ចន្ទល់ភ្នំ ឬ វល្លិថ្ពាល់ត្រី ភាសាអង់គ្លេសហៅថា (Pecel semanggi, nardoo) ជារុក្ខជាតិដុះដោយឯកឯងរស់នៅលើដីសើម ឬក្នុងទឹកបឹង ត្រពាំង វាលស្រែ និងតាមតំបន់ក្តៅ ដែលប្រជាជនខ្មែរនិយមយកមកធ្វើជាអន្លក់។ រុក្ខជាតិវល្លិនេះមានប្រភពដើម នៅអាហ្វ្រិក អាស៊ី អូស្ត្រាលី និងកោះឯទៀត នៃអូសេអានីផ្នែកអាស៊ី។No photo description available.

ចន្ទល់ភ្នំ រស់ក្នុងទឹក មានក្តៀង តួដើមតូចៗ មានរាងជាខ្សែដេក (horizontal) អណ្តែតលើទឹក។ ស្លឹកបណ្ណង្គជាតិ ហៅថាហ្វង់ (frond) មានកូនស្លឹក៤ តម្រៀបជិតគ្នាហើយមានរាងជាឈើឆ្កាង (cross) កូនស្លឹករាងមូលនៅចុង រួមស្រួចនៅគល់។ ស្លឹកមានទងវែងៗ មានប្រវែង ២០-៣០ សង់ទីម៉ែត្រ។ ចំណែកនៅគល់ទងស្លឹកមានសរីរាង្គ បន្តពូជដោយឥតភេទ ដែលគេហៅថាស្ប៉រ(spore)។No photo description available.

រុក្ខជាតិ ដែលពុំសូវមានអ្នកចាប់អារម្មណ៍ខាងលើនេះក៏អាចយកមកធ្វើបន្លែផងដែរ ដែលស្លឹករបស់វាសម្រាប់ធ្វើជាបន្លែអន្លក់ទឹកគ្រឿង។ ជាមួយគ្នានេះ ចន្ទល់ភ្នំ ឬ វល្លិថ្ពាល់ត្រី ក៏អាចធ្វើជាឱសថបានដូចគ្នា ដោយសារធាតុដែលចម្រាញ់ចេញពីស្លឹក ប្រជាជនខ្មែរមានជំនឿថាអាចជួយបន្ថយជាតិខ្លាញ់ កូលេស្តេរ៉ូល និងទ្រីគ្លីសេរីត ក្នុងសរសៃឈាម៕ចន្ទល់ភ្នំប្រើធ្វើជាអន្លក់ និង ជាឱសថបំបាត់សារជាតិខ្លាញ់ ក្នុងសរសៃឈាម -  Rasmei Kampuchea Daily