ពាក្យសម្ដីសាបៗប៉ុន្តែបើគិតឲ្យដល់ល្មមឲ្យអ្នកខ្លះស្ដាយក្រោយ! សម្ដេចតេជោបានផ្ដាំប្រាប់ថៃថា ថ្ងៃក្រោយកុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ពោលត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ ហើយនៅពេលនោះសូមកុំចោ.ទប្រកាន់ថាធ្លាក់ចូលអន្ទាក់កម្ពុជាដែលអូសភាគីទី៣ ឬអន្តរជាតិមកចូលរួមក្នុងបញ្ហាដែនសមុទ្រឲ្យសោះ ព្រោះថៃជាអ្នកសម្រេចលុបយន្តការទ្វេភាគីចាស់ដោយខ្លួនឯង។

យោងតាមសំណេរដែលបានបង្ហោះនៅលើទំព័រហ្វេសប៊ុក នៅថ្ងៃពុធ ទី៦ ខែឧសភា ឆ្នាំ២០២៦ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងអំពីការគាំទ្រយ៉ាងពេញទំហឹងរបស់សម្ដេចចំពោះយន្តការរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលប្រើប្រាស់យន្តការផ្សះផ្សាដោយចាប់បង្ខំ ក្រោមច្បាប់សមុទ្ររបស់UN ដើម្បីដោះស្រាយបញ្ហាតំបន់សមុទ្រត្រួតស៉ីគ្នារវាងកម្ពុជា ថៃ ក្រោយថៃលុបចោល MOU 2001 ជាឯកតោភាគី។
.jpg)
តាមការយល់ឃើញរបស់សម្ដេច គឺរដ្ឋាភិបាលមិនត្រូវបង្កើតយន្តការទ្វេភាគីថ្មីជំនួសយន្តការ MOU 2001 ចាស់នោះឡើយ គឺដំណើរឆ្ពោះទៅតាមយន្តការច្បាប់សមុទ្រឆ្នាំ១៩៨២ តែម្តង ទើបអាចដោះស្រាយដោយមានភាគីទី៣ ចូលរួមរកយុត្តិធម៌ដូចដែលនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងកាលពីល្ងាចថ្ងៃទី៥ ខែឧសភា។.jpg)
ក្នុងនាមជានាយករដ្ឋមន្រ្តីដែលបានធ្វើកិច្ចការនេះតាំងពីអតីតនាយករដ្ឋមន្ត្រី ឆាត ឆៃឈុនហាវ៉ាន់ ឆ្នាំ១៩៨៩ ដល់ ១៩៩០ និង បន្តមកចុះហត្ថលេខាលើ MOU 2001 សម្ដេចពិតជាសោកស្តាយនូវការលុបចោលជាឯកតោភាគីពីសំណាក់ភាគីថៃ ក្រោមហេតុផល«គ្មានវឌ្ឍនភាព»។ ឆ្លើយតបនឹងការអះអាងរបស់ថៃ ដែលថាកិច្ចព្របព្រៀងរយៈពេល ២៥ឆ្នាំ គ្មានវឌ្ឍនភាព សម្ដេចបានបំភ្លឺថា ភាគីថៃខ្លួនឯងដឹងច្បាស់ជាងនរណាទាំងអស់ តើថៃដូរនាយករដ្ឋមន្ត្រីប៉ុន្មានហើយក្រោយរដ្ឋប្រហារទម្លាក់អតីតនាយករដ្ឋមន្ត្រី ថាក់ស៉ីន ស៉ីណាវ៉ាត្រា ឆ្នាំ២០០៦?
.jpg)
កម្ពុជាធ្វើដំណើរដោយ នាយករដ្ឋមន្ត្រី ហ៊ុន សែន និង បន្តដោយ នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដោយគ្មានការផ្លាស់ប្តូរយន្តការ និង ខ្លឹមសារចរចា។ ក្នុងពេលជាមួយគ្នាថៃ ផ្លាស់ប្តូនាយករដ្ឋមន្ត្រីប្រមាណ ១០នាក់ តើនេះជាហេតុផលមួយនៃការគ្មានវឌ្ឍនភាពទេ?
សម្តេច ហ៊ុន សែន បន្តថា ទោះបីថៃមានការផ្លាស់ប្តូនាយករដ្ឋមន្ត្រីច្រើនរូបក៏ដោយ ក៏ថ្នាក់ដឹកនាំទាំងនោះនៅតែបង្ហាញការបន្តចរចា សូម្បីរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី អាប់ភីស៊ីត វេចាជីវ៉ា ក៏បានចាត់បញ្ជូន ឧបនាយករដ្ឋមន្ត្រី សុថេប ធឿកសុបាន់ និង រដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រាវីត វង្សសុវណ្ណ មកជួបចរចាជាមួយសម្តេច នៅផ្ទះតាខ្មៅ នាឆ្នាំ២០១០ ដែលនៅពេលនោះហើយដែលវរជនទាំងពីរបានស្គាល់សម្លកកូរខ្មែរលើកដំបូងដែលភរិយាខ្ញុំចំអិនផ្ទាល់ដៃ ជូនភ្ញៀវកិត្តិយសទាំង២រូបសម្រាប់អាហារថ្ងៃត្រង់។
សម្តេចបានសង្កត់ធ្ងន់ថា កម្ពុជាធ្វើដំណើរទៅកាន់ច្បាប់អន្តរជាតិ សូមកុំចោទប្រកាន់ថា កម្ពុជាធ្វើអន្តរជាតូបនីយកម្មបញ្ហាទ្វេភាគី និង សូមកុំនិយាយថាធ្លាក់ចូលអន្ទាក់កម្ពុជាដែលចង់ឲ្យភាគីទី៣ ឬអន្តរជាតិចូលរួមនិងក៏សូមកុំបបួលកម្ពុជារៀបចំយន្តការទ្វេភាគីថ្មី ជំនួសយន្តការទ្វេភាគីចាស់ដែលថៃលុបចោលជាឯកតោភាគី។សង្ឃឹមថា កម្ពុជានិងថៃនិងដឹកដៃគ្នាទៅកាន់យន្តការអន្តរជាតិ ដែលមានសមត្ថកិច្ចលើបញ្ហាសមុទ្រ៕










