មនុស្សគ្រប់គ្នាមិនធ្លាប់បានជ្រាបទេថា ការងារជាអ្នកភ្លក្សចំណីសត្វ ទទួលបានប្រាក់ចំណូលខ្ពស់ជាងការងារផ្សេងទៀត ។ គេហទំព័រមួយឈ្មោះ careermatch បានបង្ហាញការងារមិនធម្មតាមួយ ប៉ុន្តែទទួលបានប្រាក់ខែច្រើន គឺអ្នកភ្លក្សចំណីសត្វ ។

ការភ្លក្សចំណីសត្វ មុននឹងលក់ចែកចាយទៅតាមទីផ្សារផ្សេងៗ គឺដើម្បីឱ្យប្រាកដចិត្តថា ចំណីសត្វទាំងនេះមិនត្រឹមតែមានគុណសម្បត្តិផ្នែកអាហារូបត្ថម្ភប៉ុណ្ណោះទេ ប៉ុន្តែចំណីសត្វត្រូវតែមានរសជាតិឆ្ងាញ់ផងដែរ ។A working life: The food taster | Work & careers | The Guardian

គេហទំព័រឈ្មោះ careermatch បានបញ្ជាក់ទៀតថា គុណសម្បត្តិរបស់ការងារអ្នកភ្លក្សចំណីសត្វ គឺពួកគេត្រូវឆ្លងកាត់វគ្គបណ្តុះបណ្តាលផ្នែកម្ហូបអាហារយ៉ាងមានជំនាញ ។ អ្នកបម្រើការងារផ្នែកនេះត្រូវហិតក្លិន និងភ្លក្សចំណីសត្វ ហើយនៅពេលធ្វើតេស្តគ្រប់យ៉ាងរួចរាល់ហើយ ពួកគេត្រូវលាងមាត់ចេញ ហើយត្រៀមខ្លួនភ្លក្សចំណីសត្វបន្តទៀត ។Protein Sources in Animal Nutrition: Uses and Trends - BRF Ingredients

លើសពីនេះ ពួកគេត្រូវភ្លក្សចំណីសត្វជាង១ម៉ឺនរសជាតិ ហើយអ្នកដែលអាចបំពេញការងារនេះបាន ចាំបាច់ត្រូវបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រអាហារ ឬសិល្បៈការចម្អិនម្ហូបអាហារផងដែរ ។ ចំណែកប្រាក់ខែយ៉ាងតិច គឺស្មើចាប់ពី១លានបាតក្នុង១ឆ្នាំ រហូតដល់៣,៤លានបាតក្នុង១ឆ្នាំ ៕ ប្រភព ៖ Chiangmai News