Home ព័ត៌មានជាតិ មានតែ App មួយនេះ ពលរដ្ឋលែងពឹងគេរត់ការឱ្យ

មានតែ App មួយនេះ ពលរដ្ឋលែងពឹងគេរត់ការឱ្យ

177
0

នាក្នុងពិធី បើកឱ្យដំណើរការជាផ្លូវការ មណ្ឌលផ្តល់សេវាសាធារណៈទី៧ នៅផ្សារទំនើប អ៊ីអនម៉ល មានជ័យ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ស្នើ​ឱ្យពលរដ្ឋទាញយក App មួយនេះ ដើម្បីកុំពលរដ្ឋ​ពឹងពាក់​អ្នក​រត់ការ​ក្នុង​ការ​ស្នើ​សុំធ្វើកិច្ចការ​អ្វី​មួយ ដូច​ជា​ស្នើ​សុំ​ផ្លាស់​ប្ដូរ​ប័ណ្ណបើកបរ​ជា​ដើម។May be an image of 9 people and text

ថ្មីៗនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ​បានដាក់ឱ្យប្រើ​ប្រាស់ App ថ្មី​មួយ​ទៀត​មាន​ឈ្មោះ​ថា “Public Service Tracking” ដែល​សាធារណជន អាច​ប្រើ​ប្រាស់​កម្មវិធី​លើ​ទូរស័ព្ទ​​នេះ ដើម្បី​តាម​ដាន​ពី​ដំណើរ​ការ​នៃ​ការ​ស្នើ​សុំ​អ្វី​មួយ ដូច​ជា​ការ​ស្នើ​សុំ​កាត់​ឈ្មោះ​យានយន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-StT1qdlWA6byIq56KJzQ3e7Gf3krGF1X9InwgW1YsC0WydfwTZo2kKL1iPda7Mv7auQeVJC9VaJzevnKkGWapCzrj4y4CNyTasegDZQ7wcB8ETS2bkkdwwshr2KZL1ZVqCU5B_2izuAzRzUXi1zZoKEh2BLe9hBqkIGRFDeP0WGcOXYCMA7hsVvLABs/s903/649d4968f16ec_1688029500_medium.jpg

ឯកឧត្តម​ទេសរដ្ឋមន្ត្រី​លើកឡើងថា៖”ពី​ដើម អ្នក​ស្នើសុំ មិន​អាច​ដឹង​អ្វី​ទាំង​អស់​ចំពោះ​ដំណើរ​ការ ក្រោយ​បាន​ដាក់​ការ​ស្នើ​សុំរួចរាល់។ ក៏ប៉ុន្តែ​ឥឡូវ​នេះ​ជាមួយ​ Mobile App ខាង​លើ គឺ​សាធារណជន តាម​ដាន​ដំណើរ​ការ​តាម​ដំណាក់​កាល​នីមួយៗ ចាប់​តាំង​ពី​ថ្ងៃ​ដាក់​ពាក្យ​ស្នើ​សុំ រហូត​ដល់​ថ្ងៃ​ទទួល​លទ្ធផល។ ដូច្នេះ​ហើយ ពលរដ្ឋ មិន​ចាំ​បាច់​ប្រើ​ប្រាស់​អ្នក​រត់ការ​ឱ្យទៀត​នោះ​ទេ តែ​អាច​ធ្វើ​បាន​ដោយ​ខ្លួន​ឯង”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzSCbRr-30K0JfyfBfHSRG_9_K5npILLM57HzOf-i30xNtIO61y9r38WKC3zPStl43gGN9a4wFi-nrAxd0fCJdQaBGJ3ErY-man1NXAGk1E9FhiXZ2RUgJ-j0CD7KOVDQVhSXlSNZIT2N_qHHCOIxXLFdg_myLaqzYyFaESdM4NebIzzmP-XgWsL20CIM/s835/649d4969613c1_1688029500_medium.jpg

ឯកឧត្តមសង្កត់ធ្ងន់ថា៖” បើ​យើង​ឱ្យ​គេ​ធ្វើឱ្យ គាត់​យក​ថវិកាយើង​ច្រើន​ ហើយ​មាន​ការ​យឺតយ៉ាវ​ផង ដូច្នេះ​បើ​យើង​ធ្វើ​ខ្លួន​យើង ហើយ​យើង​មានទាំង Mobile App ដើម្បី​ស្កេន យើង​តាម​ដាន​ដឹង​ទាំង​អស់ ឯកសារ​ទៅ​ដល់​យើង​តាម​ដាន​ដឹង​ទាំង​អស់ សូម​កុំទៅ​ប្រើ​សេវាក្រៅ​ផ្លូវការ ដែល​ធ្វើឱ្យយើង​ចំណាយ​ថវិកា​ច្រើន ក្នុង​ការស្នើ​ប័ណ្ណ​បើកបរ ផ្ទេរ​កម្មសិទ្ធិ​ ។