នៅពេលបានឮថា «កាហ្វេផលិតពីលាមកបក្សី» អ្នកនឹងមានចម្ងល់ថា តើគេបានដាក់លាមកបក្សីចូលក្នុងកាហ្វេមែនទេ ? ចម្លើយ គឺជាកាហ្វេផ្សំពីលាមកសត្វផ្សេងៗ និងបានឆ្លងកាត់ដំណាក់កាលផលិតខុសប្លែកពីគេ ។ កាហ្វេនេះមានរសជាតិឆ្ងាញ់ជាងកាហ្វេទូទៅ និងជួយកាត់បន្ថយជាតិអាស៊ីត កាត់បន្ថយរសជាតិល្វីង ហើយធ្វើឱ្យការផឹកកាហ្វេកាន់តែងាយស្រួល ។ កាហ្វេផ្សំពីលាមកសត្វ ទទួលបានការពេញនិយមច្រើន គឺកាហ្វេលាមកបក្សី, កាហ្វេលាមកស្វា, កាហ្វេលាមកដំរី និងកាហ្វេលាមកប្រជៀវ ។ កាហ្វេផ្សំពីលាមកសត្វទាំងនេះស្ថិតក្នុងចំណោមកាហ្វេមានតម្លៃថ្លៃ និងមានតម្រូវការច្រើននៅលើពិភពលោក ។Brazil, Wild Jacu Bird Coffee Beans - Sea Island Coffee

លោក Henrique Sloper ជាម្ចាស់ចម្ការកាហ្វេម្នាក់នៅរដ្ឋ Espirito Santo ប្រទេសប្រេស៊ីល និយាយថា កាលពីឆ្នាំ២០០៩ បក្សីមួយប្រភេទឈ្មោះចាគូ (Jacu Bird) បានមកយាយីចម្កាកាហ្វេរបស់លោក ហើយលោកមិនដឹងថា នៅថ្ងៃអនាគត បក្សីប្រភេទនេះនឹងមានចំណែករួមក្នុងអាជីវកម្មកាហ្វេទេ ។

លោក Henrique Sloper បានទូរស័ព្ទទៅភ្នាក់ងារការពារបរិស្ថានឱ្យមកជួយអន្តរាគមន៍ផងដែរ ប៉ុន្តែពួកគេមិនដឹងធ្វើបែបណា ទើបណែនាំឱ្យលោកធ្វើជារូបបក្សីធំៗដើម្បីដេញបក្សីចាគូ ។ លោកបន្តថា លោកបានអង្គុយមើលចម្ការកាហ្វេទាំងសោកស្តាយ ខណៈបក្សីទាំងនេះស៊ីគ្រាប់កាហ្វេអស់ ។ ក្រោយមក លោកគិតថា បើមិនអាចយកឈ្នះបក្សីទាំងនេះបានទេ លោកត្រូវតែរស់នៅជាមួយពួកវា ។Café de Jacu | Jacu Bird Coffee Zahra em São Tiago MG à venda. 318508

បក្សីឈ្មោះចាគូ បានស៊ីគ្រាប់កាហ្វេ បន្ទាប់មក វាក៏ជុះអាចម៍ជាគ្រាប់កាហ្វេចេញមក ។ ហេតុនេះ អ្នកធ្វើការក្នុងចម្ការកាហ្វេបាននាំគ្នាប្រមូលលាមកសត្វជំនួសគ្រាប់កាហ្វេ ។ បន្ទាប់មក គេត្រូវយកលាមកបក្សីទៅហាលថ្ងៃឱ្យស្ងួត និងលាងសម្អាត រួចយកវាទៅក្លាហ្សេឱ្យរឹង មុននឹងផលិតជាកាហ្វេ ។

រដ្ឋ Espirito Santo ប្រទេសប្រេស៊ីលបានផលិតកាហ្វេលំដាប់ទី៤ នៅលើពិភពលោក និងមានចម្ការកាហ្វេខាម៉ូស៊ីមតែមួយគត់ដែលបានយកលាមកបក្សីចាគូ មកផលិតជាកាហ្វេ ដោយគេបានលក់កាហ្វេប្រភេទនេះអស់រយៈពេល១០ឆ្នាំមកហើយ ។ វាជាកាហ្វេដ៏ថ្លៃបំផុតមួយនាពេលបច្ចុប្បន្ន គឺ១គីឡូក្រាមមានតម្លៃជិត២០០ដុល្លារអាមេរិក និងពេញនិយមខ្លាំងនៅប្រទេសបារាំង ជប៉ុន និងអង់គ្លេស ៕Jacu Bird Coffee - The Mystery Uncovered Of This Rare Coffee ប្រភព ៖ khaosod