Home Blog Page 1681

សេង សុខឃីម ថាកុំយករឿងកូនមកទាមទារលុយពីគេទាំងសម្រេចចិត្តចង់ចិញ្ចឹមកូនម្នាក់ឯង

0

អ្នកមេម៉ាយ សេង សុខឃីម ដែលជាអតីតសង្សារតារាចម្រៀងនាយ ចឺម បានបង្ហោះសំណេរនៅលើបណ្តាញសង្គមពីរឿងអាហារកិច្ចរបស់កូនថានាងមិនដែលទាមទារអ្វីពីអតីតស្វាមីឡើយ ព្រមទាំងលើកឡើងទៀតថាបើសម្រេចចិត្តចង់ចិញ្ចឹមកូនម្នាក់ហើយកុំយករឿងកូនមកទាមទារលុយពីគេ និយាយមិនល្អពីឪពុកប្រាប់កូន ព្រោះធ្វើបែបនេះកាន់តែធ្វើឱ្យយើងអស់តម្លៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNjfZLf4GGwHfQ6ep1W9XA04NkPitCBqpVxDTGSylVQNKXdDJDy8SaqbMbOTM5AuaJCZuWti2Vw6rt6O-0d7WzCGtjzEgofieSvvb_e5ZSdmf4n97EZIr795r1V_nrPHDIHjC49DXpz7ETZDlWg0S3bAlDXMHsGQ9zipoP-L7Ax6Vv5cJskMYHJSQd/s2048/347586433_1788935114835326_4113852541365628222_n.jpg

ដូចមហាជនជ្រាបមកហើយរឿងអាស្រូវក្នុងគ្រួសារតារាចម្រៀង ហ្សូណូ និងអតីតភរិយា ចាន់ សុផានី នៅតែមានជាប្រធានបទនៅលើបណ្តាញសង្គម រហូតកូនស្រីលោក ហ្សូណូ ចេញមក Live នៅលើហ្វេកប៊ុកតតាំងយកភាពយុត្តិធម៌ជូនម្តាយផងដែរ ក្រោយពីអ្នកលេងបណ្តាញសង្គមរិះគន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFghUat5KwwkxFErgRQCwqPkRautOiVBcnqAmGNnK4mflKbaUCKzxE8tfD7fVcER_4XlL_G7RuHl599ALJSI-xg-0bCfnG2bSzvn0etLVUkQ0vU92keazwWNobn7McvypX-6JxIUZbWnPsGtPncECC7gBchY7gMpv8y7pYtvp_XF57ELhCUupSBBrk/s2048/347775959_1370643546837704_7789338584897437287_n.jpg

ជាមួយគ្នានេះផងដែរ នៅលើហ្វេកប៊ុករបស់ស្រីស្អាត សេង សុខឃីម វិញក៏បានបង្ហោះពីខ្លឹមសារក្នុងនាមជាម្តាយមួយរូបដែលចិញ្ចឹមកូនប្រុសតែម្នាក់ឯងដោយមិនទាមទារការជួយពីអតីតស្វាមីឡើយ។

ស្រីស្អាតសាច់សខ្ចីរូបនេះបានរៀបរាប់នៅយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ថា «ខ្ញុំលែងលះ អាហារកិច្ចគេថាជួយ តែមិនដែលជួយ… ខ្ញុំក៏មិនដែលទាមទារ មិនមែនខ្ញុំខ្លាំងទេ ខ្ញុំចេញមកតែខ្លួននិងយកកូនប្រុសមកផ្ទះវិញ តែខ្ញុំមិនសុំគេឡើយ ទោះក្រម៉េចក៏ដោយ ព្រោះបើគេមានចិត្តជាឪពុកគេនិងមើលថែកូនហើយ តែបើគេគ្មានចិត្តចាប់ទុកថាគេជាមនុស្សមិនចេះស្រលាញ់កូន ខ្ញុំគិតត្រូវដែលលែងលះនិងគេ»។

អ្នកនាង បន្តទៀតថា «បើអ្នកសំរេចចិត្តថាចង់ចិញ្ចឹមកូនម្នាក់ឯងហើយ កុំយករឿងកូនមកទាមទារលុយពីគេ កុំនិយាយរឿងឪពុកមិនល្អ មិនដែលមើលថែ និយាយឱ្យកូនស្អប់ ខឹង ឪពុក ធ្វើបែបនេះ ស្មើនិងយើងជាម្តាយអ្នកដាក់សម្ពាធឱ្យកូន មានអារម្មណ៍ថាខ្លួនឯងគ្មានខ្វះភាពកក់ក្តៅពីឪពុក-ល- យើងធ្វើបែបនេះកាន់តែធ្វើឱ្យខ្លួនឯងអត់តម្លៃ និយាយក្នុងនាមមនុស្សស្រី»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicCDnwv-_RMYZ4WuQk88B1-B_voV1r9tMeo5kRa7ItIQ-ka-xRhQqbxSfS0D7WmZNQdrSX7LB0aFnHxsEV1CStdb1hZY2gWTSA7muBoDrTpOCuWcNyZd_-7eQ5OHo-IAqdwWhBWkGL1p-e2VElhPI5nbkJlIh_F2dUedN2bVZM_LBCCFvg0gFz2dps/s2048/348838640_974423123588028_3076240639621449869_n.jpg

បន្ទាប់ពីលើកឡើងបែបនេះ អ្នកលេងបណ្តាញសង្គមក៏បានចូលទៅបញ្ចេញមតិយោបល់លើការបង្ហោះរបស់ សេង សុខឃីម ទាំងមតិស្រប និងមតិមិនស្រប។ អ្នកខ្លះបានលើកឡើងថា ស្ថានភាពមិនដូចគ្នាទេហើយក៏បាននិយាយថាកុំឱ្យស្រីស្អាតរូបនេះដៀមដាមអតីតភរិយា ហ្សូណូ ព្រោះអ្នកនាង ចាន់ សុផានី ចង់ឱ្យកូនស្រីល្អ ខណៈអ្នកខ្លះក៏បង្ហាញ ការគាំទ្រនូវការលើកឡើងរបស់ សេង សុខឃីម ផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjspQQLqVcpfz982Rmp4-PbFEqaoDDuR-IXWXnPaCFyFWenrwdmG39JGso8qWtMCkHOweqCiQCupvwouCsX7QfPJnXaar6YzvdrRARZ-BtzBP-x8cID_a3UxnWJ7iKe2UfiuDh3kc3Kt7DnKaoMeqMyqsFumj6CC0WfhyQ7TduNPvVkNfR-MK2rG-c5/s1080/photo_2023-05-31_09-35-16.jpg

ប្រធានាធិបតីរុស្ស៊ី ដឹងពីគោលបំណងវាយប្រហារដោយដ្រូន លើរដ្ឋធានីមូស្គូ

0

រដ្ឋធានីមូស្គូ៖ ការវាយប្រហារដោយដ្រូន មកលើរដ្ឋធានីមូស្គូ ជាបេះដូង នៃសហព័ន្ធន៍រុស្ស៊ី ជាលើកទី២ នៅក្នុងខែឧសភា នេះ កំពុងតែធ្វើឲ្យប្រជាជនរុស្ស៊ី មានការភ័យខ្លាច លាយឡំនឹងការខឹងសម្បា ចាប់តាំងពីសង្គ្រាមរបស់មេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន បានចូលលុកលុយទៅលើទឹកដីរបស់អ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២មក ប៉ុន្ដែរដ្ឋាភិបាលក្រុងកៀវ តែងតែច្រានចោលរាល់សកម្មភាពណាមួយ ជាប់ពាក់ព័ន្ធជាមួយនឹងការវាយប្រហារ នៅលើទឹកដីរបស់រុស្ស៊ី។Russia claims Ukraine tried to assassinate Putin in Kremlin drone attack

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី៣១ ខែឧសភា ថា យន្តហោះគ្មានមនុស្សបើក ឬ ដ្រូនវាយប្រហារ យ៉ាងតិចចំនួន៨គ្រឿង កាលពីព្រឹក ថ្ងៃអង្គារ បានហោះចូលទៅក្នុងដែនអាកាសរបស់ទីក្រុងមូស្គូ មុនពេលត្រូវបានបាញ់ទម្លាក់ ដោយប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី នៅក្នុងរដ្ឋធានីនេះ ខណៈដ្រូនជាច្រើនទៀត បានហោះទៅវាយប្រហារ លើអគារជាលំនៅឋានមួយចំនួនទៀត។ ស្របគ្នានេះដែរ រដ្ឋាភិបាលរុស្ស៊ី បានចោទប្រកាន់ថា អ៊ុយក្រែន ជាអ្នកវាយប្រហារភេរវកម្មនេះ ប៉ុន្ដែក្រុមមន្ត្រីក្រុងកៀវ បានបដិសេធយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់ទាំងនេះ។

លោក មីខៃឡូ ប៉ូដូលយ៉ាក (Mykhailo Podolyak) ទីប្រឹក្សាជាន់ខ្ពស់របស់លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី ប្រធានាធិបតីអ៊ុយក្រែន បានថ្លែង នៅក្នុងកម្មវិធីអាហារពេលព្រឹក YouTube របស់អ្នកកាសែតរុស្ស៊ី ដែលកំពុងតែនិរទេសខ្លួន គឺលោក អាឡិកសាន់ដឺរ ផ្លូសេវ (Alexander Plushev) ថា «អ្នកដឹងទេ យើងកំពុងតែត្រូវបានគេអូសទាញឲ្យចូលទៅក្នុងយុគសម័យ នៃបញ្ញាសិប្បនិម្មិត។ ករណីនេះប្រហែលជាមិនមែនសុទ្ធតែដ្រូនទាំងអស់ ត្រៀមខ្លួន សម្រាប់តែការវាយប្រហារ ប្រឆាំងនឹងប្រទេសអ៊ុយក្រែន ប៉ុណ្ណោះទេ។ បញ្ហានេះទំនងជាអាចនឹងវិលត្រឡប់ទៅរកអ្នកបង្កើតរបស់សង្គ្រាមនោះវិញ។ យើងចង់សួរនូវសំណួរទៅកាន់ពួកគេវិញ ថា ហេតុអ្វីបានជាអ្នកបញ្ជូនគ្រឿងសព្វាវុធទាំងនោះ មកវាយប្រហារលើពួកយើង វាយប្រហារដល់អ៊ុយក្រែន ជាពិសេស វាយប្រហាររដ្ឋធានីក្រុងកៀវ ?Russia says Ukraine tried to kill Putin with night-time drone attack on  Kremlin | Reuters

លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី បានថ្លែង ថា ការវាយប្រហារ មកលើរដ្ឋធានីមូស្គូ មានចេតនា កំណត់គោលដៅលើជនស៊ីវិល ជាមួយនឹងគោលបំណងបំភិតបំភ័យ ដល់ប្រជាជនរុស្ស៊ី។

ជាមួយគ្នានេះ លោក ស៊ើរហ្គេ សូប៊ីយ៉ានីន (Sergei Sobyanin) អភិបាលទីក្រុងមូស្គូ បានបញ្ជាក់ ថា រដ្ឋធានីរបស់រុស្ស៊ី និង តំបន់ជុំវិញទីក្រុងមួយនេះ កំពុងតែក្លាយជាគោលដៅ វាយប្រហារដ៏កម្រ ដោយដ្រូន កាលពីព្រឹក ថ្ងៃអង្គារ។ សកម្មភាពនេះ បានធ្វើឲ្យអគារមួយចំនួន រងការខូចខាតបន្តិចបន្តួច ហើយមានមនុស្សចំនួន២នាក់ បានរងរបួស។Putin says Ukraine drone strikes on Moscow aim to scare and provoke Russia  - CNA

លោក អាន់ឌ្រី វ៉ូរ៉ូបយូវ (Andrei Vorobyov) ប្រធានតំបន់មូស្គូ បានអះអាង ថា ដ្រូនមួយចំនួន ត្រូវបានបាញ់កម្ទេចចោល ខណៈកំពុងហោះសំដៅមកកាន់រដ្ឋធានីមូស្គូ។ ប៉ុន្ដែគាត់នៅតែមិនទាន់ដឹងច្បាស់ ថា តើនរណាជាអ្នកនៅពីក្រោយការវាយប្រហារដោយដ្រូននេះឡើយ។ នេះជាការប្រហារលើកទី២ នៅក្នុងទីក្រុងមូស្គូ នៅក្នុងខែឧសភានេះ ក្រោយពេលអាជ្ញាធររុស្ស៉ី បានអះអាង ថា ដ្រូនចំនួន២គ្រឿង បានវាយប្រហារ មកលើវិមានក្រឹមឡាំង ខណៈរដ្ឋាភិបាលក្រុងមូស្គូ បានចាត់ទុកជាសកម្មភាពប៉ុនប៉ង ធ្វើឃាតមកលើលោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៉ី ។Analysis: Kremlin drone attack is highly embarrassing for Moscow - BBC News

រដ្ឋាភិបាលរុស្ស៊ី បានចោទប្រកាន់ ថា អ៊ុយក្រែន បានវាយប្រហារដោយដ្រូនដ៏ខ្លាំងក្លា មកលើទីក្រុងមូស្គូ។ ប៉ុន្ដែប្រព័ន្ធការពារដែនអាកាស បានបាញ់កម្ទេចដ្រូន ចំនួន៨គ្រឿង។

នៅក្នុងរដ្ឋធានីកៀវរបស់អ៊ុយក្រែន ឯណោះវិញ កាលពីព្រឹក ថ្ងៃអង្គារ ក៏នៅតែបន្តរងការវាយប្រហារតាមផ្លូវអាកាស ដោយមីស៊ីល និង ដ្រូន ពីកម្លាំងទាហានរុស្ស៉ី ដោយបានសម្លាប់មនុស្សម្នាក់ និង ៣នាក់ផ្សេងទៀតបានរងរបួស ក្រោយពេលអគារដ៏ខ្ពស់មួយ បានរងការឆាបឆេះ។ ទាហានរុស្សី បានបង្កើនការវាយប្រហារជាថ្មី តាមផ្លូវអាកាស ដោយការប្រើប្រាស់ដ្រូន និង មីស៊ីល បាញ់ស្រោចទៅលើរដ្ឋធានីកៀវ និង តំបន់មួយចំនួនទៀត នៃប្រទេសអ៊ុយក្រែន ចាប់តាំងពីថ្ងៃអាទិត្យ ទី២៨ ខែឧសភា រហូតមក៕Putin says Ukraine trying to frighten Russians following Moscow drone  attack - Saudi Gazette

អគារខ្ពស់ជាងគេលំដាប់ទី២នៅលើពិភពលោក ស្ថិតនៅប្រទេសតំបន់អាស៊ានយើង

0

ប្រសិនបើនិយាយអំពីអគារដែលខ្ពស់ជាងគេនៅលើពិភពលោក ប្រាកដណាស់គេនឹងនឹកឃើញដល់អគារ Burj Khalifa នៅទីក្រុងឌូបៃ ដោយមានកម្ពស់ ៨២៣ម៉ែត្រឯណោះ។ ចុះអ្នកទាំងអស់គ្នាដែរដឹងអត់ ប្រទេសនៅតំបន់អាស៊ានយើងមួយ មានអគារខ្ពស់ជាងគេលំដាប់ទី២នៅលើពិភពលោក។

អគារ Merdeka 118 នៅក្នុងទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ីដែលជាអគារខ្ពស់ជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងលំដាប់លេខ២នៅលើសាកលលោក។ អគារនេះ មានកម្ពស់រហូតដល់ទៅដល់៦៧៨.៩ម៉ែត្រ ១១៨ជាន់ (មាន៥ជាន់ក្រោមដី)។Southeast Asia's tallest building Merdeka 118 - Daily Times

អគារពាណិជ្ជកម្មដ៏ខ្ពស់នេះ ចំណាយពេលសាងសង់ដល់តែ៨ឆ្នាំ ពោលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៤ ដល់ឆ្នាំ ២០២២ ក្រោមកញ្ចប់ថវិការ១,២១ ពាន់លានដុល្លារ។ ថ្វីតែសាងសង់រួចរាល់នៅក្នុងឆ្នាំនេះ ក៏ប៉ុន្តែអគារនេះ នឹងដាក់សម្ពោធជាផ្លូវការនៅពាក់កណ្តាល ឆ្នាំ ២០២៣ ឯណោះ។

គួរបញ្ជាក់ផងដែរថា ប្រសិនបើប្រៀបធៀបអគារMerdeka 118 ទៅអគារ Burj Khalifa នៅទីក្រុងឌូបៃ គឺខុសគ្នាតែ១៥០ម៉ែត្រ តែប៉ុណ្ណោះ៕Merdeka 118, Gedung Tertinggi Kedua Dunia Saingan Burj Khalifa - MerahPutihMerdeka 118 Tower Struck By Lightning During Heavy Thunderstorm

ប្រភព៖ Wikipedia

ទីក្រុងសៀងហៃជាប់កំណត់ត្រាក្លាយជាទីក្រុងដែលមានកម្តៅក្តៅជាងគេក្នុងប្រវត្តិសាស្រ្ត

0

ប្រទេសចិន៖ យោងតាម ទីភ្នាក់ងារសារព័ត៌មាន Reuters បានឱ្យដឹងថា សីតុណ្ហភាពដែលបានកត់ត្រានៅថ្ងៃទី ២៩ ខែឧសភា នៅទីក្រុងសៀងហៃគឺ ៣៦.១ អង្សាសេ ដែលបន្តនិន្នាការក្តៅមិនធម្មតានៅក្នុងប្រទេសចិនចាប់តាំងពីខែមីនា។ សីតុណ្ហភាពនេះបានលើសពីកំណត់ត្រា ៣៥.៧ អង្សាសេដែលបានកំណត់ក្នុងឆ្នាំ ១៨៧៦, ១៩០៣, ១៩១៥ និង ២០១៨ ។ សីតុណ្ហភាពនៅក្នុងតំបន់នឹងបន្តកើនឡើងខ្ពស់ជាងនេះចាប់ពីខែមិថុនា, កក្កដា និងខែសីហា។Shanghai Breaks Century-Old Heat Record - EcoWatch

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ផ្នែកខ្លះនៃខេត្តស៊ីឈួន ដែលជាកន្លែងរស់នៅរបស់ប្រជាជន ៨០លាននាក់ ក៏បានចេញការព្រមានអំពីសីតុណ្ហភាពខ្ពស់ ដោយឈានដល់ ៤២ អង្សាសេផងដែរ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានឱ្យដឹងថា ក្នុងរយៈពេល ៣-៥ ថ្ងៃខាងមុខ សីតុណ្ហភាពអតិបរមានៅក្នុងទីក្រុងមួយចំនួនក្នុងខេត្ត Sichuan នឹងឡើងដល់ ៣៨-៤២ អង្សាសេផងដែរ។China heatwave brings record high temperatures to Shanghai and other cities | South China Morning Post

រួមជាមួយអាកាសធាតុមិនប្រក្រតីប្រទេសចិនក៏បានជួបប្រទះនឹងភ្លៀងធ្លាក់ខ្លាំងជាច្រើនសប្តាហ៍ក្នុងតំបន់មួយចំនួន។ ភ្នាក់ងារសង្គ្រោះបន្ទាន់ក្នុងខេត្ត Sichuan ភាគឦសានកាលពីថ្ងៃទី ២៩ ខែឧសភា បានជម្លៀសមនុស្សរាប់ពាន់នាក់ដើម្បីការពារភ្លៀងធ្លាក់ខ្លាំងនៅក្នុងតំបន់នេះ។Shanghai breaks more than century-old heat record in sweltering May | Reutersជាមួយគ្នានេះដែរ រដ្ឋាភិបាលទីក្រុង Chongqing បានព្រមានអំពីហានិភ័យនៃទឹកជំនន់ ដោយកម្រិតទឹកនៃទន្លេ Jialing បានកំណត់នឹងកើនឡើងប្រហែល ៦ ម៉ែត្រនៅថ្ងៃទី ៣០ ខែឧសភា ដោយសារទឹកជំនន់មានភ្លៀងធ្លាក់ខ្លាំង និង ការសម្របសម្រួលអាងស្តុកទឹក៕Shanghai breaks 100-year-old heat record amid intense heatwave | The Independent

ប្រភព៖cafef.com

«ចន្ទល់ភ្នំ» រុក្ខជាតិបន្តពូជដោយឥតភេ.ទ អាចយកធ្វើជាបន្លែអន្លក់បាន

0

ចន្ទល់ភ្នំ ឬ វល្លិថ្ពាល់ត្រី ភាសាអង់គ្លេសហៅថា (Pecel semanggi, nardoo) ជារុក្ខជាតិដុះដោយឯកឯងរស់នៅលើដីសើម ឬក្នុងទឹកបឹង ត្រពាំង វាលស្រែ និងតាមតំបន់ក្តៅ ដែលប្រជាជនខ្មែរនិយមយកមកធ្វើជាអន្លក់។ រុក្ខជាតិវល្លិនេះមានប្រភពដើម នៅអាហ្វ្រិក អាស៊ី អូស្ត្រាលី និងកោះឯទៀត នៃអូសេអានីផ្នែកអាស៊ី។No photo description available.

ចន្ទល់ភ្នំ រស់ក្នុងទឹក មានក្តៀង តួដើមតូចៗ មានរាងជាខ្សែដេក (horizontal) អណ្តែតលើទឹក។ ស្លឹកបណ្ណង្គជាតិ ហៅថាហ្វង់ (frond) មានកូនស្លឹក៤ តម្រៀបជិតគ្នាហើយមានរាងជាឈើឆ្កាង (cross) កូនស្លឹករាងមូលនៅចុង រួមស្រួចនៅគល់។ ស្លឹកមានទងវែងៗ មានប្រវែង ២០-៣០ សង់ទីម៉ែត្រ។ ចំណែកនៅគល់ទងស្លឹកមានសរីរាង្គ បន្តពូជដោយឥតភេទ ដែលគេហៅថាស្ប៉រ(spore)។No photo description available.

រុក្ខជាតិ ដែលពុំសូវមានអ្នកចាប់អារម្មណ៍ខាងលើនេះក៏អាចយកមកធ្វើបន្លែផងដែរ ដែលស្លឹករបស់វាសម្រាប់ធ្វើជាបន្លែអន្លក់ទឹកគ្រឿង។ ជាមួយគ្នានេះ ចន្ទល់ភ្នំ ឬ វល្លិថ្ពាល់ត្រី ក៏អាចធ្វើជាឱសថបានដូចគ្នា ដោយសារធាតុដែលចម្រាញ់ចេញពីស្លឹក ប្រជាជនខ្មែរមានជំនឿថាអាចជួយបន្ថយជាតិខ្លាញ់ កូលេស្តេរ៉ូល និងទ្រីគ្លីសេរីត ក្នុងសរសៃឈាម៕ចន្ទល់ភ្នំប្រើធ្វើជាអន្លក់ និង ជាឱសថបំបាត់សារជាតិខ្លាញ់ ក្នុងសរសៃឈាម -  Rasmei Kampuchea Daily

តើគោលនយោបាយថ្មីរបស់ជប៉ុន ដើម្បីដោះស្រាយការធ្លាក់ចុះអត្រាកំណើតដូចម្តេចខ្លះ ?

0

ប្រទេសជប៉ុន ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានប្រកាសក្នុងអំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សាយុទ្ធសាស្ត្រអនាគតកុមារថា លោកនឹងមិនប្រមូលពន្ធថ្មី ឬមិនដំឡើងពន្ធទេ ដើម្បីលើកទឹកចិត្តឱ្យគូស្វាមីភរិយាមានកូនបន្ថែមទៀត ក្នុងគោលបំណងដោះស្រាយបញ្ហាសង្គមមនុស្សចាស់នៅប្រទេសជប៉ុន ។ កាលពីខែមករា ឆ្នាំ២០២៣ កន្លងមក លោកនាយករដ្ឋមន្ត្រីជប៉ុនធ្លាប់លើកឡើងថា ការជួយគ្រួសារនីមួយៗឱ្យមានកូន គឺជាគោលនយោបាយសំខាន់បំផុតរបស់រដ្ឋាភិបាល ។Childless couples are 'selfish', senior Japanese politician says | The  Independent | The Independent

ក្រៅពីនេះ រដ្ឋាភិបាលនឹងបន្ថែមប្រាក់ចំណូលដល់គ្រួសារ និងលើកកម្ពស់ស្ត្រីក្នុងតួនាទីការងារឱ្យកាន់តែច្រើនជាងមុន រហូតដល់ផ្តល់ជំនួយដល់គ្រួសារឱ្យមានកូន ដូចជា បង្កើនចំនួនសាលាមត្តេយ្យដើម្បីជួយថែទាំក្មេងតូចៗ ។ ផែនការទាំងនេះស្ថិតនៅក្នុងគោលនយោបាយ «New Capitalism» របស់លោក Fumio Kishida ។

ចំណែកក្រុមប្រឹក្សាយុទ្ធសាស្ត្រអនាគតកុមារបានបង្ហាញវិធីបង្កើនអត្រាកំណើតរបស់ជប៉ុន ហើយនឹងប្រកាសយុទ្ធសាស្ត្រទាំងអស់យ៉ាងលម្អិតនៅខែមិថុនា ឆ្នាំ២០២៣ ។ គេសង្ឃឹមថា នឹងត្រូវការប្រើប្រាស់ប្រាក់ដ៏ច្រើន ហើយមានសំណួរថា តើរដ្ឋាភិបាលបានប្រាក់មកពីណា ? ប៉ុន្តែលោក Fumio Kishida បានបដិសេធការដំឡើងពន្ធផ្សេងៗ ។ ទោះយ៉ាងណា លោក Fumio Kishida ពិបាកស្វែងរកប្រាក់ដើម្បីដំណើរការគោលនយោបាយសំខាន់ៗចំនួន២ ដែលត្រូវការប្រើប្រាស់ប្រាក់ជាច្រើន ខណៈចំនួនពលរដ្ឋធ្លាក់ចុះ និងផ្នែកការពារជាតិ គឺមានសារសំខាន់ដូចគ្នាសម្រាប់ប្រទេសជប៉ុន ។Why Japan's low birth rate makes economic sense | The Japan Times

រដ្ឋាភិបាលជប៉ុនចាំបាច់ត្រូវដោះស្រាយបញ្ហាពលរដ្ឋធ្លាក់ចុះឱ្យបានឆាប់រហ័ស ពីព្រោះបញ្ហានេះកាន់តែធ្ងន់ធ្ងររៀងរាល់ឆ្នាំ ។ កាលពីឆ្នាំ២០២២ ជប៉ុនមានអត្រាកំណើតថ្មីត្រឹមតែ៧៩៩.៧២៨នាក់ប៉ុណ្ណោះ ដែលវាជាចំនួនតិចបំផុតតាំងពីគេបានកត់ត្រាមក ហើយក៏ជាលើកដំបូងផងដែរ ដែលអត្រាកំណើតថ្មីទាបជាង៨សែននាក់ ។ កាលពីមុន រដ្ឋាភិបាលជប៉ុនរំពឹងថា អត្រាកំណើតថ្មីនឹងមានចំនួនតិចជាង៨សែននាក់នៅឆ្នាំ២០៣០ ។

ចំនួនពលរដ្ឋជប៉ុននៅឆ្នាំ២០២២ ស្មើនឹង១២៤.៤៩លាននាក់ ខណៈនៅឆ្នាំ២០១៧ ជប៉ុនមានពលរដ្ឋរហូតដល់១២៨លាននាក់ ។ បើតាមការស្រាវជ្រាវមួយចេញផ្សាយដោយ The Lancet បង្ហាញថា ចំនួនពលរដ្ឋជប៉ុននឹងធ្លាក់ចុះពាក់កណ្តាល គឺនៅសល់ត្រឹមតែ៥៣លាននាក់ប៉ុណ្ណោះនៅចុងសតវត្សរ៍នេះ ៕ ប្រភព ៖ TNN World

ចិនបានបាញ់បង្ហោះយានអវកាសស៊ីវិលដំបូងគេដោយជោគជ័យ

0

ប្រទេសចិន៖ យានអវកាស Shenzhou ១៦ របស់ចិនបានចាកចេញពីកន្លែងបាញ់បង្ហោះនៅម៉ោង ៩:៣១ ព្រឹក (ស្មើនឹង ៨:៣១ នាទីព្រឹកនៅកម្ពុជា) ដោយនាំយកអវកាសយានិក ៣ នាក់ទៅកាន់ស្ថានីយ៍ Thien Cung សម្រាប់បេសកកម្មរយៈពេល ៥ ខែក្នុងលំហ ។Shenzhou-16 launch: China sends first civilian astronaut to space | CNNយោងតាមប្រភពព័ត៌មាន SCMP នៅថ្ងៃទី៣០ ខែឧសភា បានឱ្យដឹងថា ទីភ្នាក់ងារអវកាសចិន China Manned Space (CMS) បានប្រកាសពីការបាញ់បង្ហោះដោយជោគជ័យប្រហែល ១៩ នាទីបន្ទាប់ពីយានអវកាសនេះបានហោះចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan នៅវាលខ្សាច់ Gobi ភាគខាងជើងប្រទេសចិនតាមការគ្រោងទុក។china: China will launch Shenzhou-16 mission to Chinese space station on  May 30 - The Economic Times

មេបញ្ជាការបេសកកម្ម Shenzhou ១៦ លោក Jing Haipeng បានសង្កត់ធ្ងន់ថា ការបាញ់បង្ហោះនេះគឺជាដំណាក់កាលថ្មីនៃការអនុវត្ត និងការអភិវឌ្ឍន៍នៅក្នុងកម្មវិធីអវកាសរបស់ប្រទេសចិន។ នេះជាការហោះហើរទីបួនរបស់លោក Jing ទៅកាន់ទីអវកាស ដែលជាកំណត់ត្រាសម្រាប់អវកាសយានិកចិន។China's Shenzhou-16 mission takes off for space stationអវកាសយានិកនឹងជំនួសសមាជិកនៅលើស្ថានីយ Thien Cung ដែលត្រូវបានគេរំពឹងថានឹងត្រលប់មកផែនដីវិញនៅខែក្រោយ។ ពួកគេនឹងធ្វើការពិសោធន៍ និងការប្រមូលផ្តុំជាច្រើនក្នុងអំឡុងពេល ៥ ខែនៅក្នុងលំហ ខណៈពេលដែលបន្តការងារស្រាវជ្រាវ។ ក្រុមនាវិកនឹងធ្វើតេស្ដគន្លង ស៊ើបអង្កេតបាតុភូតកង់ទិច ប្រព័ន្ធប្រេកង់ពេលវេលាអវកាសដែលមានភាពជាក់លាក់ខ្ពស់ សាកល្បងទំនាក់ទំនងទូទៅ និងស្វែងរកប្រភពដើមនៃជីវិត៕China Launches Shenzhou-16 Mission To Chinese Space Station ប្រភព៖vnexpress

ប្រទេសអឺរ៉ុបខាងជើង ផ្អើលនឹងត្រីបាឡែនចារកម្មរបស់រុស្ស៊ី

0

រាជធានីអូស្លូ (Oslo)៖ ក្រោយការដួលរលំ នៃមហាអំណាចសហភាពសូវៀត ជាគូប្រជែងដ៏ខ្លាំងក្លា ជាមួយនឹងសហរដ្ឋអាមេរិក នៅក្នុងឆ្នាំ១៩៩១នោះមក មរតក នៃប្រទេសមហាអំណាចកំពូលមួយនេះ បានធ្លាក់មកនៅលើរុស្ស៊ីទាំងអស់ ទើបធ្វើឲ្យក្រុងមូស្គូ នៅតែមានអំណាចដ៏ខ្លាំងលើសលប់ នៅលើពិភពលោក ហើយឥឡូវនេះ ក្រុមមន្រ្ដីន័រវ៉ែស បានអះអាង អំពីត្រីបាឡែនចារកម្មរបស់ក្រុងមូស្គូ បង្ហាញវត្ដមាន នៅឆ្នេរសមុទ្រ នៃប្រទេសស៊ុយអែត។Russian 'spy whale' turns up in Swedish waters - The Local

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃអង្គារ ទី៣០ ខែឧសភា ថា អង្គការមួយ តាមដានសកម្មភាពរបស់សត្វសមុទ្រ បានអះអាង ថា ត្រីបាឡែនបែលូហ្កា (Beluga Whale) ធ្លាប់បង្ហាញខ្លួន នៅក្នុងប្រទេសន័រវ៉ែស កាលពីអំឡុងឆ្នាំ២០១៩។ ត្រីបាឡែននោះ ត្រូវគេជឿ ថា កងទ័ពជើងទឹករបស់រុស្ស៊ី ជាអ្នកបង្វឹកបង្ហាត់វា ដោយសារឃើញមានបំពាក់ខ្សែក្រវាត់ នៅលើខ្លួនរបស់វា ហើយបានបង្ហាញខ្លួនជាថ្មី នៅឆ្នេរសមុទ្រ នៃប្រទេសស៊ុយអែត។

ក្រុមជីវវិទូសមុទ្រ នៃនាយករដ្ឋានជលផលសមុទ្រន័រវ៉ែស បានអះអាង ថា ត្រីបាឡែនបែលូហ្កានេះ បានបង្ហាញខ្លួន ជាលើកដំបូង នៅក្នុងតំបន់អាក់ទិក នាភាគខាងជើង ប្រទេសន័រវ៉ែស ហើយត្រូវបានក្រុមអ្នកជីវវិទូសមុទ្រន័រវ៉ែស ហូតចេញនូវខ្សែក្រវាត់ចងភ្ជាប់ជាមួយនឹងឧបករណ៍កាមេរ៉ា សម្រាប់ថតសកម្មភាព និង មានពាក្យថា «បរិក្ខារសាំងពេធើរប៊ឺគ» បោះពុម្ពនៅលើខ្សែក្រវាត់ប្លាស្ទិកនោះ។The harness-wearing beluga whale believed to be a Russian spy has popped up  in Sweden, puzzling scientists who noted he's traveling 'very quickly away  from his natural environment'

ត្រីបាឡែនបែលូហ្កានេះ អាចមានប្រវែង រហូតដល់៦ម៉ែត្រ ហើយវាអាចរស់នៅ ចន្លោះពី៤០ទៅ៦០ឆ្នាំ។ បើតាមធម្មតារបស់វា ត្រីបាឡែនប្រភេទនេះ មានទម្លាប់រស់នៅក្នុងតំបន់ទឹកកក ដូចជា នៅតំបន់ជុំវិញកោះហ្គ្រីនឡែនដ៍ (Greenland) ហើយតំបន់ភាគខាងជើង នៃប្រទេសន័រវ៉ែស និង រុស្ស៊ី។

ក្រុមមន្ត្រីនាយកដ្ឋានជលផលន័រវ៉ែស បានបញ្ជាក់ ថា ត្រីបាឡែននេះ ប្រហែលជាអាចគេចចេញពីកន្លែងហ៊ុមព័ទ្ធជុំវិញ ហើយក៏ប្រហែលជាត្រូវបានបង្វឹកបង្ហាត់ ដោយកងទ័ពជើងទឹករបស់រុស្ស៊ី ព្រោះវាហាក់បីដូចជាភាពបន្ស៊ាំង ទៅនឹងមនុស្សម្នា។Russian "spy whale" swims in Scandinavian waters -

អង្គការ OneWhale បានបញ្ជាក់ កាលពីថ្ងៃចន្ទ ថា ត្រីបាឡែនបែលូហ្កា បានចំណាយពេលជាង៣ឆ្នាំ ហើយវាបានហែលបន្តិចម្តងៗ រំកិលខ្លួន រហូតមកដល់កណ្តាល នៃចុងឆ្នេរសមុទ្ររបស់ប្រទេសន័រវ៉ែស មុនពេលវាបង្កើនល្បឿនភ្លាមៗ នៅក្នុងរយៈពេលប៉ុន្មានខែកន្លងទៅថ្មីៗនេះ បន្តដំណើរទៅកាន់ប្រទេសស៊ុយអែត។

លោក សេបាស្ទៀន ស្ត្រានដ៍ (Sebastian Strand) ជីវវិទូសមុទ្រ នៃអង្គការ OneWhale បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មានរបស់បារាំង AFP ថា «យើងមិនដឹងថា ហេតុអ្វីបានជាវាមានល្បឿនលឿនបែបនេះទេ ជាពិសេស ចាប់តាំងពីវាកំពុងតែហែលយ៉ាងលឿន ឃ្លាតឆ្ងាយចេញពីបរិស្ថានធម្មជាតិរបស់វា។ យើងជឿ ថា វាមិនមែនជាត្រីបាឡែនធម្មជាតិនោះឡើយ ដោយសារតែវាមានចរិត ដូចសត្វដែលបានរួចចេញពីម្ចាស់ ឬ ត្រូវគេបោះបង់ចោល។The Beluga Whale Who Escaped From Russia, spotted again

បើទោះជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលក្រុងមូស្គូ មិនធ្លាប់ប្រតិកម្មជាផ្លូវការណាមួយ ប្រឆាំងនឹងការសន្និដ្ឋានរបស់ន័រវ៉ែស ដែលជាប្រទេសសមាជិករបស់អង្គការណាតូ អះអាង ថា ត្រីបាឡែនបែលូហ្កានោះ អាចជាចារកម្មរបស់រុស្ស៊ី។

សមុទ្របារ៉ែនស៍ (Barents) ក្លាយជាតំបន់ភូមិសាស្ត្រនយោបាយខាងយុទ្ធសាស្រ្ដដ៏សំខាន់បំផុតមួយ ដោយសារតែសកម្មភាព នៃកងនាវាមុជទឹករបស់លោកខាងលិច និង រុស្ស៊ី បានត្រួតពិនិត្យយ៉ាងដិតដល់បំផុត។ ចំណែកតំបន់សមុទ្រនោះ ក៏ជាច្រកដ៏សំខាន់ ឆ្ពោះទៅកាន់តំបន់ភាគខាងជើង ដោយសារវាអាចកាត់បន្ថយនូវការធ្វើដំណើរតាមសមុទ្រ រវាងមហាសមុទ្រអាត្លង់ទិក និង មហាសមុទ្រប៉ាស៊ីហ្វិក ផងដែរ៕

អស្ចារ្យមែន! ល្បីមានទំនាក់ទំនងជាមួយ វណ្ណដា ស្រីស្អាត ???????????????????????? ឡើង Followers លឿនដូចរន្ទះ

0

ថ្មីៗនេះ វណ្ណដា និង ស្រីស្អាតម្នាក់ដែលសង្ស័យថាកំពុងមានទំនាក់ទំនងជាមួយគ្នាបានធ្វើឱ្យបណ្តាញសង្គមផ្ទុះកក្រើកយ៉ាងខ្លាំងពីជីវិតឯកជនអ្នកទាំងពីរ។ យ៉ាងណាមិញ គ្រាន់តែបែកធ្លាយល្បីមានទំនាក់ទំនងស្នេហាជាមួយតារាប្រុសជួរមុខរូបនេះស្រាប់តែគណនីIG របស់ស្រីស្អាតខាងលើឡើង Followers លឿនដូចរន្ទះ កើនជិត៥០Kដោយមិនបាច់ boost ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhX1a9FwIgAEx5vzJl0Lwa0bvfup4m63P5ROEpWSaXHhxB_ptW1xc2gRY0EqZa1xR4TQVzLPYEdIRTkaa4iAdsTKCHKGJQz_4wDADwjXNUxSlNT3NJSUJQGhVeoxH8L6LJB8V_2IuC3MUZU6Eo2wZQjYIYdv7u6PYFwI5D54Olxo8kuicjoEq5NrhSO/s1350/331561795_1067060320877304_3395024314119799459_n%20(2).jpg

ជឿថាអ្នកលេងបណ្តាញសង្គមជា្របមកហើយតារារ៉េប វណ្ណដា និងស្រីស្អាតម្នាក់ ត្រូវគេចាប់បានភស្តុតាងជាច្រើនមានរូបភាពនៅទីតាំងតែមួយ ខណៈក៏មានវីដេអូអ្នកទាំងពីរបណ្តើរគ្នាផងដែរ បើទោះបីជាមើលពីក្រោយក៏អាចសន្មតថាជាពួកគេទាំងពីរនាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGVzzv-5InEFmGNr4kSqViAsRs0XZtT4AdxDmTvZiiJMmkYMXdP5eYdlUG9G8UTpju8bS1lrhGbFpM8PB2nUxjQI5s3SpSAaCi-rChij3SV8ows0OIzdGmuDol1KCnTScobj6QWI6w5Otd4XHzQjajTxJGgW3DNCjgAWPPbb3fmWj8Nv5zVdNAw5Rb/s1349/348271346_189299640321352_5404459710221899225_n%20(2).jpg

កាន់តែពិសេសគ្រាន់តែល្បីថាពួកគេទាំងពីរនាក់ទាក់ទងគ្នាស្រាប់តែគណនីIG ស្រីស្អាតរូបនេះដែលមានឈ្មោះថា «????????????????????????» កើន Followers យ៉ាងឆាប់រហ័ស ព្រោះដូចដឹងស្រាប់ហើយថាអ្នកគាំទ្ររបស់ វណ្ណដា មានច្រើនដូច្នេះពួកគេសម្រុកចូលទៅ Follow មិនសំចៃដៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBDvDYMANbKU3CPOuv_gKpmwClD6rczeVum6ynEWo6jZ_84Q7-B8Y7ePRX2NdvU1Cld2R15YRW32HP-Y8BPbOAxNZ3o4ECUZBFtLvAzr46nclFF7B7Iphc402lLOMpgSj-LZklFH-xVCwuPnCW7pcj2h6ofXzbYWGE2lgFvxjR9rAP7n_-z0oedHzE/s900/348744097_793041338797598_4124987117753201132_n%20(2).jpg
កាលពីព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ស្រីស្អាតដែលមានគណនីIG ខាងលើមាន Followers ជាង១៨.៦K បន្ទាប់ពីមានការបង្ហោះនៅលើបណ្តាញសង្គមTikTokកាលពីយប់ ខណៈគិតត្រឹមរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ គណនី IG របស់នាងបានកើនឡើងឆាប់រហ័សត្រឹមមួយប៉ព្រឹចភ្នែកឡើង Followers ៦៨.៤K។ ដូច្នេះ IG ស្រីស្អាតរូបនេះប្រើពេលខ្លីប៉ុណ្ណោះកើនជិត៥០K ដែលតួលេខនេះអាចនឹងឡើងជាបន្តបន្ទាប់ទៀត។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីផ្ទុះកក្រើកពីទំនាក់ទំនងស្នេហា គេសង្កេតឃើញថា តារាចម្រៀង វណ្ណដា នៅមិនទាន់មានសកម្មភាពអ្វីនៅឡើយទេនៅលើបណ្តាញសង្គម ខណៈឯខាងស្រីវិញ មិនទាន់មានអ្វីបកស្រាយដូចគ្នាពីពាក្យចចាមអារ៉ាមនេះក្រៅពី add Story ញុំា Omakaseshttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhG-FBviqBtQF5El6_Pyil1WYQzSngclNTJzd52T68z1ZZgBo-GGGTbcEKVtqgFTKKvnETivGiwQ6hm2A3TyfFiU7WSMlAneqRyclN_LHbolk449u66_eQug98Bf4vMpl2B2Y41yjuwFQqvai4cq_QWTK2w4um1UDOsAOXSxd28kHvT92H7kFQSvmkv/s1439/Untitled-1.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEix3Dh0pdhLLtWXD5i_ZOzo-Cu_MWcmB6MC31t6F2d5YlOemlwbMzhtmNsJ-KYR4kDIEWyy0V8ZHuhLJviTMHpc0Yi0D8a7pyzidF8Qai9qvWPMqJ7nvRrygUQMD8iykMivzNu07D_jRNS9fRt-p1uq3gNLA8Fk2A-Z0OE9Ao0hPt624UStb5FV_Hx2/s1488/Untitled-2.png

ប្រទេសណាខ្លះដែលអនុញ្ញាតឱ្យមានសេវាបម្រើផ្លូវ.ភេ.ទ.ស្របច្បាប់?

0

បច្ចុប្បន្ន អាជីវកម្មសេវាបម្រើផ្លូវភេទត្រូវបានចាត់ទុកជារបរអាជីវកម្មខុសច្បាប់មួយ សម្រាប់ប្រទេសភាគច្រើននៅលើពិភពលោក ក្នុងនោះរួមទាំងកម្ពុជាផងដែរ ប៉ុន្តែក៏មានប្រទេសមួយចំនួនទៀតដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋបើកអាជីវកម្មស្របច្បាប់ផងដែរ ដែលប្រទេសទាំងនោះមានដូចជា៖

១.ញ៉ូហ្សេឡែន (New Zealand)៖ នៅឆ្នាំ២០០៣ រដ្ឋាភិបាលប្រទេសញូហ្សេឡែនបានអនុញ្ញាតឱ្យប្រជាពលរដ្ឋបើកអាជីវកម្មសេវាបម្រើផ្លូវភេទស្របច្បាប់។ អ្នករកស៊ីមុខរបរនេះអាចទទួលបានសិទ្ធិរកស៊ីស្របច្បាប់ ដោយស្ថិតក្រោមច្បាប់ស្ដីពីសុខភាពសាធារណៈ និងច្បាប់ស្ដីពីការងារ មានន័យថា អ្នករកស៊ីរបរនេះអាចទទួលបានផលប្រយោជន៍នានា និងទទួលបានសិទ្ធិដូចគ្នាទៅនឹងនិយោជិតក្នុងវិស័យការងារផ្សេងទៀតដែរ។

២.អូស្ត្រាលី (Australia)៖ ការប្រកបអាជីវកម្មសេវាបម្រើផ្លូវភេទ គឺអាស្រ័យទៅតាមរដ្ឋនីមួយៗ ដោយរដ្ឋខ្លះអនុញ្ញាតឱ្យរកស៊ីស្របច្បាប់ ហើយក៏មានរដ្ឋខ្លះទៀតមិនអនុញ្ញាតច្បាប់ឡើយ។

៣.អូទ្រីស (Austria)៖ នៅប្រទេសអឺរ៉ុបកណ្ដាលមួយនេះ អាជីវកម្មបម្រើផ្លូវភេទ គឺមានភាពស្របច្បាប់នៅទូទាំងប្រទេសតែម្ដង។ អ្នករកស៊ីសេវាកម្មបម្រើផ្លូវភេទ ត្រូវតែចុះបញ្ជីឱ្យបានត្រឹមត្រូវជាមុន ពិសេសត្រូវត្រួតពិនិត្យសុខភាព ត្រូវបង់ពន្ធ និងត្រូវមានអាយុលើសពី ១៩ ឆ្នាំឡើងទៅ។Solving prostitution - The Washington Post

៤.បង់ក្លាដេស (Bangladesh)៖ រដ្ឋាភិបាលបានកំណត់ច្បាប់ឱ្យស្ត្រីអាចរកស៊ីសេវាកម្មបម្រើផ្លូវភេទបាន ដោយគ្រប់ទម្រង់នៃសេវាកម្មផ្លូវភេទ គឺសុទ្ធតែមានភាពស្របច្បាប់ ប៉ុន្តែសម្រាប់បុរសវិញ រដ្ឋាភិបាលមិនអនុញ្ញាតឱ្យប្រកបមុខរបរនេះឡើយ។

៥.ហូឡង់ (Netherlands)៖ វាជារឿងធម្មតាទៅហើយសម្រាប់អ្នករកស៊ីផ្លូវភេទ ពួកគេតែងតែបើកចំហរជានិច្ច ព្រោះមុខរបរនេះគឺជាការងារស្របច្បាប់របស់ប្រទេសហូឡង់។

៦.អាល្លឺម៉ង់ (Germany)៖ នៅឆ្នាំ ១៩២៧ រដ្ឋាភិបាលប្រទេសអាល្លឺម៉ង់បានអនុញ្ញាតឱ្យប្រជាពលរដ្ឋបើកអាជីវកម្មសេវាបម្រើផ្លូវភេទស្របច្បាប់ នឹងមានផ្ទះបនដែលដំណើរការដោយរដ្ឋត្រឹមត្រូវទៀតផង។ កម្មករត្រូវបានផ្តល់នូវការធានារ៉ាប់រងសុខភាពត្រូវបង់ពន្ធ ហើយពួកគេថែមទាំងទទួលបានអត្ថប្រយោជន៍សង្គមដូចជាប្រាក់សោធននិវត្តន៍។

៧.បារាំង (France)៖ ពេស្យាចារគឺស្របច្បាប់នៅប្រទេសបារាំងតាំងពីឆ្នាំ ១៩៤៦ មកម្លេះ ។Red-Light Districts From Around The World In 35 Photos

៨.ឥណ្ឌូនេស៊ី (Indonesia)៖ ពាណិជ្ជកម្មផ្លូវភេទរបស់ប្រទេសឥណ្ឌូនេស៊ី គឺស្របច្បាប់។

៩.កាណាដា (Canada)៖ សម្រាប់អ្នករកស៊ីផ្លូវភេទដោយស្ម័គ្រចិត្តគឺស្របច្បាប់ ប៉ុន្តែសម្រាប់ការជួញដូរផ្លូវភេទគឺជាការខុសច្បាប់។

១០.ប្រេស៊ីស (Brazil)៖ ប្រេស៊ីលគឺមិនខុសពីប្រទេសដទៃនោះទេ សម្រាប់អ្នករកស៊ីផ្លូវភេទគឺ ស្របច្បាប់នៅទូទាំងប្រទេសតែម្តង។

១១.បែលហ្សិក (Belgium)៖ ការរកស៊ីផ្លូវភេទ ឬពេស្យាចារ មិនត្រឹមតែស្របច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដំណើរការផ្ទះបនប្រកបដោយសិល្បៈត្រឹមត្រូវជាមួយនឹងបច្ចេកវិទ្យាស្កេនក្រយៅដៃ និងស្កេនកាតផងដែរ។The problem with policing prostitution - Legal Cheek

១២.កូឡុំប៊ី (Colombia)៖ ឧស្សាហកម្មផ្លូវភេទនៅប្រទេសកូឡុំប៊ីគឺស្របច្បាប់ ហើយទីក្រុងដែលពេញនិយមពេស្យាចារជាងគេនោះគឺទីក្រុង Cartagena និង Barranquilla ។

១៣.ដាណឺម៉ាក (Denmark)៖ ប្រទេសនេះមិនត្រឹមតែស្របច្បាប់នៅឧស្សាហកម្មផ្លូវភេទនោះទេ រដ្ឋាភិបាលថែមទាំងជួយជនពិការឱ្យទទួលបានផលប្រយោជន៍ជាច្រើន សម្រាប់ជនពិការណាដែលស្ម័គ្រចិត្តរកស៊ីផ្លូវភេទនេះ។

១៤.អេក្វាឌ័រ (Ecuador)៖ អ្វីគ្រប់យ៉ាងដែលទាក់ទងនឹងការងារផ្លូវភេទគឺស្របច្បាប់ទាំងអស់នៅទីនេះ អ្នកអាចលក់ខ្លួន បើកផ្ទះបន ដោយសេរី។

១៥.ក្រិក (Greece)៖ ប្រទេសក្រិចក៏បានធ្វើតាមវិធីសាស្រ្តរបស់អាឡឺម៉ង់ក្នុងការរួមបញ្ចូលពេស្យាចារជាការងារស្របច្បាប់មួយនៅក្នុងសង្គម។ អ្នករកស៊ីផ្លូវភេទទទួលបានសិទ្ធិស្មើគ្នា ហើយត្រូវទៅពិនិត្យសុខភាពឱ្យបានញឹកញាប់ និងទទួលបានអត្ថប្រយោជន៍សង្គមដូចជាប្រាក់សោធននិវត្តន៍ផងដែរ៕