ប្រទេសប្រេស៊ីល ៖ មន្ត្រីការពារបរិស្ថានប្រេស៊ីលបានចាប់ព្រុយត្រីឆ្លាមខុសច្បាប់ចំនួន២៨,៧តោនពីក្រុមហ៊ុននាំចេញចំនួន២ ដោយក្រុមហ៊ុនទី១ នៅរដ្ឋ Santa Catarina និងក្រុមហ៊ុនទី២ នៅរដ្ឋ Sao Paulo ។ មន្ត្រីការពារបរិស្ថានប្រេស៊ីលលើកឡើងថា វាជាការជួញដូរព្រុយត្រីឆ្លាមខុសច្បាប់ដែលរឹបអូសបានច្រើនបំផុតនៅលើពិភពលោក ។The U.S. is banning the sale of shark fins. Here's why.

សម្រាប់គោលដៅនាំចេញព្រុយត្រីឆ្លាមទាំងនេះ គឺជាទីផ្សារនៅតំបន់អាស៊ី ដោយគេអាចលក់ព្រុយត្រីឆ្លាមក្នុងតម្លៃខ្ពស់បំផុត ប្រមាណ១.០០០ដុល្លារអាមេរិកក្នុង១គីឡូក្រាម ។ គេសង្កេតឃើញថា ក្នុង១ឆ្នាំៗ ការជួញដូរព្រុយត្រីឆ្លាមដោយខុសច្បាប់មានបរិមាណច្រើននៅប្រទេសប្រេស៊ីល ។ ការិយាល័យការពារបរិស្ថានប្រេស៊ីលបង្ហាញថា គេត្រូវសម្លា.ប់ត្រីឆ្លាមរាប់ម៉ឺនក្បាលឯណោះដើម្បីកាត់យកព្រុយរបស់វា ហើយបោះចោលផ្នែកនៅសល់ទាំងអស់ចូលក្នុងទឹកសមុទ្រ ។ ដូច្នេះហើយ ទើបគេអាចប្រមូលព្រុយត្រីឆ្លាមក្នុងបរិមាណច្រើនបែបនេះ ។ លើសពីនេះ គេរកឃើញថា ត្រីឆ្លាមទាំងនេះគឺជាពូជដែលបានចុះបញ្ជីការពារការបាត់បង់ផងដែរ ។Brazil seizes massive shark fin haul | News | Bangladesh Sangbad Sangstha  (BSS)

ក្រៅពីក្រុមហ៊ុនទាំងពីរខាងលើ មន្ត្រីការពារបរិស្ថានជឿជាក់ថា នឹងមានអ្នកផ្សេងទៀតពាក់ព័ន្ធក្នុងការជួញដូរព្រុយត្រីឆ្លាមខុសច្បាប់ ហើយបច្ចុប្បន្ន គេកំពុងស៊ើបអង្កេតបន្ត ពីព្រោះវាជាបញ្ហាមួយដោះស្រាយមិនចេញនៅប្រទេសប្រេស៊ីល ។ រយៈពេលជាច្រើនឆ្នាំកន្លងមក ការិយាល័យការពារបរិស្ថានប្រេស៊ីល ក៏ធ្លាប់បានរឹបអូសព្រុយត្រីឆ្លាមចំនួន៨តោនផងដែរ ។

គួរបញ្ជាក់ថា ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula Da Silva ដែលទើបចូលកាន់តំណែងកាលពីដើមឆ្នាំ២០២៣ បានចេញគោលនយោបាយបង្ក្រាបការជួញដូរសត្វព្រៃ និងគ្រាប់ធញ្ញជាតិ ក្រោយពីរដ្ឋាភិបាលចាស់ធ្វេសប្រហែស និងបន្ថយសិទ្ធិអំណាចរបស់ភ្នាក់ងារពាក់ព័ន្ធ ៕How Shark Fin Soup Is Driving Some Species To Extinction ប្រភព ៖ TNN World