រដ្ឋធានីមូស្គូ៖ ការវាយប្រហារដោយដ្រូន មកលើរដ្ឋធានីមូស្គូ ជាបេះដូង នៃសហព័ន្ធន៍រុស្ស៊ី ជាលើកទី២ នៅក្នុងខែឧសភា នេះ កំពុងតែធ្វើឲ្យប្រជាជនរុស្ស៊ី មានការភ័យខ្លាច លាយឡំនឹងការខឹងសម្បា ចាប់តាំងពីសង្គ្រាមរបស់មេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន បានចូលលុកលុយទៅលើទឹកដីរបស់អ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២មក ប៉ុន្ដែរដ្ឋាភិបាលក្រុងកៀវ តែងតែច្រានចោលរាល់សកម្មភាពណាមួយ ជាប់ពាក់ព័ន្ធជាមួយនឹងការវាយប្រហារ នៅលើទឹកដីរបស់រុស្ស៊ី។Russia claims Ukraine tried to assassinate Putin in Kremlin drone attack

សារព័ត៌មាន Al Jazeera បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី៣១ ខែឧសភា ថា យន្តហោះគ្មានមនុស្សបើក ឬ ដ្រូនវាយប្រហារ យ៉ាងតិចចំនួន៨គ្រឿង កាលពីព្រឹក ថ្ងៃអង្គារ បានហោះចូលទៅក្នុងដែនអាកាសរបស់ទីក្រុងមូស្គូ មុនពេលត្រូវបានបាញ់ទម្លាក់ ដោយប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី នៅក្នុងរដ្ឋធានីនេះ ខណៈដ្រូនជាច្រើនទៀត បានហោះទៅវាយប្រហារ លើអគារជាលំនៅឋានមួយចំនួនទៀត។ ស្របគ្នានេះដែរ រដ្ឋាភិបាលរុស្ស៊ី បានចោទប្រកាន់ថា អ៊ុយក្រែន ជាអ្នកវាយប្រហារភេរវកម្មនេះ ប៉ុន្ដែក្រុមមន្ត្រីក្រុងកៀវ បានបដិសេធយ៉ាងដាច់អហង្ការ ចំពោះការចោទប្រកាន់ទាំងនេះ។

លោក មីខៃឡូ ប៉ូដូលយ៉ាក (Mykhailo Podolyak) ទីប្រឹក្សាជាន់ខ្ពស់របស់លោក វ៉ូឡូឌីមៀរ ហ្សេឡែនស្គី ប្រធានាធិបតីអ៊ុយក្រែន បានថ្លែង នៅក្នុងកម្មវិធីអាហារពេលព្រឹក YouTube របស់អ្នកកាសែតរុស្ស៊ី ដែលកំពុងតែនិរទេសខ្លួន គឺលោក អាឡិកសាន់ដឺរ ផ្លូសេវ (Alexander Plushev) ថា «អ្នកដឹងទេ យើងកំពុងតែត្រូវបានគេអូសទាញឲ្យចូលទៅក្នុងយុគសម័យ នៃបញ្ញាសិប្បនិម្មិត។ ករណីនេះប្រហែលជាមិនមែនសុទ្ធតែដ្រូនទាំងអស់ ត្រៀមខ្លួន សម្រាប់តែការវាយប្រហារ ប្រឆាំងនឹងប្រទេសអ៊ុយក្រែន ប៉ុណ្ណោះទេ។ បញ្ហានេះទំនងជាអាចនឹងវិលត្រឡប់ទៅរកអ្នកបង្កើតរបស់សង្គ្រាមនោះវិញ។ យើងចង់សួរនូវសំណួរទៅកាន់ពួកគេវិញ ថា ហេតុអ្វីបានជាអ្នកបញ្ជូនគ្រឿងសព្វាវុធទាំងនោះ មកវាយប្រហារលើពួកយើង វាយប្រហារដល់អ៊ុយក្រែន ជាពិសេស វាយប្រហាររដ្ឋធានីក្រុងកៀវ ?Russia says Ukraine tried to kill Putin with night-time drone attack on  Kremlin | Reuters

លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតីរុស្ស៊ី បានថ្លែង ថា ការវាយប្រហារ មកលើរដ្ឋធានីមូស្គូ មានចេតនា កំណត់គោលដៅលើជនស៊ីវិល ជាមួយនឹងគោលបំណងបំភិតបំភ័យ ដល់ប្រជាជនរុស្ស៊ី។

ជាមួយគ្នានេះ លោក ស៊ើរហ្គេ សូប៊ីយ៉ានីន (Sergei Sobyanin) អភិបាលទីក្រុងមូស្គូ បានបញ្ជាក់ ថា រដ្ឋធានីរបស់រុស្ស៊ី និង តំបន់ជុំវិញទីក្រុងមួយនេះ កំពុងតែក្លាយជាគោលដៅ វាយប្រហារដ៏កម្រ ដោយដ្រូន កាលពីព្រឹក ថ្ងៃអង្គារ។ សកម្មភាពនេះ បានធ្វើឲ្យអគារមួយចំនួន រងការខូចខាតបន្តិចបន្តួច ហើយមានមនុស្សចំនួន២នាក់ បានរងរបួស។Putin says Ukraine drone strikes on Moscow aim to scare and provoke Russia  - CNA

លោក អាន់ឌ្រី វ៉ូរ៉ូបយូវ (Andrei Vorobyov) ប្រធានតំបន់មូស្គូ បានអះអាង ថា ដ្រូនមួយចំនួន ត្រូវបានបាញ់កម្ទេចចោល ខណៈកំពុងហោះសំដៅមកកាន់រដ្ឋធានីមូស្គូ។ ប៉ុន្ដែគាត់នៅតែមិនទាន់ដឹងច្បាស់ ថា តើនរណាជាអ្នកនៅពីក្រោយការវាយប្រហារដោយដ្រូននេះឡើយ។ នេះជាការប្រហារលើកទី២ នៅក្នុងទីក្រុងមូស្គូ នៅក្នុងខែឧសភានេះ ក្រោយពេលអាជ្ញាធររុស្ស៉ី បានអះអាង ថា ដ្រូនចំនួន២គ្រឿង បានវាយប្រហារ មកលើវិមានក្រឹមឡាំង ខណៈរដ្ឋាភិបាលក្រុងមូស្គូ បានចាត់ទុកជាសកម្មភាពប៉ុនប៉ង ធ្វើឃាតមកលើលោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៉ី ។Analysis: Kremlin drone attack is highly embarrassing for Moscow - BBC News

រដ្ឋាភិបាលរុស្ស៊ី បានចោទប្រកាន់ ថា អ៊ុយក្រែន បានវាយប្រហារដោយដ្រូនដ៏ខ្លាំងក្លា មកលើទីក្រុងមូស្គូ។ ប៉ុន្ដែប្រព័ន្ធការពារដែនអាកាស បានបាញ់កម្ទេចដ្រូន ចំនួន៨គ្រឿង។

នៅក្នុងរដ្ឋធានីកៀវរបស់អ៊ុយក្រែន ឯណោះវិញ កាលពីព្រឹក ថ្ងៃអង្គារ ក៏នៅតែបន្តរងការវាយប្រហារតាមផ្លូវអាកាស ដោយមីស៊ីល និង ដ្រូន ពីកម្លាំងទាហានរុស្ស៉ី ដោយបានសម្លាប់មនុស្សម្នាក់ និង ៣នាក់ផ្សេងទៀតបានរងរបួស ក្រោយពេលអគារដ៏ខ្ពស់មួយ បានរងការឆាបឆេះ។ ទាហានរុស្សី បានបង្កើនការវាយប្រហារជាថ្មី តាមផ្លូវអាកាស ដោយការប្រើប្រាស់ដ្រូន និង មីស៊ីល បាញ់ស្រោចទៅលើរដ្ឋធានីកៀវ និង តំបន់មួយចំនួនទៀត នៃប្រទេសអ៊ុយក្រែន ចាប់តាំងពីថ្ងៃអាទិត្យ ទី២៨ ខែឧសភា រហូតមក៕Putin says Ukraine trying to frighten Russians following Moscow drone  attack - Saudi Gazette