Home ព័ត៌មានជាតិ ពូកែសឹងតែគ្រប់យ៉ាង! ហ្វេនៗពោលសរសើរអក្សរ វណ្ណដា ស្អាតដូចអក្សរស្មៀន

ពូកែសឹងតែគ្រប់យ៉ាង! ហ្វេនៗពោលសរសើរអក្សរ វណ្ណដា ស្អាតដូចអក្សរស្មៀន

554
0

មិនត្រឹមតែឆក់បេះដូងមហាជនតាមរយៈសកម្មភាពសិល្បៈប៉ុណ្ណោះទេប៉ុន្តែ វណ្ណដា ធ្វើឱ្យហ្វេនៗពោលសរសើរព្រាតថាលោកសរសេរអក្សរស្អាតបន្ទាប់ពីតារាចម្រៀងរូបនេះបង្ហោះបារ៉ូបទចម្រៀងមួយបទ រហូតអ្នកគាំទ្រហៅវណ្ណដាថាជា «ស្មៀនដា» ថែមទៀត។May be an image of 1 person and suit

ថ្មីៗនេះជីវិតរបស់តារាចម្រៀង វណ្ណដា កាន់តែស៊ីជម្ពូរ បន្ទាប់ពីបើកចំហស្នេហ៍ជាសាធារណៈជាមួយស្រីស្អាត ឡូរីន អាជីពសិល្បៈកាន់តែជោគជ័យរីឯជីវិតគូវិញក៏រលូន គ្រាន់តែប្រកាសមានទំនាក់ទំនងភ្លាមគូស្នេហ៍ថ្មីថ្មោងនេះចែករំលែករូបភាព វីដេអូ ផ្អែមល្ហែមជាច្រើននៅលើបណ្តាញសង្គមធ្វើឱ្យហ្វេនៗច្រណែនមិនស្ទើរទេហើយក៏រំភើបដូចគ្នាពេលឃើញអាយដលមានស្នេហា។May be an image of 2 people and text

អារម្មណ៍កំពុងមានស្នេហា វណ្ណដា ក៏បានបង្ហោះរូបភាពជាច្រើននៅលើបណ្តាញសង្គមនាពេលថ្មីៗនេះជាពិសេសក៏បង្ហោះអក្សររបស់លោកឱ្យហ្វេនៗឃើញជាលើកដំបូងតែម្តងដែលអក្សរនោះគឺជាបទចម្រៀងរបស់លោកមានចំណងជើងថា «WOODEN BOX »ដែលបានទម្លាក់កាលពីឆ្នាំ២០២០។ ហ្វេនៗពោលសរសើរថា វណ្ណដា សរសេរអក្សរខ្មែរស្អាតណាស់ប្រៀបដូចជាស្មៀនអ៊ីចឹង ថែមទាំងចំអន់ហៅលោកថាជា «ស្មៀនដា» ទៀតផង។May be an image of ticket stub and text

ជាមួយការសរសើរនេះអ្នកគាំទ្រក៏លើកឡើងទៀតថា វណ្ណដា ពូកែសឹងតែគ្រប់យ៉ាងមិនត្រឹមតែច្រៀង, រ៉េប ,និពន្ធ Mix ភ្លេង ជាកូនកតញ្ញូ ស្រលាញ់គ្រួសារ រកសង្សារក៏បានស្អាត និងបានសាងភាពល្បីល្បាញយ៉ាងខ្លាំងនាពេលបច្ចុប្បន្នរីកមុខរីកមាត់យ៉ាងខ្លាំងទាំងនៅលើឆាកជាតិ អន្តរជាតិ នាំកិត្តិនាមប្រទេសកម្ពុជា ឱ្យជនបរទេសស្គាល់កាន់តែស្គាល់ច្រើនតាមរយៈសិល្បៈតន្រ្តី៕