ប្រទេសចិន៖ ដើមត្របែកយក្សដែលមានកម្ពស់ ១០២ ម៉ែត្រ ត្រូវបានគេរកឃើញនៅក្នុងព្រៃដ៏ជ្រៅបំផុតមួយ នឹងជាដើមឈើខ្ពស់បំផុតទីពីរនៅលើពិភពលោកផងដែរ។

យោងតាមប្រភពព័ត៌មានរបស់ប្រទេសចិនកាលពីថ្ងៃទី២០ ខែមិថុនា បានឱ្យដឹងថា ក្រុមស្រាវជ្រាវដែលមកពីសាកលវិទ្យាល័យ Peking University បានរកឃើញដើមត្របែកយក្សមួយនៅក្នុងតំបន់អភិរក្សធម្មជាតិជ្រលង Nha Lo Tang Bo ក្នុងស្រុក Ba Mat នៃតំបន់ស្វយ័តទីបេ ប្រទេសចិន។ ដែលតំបន់នេះត្រូវបានគេស្គាល់ថា ជាជ្រលងជ្រៅបំផុតនៅលើពិភពលោកនឹងមានជម្រៅអតិបរមា ៦,០០៩ ម៉ែត្រ។Chinese mainland's tallest tree found on Xizang border - Global Times

គួររំលឹកដែរថា នៅខែឧសភា ឆ្នាំ២០២២ អ្នកស្រាវជ្រាវមួយក្រុមបានរកឃើញដើម cypress ដ៏អស្ចារ្យ ដែលមានអង្កត់ផ្ចិត ២.៩ ម៉ែត្រ និងមានកម្ពស់ខ្ពស់ជាងគេនៅអាស៊ីគឺ ១០១ ម៉ែត្រ នឹងមានទីតាំងនៅតំបន់បម្រុងជ្រលង Danum ក្នុងរដ្ឋ Sabah ប្រទេសម៉ាឡេស៊ី។ ប៉ុន្តែថ្មីៗនេះដើមត្របែកយក្សដែលមានដើមកំណើតនៅទីបេ បានក្លាយទៅជាដើមឈើដែលខ្ពស់បំផុតទីមួយនៅអាស៊ី និងទីពីរនៅលើពិភពលោក។

គួរបញ្ជាក់ដែរថា បច្ចុប្បន្ននេះ ដើមឈើដែលខ្ពស់ជាងគេបំផុតទីមួយនៅលើពិភពលោកគឺដើមស្រល់ដែលស្ថិតនៅក្បែរឆ្នេរសមុទ្រក្នុងឧទ្យានជាតិ Redwoods នៃរដ្ឋកាលីហ្វ័រញ៉ា នឹងមានកម្ពស់ ១១៦ ម៉ែត្រ។ ដើមស្រល់នេះដែរ ត្រូវបានគេប៉ាន់ប្រមាណថាមានអាយុកាលប្រហែល ៦០០-៨០០ ឆ្នាំ ហើយត្រូវបានគេដាក់ឈ្មោះហៅក្រៅថា Hyperion មានន័យថា រុក្ខជាតិយក្សនៅក្នុងទេវកថាក្រិក ដែលត្រូវបានគេរកឃើញក្នុងឆ្នាំ ២០០៦៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLm2rTUpFtwKB9IX6RRwoPOQBxve__M9n0HfepfYO5KyAIz2vKfUe93_b6r4eBf2lpw8QvHElSgwoL4L4WcHo82wACCTm1RI0SYgxVwmJKIFb1snZ4KErLwtt3EWeZ9PuKIWsdXhFbVPHmPnAczn9MYQYCjYDlPCHrzt2l19cTw3iGdXDtOFs99_IaoOs/s5585/Vr7MNSShDo5Aq6easj6KiH-970-80.jpeg ប្រភព៖vnexpress