រដ្ឋធានីវ៉ាស៊ីនតោន៖ ក្រោយពេលប្រមុខការទូតសហរដ្ឋអាមេរិក បានទៅបំពេញទស្សនកិច្ច នៅក្នុងរដ្ឋធានីប៉េកាំង ដើម្បីបន្ធូរបន្ថយនូវភាពតានតឹងផ្នែកការទូត ដែលកំពុងតែធ្លាក់ចុះខ្លាំង ចាប់តាំងពីឆ្នាំចុងអាណត្ដិ នៃប្រធានាធិបតីមុនរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) នោះមក ឥឡូវនេះ លោកប្រធានាធិបតី បៃដិន នៅតែការពារនូវការហៅមេដឹកនាំចិន ជាជនផ្ដាច់ការ រហូតធ្វើឲ្យមានប្រតិកម្មយ៉ាងខ្លាំង ពីប្រទេសមហាយក្សនៅអាស៊ីមួយនេះ។

សារព័ត៌មានរបស់ចក្រភអង់គ្លេស Daily Mail បានចេញផ្សាយ នៅថ្ងៃសុក្រ ទី២៣ ខែមិថុនា ថា លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក បានហៅសមភាគីចិន លោក ស៊ី ជិនពីង (Xi Jinping) ជាជនផ្ដាច់ការ ហើយថែមទាំងបានលើកឡើង ថា ការហៅបែបនេះ នឹងមិនធ្វើឲ្យខូចខាតដល់ទំនាក់ទំនង រវាងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និង ក្រុងប៉េកាំង នោះឡើយ។Biden will kick off reelection bid with union rally in Philadelphia | CNN  Politics

ដោយឡែក រដ្ឋាភិបាលក្រុងប៉េកាំង បានស្ដីបន្ទោស សំដៅទៅលើប្រធានាធិបតីសហរដ្ឋអាមេរិក ដោយចាត់ទុក ថា ការអត្ថាធិប្បាយបែបនេះ ជាការមិនសមហេតុផល និង គ្មានការទទួលខុសត្រូវ ហើយវាជាសកម្មភាពញុះញង់ខាងនយោបាយ ដោយឥតលាក់លៀម។

លោកប្រធានាធិបតី ចូ បៃដិន កាលពីថ្ងៃព្រហស្បតិ៍ បានថ្លែង នៅក្នុងពិធីរៃអង្គាសប្រាក់បិទទ្វារមួយ ថា លោក ស៊ី ជិនពីង ជាជនផ្ដាច់ការ។ គាត់រំពឹង ថា គាត់នឹងជួបជាមួយលោកប្រធានាធិបតី ស៊ី នៅក្នុងពេលណាមួយ នាពេលខាងមុខនេះ។All the latest news about Joe Biden. - Axios

លោកប្រធានាធិបតី បៃដិន នៅតែការពារនូវការហៅមេដឹកនាំចិន លោក ស៊ី ជិនពីង ជាជនផ្ដាច់ការ។ គាត់បានលើកឡើង ថា ការហៅបែបនេះ នឹងមិនមានផលវិបាកណាមួយកើតឡើងនោះឡើយ ថ្វីបើក្រុងប៉េកាំង បានចោទប្រកាន់ មកលើគាត់ ជាអ្នកបង្កនូវការញុះញង់ខាងនយោបាយយ៉ាងណាក្ដី។

លោក បៃដិន ក្លាយជាប្រធានាធិបតីលើកទី១ នៅក្នុងប្រវត្ដិសាស្រ្ដថ្មីៗនេះ បានប្រើប្រាស់វោហារស័ព្ទ វាយប្រហារសំដៅលើមេដឹកនាំចិន ថា ជា«ជនផ្តាច់ការ»។ ការធ្វើអត្ថាធិប្បាយរបស់លោកប្រធានាធិបតី បៃដិន បានកើតឡើង នៅក្នុងកម្មវិធីរៃអង្គាសប្រាក់បិទទ្វារមួយ ស្ថិតក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។China's Xi Jinping gets 5 more years as state president : NPR

នៅពេលសួរ ថា តើពាក្យសម្ដីរបស់គាត់ នឹងធ្វើឱ្យមានភាពស្មុគស្មាញ ដល់ទំនាក់ទំនងជាមួយប្រទេសចិន ដែរឬទេ ខណៈលរដ្ឋបាលរបស់គាត់ កំពុងតែព្យាយាមបន្ធូរបន្ថយនូវភាពតានតឹងនោះ? ប៉ុន្ដែភ្លាៗមនោះ លោកប្រធានាធិបតី បៃដិន បានឆ្លើយយ៉ាងរហ័ស ថា «ទេ»។

ទំនាក់ទំនងការទូត រវាងសហរដ្ឋអាមេរិក និង ចិន បានចាប់ផ្ដើមតានតឹង កាន់តែខ្លាំងឡើង ក្រោយពេលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានបង្កើតសង្គ្រាមពាណិជ្ជកម្មជាមួយនឹងក្រុងប៉េកាំង។ បន្ថែមពីលើភាពតានតឹងដែលមានស្រាប់នោះ កាលពីចុងឆ្នាំ២០២២ លោកប្រធានាធិបតី ចូ បៃដិន បានថ្លែង អំពីកងទ័ពសហរដ្ឋអាមេរិក នឹងចូលទៅជួយការពារតៃវ៉ាន់ នៅក្នុងព្រឹត្ដិការណ៍លុកលុយ ពីកម្លាំងកងទ័ពរំដោះប្រជាជនចិន និង ការបាញ់ទម្លាក់បាឡុងរបស់ចិន ដោយចោទប្រកាន់ អំពីការហោះឈ្លបយកការណ៍ នៅពីលើតំបន់ហាមឃាត់នុយក្លេអ៊ែរដ៏រស៊ើបរបស់សហរដ្ឋអាមេរិក។ ប៉ុន្ដែនៅក្នុងដំណើរទស្សនកិច្ចរបស់លោក អេនតូនី ប្ល៊ីនខេន រដ្ឋមន្រ្ដីក្រសួងការបរទេសសហរដ្ឋអាមេរិក ទៅកាន់ប្រទេសចិន ក៏ជាការត្រួសត្រាយផ្លូវមួយ សម្រាប់ការបន្ធូរបន្ថយនូវភាពតានតឹងផងដែរ។ ប្រទេសមហាអំណាចទាំង២នេះ ក៏បានប្ដេជ្ញារក្សាស្ថិរភាព លើទំនាក់ទំនងការទូតរបស់ខ្លួន៕