas8aj8dfq_ygmwUlqAAwL24pLLhOmMgbWSj_/s1280/346459804_130530433353914_8323990517692883601_n.jpg

ជាចុងបញ្ចប់ ឯកឧត្តម ស សុខា អំពាវនាវដល់បងប្អូនទាំងអស់គ្នា សូមបន្តបង្ហាញឆន្ទៈគាំទ្រ និងលើកទឹកចិត្តដល់គ្រប់ក្រុមកីឡា និងជំរុញលើកទឹកចិត្តដល់ក្រុមបាល់ទះនារីកម្ពុជាដ៏ក្មេងខ្ចី គ្រប់រូបភាពនៃការផ្តល់កម្លាំងចិត្ត និងសម្ដែងទំនុកចិត្តលើពួកគេ ដើម្បីឱ្យពួកគេកាន់តែអង់អាច បញ្ចេញអស់ពីសមត្ថភាព៕

ជនខិលខូចគូរសញ្ញាចំណាំលើដៃក្មេងបម្រុងជួញដូរ

0

ប្រទេសចិន ៖ សារព័ត៌មានក្រៅប្រទេសបានចុះផ្សាយពីហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលមួយកើតឡើងនៅប្រទេសចិន គឺមានក្រុមគ្រួសារមួយមានកូនស្រីគួរឱ្យស្រឡាញ់ម្នាក់ ដែលមានអាយុត្រឹមតែ៤ឆ្នាំប៉ុណ្ណោះ និងរៀននៅថ្នាក់មត្តេយ្យ ។ ក្មេងតូចបម្រុងនឹងត្រូវបានគេជួញដូរ ប៉ុន្តែសំណាងល្អដែលម្តាយរបស់នាងយកចិត្តទុកដាក់នឹងពាក្យសម្តីរបស់កូន ។

សារព័ត៌មានចុះផ្សាយថា នៅថ្ងៃមួយ ម្តាយបានទៅទទួលកូនស្រីចេញពីសាលារៀនត្រឡប់មកផ្ទះវិញ ហើយឃើញខ្នងដៃរបស់កូនមានរូបសញ្ញាប្លែកៗស្រដៀងនឹងរូបផ្កា ហើយដោយសារការងឿយឆ្ងល់ ម្តាយបានសួរទៅកាន់កូនថា តើកូនបានសញ្ញានៅលើខ្នងដៃនេះតាមរបៀបណា ?

កូនស្រីក៏រៀបរាប់ថា ក្រោយពីចេញពីបន្ទប់រៀន និងរង់ចាំម្តាយមកទទួលទៅផ្ទះវិញ ស្រាប់តែមានអ្នកគ្រូម្នាក់ដើរមកជ្រើសរើសក្មេងៗយកទៅរៀនរាំអេរ៉ូបិក ។ បន្ទាប់មក អ្នកគ្រូបានគូរសញ្ញានេះនៅលើខ្នងដៃក្មេងៗ ព្រមទាំងណាត់ឱ្យក្មេងៗមករង់ចាំនៅទ្វារក្រោយសាលារៀននាថ្ងៃបន្ទាប់ ។ អ្នកគ្រូប្រាប់ថា នឹងឱ្យរង្វាន់ បើអ្នកណាអាចរាំបានស្អាត គឺនឹងនាំទៅញ៉ាំសាច់មាន់ចៀន ។ កូនស្រីបន្តថា នេះជាសញ្ញាសម្ងាត់របស់អ្នកគ្រូ ហើយអ្នកគ្រូប្រាប់ថា កុំប្រាប់ឪពុកម្តាយឱ្យសោះ ។

បន្ទាប់ពីម្តាយស្តាប់កូនរៀបរាប់រួច ក៏មានអារម្មណ៍ចម្លែកចិត្តជាខ្លាំង ។ ម្តាយសង្ស័យ និងយល់ថា វាមិនមែនជាហេតុការណ៍ធម្មតាទេ ហើយក៏បានទៅប្តឹងប៉ូលិស និងរៀបរាប់រឿងរ៉ាវទាំងអស់ឱ្យប៉ូលិសស្តាប់ ។ ប៉ូលិសក៏បានរៀបគម្រោងមួយទៅរង់ចាំជួបអ្នកគ្រូនោះនៅទ្វារខាងក្រោយសាលារៀន ហើយក៏អាចចាប់ខ្លួនអ្នកគ្រូបានតែម្តង ។ ប៉ូលិសនិយាយថា នារីម្នាក់នេះនិយាយថា ខ្លួនជាគ្រូបង្រៀន ប៉ុន្តែការពិត នាងជាក្រុមជួញដូរកុមារ ។

សំណាងល្អដែលស្ត្រីជាម្តាយរូបនេះយកចិត្តទុកដាក់ចំពោះរឿងដែលកើតឡើង និងសង្កេតពីភាពខុសប្រក្រតីបានទាន់ពេលវេលា ហើយនាងបានជួយជីវិតកូនស្រីរបស់ខ្លួន និងក្មេងដទៃទៀតមិនឱ្យធ្លាក់ក្នុងដៃជនខិលខូច ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgg9QAFyCjy0Jt6lSTzSDOR0qJFT9LcHLRMwSvf362FS1mDG3hJYHty9T_wIFCkwcwSUZJtO8Us-tkuY6Xl9pGO6nCzM9Pk3pQ8DMRPRIUEe1qxG_dG1McS-tFcbmmPvEZaihNpn2T06kaIVgXpmjBGBgcQsKw6_Pl0TLiChGRkzSOSgaH_q1QxFc8Q/s800/slavechildren.jpg ប្រភព ៖ chiangmai news

សារចុងក្រោយរបស់ លោក ហុងដា ក្រោយបញ្ចប់ភារកិច្ចដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា

0
ក្រោយចំណាយពេល៥ឆ្នាំ ដឹកនាំក្រុមគោព្រៃកម្ពុជា ពេលនេះលោក Keisuke Honda នឹងចាកចេញពីដំណែងអ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជាហើយ។May be an image of 4 people
ទន្ទឺមគ្នានេះដែរលោកហុងដា បានសរសេរសារចុងក្រោយមួយ បង្ហោះនៅលើបណ្តាញសង្គមហ្វេកប៊ុកថា៖ “អរុណសួស្តី! ដូចដែលអ្នកបានដឹងហើយថា ការដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជារបស់ខ្ញុំ ត្រូវបានបញ្ចប់កាលពីយប់មិញនេះ។ យើងចង់ឱ្យអ្នកសប្បាយចិត្តជាងនេះ ជាមួយនឹងលទ្ធផលប្រសើរជាងនេះ។ ប៉ុន្តែយើងមិនអាចធ្វើវាបានឡើយ។ ជីវិតរបស់យើងមិនដូចអ្វីដែលបានគិតទុកមុននោះទេ ហើយការពិតពេលខ្លះក៏ពិបាកទទួលយកដែរសម្រាប់ខ្ញុំ។ ខ្ញុំមានអារម្មណ៍បែបនេះជាច្រើនដងមកហើយ ក្នុងអំឡុងការដឹកនាំក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជារបស់ខ្ញុំ ចាប់តាំងពីឆ្នាំ២០១៨។ ប៉ុន្តែ “អ្នក” គឺជាកម្លាំងចិត្ត និងក្តីសង្ឃឹមរបស់ខ្ញុំ។ វាគឺជាមូលហេតុដែលខ្ញុំអាចបន្តការដឹកនាំរហូតដល់ទីបញ្ចប់បាន។ ខ្ញុំចង់និយាយអរគុណទៅកាន់អ្នកសម្រាប់អ្វីគ្រប់យ៉ាង ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។ អ្នកបានផ្តល់ឲ្យខ្ញុំ និងកីឡាករទាំងអស់ គ្រប់បែបយ៉ាង។ ខ្ញុំពិតជាមានមោទកភាពណាស់ចំពោះអ្នក។ ជាចុងបញ្ចប់ ខ្ញុំចង់ប្រាប់អ្នកថា “ត្រូវតែមានក្តីស្រមៃ ហើយចាប់ក្តីស្រមៃនោះឱ្យបាន”។ អរគុណ ជួបគ្នាពេលក្រោយ! Keisuke Honda”។May be an image of 4 people, people playing sports and people standing
សូមបញ្ជាក់ផងដែរថា នៅក្នុងព្រឹត្តិការណ៍សុីហ្គេមនេះលោក ហុងដា បានខិតខំប្រឹងប្រែងដឹកនាំជាខ្លាំង ក៏ប៉ុន្តែក្រុមគោព្រៃកម្ពុជា នៅតែមិនបានឆ្លងផុតទៅកាន់វគ្គ៤ក្រុមចុងក្រោយ ដើម្បីបង្កើតប្រវត្តិសាស្ត្របានដដែរ៕May be an image of 6 people, people standing and grass

អត្តពលិកសិង្ហបុរី សុំមិត្តស្រីរៀបការនៅឆ្នេរខេត្តកែប ក្រោយឈ្នះមេដាយជូនជាតិ (មានវីដេអូ)

0

កាលពីថ្ងៃចន្ទ កន្លងទៅអត្តពលិកសិង្ហបុរី លោក Bryce Chong បានដណ្តើមបានមេដាយសំរឹទ្ធមួយគ្រឿជូនជាតិ នៅលើវិញ្ញាសាទ្រីយ៉ាត្លុង ក្រោយមកមិនចាំយូររូបគេក៏បានសុំមិត្តស្រីរបស់ខ្លួនរៀបការតែម្តង នៅលើឆ្នេរកែបដ៏ស្រស់ស្អាតរបស់កម្ពុជា។SEA Games: 'She said yes!' - Proposal perfect ending to triathlete Bryce  Chong's outing | The Straits Times

លោក Bryce Chong បានលើកឡើងថា៖” ការប្រកួតសុីហ្គេមខ្ញុំធ្វើបានយ៉ាងល្អ គ្មានការភ័យខ្លាចអ្វីទាំងអស់ ក៏ប៉ុន្តែពេលដែលខ្ញុំសុំមិត្តស្រីរៀបការ ខ្ញុំហាក់បីដូចជាញ័រដៃ ភ័យខ្លាច  សូម្បីតែបេះដូចក៏សឹងតែលោតខុសចង្វាក់ផងដែរ។ តែយ៉ាងណាវិញចម្លើយរបស់មិត្តស្រីខ្ញុំគឺគាត់ (យល់ព្រមទទួលយកខ្ញុំ) វាបានធ្វើឱ្យខ្ញុំមានអារម្មណ៍រំភើបរកអ្វីមកប្រៀបពុំបាននោះទេ”។SEA Games: 'She said yes!' - Proposal perfect ending to triathlete Bryce  Chong's outing | The Straits Times

សូមបញ្ជាក់ផងដែរថាលោក Bryce Chong គឺជាអត្តពលិកដំបូងគេដែលឈ្នះមេដាយសំរិទ្ធឱ្យសិង្ហបុរី សម្រាប់វិញ្ញាសាអាគ័រត្លុងផ្នែកបុរស នៅព្រឹត្តិការណ៍សុីហ្គេម២០២៣នេះ៕

ម្តាយខឹងកូនស្រីមិនព្រមរកសង្សារ មួយថ្ងៃៗគិតតែពីចិញ្ចឹមឆ្មា

0

ប្រទេសចិន ៖ «ក្នុងជីវិតនេះកើតមកសម្រាប់តែឆ្មា កូនស្រីខ្ញុំអាយុ៣៨ឆ្នាំហើយ ប៉ុន្តែនាងមិនព្រមរកសង្សារ និងរកការងារទេ មួយថ្ងៃៗគិតតែពីចិញ្ចឹមឆ្មា ។ លើសពីនេះ នាងបានយកឆ្មាគ្មានម្ចាស់ចំនួន៦ក្បាលទៀតមកចិញ្ចឹមទៀតផង» ។ នេះបើតាមការរៀបរាប់របស់ស្ត្រីម្នាក់តាមទូរទស្សន៍ ដើម្បីឱ្យគេជួយកូនស្រីរបស់គាត់ ។

កាលពីពេលថ្មីៗនេះ មានស្ត្រីម្នាក់អាយុ៧០ឆ្នាំ បានបង្ហាញខ្លួនក្នុងស្ថានីយទូរទស្សន៍ Chongqing ប្រទេសចិន ហើយគាត់បានរៀបរាប់ទាំងទឹកភ្នែកថា កូនស្រីរបស់គាត់បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យនាំមុខគេមួយ ហើយក៏ធ្លាប់ធ្វើការនៅទីក្រុងប៉េកាំង និងសៀងហៃ កាលពីប៉ុន្មានឆ្នាំមុន ។ ប៉ុន្តែកូនស្រីបានលាឈប់ពីការងារ និងត្រឡប់មករស់នៅផ្ទះឯស្រុកកំណើតវិញ គឺក្នុងគោលបំណងចិញ្ចឹមឆ្មា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiR-MS0iX2r5eKrR5giaNJFnXuVQSKGqzC3_3Q2dd6Ep6z26GP1I6eKmnPP5POKk2oFIsY3BobTNA_Vm4S1XOJTUKy1QnbyqKFZhYa1LOwUIg2Mkx1KGD6LBDerPqeHqESwJngOAE5grR3BfBHPGHM0SmjDpZa1WLZUqYoW2I7obWDDcfEkUIuL6mja/s1280/photo_2023-05-10_16-09-10.jpg

ស្ត្រីជាម្តាយរៀបរាប់ថា កូនស្រីរបស់គាត់គ្មានការងារធ្វើអស់រយៈពេល៦ឆ្នាំហើយ ហើយប្រើពេលភាគច្រើនរបស់នាងដើម្បីបង្ហោះវីដេអូពីឆ្មាចិញ្ចឹមក្នុងបណ្តាញសង្គម ។ កូនស្រីប្រាប់ថា នៅថ្ងៃណាមួយ នាងនឹងអាចរកប្រាក់ចំណូលពីវីដេអូទាំងនេះ និងអាចចិញ្ចឹមខ្លួនឯងនៅថ្ងៃអនាគតបាន ។ កន្លងមក ឪពុកម្តាយឈឺក្បាលខ្លាំងណាស់ ព្រោះកូនស្រីគិតតែពីចិញ្ចឹមឆ្មាតែម្យ៉ាង ហើយមិនព្រមរកសង្សារ និងរៀបការបែកផ្ទះសោះ ។ លើសពីនេះ នាងមិនព្រមរកការងារធ្វើទេ បើទោះជាពួកគាត់ព្យាយាមបញ្ចុះបញ្ចូលឱ្យនាងរកការងារធ្វើ និងរកសង្សារក៏ដោយ ប៉ុន្តែនាងបដិសេធ ដែលធ្វើឱ្យពួកគាត់ជាឪពុកម្តាយបារម្ភថា នៅថ្ងៃអនាគត នាងមិនអាចចិញ្ចឹមខ្លួនឯងបាន ព្រោះគិតតែនៅជាមួយឆ្មាបែបនេះ ។

ស្ត្រីជាម្តាយប្រាប់ថា ៖ «ខ្ញុំ និងប្តីបារម្ភយ៉ាងខ្លាំងរឿងកូន ហើយពួកយើងមិនអាចហូបឆ្អែត ឬគេងលក់ស្រួលទេ ។ យើងសង្ឃឹមថា កូនស្រីនឹងស្វែងរកការងារធ្វើ និងរកបុរសណាម្នាក់មករៀបការជាមួយដូចអ្នកដទៃដែរ ។ បើកូនស្រីព្រមរៀបការ យើងនឹងបានគេងលក់ស្រួលហើយ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjcXs4zRZcQj8UsVvelPu0TY0ZKpoBwQ-c94BRghriYLbrwQfrhyZ5ViQlUIVrtVzwIq7p4nuCtkXvpvSG1ZyJs7UPempxXC-ern_WMs7kOVFOlLPH7UhnyctcHO9GQ4nMbJhhZABEBysXhoikvavk7mKip7TSa3-jCyX36DExOVZvCRXFNVN74KZB/s1280/photo_2023-05-10_16-09-19.jpg

ម្តាយរូបនេះបន្ថែមថា បើទោះជាគាត់នៅជិតកូនស្រីក្តី ប៉ុន្តែគាត់មានអារម្មណ៍ថានៅឆ្ងាយពីនាង ព្រោះគាត់មិនយល់ពីការរស់នៅរបស់នាង ។ កន្លងមក គាត់បានយំដោយសាររឿងនេះជាញឹកញាប់ ដោយសារនាងមិនស្តាប់គាត់ ។ គាត់ប្រាប់ថា ៖ «កូនស្រីគាត់បានយកឆ្មាគ្មានម្ចាស់មកចិញ្ចឹម ហើយគាត់ និងប្តីត្រូវលាក់ទុកការឈឺចាប់នេះមិនហ៊ានប្រាប់គេឯង ព្រោះខ្មាស់គេ» ។

ទោះយ៉ាងណា កូនស្រីរបស់គាត់និយាយថា ៖ «ខ្ញុំធ្វើវីដេអូទាក់ទងនឹងសត្វចិញ្ចឹម បើទោះជាមិនទាន់ទទួលប្រាក់នៅពេលនេះ ប៉ុន្តែខ្ញុំជឿថា នៅថ្ងៃអនាគត ខ្ញុំនឹងអាចរកចំណូលបាន ហើយខ្ញុំមិនខ្វល់នឹងការនៅលីវទេ ។ មនុស្សចាស់មានការគិតខុសពីក្មេងជំនាន់ក្រោយ ហើយពួកគាត់មិនយល់ថា ហេតុអ្វីខ្ញុំត្រូវចិញ្ចឹមឆ្មាទេ» ៕

ប្រភព ៖ chiangmainews

ប៉ូលិសចិនចាប់ខ្លួនបុរសម្នាក់ក្រោយប្រើប្រាស់កម្មវិធី ChatGPT

0

ប្រទេសចិន ៖ ប៉ូលិសចិនបានចាប់ខ្លួនបុរសម្នាក់ពីបទចោទប្រកាន់ថា បុរសនេះប្រើប្រាស់កម្មវិធី ChatGPT ដើម្បីផ្សព្វផ្សាយព័ត៌មានក្លែងក្លាយក្នុងបណ្តាញសង្គម ។ ដូច្នេះ វាជាលើកដំបូងដែលប្រទេសចិនចាត់ការរឿងក្តីទាក់ទងនឹង AI Chatbot ដ៏ឆ្លាតវៃនេះ ។

ប៉ូលិសក្នុងតំបន់ Gansu រាយការណ៍ថា ជនសង្ស័យត្រូវបានចោទប្រកាន់ពីបទប្រើប្រាស់ ChatGPT ដើម្បីផ្សព្វផ្សាយព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងរឿងរថភ្លើងបុកគ្នា ។ បុរសនេះបានបង្ហោះព័ត៌មានរថភ្លើងបុកគ្នាក្នុងបណ្តាញសង្គម ដើម្បីរកប្រាក់ចំណេញពីព័ត៌មាន ហើយអត្ថបទនេះមានអ្នកចូលមើលរហូតដល់១៥.០០០លើក ។ បើទោះជាចិនហាមឃាត់ការប្រើប្រាស់ ChatGPT ក្តី ប៉ុន្តែអ្នកប្រើប្រាស់អ៊ីនធើរណេតជាច្រើននៅចិនបានលួចប្រើប្រាស់កម្មវិធី VPN ដើម្បីចូលទៅលេង ChatGPT ។

សារព័ត៌មាន CNN រាយការណ៍ថា ហេតុការណ៍រថភ្លើងបុកគ្នា គឺជាប្រធានបទរសើបខ្លាំងនៅចិន ដោយសារនៅឆ្នាំ២០១១ ប្រទេសចិនធ្លាប់កើតហេតុការណ៍រថភ្លើងល្បឿនលឿនបុកគ្នានៅទីក្រុង Wenzhou ខេត្ត Zhejiang ដែលបណ្តាលឱ្យមនុស្សស្លាប់ចំនួន៤០នាក់ និងរងរបួសរាប់រយនាក់ទៀត ។ ដូច្នេះ ធ្វើឱ្យពលរដ្ឋចិនខឹងសម្បារជាខ្លាំង ហើយពួកគេត្រូវការចម្លើយថា ហេតុអ្វីបានជាសារព័ត៌មានរបស់រដ្ឋាភិបាលមិនចុះផ្សាយព័ត៌មាននេះឱ្យពលរដ្ឋបានដឹង ។

ប៉ូលិសនៅតំបន់ Gansu បន្ថែមថា បុរសនេះមាននាមត្រកូល ហុង ។ កាលពីថ្ងៃទី៥ ខែឧសភា កន្លងមក គេបានស៊ើបអង្កេតបុរសនេះនៅទីក្រុង Dongguan ស្ថិតនៅភាគខាងត្បូងខេត្តក្វាងទុង រកឃើញថា បុរសនេះបានប្រើបច្ចេកវិទ្យាខាងលើធ្វើព័ត៌មានក្លែងក្លាយ និងផ្សព្វផ្សាយលើអ៊ីនធើរណេត ហើយព័ត៌មានក្លែងក្លាយនេះបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ ។ ឥរិយាបថរបស់ជនល្មើសចាត់ទុកថា មានទោសពីបទបះបោរ និងបង្កឱ្យកើតភាពរញ៉េរញ៉ៃក្នុងសង្គម ។

របាយការណ៍បញ្ជាក់ថា ការចាប់ខ្លួនបុរសហុង គឺជាករណីដំបូងនៅតំបន់ Gansu ក្រោយពីខែមករា ឆ្នាំ២០២៣ ការិយាល័យគ្រប់គ្រងអ៊ីនធើរណេតរបស់ចិនបានប្រកាសអនុវត្តច្បាប់ថ្មី ដើម្បីកុំឱ្យមានការប្រើប្រាស់ AI បន្លំព័ត៌មានតាមរយៈវីដេអូ, រូបភាព ឬសំឡេង ។ សារព័ត៌មាន CGTN របស់រដ្ឋាភិបាលចិនរាយការណ៍ថា វាជាលើកដំបូងដែលចិនបានចាប់ខ្លួនជនល្មើសប្រើប្រាស់ ChatGPT ដើម្បីផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiicPKYwQY03vOIgU-QTx7y2BONutu3CWwfJaeVkMyn5pmebtU079evMc2tEHKq4oO-xDITmCG7eoBvGvL_eY3XUV2ll2rp-vVjdBGkMQrT6b5B41okpQ6aYy15ySwBqd5_oC4SUFSMc37THWMXqAh-RoRPTmDoimijEtNVx6W7nFUQ6iyup5IwilBw/s768/photo_2023-05-10_15-05-17.jpg

ប្រភព ៖ Thestandard