ថ្មីៗនេះ វណ្ណដា និង ស្រីស្អាតម្នាក់ដែលសង្ស័យថាកំពុងមានទំនាក់ទំនងជាមួយគ្នាបានធ្វើឱ្យបណ្តាញសង្គមផ្ទុះកក្រើកយ៉ាងខ្លាំងពីជីវិតឯកជនអ្នកទាំងពីរ។ យ៉ាងណាមិញ គ្រាន់តែបែកធ្លាយល្បីមានទំនាក់ទំនងស្នេហាជាមួយតារាប្រុសជួរមុខរូបនេះស្រាប់តែគណនីIG របស់ស្រីស្អាតខាងលើឡើង Followers លឿនដូចរន្ទះ កើនជិត៥០Kដោយមិនបាច់ boost ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhX1a9FwIgAEx5vzJl0Lwa0bvfup4m63P5ROEpWSaXHhxB_ptW1xc2gRY0EqZa1xR4TQVzLPYEdIRTkaa4iAdsTKCHKGJQz_4wDADwjXNUxSlNT3NJSUJQGhVeoxH8L6LJB8V_2IuC3MUZU6Eo2wZQjYIYdv7u6PYFwI5D54Olxo8kuicjoEq5NrhSO/s1350/331561795_1067060320877304_3395024314119799459_n%20(2).jpg

ជឿថាអ្នកលេងបណ្តាញសង្គមជា្របមកហើយតារារ៉េប វណ្ណដា និងស្រីស្អាតម្នាក់ ត្រូវគេចាប់បានភស្តុតាងជាច្រើនមានរូបភាពនៅទីតាំងតែមួយ ខណៈក៏មានវីដេអូអ្នកទាំងពីរបណ្តើរគ្នាផងដែរ បើទោះបីជាមើលពីក្រោយក៏អាចសន្មតថាជាពួកគេទាំងពីរនាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGVzzv-5InEFmGNr4kSqViAsRs0XZtT4AdxDmTvZiiJMmkYMXdP5eYdlUG9G8UTpju8bS1lrhGbFpM8PB2nUxjQI5s3SpSAaCi-rChij3SV8ows0OIzdGmuDol1KCnTScobj6QWI6w5Otd4XHzQjajTxJGgW3DNCjgAWPPbb3fmWj8Nv5zVdNAw5Rb/s1349/348271346_189299640321352_5404459710221899225_n%20(2).jpg

កាន់តែពិសេសគ្រាន់តែល្បីថាពួកគេទាំងពីរនាក់ទាក់ទងគ្នាស្រាប់តែគណនីIG ស្រីស្អាតរូបនេះដែលមានឈ្មោះថា «𝘓𝘢𝘶𝘳𝘺𝘯» កើន Followers យ៉ាងឆាប់រហ័ស ព្រោះដូចដឹងស្រាប់ហើយថាអ្នកគាំទ្ររបស់ វណ្ណដា មានច្រើនដូច្នេះពួកគេសម្រុកចូលទៅ Follow មិនសំចៃដៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBDvDYMANbKU3CPOuv_gKpmwClD6rczeVum6ynEWo6jZ_84Q7-B8Y7ePRX2NdvU1Cld2R15YRW32HP-Y8BPbOAxNZ3o4ECUZBFtLvAzr46nclFF7B7Iphc402lLOMpgSj-LZklFH-xVCwuPnCW7pcj2h6ofXzbYWGE2lgFvxjR9rAP7n_-z0oedHzE/s900/348744097_793041338797598_4124987117753201132_n%20(2).jpg
កាលពីព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ស្រីស្អាតដែលមានគណនីIG ខាងលើមាន Followers ជាង១៨.៦K បន្ទាប់ពីមានការបង្ហោះនៅលើបណ្តាញសង្គមTikTokកាលពីយប់ ខណៈគិតត្រឹមរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ គណនី IG របស់នាងបានកើនឡើងឆាប់រហ័សត្រឹមមួយប៉ព្រឹចភ្នែកឡើង Followers ៦៨.៤K។ ដូច្នេះ IG ស្រីស្អាតរូបនេះប្រើពេលខ្លីប៉ុណ្ណោះកើនជិត៥០K ដែលតួលេខនេះអាចនឹងឡើងជាបន្តបន្ទាប់ទៀត។

គួរបញ្ជាក់ផងដែរថា បន្ទាប់ពីផ្ទុះកក្រើកពីទំនាក់ទំនងស្នេហា គេសង្កេតឃើញថា តារាចម្រៀង វណ្ណដា នៅមិនទាន់មានសកម្មភាពអ្វីនៅឡើយទេនៅលើបណ្តាញសង្គម ខណៈឯខាងស្រីវិញ មិនទាន់មានអ្វីបកស្រាយដូចគ្នាពីពាក្យចចាមអារ៉ាមនេះក្រៅពី add Story ញុំា Omakaseshttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhG-FBviqBtQF5El6_Pyil1WYQzSngclNTJzd52T68z1ZZgBo-GGGTbcEKVtqgFTKKvnETivGiwQ6hm2A3TyfFiU7WSMlAneqRyclN_LHbolk449u66_eQug98Bf4vMpl2B2Y41yjuwFQqvai4cq_QWTK2w4um1UDOsAOXSxd28kHvT92H7kFQSvmkv/s1439/Untitled-1.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEix3Dh0pdhLLtWXD5i_ZOzo-Cu_MWcmB6MC31t6F2d5YlOemlwbMzhtmNsJ-KYR4kDIEWyy0V8ZHuhLJviTMHpc0Yi0D8a7pyzidF8Qai9qvWPMqJ7nvRrygUQMD8iykMivzNu07D_jRNS9fRt-p1uq3gNLA8Fk2A-Z0OE9Ao0hPt624UStb5FV_Hx2/s1488/Untitled-2.png