Home Blog Page 1678

លោក Elon Musk បារម្ភពីអនាគតកូនៗ ខណៈ AI នឹងដណ្តើមការងារមនុស្ស

0

លោក Elon Musk ជាមហាសេដ្ឋី និង CEO របស់ក្រុមហ៊ុន Tesla បានលើកឡើងថា លោកបារម្ភពីការងារកូនៗរបស់លោកទាំង៨នាក់នាថ្ងៃអនាគត ដែលអាចប្រឈមនឹងការប្រកួតប្រជែងពីបញ្ញាសិប្បនិម្មិត (AI) ហើយវានឹងធ្វើឱ្យទីផ្សារការងារផ្លាស់ប្តូរនៅលើពិភពលោក ។ លោកបាននិយាយទៅកាន់សារព័ត៌មាន CNBC កាលពីថ្ងៃទី១៦ ខែឧសភា កន្លងមកថា ៖ «តើយើងនឹងរកតម្លៃខ្លួនយើងដោយរបៀបណា ហើយយើងនឹងស្វែងរកអត្ថន័យជីវិតរបៀបណា បើ AI អាចបំពេញការងាររបស់យើងបានល្អជាងយើងធ្វើទៅទៀត» ។

លោកបន្តថា ខ្លួនលោកក៏មិនទាន់ប្រាកដចិត្តថា តើមនុស្សជំនាន់ក្រោយនឹងកាន់តែពិបាករកតម្លៃឱ្យខ្លួនឯងដែរឬអត់ ? ខណៈនៅលើពិភពលោកនេះ បច្ចេកវិទ្យា AI អាចធ្វើការងារបានទាំងអស់ជំនួសមនុស្ស ។ ទោះយ៉ាងណា ពាក្យណែនាំដែលលោក Elon Musk ចង់ណែនាំទៅកាន់កូនៗរបស់លោកនោះ គឺព្យាយាមធ្វើប្រយោជន៍ដល់សង្គមឱ្យបានច្រើនបំផុត និងពិនិត្យឡើងវិញនូវភាពសំខាន់នៃតុល្យភាពរវាងជីវិត និងការងារ ។Elon Musk Wants Comedy on Twitter, but He Can't Take a Joke | WIRED

CEO ដ៏ល្បីឈ្មោះរបស់ក្រុមហ៊ុន Tesla បន្ថែមថា ពាក្យណែនាំដំបូងរបស់លោកមិនមែនជារឿងថ្មីប្លែកទេ ព្រោះលោកគិតថា មនុស្សចាំបាច់ត្រូវស្វែងរកអ្វីដែលខ្លួនស្រឡាញ់ និងចាប់អារម្មណ៍ ហើយព្យាយាមធ្វើរឿងនោះឱ្យកើតជាប្រយោជន៍ដល់សង្គមឱ្យច្រើនបំផុត ។

ចំណែកពាក្យណែនាំទី២ លោក Elon Musk បង្ហាញថា បច្ចុប្បន្ន លោកបានប្រើពេលវេលា៦ម៉ោងក្នុង១ថ្ងៃលើការគេង និងធ្វើការ៧ថ្ងៃក្នុង១សប្តាហ៍ ហើយលោកគ្មានថ្ងៃឈប់សម្រាកទេ ។ លោកបន្តថា ក្នុង១ឆ្នាំ លោកឈប់សម្រាកពីការងារពី២ ទៅ៣ថ្ងៃប៉ុណ្ណោះ ដូច្នេះ ការធ្វើការបែបនេះធ្វើឱ្យលោកសួរមកកាន់ខ្លួនឯងថា តើវាសមដែរឬទេ ? ខណៈមានការងារជាច្រើនដែលលោកអាចប្រើប្រាស់ AI ឱ្យធ្វើជំនួសបាន ។What Elon Musk has said about parenting his 10 children

លោកលើកឡើងថា ៖ «ខ្ញុំធ្វើការទាំងថ្ងៃទាំងយប់ ដើម្បីបង្កើតក្រុមហ៊ុនផ្សេងៗឡើងមក ។ ប៉ុន្តែខ្ញុំក៏សួរខ្លួនឯងដូចគ្នាថា តើវាត្រឹមត្រូវដែរឬទេ ដែលខ្ញុំត្រូវធ្វើការងារ ហើយលះបង់ពេលវេលាជាមួយមិត្តភក្តិ និងគ្រួសារ ខណៈ AI អាចធ្វើការជាច្រើនជំនួសខ្ញុំបាន ហើយខ្ញុំក៏មិនប្រាកដចិត្តខ្លួនឯងដែរ» ។

បច្ចុប្បន្ន លោក Elon Musk ក៏មានតួនាទីជានាយកគ្រប់គ្រងជាន់ខ្ពស់ក្នុងក្រុមហ៊ុនជាច្រើនទៀត ដូចជា Tesla, SpaceX, Twitter, Neuralink និង The Boring Company ។ ដូច្នេះ វាគ្មានអី្វចម្លែកទេ ដែលលោកត្រូវធ្វើការរហូតស្ទើរគ្មានពេលឈប់សម្រាក ។artificial intelligence: Blurring lines between sci-fi and reality: why AI  needs responsible policy intervention - The Economic Times

សាស្ត្រាចារ្យផ្នែកហិរញ្ញវត្ថុមកពី Northwestern University’s Kellogg School of Management បានវិភាគថា ពិភពលោកនាថ្ងៃអនាគត ការងារផ្នែករដ្ឋបាល និងការងារក្នុងការិយាល័យនឹងប្រឈមខ្លាំង ដោយសារគេអាចយក AI មកធ្វើការជំនួសមនុស្ស រីឯការងារផ្នែកឌីសាញ និង software engineer ក៏ប្រឈមដូចគ្នាដែរ ។ លើសពីនេះ បើទោះជាការងារត្រូវប្រើប្រាស់ជំនាញមនុស្សជាចម្បង ដូចជា អ្នកព្យាបាលជំងឺផ្លូវចិត្ត, ការងារសំណង់ និងការងារទំនាក់ទំនង ក៏ត្រូវបានគេយក AI មកជួយធ្វើការក្នុងផ្នែកទាំងនេះផងដែរ ៕ ប្រភព ៖ The standard wealth

មេដឹកនាំគណបក្សកាវក្លៃសន្យាថា នឹងធ្វើការឱ្យអស់ពីសមត្ថភាព

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១៨ ខែឧសភា លោក Pita Limjaroenrat មេដឹកនាំគណបក្សកាវក្លៃ និងជាអនាគតនាយករដ្ឋមន្ត្រីទី៣០ របស់ប្រទេសថៃ បានឡើងជិះរថយន្តហែរក្បួនដើម្បីអរគុណដល់ពលរដ្ឋនៅខេត្តណុនថៈបុរី ដែលបានបោះឆ្នោតគាំទ្រគណបក្សលោក ។ គេសង្កេតឃើញមានសិស្ស-និស្សិត ពលរដ្ឋ និងអ្នកគាំទ្រគណបក្សកាវក្លៃជាច្រើននាក់បានមករង់ចាំផ្តល់កម្លាំងចិត្ត និងគាំទ្រការដង្ហែក្បួនរថយន្តរបស់មេដឹកនាំគណបក្សនេះ ។Pita Limjaroenrat: The Thai opposition leader is ready to be the country's  next PM | Tatler Asia

លោក Pita Limjaroenrat មេដឹកនាំគណបក្សកាវក្លៃបានណែនាំខ្លួនទៅកាន់ពលរដ្ឋថា លោកនឹងធ្វើជានាយករដ្ឋមន្ត្រីប្រទេសថៃ ហើយក៏សូមអរគុណរាល់ការបោះឆ្នោតគាំទ្រពីពលរដ្ឋ និងការផ្តល់ទំនុកចិត្តដល់គណបក្សកាវក្លៃឱ្យដឹកនាំប្រទេសថៃបន្តពីរដ្ឋាភិបាលយោធា ។ លោកបន្តថា លោកនឹងមិនធ្វើឱ្យពលរដ្ឋទាំងអស់ខកចិត្តដាច់ខាត ហើយលោកនឹងមិនឈប់ធ្វើការទេ ប៉ុន្តែលោកនឹងតាំងចិត្តធ្វើការឱ្យអស់ពីសមត្ថភាព ។

លោក Pita Limjaroenrat បន្តថា លោកសប្បាយចិត្តណាស់ដែលពលរដ្ឋមិនភ្លេចគ្នា ហើយលោកបញ្ជាក់ថា មុនពេលបោះឆ្នោត លោកបានសន្យាបែបណា គឺក្រោយបោះឆ្នោត លោកត្រូវតែធ្វើបែបនោះ ។ លើសពីនេះ លោកនឹងមានទំនាក់ទំនងជាប់ជានិច្ចជាមួយពលរដ្ឋ ដើម្បីឱ្យដឹងពីការងាររបស់រដ្ឋាភិបាលធ្វើដល់ណាហើយ និងអរគុណដល់អ្នកទាំងអស់គ្នាដែលមកទទួលស្វាគមន៍លោកយ៉ាងកក់ក្តៅ ។Pita Limjaroenrat: After Thailand Election, Senate Urged to Back His PM Bid  - Bloomberg

មេដឹកនាំគណបក្សកាវក្លៃបន្ថែមថា លោកនឹងព្យាយាមចុះតាមតំបន់ទាំងអស់ ប៉ុន្តែក៏អាស្រ័យលើពេលវេលាធ្វើការរបស់លោកផងដែរ ហើយលោកមិនទាន់បានចុះទៅខេត្តឆ្ងាយៗទេ ។ ទោះយ៉ាងណា គណបក្សកាវក្លៃបានបញ្ជាក់ពីគោលជំហររបស់ខ្លួនទៅកាន់ពលរដ្ឋថា គណបក្សត្រូវតែធ្វើវិសោធនកម្មច្បាប់ព្រហ្មទណ្ឌ មាត្រា១១២ បើទោះជាមានបញ្ហាមួយចំនួន ហើយគណបក្សខ្លះមិនឯកភាពក៏ដោយ ។

ចំណែកការធ្វើកិច្ចព្រមព្រៀងរួមគ្នាជាមួយគណបក្សផ្សេងៗ (MOU) លោក Pita Limjaroenrat បញ្ជាក់ថា លោកកំពុងធ្វើការយ៉ាងលម្អិត និងផ្តោតលើនយោបាយល្អ ជីវភាពរស់នៅល្អប្រសើរ និងមានអនាគត ។ រីឯការជជែកជាមួយគណបក្សនយោបាយផ្សេងៗ គណបក្សកាវក្លៃបានប្រគល់តួនាទីឱ្យកញ្ញា Sirikanya Tansakul អនុប្រធានគណបក្សកាវក្លៃ គឺជាអ្នកទំនាក់ទំនង និងទទួលមតិពីគណបក្សផ្សេងៗដើម្បីឱ្យការគ្រប់គ្រងជាក្រុមមានប្រសិទ្ធភាព ៕Thailand's Pita Limjaroenrat vows to be 'PM for all' as Move Forward claims  right to govern with Pheu Thai | South China Morning Post

ប្រភព ៖ News show

ញាក់សាច់! ពេជ្រ វត្តីសារ៉ាវឌ្ឍី និង Paing Takhon រួមទាំង ខាត់ វៃហាំង នឹងប៉ះគ្នាក្នុងរឿង «ប្រុសល.ក់ខ្លួន»

0

ផលិតកម្ម LD Entertainment បានប្រកាសជាផ្លូវការថា ពេជ្រ វត្តីសារ៉ាវឌ្ឍី លំដាប់រងទី៥ Miss Grand International នឹងសម្តែងរួមគ្នាជាមួយតារាប្រុសមីយ៉ាន់ម៉ា Paing Takhon នៅក្នុងខ្សែភាពយន្តមានចំណងជើងថា «ប្រុសល.ក់ខ្លួន» មិនត្រឹមតែប៉ុណ្ណោះតួឯកល្បីឈ្មោះកម្ពុជា លោក ខាត់ វៃហាំង ក៏មានវត្តមានក្នុងខ្សែភាពយន្តនេះដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLrATMYgnhMKjFW7SVZ9h5ij-RHkpifi_KimNdtUwRQ_qb95QIemK49Gg4Xo7_IC3lf8prDAP6qvB6f1qLxKcPRZG5PXLptxGVbpH3HT46i4RSLcroniZau2PsYAd8B1tAywekNMphRx_t_qsrsrF5qhj6nIFb0KipKL7Eogq1gTLIahk4Vx3glrBe/s2048/336691331_925564208568319_4974885963139701565_n.jpg

កាលពីកន្លងមកនេះ តារាប្រុសដ៏ល្បីរបស់មីយ់ាន់ម៉ា គឺលោក Paing Takhon មានវត្តមាននៅលើទឹកដីកម្ពុជា តាមការអញ្ជើញរបស់ លោក លៀក លីដា ម្ចាស់ផលិតកម្ម LD Picture រួមទាំងតារាជាច្រើនរូបបានបង្ហាញភាពកក់ក្តៅយ៉ាងខ្លាំងដល់តារាប្រុសរូបនេះ។ មិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្រក៏លួចគិតក្នុងចិត្តថា ការដែលតារាសម្តែង Paing Takhon មកប្រទេសកម្ពុជាប្រាកដជាមានអ្វីពិសេសមិនខាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJe_XQa-wGsJGG1sv7gYqCKSTX6CsDZTVgTGC4xcP_5jKfVci0nI5tn_VbW-73i6rdGoTyBrGq4WPGex4zmsMRuYP2sX7kU46YJnHelFruv4xQmO78AM7KPi6HFiHo8JWez7nSMd6_4CyJb9Qwg5s5YHJU2l9rEaFH-UIktBJCujkoPCWMijvMQeXR/s2048/344910944_1231921927455327_3312773638987508456_n.jpg

កាន់តែជាក់ច្បាស់នៅល្ងាចថ្ងៃទី១៨ ខែឧសភា LD Entertainment បានបង្ហោះរូបPoster មួយរួមទាំងសំណេរថា «ចេញមកច្បាស់ការហើយ តួឯកស្រីដែលនឹងមកសម្ដែងជាមួយលោក Paing Takhon ដែលជា Miss Grand Cambodia 2022 កញ្ញា Pich Votey Saravody ហើយក្នុងរឿងនេះក៏មានការចូលរួមសម្ដែងដោយលោក Khat Vaihang ដែលជាដៃគូជើងល្អជាមួយលោក Paing Takhon ផងដែរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJAlH9e7rXRXT4QCKi5xQSU1cvvI3wXcqqAfPTC5ohOTggiHJ3uhF6dzl3LHfOA6kaAlwWKJDedujJ9oM66JR9WM2sB6pQFrvajomUvhEwyYvMxYyTzPn5Y1bQuU7ahSVZzvMOD-s7DFhrz_xz8hwBdtl-RUXhMt5zyKt53saF90OOncuhfy5aIEDI/s2048/346281084_771684537896227_7338149472378264766_n.jpg

គួរបញ្ជាក់ថា តារាសម្តែងទាំង៣រូបនឹងត្រូវប៉ះគ្នាយ៉ាងកក្រើកនៅក្នុងរឿង «ប្រុសលក់ខ្លួន» ខណៈ LD ក៏បានឱ្យដឹងទៀតថា លោក Paing Takhon នឹងមកថតរឿងខាងលើនេះនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣នេះផងដែរ។ មិនត្រឹមតែប៉ុណ្ណោះការប៉ះគ្នារបស់អ្នកទាំងបី កំពុងធ្វើឱ្យមហាជនអ្នកគាំទ្ររំភើប និងភ្ញាក់ផ្អើលយ៉ាងខ្លាំងចង់ទស្សនារឿងនេះឆាប់ៗ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQvMD7iSV8MUBSXGZa-UaQFQPHNVwS5yJzfQ2uHn9I4gH6FK6h1cWogJDWwqMtTj6qNj_nCNecF-lCyW4azrXbocUiC_WkA8sxyl_p4bth4nvGALY39lxt-5RcF3OqmozwUF-roviN9HV9lMrQUjyg7xxzKnt4Ek7n3fGYXTVoKSZGhWQsWgLIy0PC/s1200/347866690_1302021470389696_6819678066160783906_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrKTrb7V_hTZjnjOET0EZpxJZp0Ko8s_hdUql8RwJq_jJI57avOicDH9gWQwey2NG_ZOtWE-ktnBD5Gn6NsHd6YUy3wMt7dnrZM2IuQa8BpHgUSOixnzgHAdCoOpaksZYIb_21iojidMXd7bpuZ4AGuN5I86PkZc8mxnLbX7uCh7IZutZ9WXEMLYmB/s1200/348241352_558582839790213_2798827732731860933_n.jpg

មិនដល់ពីរសប្តាហ៍ទៀតទេ! ព្រឹត្តិការណ៍កីឡា អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នឹងចាប់ផ្តើម

0

ការប្រកួតព្រឹត្តិការណ៍កីឡា អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា នៅសល់តែប្រមាណជាពីរសប្តាហ៍ទៀតប៉ុណ្ណោះ។

ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម(ASEAN Para Games ) តែងតែប្រារព្ធឡើងបន្ទាប់ពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ និងដោយមានការចូលរួមប្រកួតពីប្រតិភូអត្តពលិកដែលមានពិការភាពពីប្រទេសទាំង១១ ក្នុងតំបន់អាស៊ីអាគ្នេយ៍។Cambodia registers best-ever finish in ASEAN Para Games - Cambodia Sports Review

នៅក្នុងឆ្នាំនេះ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

សូមជម្រាបជូនថា កាលពីឆ្នាំ២០២២ កន្លងទៅនេះ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១១ បានប្រព្រឹត្តទៅនៅក្នុងទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ដែលប្រទេសកម្ពុជា បានបញ្ជូនអត្តពលិកចំនួន១១៥ នាក់ដើម្បីចូលរួមប្រកួតលើ ១១ ប្រភេទកីឡា ហើយក្នុងឆ្នាំ២០២៣នេះ កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងនាមជាម្ចាស់ផ្ទះនៃព្រឹត្តការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដោយមានការប្រកួតលើ១៣ ប្រភេទកីឡា៕11th ASEAN Para Games: Cambodia Grabs Second Gold Medal In Long Jump Athletics – MTV Today

គន្លឹះក្នុងការបង្កើតសុភមង្គលសម្រាប់គ្រួសារ

0

មនុស្សជាច្រើននិយាយថាសុភមង្គលគឺពិបាករកណាស់ព្រោះជីវិតត្រូវជួបសម្ពាធពីការងារ និងរកប្រាក់កម្រៃមិនបានច្រើន។ ប៉ុន្តែតាមពិត ការស្វែងរកសុភមង្គលសម្រាប់ខ្លួនអ្នកមិនមែនជាការពិបាកហួសពីលទ្ធភាពរបស់អ្នកឡើយ។ នៅក្នុងការសិក្សាមួយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិស្តីពីសុភមង្គល ត្រូវបានសន្និដ្ឋានថា 70-80 ភាគរយនៃសុភមង្គលរបស់យើងគឺត្រូវបានកំណត់ដោយការអនុវត្ត ការគិតល្អនិងជ្រើសរើសសកម្មភាពល្អៗ ដល់ទៅ 20-30 ភាគរយហើយ ដែលជាលទ្ធផលនៃអ្វីដែលកើតឡើងនៅក្នុងជីវិត។ កត្តាខាងក្រៅ វាជាអ្វីដែលយើងមិនអាចគ្រប់គ្រងបានជារឿយៗនោះទេ។ ដូច្នេះហើយ យើងជ្រើសរើសសុភមង្គល និងដឹងពីសុខទុក្ខផ្ទាល់ខ្លួនរបស់យើង ច្រើនជាងដទៃទៅទៀត។Family Vacations Have Long-Lasting Impact on Kids' Happinessអាថ៍កំបាំងនៃ “វិធីទាំង ៧ យ៉ាងដើម្បីបង្កើតសុភមង្គលក្នុងគ្រួសារ ” មាន ៧ ចំណុច រួមមាន៖
1. កាត់បន្ថយពេលវេលាលើអេក្រង់ (ទូរស័ព្ទ ថេប្លេត ទូរទស្សន៍)
2. ចំណាយពេល និងការយកចិត្តទុកដាក់សម្រាប់សមាជិកគ្រួសារ ដោយការធ្វើសកម្មភាពរីករាយជាមួយគ្នាដូចជាការចម្អិនអាហារដែលមានសុខភាពល្អ ដើរលេងតាមធម្មជាតិ ជជែកគ្នាលេង ធ្វើសកម្មភាពសប្បាយជាមួយគ្នា។ គ្រួសារគឺជាប្រភពនៃសុភមង្គលដ៏អស្ចារ្យបំផុត។Families who eat together report less stress: survey – The Hill3. ទុកពេលឱ្យខ្លួនឯងធ្វើអ្វីដែលអ្នកស្រលាញ់ ធ្វើអ្វីដែលធ្វើឱ្យអ្នកសប្បាយចិត្ត ហើយដើម្បីអភិវឌ្ឍខ្លួនអ្នកជាឧទាហរណ៍ ដោយការរៀបចំពេលវេលាចម្អិនអាហារ និងញ៉ាំខ្លួនឯងនៅអាហារសំខាន់ អានសៀវភៅដើម្បីផ្តល់គំនិតល្អៗ ធ្វើអ្វីជាចំណង់ចំណូលចិត្តរបស់យើង និងចំណាយពេលជាមួយធម្មជាតិ។
4. ចូលគេងលឿនជាង នៅពេលដែលយើងគេងបានគ្រប់គ្រាន់ ខួរក្បាលនឹងដំណើរការកាន់តែប្រសើរ។ យើងអាចគិតបានល្អជាងមុន។ ធ្វើការងារកាន់តែមានប្រសិទ្ធភាព ហើយក៏គ្រប់គ្រងអារម្មណ៍របស់អ្នក កាត់បន្ថយភាពតានតឹងWhen One's Home Is Happy, All Goes Well! Happiness Begins at Home - World  Mission Society Church of God 5. ធ្វើលំហាត់ប្រាណឱ្យដើម្បីជួយបង្កើនសក្តានុពលខួរក្បាល បំបាត់ភាពតានតឹង បង្កើនទំនុកចិត្តលើខ្លួនឯង។
6. អនុវត្តជំនាញបន្ធូរអារម្មណ៍ ជួយបង្កើតសុភមង្គល និងសន្តិភាពក្នុងជីវិតប្រចាំថ្ងៃ។
7. អនុវត្តការគិតជាវិជ្ជមាន កុំតានតឹងក្នុងគ្រប់ស្ថានការណ៍

ឱសថ ៤ ប្រភេទដែលមានតម្លៃថ្លៃបំផុតនៅលើពិភពលោក

0

បរទេស៖ ឱសថ Zolgensma, Libmeldy, Zynteglo និង Hemgenix បច្ចុប្បន្នគឺជាថ្នាំដែលមានតម្លៃថ្លៃបំផុតនៅលើពិភពលោក ជាមួយនឹងតម្លៃជាង ២ លានដុល្លារក្នុងមួយដូស។

អស់ជាច្រើនឆ្នាំមកនេះ ក្រុមហ៊ុនឱសថកំពុងនឹងប្រកួតប្រជែងគ្នាដើម្បីបង្កើតការព្យាបាលប្រកបដោយប្រសិទ្ធភាពសម្រាប់ជំងឺដែលកម្រ ឬរោគសញ្ញាហ្សែនពីកំណើត។ ជាមួយនឹងការវិនិយោគដ៏ធំ វត្ថុធាតុដើមថ្លៃៗ និងការផលិតដ៏ស្មុគស្មាញ ពួកគេតែងតែលក់ទៅវិញបានរាប់លានដុល្លារ។ ឱសថនីមួយៗទាមទារការងារជាច្រើនដើម្បីស្រាវជ្រាវ និងអភិវឌ្ឍ។ ខាងក្រោមនេះគឺជាឱសថដែលមានតម្លៃថ្លៃបំផុតនៅលើពិភពលោក៖

១. Zolgensma៖ ថ្នាំនេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនឱសថ Novartis ដែលត្រូវបានអនុម័តក្នុងខែឧសភា ឆ្នាំ ២០១៩ ដើម្បីព្យាបាលការដាច់សាច់ដុំឆ្អឹងខ្នង នឹងមានតម្លៃ ២.១ លានដុល្លារ ក្នុងមួយវគ្គ ដោយតម្រូវឱ្យចាក់តែមួយមុខប៉ុណ្ណោះ។Novartis's SMA gene therapy Zolgensma to be available for NHS use -  Pharmaceutical Technology

២. Libmeldy៖ ថ្នាំនេះត្រូវបានបង្កើតដោយទីភ្នាក់ងារឱសថអឺរ៉ុប European Medicines Agency (EMA) នៅខែធ្នូឆ្នាំ ២០២០ ដើម្បីព្យាបាលសម្រាប់ជំងឺហ្សែន leukoplakia (MLD) ក្នុងតម្លៃ ២.៤ លានដុល្លារ។Libmeldy: 'Significant Discount' For World's Most Expensive Drug Secures  English Funding :: Pink Sheet

៣. Zynteglo ៖ Zynteglo គឺជាថ្នាំសម្រាប់ជំងឺខ្វះឈាម ឬឈាមថយចុះ beta-thalassemia (TDBT) ដែលអនុម័តដោយ Food and drug Administration (FDA) ក្នុងខែសីហា ឆ្នាំ ២០២២។ ថ្នាំនេះផលិតដោយក្រុមហ៊ុនឱសថ Bluebird Bio ដែលមានតម្លៃ ២.៨ លានដុល្លារ។Zynteglo Authorization Renewal Paused While EU Regulators Examine Safety  Concerns :: Pink Sheet

៤. Hemgenix ៖ ថ្នាំនេះត្រូវបានអនុម័តដោយ Food and drug Administration (FDA) ក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ ដោយផ្អែកលើសុវត្ថិភាព និងប្រសិទ្ធភាព សម្រាប់ព្យាបាលជំងឺហូរឈាមតាមតំណពូជដែលបណ្តាលឱ្យមនុស្សមិនផលិតប្រូតេអ៊ីនគ្រប់គ្រាន់ដើម្បីបង្កើតកំណកឈាម។ ថ្នាំ Hemgenix ត្រូវបានលក់ក្នុងតម្លៃ ៣.៥ លានដុល្លារ៕ Costing $3.5M, first hemophilia B gene therapy wins FDA approvalប្រភព៖vnexpress

ស្តេចថៃមួយអង្គ ដែលមានមហិច្ឆតាចង់គាស់យកអង្គរវត្តទៅកាន់ទីក្រុងបាងកក

0

កាលពីឆ្នាំ១៨៥៩ ស្ដេចថៃ​រាមាទី​៤ ​ព្រះ​នាម​ថា មង្គត់ គ្រោងគាស់យកអង្គរវត្ត​​ទៅកាន់ទីក្រុងបាងកក​ ក៏ប៉ុន្តែត្រូវបរាជ័យ។Stop saying the French discovered Angkor | Alison in Cambodia

កង​ទ័ព​ថៃ​​ត្រូវ​ធ្វើ​​ដំណើរ​ទៅ​កាន់​អង្គរវត្ត និង​គាស់​យក​ផ្នែក​ខ្លះ​នៃ​ប្រាសាទ ដើម្បី​សាងសង់​ឡើង​វិញ​នៅ​លើ​​ទីតាំង​ថ្មី​ក្នុង​ទីក្រុង​បាងកក ដែល​​ឥលូវ​នេះ​​ទីតាំង​គ្រោង​ទុក​​នោះ​គឺ​​ស្ថិត​នៅ​ចំ​​​វត្ត Pathum។

ហេតុការណ៍​នេះ​​បាន​កើត​ឡើង​មួយ​ឆ្នាំ មុន​​​​ដែល​អ្នក​ធម្មជាតិ​វិទូ​បារាំង​គឺ​លោក Henri Mouhot បាន​ធ្វើ​ដំណើរ​រក​ឃើញ​​ប្រាសាទ​អង្គរវត្ត​សា​ជា​ថ្មី​ឡើង​វិញ។In Cambodia, Along the Path to Something Profound - The New York Times

បេសកកម្ម​របស់​ទ័ព​ថៃ​គាស់យកប្រាសាទអង្គរវត្តត្រូវ​បរាជ័យ​ ដោយ​​ហេតុ​ថា​​ជនជាតិ​ខ្មែរ​ចេញ​ពី​ព្រៃ​​មាន​គ្នា​ប្រមាណ ៣០០​នាក់ បាន​លប​​វាយ​ប្រហារ​ ហើយ​បាន​​សម្លាប់​មេទ័ព​ថៃ​​​​​ឈ្មោះ Suphanphisarn និង​កូន​ប្រុស​របស់​​​គាត់​មួយ​រូប​ថែម​ទៀត​ផង។Angkor Wat archaeological digs yield new clues to its civilization's decline

ក្រោយមកទៀត ស្ដេច​រាមា​ទី​៤ បាន​ព្យាយាម​បង្កើត​បេសកកម្ម​​មួយ​​ទៀត ប៉ុន្តែ​ត្រូវ​បាន​​ក្រុម​ទីប្រឹក្សា​ព្រះ​អង្គ​​ផ្ដល់​យោបល់ឱ្យបញ្ឈប់ ព្រោះ​យល់​ថា ការងារ​នេះ​មាន​ភាព​លំបាក​ខ្លាំង​ណាស់ ហើយ​ណា​មួយ​រចនាសម្ព័ន្ធ​ប្រាសាទ​សក្ដិសម​​សង់​នៅ​លើ​ទឹក​ដី​ខ្មែរ​ជាង។

ជំនួសឱ្យគម្រោង​យក​អង្គរវត្ត​មកដាក់​លើ​ដី​ថៃមិនបានសម្រេច ស្ដេច​រាមា​ទី​៤ ក៏បាន​សាងសង់​​អង្គរវត្ត​ចម្លង​​តូច​មួយ​វិញ​នៅ​ក្នុង​​បរិវេណ​វត្ត​ព្រះ​កែវមរកត នៅ​បាងកក។

គួរបញ្ជាក់ផងដែរថា ប្រសិន​ស្ដេច​ថៃ​រាមា​ទី​៤ អាច​សម្រេច​គម្រោង​បម្លាស់​ទីតាំង​​​អង្គរវត្ត នោះ​បច្ចុប្បន្ន​ប្រាសាទ​បុរាណ​​ដ៏​អស្ចារ្យ​របស់​ជនជាតិ​ខ្មែរ​នឹង​ត្រូវ​ស្ថិត​នៅ​ជាប់​​ផ្សារ​ទំនើប Central World នៃ​ទឹក​ដី​ទីក្រុង​បាងកក​មិន​ខាន៕

ប្រភព៖ Khaosod

នារីម្នាក់ ទម្លា.យថា តាំង គីមឡេង ជាសប្បុរសធម៌ក្លែ.ងក្លាយ និងបានប្រើប្រាស់អំពើហិ.ង្សា រួមទាំងគំរាមសម្លា.ប់លើខ្លួន

0

កាលពីយប់មិញនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់មានគណនីហ្វេកប៊ុកមួយឈ្មោះថា « Su Lingg» ជានារីស្រស់ស្អាតម្នាក់បានចេញមកទម្លាយថា តាំង គីមឡេង ដែលត្រូវជាគូណ្តឹងរបស់នាងបានប្រើប្រាស់អំពើហិង្សា និងគំរាមសម្លាប់នាងទាំងមុននិងក្រោយពេលសម្រាលកូន រួមទាំងទម្លាយទៀតថា តាំង គីមឡេង ជាសប្បុរសធម៌ក្លែងក្លាយ ធ្វើបុណ្យបាំងបាប សម្តែងល្អលើហ្វេកប៊ុក និងប៉ិនសម្តែងធ្វើតួកម្សត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhP12DKnRpH_QQiebGi98qktM8pqwmyjhoh82C2oMC1TBv9WxoMI1vh334gfDWrZPu8EIenuqKCpIzCWCjb9h1jKGhGf8PJPJyt3ae0kZ2KdwpWLYwdiJrn6w-xfZX4_xaOdf3Ov3UIkPOZr0EKbIyrvFvG8Em2XVLZTYUgNMU_kO9muIy7llYMWauR/s2048/332470416_658249756099558_1342693705807930064_n.jpg

ដោយសារអស់ភាពអត់ធ្មត់នារីស្រស់ស្អាតម្នាក់ចេញមកទម្លាយគ្មានសល់នៅលើបណ្តាញសង្គម ជាមួយវីដេអូ ដែលត្រូវបានគេប្រើប្រាស់អំពើហិង្សា និងគំរាមសម្លាប់ ទៀតផង។ គណនីហេ្វកប៊ុកឈ្មោះ « Su Lingg» បានទម្លាយវីដេអូ ព្រមទាំងរៀបរាប់នៅយប់ថ្ងៃទី១៨ ខែឧសភា ថា « តាំង គីមឡេង អ្នកឯងបានភ្ជាប់ពាក្យ មកនៅផ្ទះខាងខ្ញុំ សន្យាថាចាប់ដៃគ្នាប្រឹងរកស៊ីដោយអ្នកឯងបានយកលុយពីឪពុកខ្ញុំ ៥ -៦ម៉ឺនដុល្លារដើម្បីដាក់ទុនរកស៊ីបន្ថែម ដល់ពេលខ្ញុំសួរលុយកាក់ អ្នកឯងវៃធ្វើបាបខ្ញុំ គំរាមសម្លាប់ខ្ញុំដដែលៗ ទាំងមុនខ្ញុំមានទម្ងន់ រហូតកើតកូនហើយ កូនខ្ចី»។

នារីខាងលើនេះ បន្តទៀតថា «អ្នកឯងប៉ិនសម្តែងកម្សត់ ធ្វើល្អលើហ្វេសបុក តែអ្នកវៃខ្ញុំដូចសត្វធាតុ ធ្វើបុណ្យបាំងបាប សប្បុរសធម៌ក្លែងក្លាយ ខ្ញុំអត់ទ្រាំយូរហើយគិតថាខ្មាស់គេ អាណិតកូន តែសណ្តានអ្នកឯងនៅតែដដែលៗដាក់ខ្ញុំ។ សូមបងប្អូនជួយរក យុត្តិធម៌ឱ្យនាងខ្ញុំផង ខ្ញុំរងទុក្ខវេទនាទាំងផ្លូវចិត្តផ្លូវកាយ ខាតបង់ទាំងលុយកាក់ និង កិត្តិយស»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwTzE7IvO2gKvt8y9yJdRR0IvGOGyvPKmjJxj_x9opq53dV7Osep6XOIkYobMriSTZcLKc3bsqJto94FBVWwZ2eWYZDHNvEU6mRr0RBTrjCu9050WSHJds7-qhv7Hfzb0Xwh_kcvvHFEGjye1OBXJfafuGGF2xS1MHVHaBNQ60GRObpXJz0JUi1zAs/s2048/279534030_333632395537967_1573831530302189350_n.jpg

ការទម្លាយរបស់នារីខាងលើនេះ ក៏បានភ្ជាប់ជាមួយដីកាកោះ ដោយដើមបណ្តឹងមានឈ្មោះថា ឆៃ សុខឡេង អាយុ២២ឆ្នាំ ភេទស្រី បានដាក់ពាក្យបណ្តឹង ឈ្មោះ តាំង គីមឡេង ករណីហិង្សាប្រព្រឹត្តដោយសហព័ទ្ធ ឬ អនីតិសង្វាសជន គំរាមកំហែងថានឹងសម្លាប់ និង បោះបង់អនីតិជន។

ក្រោយពីវីដេអូ និងខ្លឹមសារត្រូវបានចែកចាយ អ្នកលេងបណ្តាញសង្គមសំដែងការខកចិត្តយ៉ាងខ្លាំងចំពោះទង្វើរបស់ តាំង គីមឡេង មិននឹកស្មានថាអាចធ្វើរៀងនេះទៅរួម ព្រោះកន្លងមកលោក បានបង្ហាញសកម្មភាពសប្បុរសធម៌ជាច្រើន។ យ៉ាងណាមិញ ប្រសិនបើលោក តាំង គីមឡេង មានអ្វីចង់បកស្រាយបន្ថែមជុំវិញការបង្ហោះរបស់នារីខាងលើនេះ អាចចេញមុខបញ្ជាក់បាន៕

បុរសចម្លែកម្នាក់ផឹកភេសជ្ជៈជំនួសបាយអស់រយៈពេល ១៧ឆ្នាំ

0

អ៊ីរ៉ង់៖ លោក Gholamreza Ardeshiri មានអាយុ ៥៨ ឆ្នាំបានរស់នៅជាមួយ Pepsi និង Coca-Cola អស់រយៈពេល ១៧ ឆ្នាំដោយសារតែលោកមានអារម្មណ៍ថាចង់ក្អួតនៅពេលឃើញអាហារ។
លោក Gholamreza Ardeshiri បាននិយាយថា នៅយប់មួយ ក្នុងឆ្នាំ២០០៦ លោកមានអារម្មណ៍ថាមានសក់ជាប់នៅបំពង់ករបស់លោក ហើយលោកថប់ដង្ហើម និងមិនអាចធ្វើអ្វីបាននោះទេ។ នៅថ្ងៃបន្ទាប់លោក Ardeshiri ក៏បានទៅជួបលោកគ្រូពេទ្យជាច្រើននាក់តែរកមិនឃើញសសៃសក់ដែលជាប់នឹងបំពង់ករបស់លោកនោះទេ។Man eats nothing and has only drank fizzy drinks 'for energy' for the past  17 YEARS - World News - Mirror Online

ទីបំផុតគាត់ក៏សម្រេចចិត្តបោះបង់ការហូបចុកដោយរស់នៅជាមួយភេសជ្ជៈរហូតមកដល់បច្ចុប្បន្ន។ លោក Ardeshiri បានចែករំលែកថា នៅពេលដែលគាត់បានផឹកភេសជ្ជៈមួយកែវដំបូង គាត់មានអារម្មណ៍ថាពោរពេញដោយថាមពល ហើយសម្រេចចិត្តប្រើវាជំនួសអាហារជារៀងរហូត។
គ្រួសាររបស់ Ardeshiri បាននិយាយថា ពួកគេមិនហ៊ានញ៉ាំអាហារនៅចំពោះមុខគាត់នោះទេ ពីព្រោះការមើលឃើញអាហារនោះ អាចធ្វើឱ្យគាត់មានអារម្មណ៍ឈឺ ឬចង់ក្អួតជាដើម ។ ជារៀងរាល់ថ្ងៃ គាត់ផឹកភេសជ្ជៈកែវធំចំនួនបីកែវ ហើយគាត់អះអាងថាមិនដែលឃ្លានអាហារនោះទេ។ ចាប់តាំងពីទទួលបានទម្លាប់នេះមក គាត់ស្រកបាន ៣២ គីឡូក្រាម ហើយមិនមានបញ្ហាសុខភាពធ្ងន់ធ្ងរទេអស់រយៈពេល ១៧ ឆ្នាំមកហើយ។An Iranian Man Claims He's Lived For 17 Years On Just Drinking Soda

លោក Ardeshiri ដឹងយ៉ាងច្បាស់អំពីហានិភ័យដែលទាក់ទងនឹងការទទួលទានភេសជ្ជៈដែលមានជាតិកាបូអ៊ីដ្រាតច្រើន។ គាត់បាននិយាយថា ខ្ញុំបានទៅពិនិត្យសុខភាពជាញឹកញាប់ សូម្បីតែថតអេកូក៏ដោយ។ លទ្ធផលទាំងអស់បានបញ្ជាក់ថា សរីរាង្គ និងរាងកាយរបស់ខ្ញុំមានសភាពធម្មតាទាំងអស់។ យោងតាមអ្នកជំនាញបាននិយាយថា លោក Ardeshiri គ្រាន់តែជាករណីកម្រដែលមិនប៉ះពាល់ដល់សុខភាព ដោយសារតែទម្លាប់នៃការញ៉ាំដ៏ចម្លែកនេះ។ ជាទូទៅភេសជ្ជៈដែលមានជាតិកាបូនអាចបណ្តាលឱ្យមានជំងឺជាច្រើនដូចជា គ្រួសក្នុងតម្រងនោម, ជំងឺពុកឆ្អឹង, ជំងឺធ្មេញ, រោគប្រគ្រីវ…ជាដើម៕

ប្រភព៖vnexpress

វ៉ាន់ នីឡា ទទួលបានការសរសើរយ៉ាងខ្លាំងលើការ Cover បទអង់គ្លេសថាច្រៀងត្រូវតុងច្បាស់ល្អ

0

តារាចម្រៀង វ៉ាន់ នីឡា កំពុងទទួលបានការកោតសរសើរយ៉ាងពីសំណាក់អ្នកលេងបណ្តាញសង្គមទៅលើបទចម្រៀង Cover ជាភាសាអង់គ្លេស ដោយបានលើកឡើងថានាងច្រៀងច្បាស់ល្អ សំឡេងពីរោះគួរឱ្យចង់ស្តាប់ម្តងហើយម្តងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgv6Aad5vcAFAfF4HLO8f2AmTG-2lSx4bJYF28XL4zKuc5kivxz5KXlCSVvtM54iHkeYEtNJyqQ8uV7teQUdgeGAlr0x5uZD3DNO2U7gkqhDs0eMb-bJdU5slsWXIRm6RGUk8RHWcvSUJuDnJMnVOQDNKPtdBS_YFkGo0EVNkZoOmNj_Ugy3Uw2T6OZ/s1800/340114884_759497439189161_7964352305974801315_n.jpg

អ្នកមួយចំនួនធំជ្រាបមកហើយថា តារាចម្រៀង វ៉ាន់ នីឡា គឺជាតារាចម្រៀងរូបដែលមានភាពលេចធ្លោម្នាក់ក្នុងអាជីពសិល្បៈ។ ប៉ុន្តែដោយសារមានបញ្ហាផ្ទាល់ខ្លួននាងបានដកខ្លួនចេញពីវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ។ យ៉ាងណា ប៉ុន្មានឆ្នាំចុងក្រោយនេះ វ៉ាន់ នីឡា បានវិលមកប្រឡូកក្នុងជីពសិល្បៈវិញនិងលេចវត្តមានតាមកម្មវិធីផ្សេងៗ រីឯប្រជាប្រិយភាពរបស់តារាចម្រៀងរូបនេះនៅទទួលបានការគាំទ្រគួរឱ្យកត់សម្គាល់។

នាពេលថ្មីៗនេះ អ្នកលេងបណ្តាញសង្គមជាច្រើនបានផ្ទុះការចាប់អារម្មណ៍ទៅលើ វ៉ាន់ នីឡា ក្រោយពីចម្រៀងរូបនេះច្រៀងលេងកម្សាន្តបទជាភាសាអង់គ្លេសមានចំណងជើងថា «Happier» រហូតផ្ទុះការគាំទ្របានសំណូមពរឱ្យនាងច្រៀងបទផ្សេងទៀត។ តារាចម្រៀងរូបនេះ មិនឱ្យអ្នកគាំទ្រខកចិត្តនាងបានបកស្រាយបទ «Million reason » យ៉ាងខ្លីជូនតាមសំណូមពរអ្នកគាំទ្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgi9hb1H4pcEHrbFyiGWyD5rhEjwqO1lBaBDCgovtMNPYipmgdhbVMU9bIItYfIKr_aDHKZLbxDyeox1DrI_PrGdunTvFTy0FzGtYGpmOs0nKiGf5lvC1SIGgc_shzSYGK5B-H81MgKWZ_a4ryP7lpoWmPxcEz-WTgGjaQ9ayzN-FFv2RuzeKphGGBz/s2048/342064180_951337332881441_3241286432926963030_n.jpg

អ្នកលេងបណ្តាញសង្គមបានលើកឡើងថា តារាចម្រៀងរូបនេះច្រៀងបទជាភាសាអង់គ្លេសបានពីរោះណាស់ ត្រូវតុងច្បាស់ល្អស្តាប់ហើយជក់ចិត្ត ពីរោះដូចចាក់ឌីស។ អ្នកខ្លះទៀតក៏បានចំអន់ វ៉ាន់ នីឡា ក្នុងន័យលេងសើចថាច្រៀងពីរោះហើយច្បាស់ចឹងប្រយ័ត្ន ជាប់ copyright ដោយតារារូបនេះតបវិញក្នុងន័យលេងសើចថា «អត់ទេ មានអីជាប់»។

គួរបញ្ជាក់ផងដែរថា វ៉ាន់ នីឡា ត្រូវមហាជនស្គាល់យ៉ាងទូលំទូលាយកាលតារាចម្រៀងរូប នេះចាប់ដៃគូជាមួយ លោក ម៉ានិត នៅក្នុងផលិតកម្ម Pleng record និងល្បីតាមរយៈបទចម្រៀងមានដូចជា «ស្នេហ៍ជិតផ្ទះ» «មនុស្សបងធុញវិលវិញបានទេ?» និងបទ «ស្រលាញ់អ្នកមុនរៀបការអ្នកក្រោយ» ព្រមទាំងបទចម្រៀងជាច្រើនទៀត៕