ការចូលគេងលឿនមុនម៉ោង១០ ឬម៉ោង ១០ គឺអាចធ្វើឱ្យអ្នកគេងលក់ស្រួលនៅពេលយប់ នឹងជាគន្លឹះសំខាន់មួយក្នុងការជំរុញឱ្យរាងកាយអ្នកមានថាមពលគ្រប់គ្រាន់សម្រាប់សកម្មភាពប្រចាំថ្ងៃដូចជាការសិក្សា និងការបំពេញការងារ ជាដើម។ លើសពីនេះវានឹងជួយឱ្យអ្នកមានទម្លាប់ល្អក្នុងការគេង រួមជាមួយគុណប្រយោជន៍ជាច្រើនចំពោះសុខភាពរបស់យើងផងដែរ។ ដូច្នេះហើយខាងក្រោមនេះគឺជាអត្ថប្រយោជន៍សុខភាពដ៏អស្ចារ្យនៃការចូលគេងលឿន៖

១.ធ្វើឱ្យស្បែកក្មេងជាងវ័យ៖ បើទោះបីជាយើងបានប្រើផលិតផលថែរក្សាស្បែកដើម្បីកាត់បន្ថយភាពជ្រីវជ្រួញក៏ដោយ ក៏វាមិនសូវមានប្រសិទ្ធភាពដូចការចូលគេងលឿននោះទេ ព្រោះការចូលគេងលឿនអាចជំរុញចលនាឈាមក្នុងស្បែកបានយ៉ាងល្អ ហើយក៏ជួយពង្រឹង collagen សម្រាប់កោសិកាស្បែកផងដែរ។Going to sleep between 10pm and 11pm linked to lower heart disease risk,  study finds | Blackpool Gazette

២.កាត់បន្ថយរង្វង់ខ្មៅក្រោមភ្នែក៖ ដោយសារតែស្បែកនៅក្រោមភ្នែកគឺស្តើងណាស់ ហេតុនេះហើយបើអ្នកចូលគេងយូរ ឬគេងមិនលក់អាចធ្វើឱ្យភ្នែករបស់អ្នកខ្មៅបាន។ ដូច្នេះ ការចូលគេងលឿន អាចជួយឱ្យអ្នកគេងលក់ស្រួល និងធ្វើឱ្យស្បែកក្រោមភ្នែករបស់អ្នកត្រលប់មកភ្លឺថ្លាឡើងវិញបានយ៉ាងឆាប់រហ័ស។

៣.រាងស្អាត៖ ការចូលគេងលឿន ជួយឱ្យអ្នកមានសុខភាពល្អ ជំរុញប្រព័ន្ធរំលាយអាហារឱ្យដំណើរការបានល្អ និងជួយឱ្យអ្នកស្រកទម្ងន់បានលឿនផងដែរ។How to Sleep Like a Baby – Wellbeing Quotient

៤.បំបាត់ភាពតានតឹង៖ ការគេងឱ្យបានគ្រប់គ្រាន់មិនត្រឹមតែល្អសម្រាប់សុខភាពរាងកាយរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានឥទ្ធិពលវិជ្ជមានទៅលើសុខភាពផ្លូវចិត្តផងដែរ។ ការចូលគេងលឿន ជួយឱ្យអ្នកមានអារម្មណ៍ភ្លឺស្វាង ស្រស់ថ្លា និង មានថាមពលក្នុងរាងកាយពេញលេញ។

៥.គ្រប់គ្រងអារម្មណ៍ខ្លួនឯងបានប្រសើរ៖ យោងតាមការសិក្សា បានឱ្យដឹងថា អ្នកដែលគេងបានគ្រប់គ្រាន់គឺតែងតែសប្បាយរីករាយជាងអ្នកដែលមិនបានគេងគ្រប់គ្រាន់។ នៅពេលអ្នកមិនបានគេងលក់ស្កប់ស្កល់ អារម្មណ៍របស់អ្នកក៏មិនមានភាពនឹងនរដែរដោយអ្នកមានការលំបាកក្នុងការគ្រប់គ្រងវា។ ម្យ៉ាងវិញទៀត ប្រសិនបើអ្នកឆាប់ចូលគេង មានន័យថាអ្នកក៏ឆាប់ក្រោកពីគេងលឿនវិញដែរ៕ ប្រភព៖sanook