បច្ចុប្បន្ន អាជីវកម្មសេវាបម្រើផ្លូវភេទត្រូវបានចាត់ទុកជារបរអាជីវកម្មខុសច្បាប់មួយ សម្រាប់ប្រទេសភាគច្រើននៅលើពិភពលោក ក្នុងនោះរួមទាំងកម្ពុជាផងដែរ ប៉ុន្តែក៏មានប្រទេសមួយចំនួនទៀតដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋបើកអាជីវកម្មស្របច្បាប់ផងដែរ ដែលប្រទេសទាំងនោះមានដូចជា៖

១.ញ៉ូហ្សេឡែន (New Zealand)៖ នៅឆ្នាំ២០០៣ រដ្ឋាភិបាលប្រទេសញូហ្សេឡែនបានអនុញ្ញាតឱ្យប្រជាពលរដ្ឋបើកអាជីវកម្មសេវាបម្រើផ្លូវភេទស្របច្បាប់។ អ្នករកស៊ីមុខរបរនេះអាចទទួលបានសិទ្ធិរកស៊ីស្របច្បាប់ ដោយស្ថិតក្រោមច្បាប់ស្ដីពីសុខភាពសាធារណៈ និងច្បាប់ស្ដីពីការងារ មានន័យថា អ្នករកស៊ីរបរនេះអាចទទួលបានផលប្រយោជន៍នានា និងទទួលបានសិទ្ធិដូចគ្នាទៅនឹងនិយោជិតក្នុងវិស័យការងារផ្សេងទៀតដែរ។

២.អូស្ត្រាលី (Australia)៖ ការប្រកបអាជីវកម្មសេវាបម្រើផ្លូវភេទ គឺអាស្រ័យទៅតាមរដ្ឋនីមួយៗ ដោយរដ្ឋខ្លះអនុញ្ញាតឱ្យរកស៊ីស្របច្បាប់ ហើយក៏មានរដ្ឋខ្លះទៀតមិនអនុញ្ញាតច្បាប់ឡើយ។

៣.អូទ្រីស (Austria)៖ នៅប្រទេសអឺរ៉ុបកណ្ដាលមួយនេះ អាជីវកម្មបម្រើផ្លូវភេទ គឺមានភាពស្របច្បាប់នៅទូទាំងប្រទេសតែម្ដង។ អ្នករកស៊ីសេវាកម្មបម្រើផ្លូវភេទ ត្រូវតែចុះបញ្ជីឱ្យបានត្រឹមត្រូវជាមុន ពិសេសត្រូវត្រួតពិនិត្យសុខភាព ត្រូវបង់ពន្ធ និងត្រូវមានអាយុលើសពី ១៩ ឆ្នាំឡើងទៅ។Solving prostitution - The Washington Post

៤.បង់ក្លាដេស (Bangladesh)៖ រដ្ឋាភិបាលបានកំណត់ច្បាប់ឱ្យស្ត្រីអាចរកស៊ីសេវាកម្មបម្រើផ្លូវភេទបាន ដោយគ្រប់ទម្រង់នៃសេវាកម្មផ្លូវភេទ គឺសុទ្ធតែមានភាពស្របច្បាប់ ប៉ុន្តែសម្រាប់បុរសវិញ រដ្ឋាភិបាលមិនអនុញ្ញាតឱ្យប្រកបមុខរបរនេះឡើយ។

៥.ហូឡង់ (Netherlands)៖ វាជារឿងធម្មតាទៅហើយសម្រាប់អ្នករកស៊ីផ្លូវភេទ ពួកគេតែងតែបើកចំហរជានិច្ច ព្រោះមុខរបរនេះគឺជាការងារស្របច្បាប់របស់ប្រទេសហូឡង់។

៦.អាល្លឺម៉ង់ (Germany)៖ នៅឆ្នាំ ១៩២៧ រដ្ឋាភិបាលប្រទេសអាល្លឺម៉ង់បានអនុញ្ញាតឱ្យប្រជាពលរដ្ឋបើកអាជីវកម្មសេវាបម្រើផ្លូវភេទស្របច្បាប់ នឹងមានផ្ទះបនដែលដំណើរការដោយរដ្ឋត្រឹមត្រូវទៀតផង។ កម្មករត្រូវបានផ្តល់នូវការធានារ៉ាប់រងសុខភាពត្រូវបង់ពន្ធ ហើយពួកគេថែមទាំងទទួលបានអត្ថប្រយោជន៍សង្គមដូចជាប្រាក់សោធននិវត្តន៍។

៧.បារាំង (France)៖ ពេស្យាចារគឺស្របច្បាប់នៅប្រទេសបារាំងតាំងពីឆ្នាំ ១៩៤៦ មកម្លេះ ។Red-Light Districts From Around The World In 35 Photos

៨.ឥណ្ឌូនេស៊ី (Indonesia)៖ ពាណិជ្ជកម្មផ្លូវភេទរបស់ប្រទេសឥណ្ឌូនេស៊ី គឺស្របច្បាប់។

៩.កាណាដា (Canada)៖ សម្រាប់អ្នករកស៊ីផ្លូវភេទដោយស្ម័គ្រចិត្តគឺស្របច្បាប់ ប៉ុន្តែសម្រាប់ការជួញដូរផ្លូវភេទគឺជាការខុសច្បាប់។

១០.ប្រេស៊ីស (Brazil)៖ ប្រេស៊ីលគឺមិនខុសពីប្រទេសដទៃនោះទេ សម្រាប់អ្នករកស៊ីផ្លូវភេទគឺ ស្របច្បាប់នៅទូទាំងប្រទេសតែម្តង។

១១.បែលហ្សិក (Belgium)៖ ការរកស៊ីផ្លូវភេទ ឬពេស្យាចារ មិនត្រឹមតែស្របច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដំណើរការផ្ទះបនប្រកបដោយសិល្បៈត្រឹមត្រូវជាមួយនឹងបច្ចេកវិទ្យាស្កេនក្រយៅដៃ និងស្កេនកាតផងដែរ។The problem with policing prostitution - Legal Cheek

១២.កូឡុំប៊ី (Colombia)៖ ឧស្សាហកម្មផ្លូវភេទនៅប្រទេសកូឡុំប៊ីគឺស្របច្បាប់ ហើយទីក្រុងដែលពេញនិយមពេស្យាចារជាងគេនោះគឺទីក្រុង Cartagena និង Barranquilla ។

១៣.ដាណឺម៉ាក (Denmark)៖ ប្រទេសនេះមិនត្រឹមតែស្របច្បាប់នៅឧស្សាហកម្មផ្លូវភេទនោះទេ រដ្ឋាភិបាលថែមទាំងជួយជនពិការឱ្យទទួលបានផលប្រយោជន៍ជាច្រើន សម្រាប់ជនពិការណាដែលស្ម័គ្រចិត្តរកស៊ីផ្លូវភេទនេះ។

១៤.អេក្វាឌ័រ (Ecuador)៖ អ្វីគ្រប់យ៉ាងដែលទាក់ទងនឹងការងារផ្លូវភេទគឺស្របច្បាប់ទាំងអស់នៅទីនេះ អ្នកអាចលក់ខ្លួន បើកផ្ទះបន ដោយសេរី។

១៥.ក្រិក (Greece)៖ ប្រទេសក្រិចក៏បានធ្វើតាមវិធីសាស្រ្តរបស់អាឡឺម៉ង់ក្នុងការរួមបញ្ចូលពេស្យាចារជាការងារស្របច្បាប់មួយនៅក្នុងសង្គម។ អ្នករកស៊ីផ្លូវភេទទទួលបានសិទ្ធិស្មើគ្នា ហើយត្រូវទៅពិនិត្យសុខភាពឱ្យបានញឹកញាប់ និងទទួលបានអត្ថប្រយោជន៍សង្គមដូចជាប្រាក់សោធននិវត្តន៍ផងដែរ៕