ប្រសិនបើនិយាយអំពីអគារដែលខ្ពស់ជាងគេនៅលើពិភពលោក ប្រាកដណាស់គេនឹងនឹកឃើញដល់អគារ Burj Khalifa នៅទីក្រុងឌូបៃ ដោយមានកម្ពស់ ៨២៣ម៉ែត្រឯណោះ។ ចុះអ្នកទាំងអស់គ្នាដែរដឹងអត់ ប្រទេសនៅតំបន់អាស៊ានយើងមួយ មានអគារខ្ពស់ជាងគេលំដាប់ទី២នៅលើពិភពលោក។
អគារ Merdeka 118 នៅក្នុងទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ីដែលជាអគារខ្ពស់ជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងលំដាប់លេខ២នៅលើសាកលលោក។ អគារនេះ មានកម្ពស់រហូតដល់ទៅដល់៦៧៨.៩ម៉ែត្រ ១១៨ជាន់ (មាន៥ជាន់ក្រោមដី)។

អគារពាណិជ្ជកម្មដ៏ខ្ពស់នេះ ចំណាយពេលសាងសង់ដល់តែ៨ឆ្នាំ ពោលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៤ ដល់ឆ្នាំ ២០២២ ក្រោមកញ្ចប់ថវិការ១,២១ ពាន់លានដុល្លារ។ ថ្វីតែសាងសង់រួចរាល់នៅក្នុងឆ្នាំនេះ ក៏ប៉ុន្តែអគារនេះ នឹងដាក់សម្ពោធជាផ្លូវការនៅពាក់កណ្តាល ឆ្នាំ ២០២៣ ឯណោះ។
គួរបញ្ជាក់ផងដែរថា ប្រសិនបើប្រៀបធៀបអគារMerdeka 118 ទៅអគារ Burj Khalifa នៅទីក្រុងឌូបៃ គឺខុសគ្នាតែ១៥០ម៉ែត្រ តែប៉ុណ្ណោះ៕
ប្រភព៖ Wikipedia