ប្រទេសចិន៖ ក្រុមហ៊ុន Guangzhou Automobile Corporation (GAC) បានណែនាំគំរូរថយន្តថ្មីឈ្មោះថា GOVE ដែលបានធ្វើការសាកល្បងនៅក្នុងព្រឹត្តិការណ៍ Tech Day នៃទីក្រុង Guangzhou កាលពីថ្ងៃទី ២៦ ខែមិថុនា។
យោងតាមប្រភពព័ត៌មានមួយរបស់ប្រទេសចិន បានឱ្យដឹងថា រថយន្តទំនើប GOVE បានធ្វើការហោះហើរនៅលើអាកាសដែលមានកម្ពស់ ១៨ ម៉ែត្រ ដោយរថយន្តហោះហើរនេះត្រូវបានបំពាក់ដោយប្រព័ន្ធអគ្គិសនីជាមួយនឹងការរចនាជាច្រើនទៀត។Guangzhou Auto Unveils Electric Flying Car, Joining Peers in Rush to the  Skies - Caixin Global

លោក Wu Jian នាយកវិទ្យាស្ថានស្រាវជ្រាវ GAC បាននិយាយថា GOVE គឺជាយានជំនិះអគ្គិសនីដែលអាចរត់នៅលើដងផ្លូវ និងហោះហើរលើអាកាសបានយ៉ាងងាយស្រួល។ GOVE មានពីរផ្នែកគឺទីមួយ អាចហោះហើរបានដោយគ្មានមនុស្សបើកដែលមាន ៦ តួសម្រាប់ហោះហើរ និងតួកង់ ៤ សម្រាប់ផ្លាស់ទីនៅលើដី។ ផ្នែកទីពីរគឺ GOVE ត្រូវបានដំណើរការនៅលើដីដោយមនុស្ស ដែលរថយន្តនេះត្រូវបានបំបែកចេញពីគ្នា មានន័យថា មួយហោះ មួយទៀតដំណើរការនៅលើដីធម្មតា។China | Carscoops

GOVE គឺជារថយន្តកូនកាត់យន្តហោះដែលយន្តហោះនោះត្រូវបានប្រើប្រាស់សម្រាប់ថតរូបលើអាកាស និងការធ្វើកសិកម្ម។ យោងតាមប្រភពព័ត៌មាន Nikkei បានឱ្យដឹងថា ក្រុមហ៊ុន Airbus និងក្រុមហ៊ុនមួយចំនួនទៀតក៏បានណែនាំគំនិតនៃការបង្កើតរថយន្តហោះហើរដែលអាចបំបែកចេញជាពីតួ ដោយ ក្រុមហ៊ុនជាច្រើនផ្សេងទៀតនៅក្នុងប្រទេសចិនបច្ចុប្បន្នក៏កំពុងអភិវឌ្ឍយន្តហោះដែលគ្មានមនុស្សបើក រួមទាំងការចាប់ផ្តើមរថយន្តអគ្គិសនី Xpeng ផងដែរ៕All Cars list in Malaysia - News, Price, Spec, Reviews, 2023 offers | WapCar ប្រភព៖vnexpress