Home ព័ត៌មានជាតិ កម្ពុជា កំពុងចាំកម្ចីចិន ដើម្បីសាងសង់ស្ពានវែងជាងគេប្រវែង៤គីឡូម៉ែត្រ

កម្ពុជា កំពុងចាំកម្ចីចិន ដើម្បីសាងសង់ស្ពានវែងជាងគេប្រវែង៤គីឡូម៉ែត្រ

79
0

រដ្ឋាភិបាល កំពុងយកចិត្តទុកដាក់ខ្ពស់ចំពោះគម្រោងសាងសង់ផ្លូវ និងស្ពានតភ្ជាប់រវាងខេត្តកំពង់ឆ្នាំង និងកំពង់ធំ ដែលជាការតភ្ជាប់ដ៏សំខាន់សម្រាប់ខេត្តជុំវិញបឹងទន្លេសាប។

យោងតាមលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល កាលពីនៅជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ធ្លាប់បានបញ្ជាក់ថា គម្រោងសាងសង់ផ្លូវជាតិលេខ៥០សេ និងស្ពាន ដែលមានប្រវែងសរុបជិត៦០គីឡូម៉ែត្រនេះ ត្រូវបានសិក្សារួចរាល់ហើយ។

គម្រោងនេះ នឹងសាងសង់ជាផ្លូវបេតុងកៅស៊ូ (AC) និងមានលូជាង១០០កន្លែង មានស្ពានដើម្បីបើកមុខទឹកឱ្យត្រីឆ្លងកាន់ និងសម្រាប់ប្រជាពលរដ្ឋអាចអ៊ំទូកឆ្លងកាត់ ហើយផ្លូវនេះក៏នឹងមានការតភ្ជាប់ជាមួយនឹងស្ពានដ៏វែងមួយ មានប្រវែងរហូតដល់៤គីឡូម៉ែត្រ ដែលជាស្ពានវែងជាងគេនៅកម្ពុជា។

សូមរំលឹកថា គម្រោងផ្លូវមួយខ្សែនេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការសាងសង់ក្នុងពេលសម្តេចនៅកាន់តួនាទីជានាយករដ្ឋមន្ត្រី។ មកដល់ពេលនេះគម្រោងមួយនេះ មិនទាន់បានដំណើរការនៅឡើយទេ។

សម្តេចតេជោ បានបញ្ជាក់ថា នៅពេលជួបជាមួយនឹងឯកអគ្គរដ្ឋទូតចិន ប្រចាំនៅកម្ពុជា សម្តេចក៏បានស្នើទៅរដ្ឋាភិបាលចិនតាមរយៈលោកឯកអគ្គរដ្ឋទូតឱ្យពិចារណាផ្តល់កម្ចីសាងសង់ផ្លូវ និងស្ពាននេះ៕