ទឹកដោះគោ គឺជាភេសជ្ជៈសុខភាពមួយប្រភេទដែលសម្បូរទៅដោយសារធាតុចិញ្ចឹមដូចជា ប្រូតេអ៊ីន និងកាល់ស្យូម ដែលផ្ដល់សារៈសំខាន់ក្នុងការជួសជុលកោសិកា ឆ្អឹង នឹងធ្វើឱ្យរាងកាយរឹងមាំផងដែរ។ ប៉ុន្តែតើអ្នកដឹងទេ? ទឹកដោះគោក៏មានគុណវិបត្តិយ៉ាងច្រើនផងដែរ។ ដូច្នេះខាងក្រោមនេះគឺជា អត្ថប្រយោជន៍ និងផលប៉ះពាល់របស់ “ទឹកដោះគោ” ដែលអ្នកគួរដឹង៖
អត្ថប្រយោជន៍របស់ទឹកដោះគោ៖
១.ទឹកដោះគោមានផ្ទុកជាតិកាល់ស្យូម និងសារធាតុរ៉ែដ៏ច្រើន ដែលជួយពង្រឹងឆ្អឹងរបស់យើង ហើយវាក៏ជួយធ្វើឱ្យធ្មេញរឹងមាំផងដែរ។
២.កាត់បន្ថយចំណង់អាហារ ការញ៉ាំទឹកដោះគោជារៀងរាល់ថ្ងៃនឹងជួយឱ្យអ្នកមានអារម្មណ៍ថាឆ្អែត។
៣.ទឹកដោះគោគឺជាប្រភពដ៏ល្អនៃប៉ូតាស្យូមដែលអាចជួយការពារជំងឺសរសៃឈាមបេះដូង និងកាត់បន្ថយសម្ពាធឈាម។
៤.ទឹកដោះគោមានវីតាមីន B និងសារធាតុរ៉ែសំខាន់ៗ ជួយរក្សាការរំលាយអាហារក្នុងរាងកាយ និងការពារជំងឺទឹកនោមផ្អែម។
៥.ទឹកដោះគោមានសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលមានប្រសិទ្ធភាពក្នុងការព្យាបាលជំងឺរលាកសន្លាក់។
៦.ជួយក្នុងការលូតលាស់ ព្រោះទឹកដោះគោមានប្រូតេអ៊ីនដែលមានប្រយោជន៍ដល់រាងកាយ។ សម្រាប់កុមារវិញ ទឹកដោះគោជួយឱ្យលូតកម្ពស់ និងលូតលាស់បានយ៉ាងលឿន។
គុណវិបត្តិរបស់ទឹកដោះគោ៖
១.ការផឹកទឹកដោះគោច្រើនពេកអាចធ្វើឱ្យអរម៉ូនស្ទះ ដែលបណ្តាលឱ្យមុខមានខ្លាញ់ និង កើតមុន។
២.អ្នកដែលមានជំងឺទាក់ទងទៅនឹងពោះវៀន យល់ល្អកុំទទួលទានទឹកដោះគោអី ព្រោះអាចបណ្តាលឱ្យហើមពោះ រាគ ក្អួតចង្អោរ ឬឈឺមួល ជាដើម។
៣.សម្រាប់អ្នកដែលមានជំងឺអាឡែហ្ស៊ី ត្រូវបានណែនាំមិនឱ្យទទួលទានទឹកដោះគោឡើយ ព្រោះអាចធ្វើឱ្យមានកន្ទួលក្រហម ពិបាកដកដង្ហើម រាគ រមួលក្រពើ ក្អក និងហៀរសំបោរជាដើម៕
ប្រភព៖sanook









