រដ្ឋធានីជេរូសាឡឹម (Jerusalem)៖ ស្របពេលបណ្ដាប្រទេសមហាអំណាចលោកខាងលិច កំពុងតែបង្កើននូវការផ្គត់ផ្គង់គ្រឿងសព្វាវុធ ជួយទៅដល់ប្រទេសអ៊ុយក្រែន សម្រាប់ធ្វើសង្គ្រាមទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី នោះ មេដឹកនាំអ៊ីស្រាអែល ក៏កំពុងតែព្រួយបារម្ភយ៉ាងខ្លាំង ដោយសារតែមានការភ័យខ្លាចអាវុធរបស់ខ្លួន ត្រូវធ្លាក់ទៅលើដៃអឺរ៉ុង់ យកមកវាយប្រហារដល់ម្ចាស់ដើមវិញ។Benjamin Netanyahu Sworn in as Israel's Prime Minister Once More - Bloomberg

ទីភ្នាក់ងារសារព័ត៌មាន គ្រប់គ្រងដោយរដ្ឋរុស្ស៊ី Tass បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី២៣ ខែមិថុនា ថា លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នាយករដ្ឋមន្រ្ដីអ៊ីស្រាអែល បានថ្លែង ថា ការបញ្ជូនគ្រឿងសព្វាវុធរបស់បណ្ដាប្រទេសបស្ចិមលោក កំពុងតែធ្វើសកម្មភាព នៅជិតព្រំដែនរបស់អ៊ីស្រាអែល ខណៈប្រទេសរបស់គាត់ កំពុងតែស្ថិតក្នុងស្ថានភាពដ៏ពិសេសមួយ។

លោកនាយករដ្ឋមន្រ្ដី ណេតាន់យ៉ាហ៊ូ បានបញ្ជាក់ ថា «យើងមានព្រំដែនយោធា ជាប់ជាមួយរុស្ស៉ី ខណៈអាកាសយានិករបស់យើង កំពុងតែហោះហើរ នៅក្បែរគ្នាជាមួយនឹងកងទ័ពអាកាសរបស់រុស្ស៉ី ស្ថិតនៅលើដែនអាកាសរបស់ស៊ីរី។ បញ្ហានេះ ខ្ញុំគិត ថា វាជារឿងដ៏សំខាន់បំផុត យើងថែរក្សាពីសេរីភាពរបស់យើង នៅក្នុងការធ្វើសកម្មភាព ប្រឆាំងនឹងអ៊ីរ៉ង់ ព្យាយាមធ្វើសកម្មភាព នៅក្នុងព្រំដែន នាភាគខាងជើងប្រទេសរបស់យើង»។Explainer: Israel's Iron Dome anti-missile system

ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្ដី បានសង្កត់ធ្ងន់ ថា «បច្ចុប្បន្ន យើងនៅតែមានការព្រួយបារម្ភយ៉ាងខ្លាំង ដោយសារតែការភ័យខ្លាច ពីប្រព័ន្ធអាវុធណាមួយ ដែលយើងបានផ្តល់ទៅឲ្យប្រទេសអ៊ុយក្រែន បែរជាធ្លាក់ទៅដល់ដៃរបស់អឺរ៉ង់ ហើយប្រើប្រាស់ សម្រាប់វាយប្រហារ មកលើយើងវិញ។ ឥឡូវ យើងមើលឃើញអាវុធប្រឆាំងនឹងរថក្រោះរបស់បណ្ដាប្រទេសបស្ចិមលោក ផ្គត់ផ្គង់ទៅអ៊ុយក្រែន កំពុងតែនៅជាប់នឹងព្រំដែនរបស់យើង។ បញ្ហានេះ យើងត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់បំផុត»។How Israel's missile defense organization is preparing for the threats of  the future

រដ្ឋាភិបាលក្រុងកៀវ បានទទួលស្នើសុំជំនួយគ្រឿងសព្វាវុធទំនើបៗ ពីប្រទេសអ៊ីស្រាអែល ជាញឹកញាប់ រួមទាំង ប្រព័ន្ធការពារដែនអាកាស Iron Dome ។ ប៉ុន្តែរដ្ឋាភិបាលជេរូសាឡឹម តែងតែបដិសេធ ពីព្រោះអ៊ីស្រាអែល មានការភ័យខ្លាចគ្រឿងចម្បាំងរបស់ខ្លួន នឹងត្រូវយកមកប្រើប្រាស់ សម្រាប់ប្រឆាំងអ៊ីស្រាអែលវិញ៕