Home Blog Page 1677

គណបក្សកាវក្លៃកំណត់ថ្ងៃចុះហត្ថលេខា MOU ជាមួយគណបក្សផ្សេងត្រូវនឹងថ្ងៃរដ្ឋប្រហារ

0

ប្រទេសថៃ ៖ នៅថ្ងៃទី១៩ ខែឧសភា លោក Rangsiman Rome អ្នកនាំពាក្យរបស់គណបក្សកាវក្លៃ បានលើកឡើងអំពីកាលបរិច្ឆេទការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជាមួយគណបក្សផ្សេងៗ (MOU-Memorandum of Understanding) សម្រាប់បង្កើតរដ្ឋាភិបាលថ្មីនៅប្រទេសថៃ គឺនៅថ្ងៃទី២២ ខែឧសភា ។Meet Pita Limjaroenrat, the Harvard Grad Tipped to Be Thailand's PM

អ្នកនាំពាក្យរូបនេះសង្កត់ធ្ងន់ថា ពិតណាស់ នៅថ្ងៃទី២២ ខែឧសភា គឺជាថ្ងៃធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលថៃកាលពីឆ្នាំ២០១៤ ។ ដូច្នេះ យើងមកដល់ចំណុចនេះបាន ដោយសារការធ្វើរដ្ឋប្រហារនៅពេលនោះ ។ ប្រសិនបើគ្មានរដ្ឋប្រហារ ក៏ប្រទេសថៃមិនជួបបញ្ហា និងមានវិបត្តិច្រើនដូចពេលនេះទេ ហើយវានឹងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដូចជា នយោបាយ សង្គម និងបរិស្ថាន ។

អ្នកនាំពាក្យគណបក្សកាវក្លៃរូបនេះបន្តថា ចំណុចទាំងអស់នេះ គឺជាចំណុចចាប់ផ្តើមសម្រាប់អ្វីគ្រប់យ៉ាងដែលបានកើតឡើងកន្លងមក ។ ហេតុនេះហើយ ទើបគណបក្សកាវក្លៃជ្រើសរើសយកថ្ងៃទី២២ ខែឧសភា ដើម្បីបង្ហាញនិមិត្តរូបថា វាជាការផ្លាស់ប្តូរប្រវត្តិសាស្ត្រប្រទេសថៃចាកចេញពីអតីតកាល ខណៈថ្ងៃទី២២ ខែឧសភា បានធ្វើឱ្យប្រទេសថៃអភិវឌ្ឍន៍យឺតយ៉ាវ ប៉ុន្តែយើងនឹងចាប់ផ្តើមជាថ្មីឡើងវិញ ដើម្បីមិនឱ្យប្រទេសថៃត្រឡប់ទៅរកអតីតកាលម្តងទៀត ។General behind Thailand coup named PM - YouTube

សូមបញ្ជាក់ថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នារវាងគណបក្សឈ្នះឆ្នោតកាវក្លៃជាមួយគណបក្សផ្សេងៗនេះ បានកំណត់កាលបរិច្ឆេទដូចគ្នានឹងថ្ងៃធ្វើរដ្ឋប្រហារកាលពីឆ្នាំ២០១៤ ដែលក្រុមប្រឹក្សាជាតិដើម្បីសន្តិភាព និងសណ្តាប់ធ្នាប់បានដណ្តើមអំណាចពីរដ្ឋាភិបាលរបស់លោកស្រី Yingluck Shinawatra អតីតនាយករដ្ឋមន្ត្រីប្រទេសថៃ ៕ ប្រភព ៖ khaosod

មិនធម្មតា! វណ្ណដា ត្រូវទស្សនាវដ្តី Forbes ចុះផ្សាយថាតារាវ័យក្មេងមានឥទ្ធិពលបំផុតនៅអាស៊ី

0

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងសម្រាប់អ្នកគាំទ្រកម្ពុជា បន្ទាប់ពីទស្សនាវដ្តីដ៏ល្បី Forbes បានចេញផ្សាយថា តារាចម្រៀងរ៉េប វណ្ណដា ជាតារាវ័យក្មេងអាយុក្រោម៣០ឆ្នាំមានឥទ្ធិពលបំផុតនៅអាស៊ីប៉ាស៊ីហ្វិកឆ្នាំ ២០២៣ក្នុងចំណោមតារាផ្សេងទៀត។ នេះជាកិត្តិយសដ៏ធំមួយ និងជាប្រវត្តិសាស្រ្តមួយទៀតដែលតារាចម្រៀងរូបនេះសាងឱ្យមាតុភូមិកំណើត។May be an image of 1 person and text

នៅក្នុងការចុះផ្សាយរបស់ទស្សនាវដ្តីខាងលើនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ បានរៀបរាប់ថា វណ្ណដា តារារ៉េបនៅកម្ពុជា អាចច្រៀងរ៉េបជាភាសាខ្មែរ និងអង់គ្លេស និងនាំយកឧបករណ៍ប្រពៃណីក្នុងស្រុកបានលើកតម្កើងសិល្បករឱ្យមានភាពល្បីល្បាញក្នុងតំបន់រួមទាំងបានចេញទៅសម្តែង នៅក្នុងប្រទេសថៃ និងសិង្ហបុរី បន្ទាប់ពីបានចេញអាល់ប៊ុម Skull 2 ។ ក្នុងនោះទស្សនាវដ្តីដដែលបានរំលេចពីបទដែលទទួលបានការគាំទ្រខ្លាំងគឺបទ “Time to Rise” ដែលមានវត្តមានលោកតា គង់ ណៃ អ្នកឯកទេសផ្នែកភ្លេងបុរាណខ្មែរ និងជាតន្ត្រីករម្នាក់ក្នុងចំណោមតន្ត្រីករមួយចំនួននៅរស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។May be an image of 2 people

បន្ទាប់ពីឃើញពីភាពអស្ចារ្យរបស់ វណ្ណដា អ្នកគាំទ្រជាច្រើនបានសម្តែងអារម្មណ៍មោទកភាពចំពោះតារាចម្រៀងរូបនេះដែលអាចសាងប្រវត្តិសាស្រ្តជូនកម្ពុជាជាបន្តបន្ទាប់ធ្វើឱ្យប្រទេសកម្ពុជាកាន់តែរីកមុខរីកមាត់។

គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ វណ្ណដា ក៏បានបំបែកប្រវត្តិសាស្រ្តមួយទៀតគឺក្នុងឆាណែលយូធូបរបស់លោកមានការទស្សនាសរុបរហូតដល់១០០០លានដង (1 Billon views) ដែលជាសិល្បករកម្ពុជាដំបូងដែលទទួលបានលទ្ធផលនេះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0DQR9Sy9iAIE1BMZlsuM5XONF-Yk9mQ2itkqv5nWCa_zAkYmUqqaHWmc-nuF4UmW7BtObJgZ8Acet_mLLF070ZsXkVMOHcrkaPSa7Kns0kJPJRUahu6QSwpTz6Qr61MJP8GP4pxujzks4wrNo17QuA4BY0tdsTo2_v3pw87DT_7jZKEVPlg-75XjG/s811/347016478_2038989319776946_8428858519569176197_n%20(2).jpg

បឹងដ៏អស្ចារ្យរបស់ពិភពលោកកំពុងរីងស្ងួតជាបន្តបន្ទាប់

0

បរទេស៖ ក្រុមអ្នកស្រាវជ្រាវអន្តរជាតិរបស់អាមេរិក បានរាយការណ៍ថា ប្រភពទឹកសាបសំខាន់ៗមួយចំនួនរបស់ពិភពលោកកំពុងរីងស្ងួតយ៉ាងឆាប់រហ័ស។

យោងតាមប្រភពព័ត៌មាន Science នៅថ្ងៃទី ១៨ ខែឧសភា បានឱ្យដឹងថា ជាងពាក់កណ្តាលនៃបឹង និងអាងស្តុកទឹកសំខាន់ៗរបស់ពិភពលោកបានរួមតូចចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ១៩៩០ មកម្លេះ ដោយសារតែការប្រែប្រួលអាកាសធាតុ ដែលនេះបានធ្វើឱ្យមានការព្រួយបារម្ភអំពីទឹកសម្រាប់កសិកម្ម ថាមពលវារីអគ្គិសនី និងការប្រើប្រាស់របស់មនុស្ស។

អ្នកជំនាញបាននិយាយថា ប្រភពទឹកសាបសំខាន់ៗមួយចំនួនរបស់ពិភពលោក ពីសមុទ្រកាសព្យែនរវាងអឺរ៉ុប និងអាស៊ី ដល់បឹងទីទីកាកា របស់អាមេរិកខាងត្បូង កំពុងបាត់បង់ទឹកក្នុងអត្រាកើនឡើងប្រហែល ២២ ពាន់លានតោនជារៀងរាល់ឆ្នាំ អស់រយៈពេលជិតបីទសវត្សរ៍។ នេះគឺស្មើនឹង ១៧ ដងនៃបរិមាណនៃបឹង Mead ដែលជាអាងស្តុកទឹកដ៏ធំបំផុតរបស់អាមេរិក។

លោក Fangfang Yao អ្នកជំនាញផ្នែកធារាសាស្ត្រនៅសាកលវិទ្យាល័យ Virginia ដែលជាប្រធានក្រុមស្រាវជ្រាវ បាននិយាយថា ៥៦% នៃការថយចុះនៃបឹងធម្មជាតិគឺដោយសារតែអាកាសធាតុក្តៅ និងការប្រើប្រាស់របស់មនុស្ស។
តាមការស្រាវជ្រាវបង្ហាញថា ការប្រើប្រាស់របស់មនុស្សដោយមិនមាននិរន្តរភាពបានធ្វើឱ្យបឹងទន្លេសាបទាំងអស់ដូចជាសមុទ្រអារ៉ាល់នៅអាស៊ីកណ្តាល និងសមុទ្រមរណៈនៅមជ្ឈិមបូព៌ា ជាច្រើនស្ងួត។ ទន្ទឹមនឹងនេះ បឹងនានាក្នុងប្រទេសអាហ្វហ្គានីស្ថាន អេហ្ស៊ីប និងម៉ុងហ្គោលី ក៏ត្រូវរងផលប៉ះពាល់ដោយសារការកើនឡើងនូវសីតុណ្ហភាពផងដែរ ដែលនេះអាចបណ្តាលឱ្យមានការបាត់បង់ទឹកដល់បរិយាកាស៕ ប្រភព៖cafef.com

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCc_ouaadEXSkKf0arQJFUM7PeRMUoFXNuus7w3zdhL034OUfuyRXoUEdzg5oz90_FpNbfWJkgtDXe7SxKT83gm6tcXy16VXHxQlr5QMYJ0e3VRbOTXYZcaRbi-7sI_Zn-mjCvCZSBsNn7_n_0ykaQwrtMaDyCNC7HRIAMCPRcW36YFtjyW7CvUVOj/s1280/photo_2023-05-19_14-45-02.jpg

កុមារកម្ពុជាមានភ័ព្វសំណាងបានកាន់ដៃកីឡាករបាល់ទាត់ល្បីៗដើរក្នុង ព្រឹត្តិការណ៍បើកការប្រកួត Premier League នៅចក្រភពអង់គ្លេស កីឡាករកីឡាការនីបាល់ទាត់របស់អង្គការផ្កាយសមុទ្រនឹងទៅដឹកដៃអមកីឡាកររបស់ក្លឹបបាល់ទាត់ Tottenham Hotspur ក្នុងការប្រកួតខែឧសភា

0

(រាជធានីភ្នំពេញ) – ពីរាជធានីភ្នំពេញទៅទីក្រុងឡុងដ៍មានចម្ងាយដល់ទៅជិត ១៤,០០០ ​គីឡូម៉ែត្រ (៨,៦២៤ ម៉ាយ) ឯណោះ ប៉ុន្តែសម្រាប់កុមារាកុមារីកម្ពុជាដ៏សំណាងទាំងបួនរូបនេះ ការធ្វើដំណើរក្នុងពេលខាងមុខទៅកាន់ទីក្រុងឡុងដ៍គឺនៅជិតបង្កើយ ។ ផ្ទុយទៅវិញ ការធ្វើដំណើរនេះនឹងក្លាយជាបទ ពិសោធន៍ដ៏អស្ចារ្យ និងសំខាន់បំផុតក្នុងឆាកជីវិតរបស់ពួកគេ ដែលវាក៏ជាការចងចាំដ៏វិសេសវិសាល ពេញមួយជីវិតរបស់កុមារទាំងនេះផងដែរ ។

កុមារីពីររូប និងកុមារាពីររូប អាយុពី ១១ ដល់១៣ឆ្នាំ ដែលជាកីឡាករកីឡាការនីរបស់អង្គការផ្កាយ សមុទ្រនឹងធ្វើដំណើរទៅកាន់ទីក្រុងឡុងដ៍ ជាទីក្រុងប្រវត្តិសាស្ត្រ ពោរពេញទៅដោយសំណង់ អគារ បុរាណរាប់មិនអស់ ប្រជាជនចម្រុះជាតិសាសន៍ កន្លែងទេសចរណ៍ដ៏ទាក់ទាញគ្មានពីរជាច្រើន ជា ពិសេស វាក៏ជាទីកន្លែង ដែលក្រុមបាល់ទាត់ជើងខ្លាំងល្បីៗលំដាប់ពិភពលោកបានចាប់កំណើតឡើង ផងដែរ ។ នៅថ្ងៃទី២០ ខែឧសភាខាងមុខនេះ កុមារកម្ពុជាទាំងបួនរូបនេះនឹងធ្វើជាកុមារដឹកដៃអម

កីឡាករល្បីៗរបស់ក្លឹបបាល់ទាត់ Tottenham Hotspur ដើរក្នុងព្រឹត្តិការណ៍បើកការប្រកួត Premier League ដែលពួកគេនឹងប្រកួតតទល់នឹងក្រុមបាល់ទាត់ Brentford ។ គួរបញ្ជាក់ផងដែរថា សម្រាប់ការចំណាយ ក្នុងការធ្វើដំណើររបស់កុមារាកុមារីទាំងបួនរូបនេះគឺត្រូវបានឧបត្ថម្ភទាំងស្រុងដោយ AIA Group រួមមានថ្លៃសំបុត្រយន្តហោះ ទិដ្ឋាការ មធ្យោបាយធ្វើដំណើរ ការស្នាក់នៅ និងដំណើរកម្សាន្តទៅកាន់ ទីកន្លែងជាច្រើនក្នុងទីក្រុងឡុងដ៍ជាដើម ។ ដោយឡែក ការធ្វើដំណើរនេះក៏ទទួលបានការគាំទ្រ និងសម្របសម្រួលដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងសុខភាព AIA Cambodia ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimOmmOgsCt4m7Mla3HpSxULzBcSCOzZRUtoWDNyee5VcoPbhVzV1h4C-B4mx451o-tAXt9q45u7Sq6GcCy84WB4ULBvZQcydDoqoy5nVB6l6FFXpPmWS1s3-ZOjokdrZI544mqOqDv2AxJEkxXgWw174ydMCRLnQ6kV94uPZg5VV8XnWdb8b8eX9Lq/s960/photo_2023-05-19_09-43-46%20(2).jpg

នេះគឺជាការធ្វើដំណើរទៅក្រៅប្រទេសលើកដំបូងបង្អស់ក្នុងជីវិតរបស់កុមារាកុមារីកម្ពុជាទាំងបួនរូបនេះ ដែលសុទ្ធសឹងតែមានជីវភាពក្រីក្របំផុត ។ ពេលនេះពួកគេមានឱកាសកាន់លិខិតឆ្លងដែន ដែល មានភ្ជាប់ទិដ្ឋាការ និងអង្គុយលើកៅអីយន្តហោះជាលើកដំបូងក្នុងឆាកជីវិតរបស់ពួកគេ ។ កុមារកម្ពុជា ក្រីក្រទាំងនេះទទួលបានការរៀនសូត្រឡើងវិញ និងបានបន្តទៅរៀននៅសាលារដ្ឋ ដោយមានការ ឧបត្ថម្ភគាំទ្ររបស់អង្គការផ្កាយសមុទ្រ ដោយពួកគេធ្លាប់បានបោះបង់ការសិក្សាអស់រយៈពេលជា ច្រើនឆ្នាំ ដើម្បីជួយរកប្រាក់ចំណូលចិញ្ចឹមគ្រួសារ ។

ពីកុមារាកុមារី ដែលធ្លាប់តែទាត់បាល់លើដីវាលមិនមានស្មៅក្នុងសហគមន៍ ដែលគេរស់នៅ ហើយ បានក្លាយជាកុមារ ដែលមានវាសនាអាចកាន់ដៃកីឡាករពិភពលោកល្បីៗដើរនៅលើទីលានស្មៅខៀវ ខ្ចីរបស់ Premier League គឺជាក្តីស្រមៃ ដែលកុមារកម្ពុជាក្រីក្រទាំងបួនរូបនេះពុំធ្លាប់បានគិតពីមុនមក នោះឡើយ ។

សម្រាប់ព័ត៌មានលម្អិតអំពីកុមារាកុមារីទាំងបួ​នរូបនេះ សូមទំនាក់ទំនងមកកាន់ពួកយើង តាមរយៈ លេខទំនាក់ទំនងដូចខាងក្រោម ។ ការធ្វើដំណើរបស់កុមារៗទាំងនេះទៀតសោតនឹងអមដំណើរដោយ លោក យិន សាមឌី ប្រធានគ្រប់់គ្រងកម្មវិធីបាល់ទាត់របស់អង្គការផ្កាយសមុទ្រ និងអ្នកស្រី ជួប វិច្ឆិកា អគ្គនាយិកាប្រតិបត្តិរបស់អង្គការផ្កាយសមុទ្រ ។

អំពីអង្គការផ្កាយសមុទ្រ

៤៩ ភាគរយនៃកុមារកម្ពុជាកំពុងតែរស់នៅក្នុងភាពក្រីក្រ ដែលបណ្តាលមកពីកត្តាផ្សេងៗ ។ ចាប់តាំង ពីឆ្នាំ២០០៦មក   អង្គការផ្កាយសមុទ្រគឺជាអង្គការក្រៅរដ្ឋាភិបាលនៅកម្ពុជាមួយ ដែលត្រូវបានទទួល ស្គាល់ជាអន្តរជាតិ ដែលបានផ្តល់ឱកាសឲ្យកុមារក្រីក្រទទួលបានការអប់រំ សេវាថែទាំសុខភាព និង កុមារភាព ដែលពួកគេសាកសមនឹងទទួលបាន ។ កិច្ចគាំទ្ររបស់អង្គការនេះមានគោលបំណងពង្រីក សក្តានុពលនៃការអប់រំ និងកីឡា ដើម្បីជួយកុមារ និងសហគមន៍ក្រីក្រឲ្យចាកផុតពីភាពក្រីក្រ ។

សព្វថ្ងៃនេះ កម្មវិធីអប់រំរបស់អង្គការផ្កាយសមុទ្រកំពុងតែធ្វើការជាមួយនឹងកុមារ ដែលបោះបង់ការ សិក្សា ឬមិនធ្លាប់បានរៀនសូត្រ ។ ថ្នាក់អប់រំពន្លឿនបង្រៀនពីរថ្នាក់ក្នុងមួយឆ្នាំ ដោយជួយឲ្យសិស្ស អាចចូលរៀនថ្នាក់ដ៏សមស្របតាមកម្រិតអាយុរបស់ខ្លួននៅសាលារដ្ឋ ។ ដើម្បីរួមចំណែកជួយកាត់     បន្ថយឧបសគ្គនានា ដែលនាំឲ្យកុមារបោះបង់ការរៀនសូត្រ អង្គការផ្កាយសមុទ្រក៏ផ្តល់ការឧបត្ថម្ភ គាំទ្រជាឯកសណ្ឋាន សម្ភារៈសិក្សា អាហារនៅសាលារៀន សេវាថែទាំសុខភាព និងកញ្ចប់អាហារ ប្រចាំខែសម្រាប់ក្រុមគ្រួសាររបស់ពួកគេទៀតផង ។ ជារៀងរាល់ឆ្នាំ កម្មវិធីអប់រំរបស់អង្គការផ្កាយ សមុទ្រគាំទ្រដល់សិស្សានុសិស្សចំនួន ៧០០នាក់ឲ្យរៀនសូត្រ ចាប់ពីថ្នាក់ពន្លឿនរហូតដល់ថ្នាក់ បឋមសិក្សា មធ្យមសិក្សា ឧត្តមសិក្សា និងរហូតដល់ពួកគេមានការងារធ្វើសមរម្យ ។ បន្ថែមពីនេះ ក្រុមគ្រួសាររបស់សិស្សជាង ៣,០០០នាក់ក៏ទទួលបានការឧបត្ថម្ភគាំទ្រ តាមរយៈគម្រោងផ្សេងៗរបស់ អង្គការផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj66Zm4_FvrHzW7_NuFPbUEWZcU5S6p5gqU3oOmSLMm_TUOpUrBSv9HsIwP7E0YE0Va1GvCrsS2NdU7L3pdcYwiSYKBjs2BFZp7ZEap_-itY15fizdBFUZ91FLDDaxW-6wulecxUhwEcJ9n_uI7HEjkd9LJBxVtU71skwU9VzXo_R2d_3pO6jjqdbg4/s960/photo_2023-05-19_09-43-48.jpg

កម្មវិធីបាល់ទាត់របស់អង្គការផ្កាយសមុទ្រកំពុងធ្វើការជាមួយបណ្តាញ និងដៃគូនានាយ៉ាងសស្រាក់ សស្រាំ ដើម្បីពង្រីកវិសាលភាពនៃកម្មវិធីនេះ និងបង្កើនឱកាសលេងកីឡា អភិវឌ្ឍជំនាញបំណិនជីវិត និងពង្រឹងសុខភាពដល់កុមារ និងយុវជនកាយសម្បទាធម្មតា និងពិការជាង ៤,០០០នាក់នៅខេត្តចំនួន ១៣ក្នុងប្រទេសកម្ពុជា ។ កម្មវិធីនេះមានគោលដៅលើកកម្ពស់ភាពវិជ្ជមានក្នុងសង្គម​ តាមរយៈការ ហ្វឹកហាត់បាល់ទាត់រៀងរាល់សប្តាហ៍ ការរៀបចំព្រឹត្តិការណ៍ប្រកួតបាល់ទាត់នានា និងការបង្រៀន     កម្មវិធីសិក្សាបាល់ទាត់សង្គមជាដើម ។ ដោយចូលរួមក្នុងសកម្មភាពនាក្នុងកម្មវិធីបាល់ទាត់កុមារ និង យុវជនទាំងនេះបានរៀនសូត្រ និងពង្រឹងជំនាញសំខាន់ៗដូចជាការធ្វើការងារជាក្រុម ភាពជា អ្នកដឹកនាំ ការកសាងទំនុកចិត្តលើខ្លួនឯង និងការប្រាស្រ័យទាក់ទង និងជាពិសេសយល់ដឹងកាន់តែ ច្រើនពីបញ្ហាសង្គមដូចជា សមភាពយេនឌ័រ ការចូលរួមក្នុងសង្គម ការផ្លាស់ប្តូរអាកាសធាតុ និងផល ប៉ះពាល់នៃគ្រឿងញៀនទៀតផង ។ បន្ថែមពីនេះទៀត ពួកយើងពិតជាមានមោទនភាពយ៉ាងខ្លាំង ដែល បានក្លាយជាអ្នកត្រួសត្រាយផ្លូវជួយបង្កើនការចូលរួមរបស់ស្ត្រី និងជនពិការក្នុងវិស័យកីឡា និងប្រើ ប្រាស់បាល់ទាត់ជាមធ្យោបាយដ៏សំខាន់ជម្រុញឲ្យមានសមភាព ការចូលរួម និងភាពវិជ្ជមានក្នុងសង្គម ។

អំពី អេ អាយ អេ

ក្រុមហ៊ុនធានារ៉ាប់រង អេ អាយ អេ ខេមបូឌា គឺជាបុត្រសម្ព័ន្ធនៃ AIA Group មានក្រុមហ៊ុនធានារ៉ាប់រង អាយុជីវិតនៅទូទាំងតំបន់អាស៊ីដែលស្ថិតក្នុងបញ្ជីឈ្មោះសាធារណៈឯករាជ្យធំជាងគេ។ ក្រុមហ៊ុនមាន វត្តមាននៅលើទីផ្សារចំនួន 18 ប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក – សាខាគ្រប់គ្រងទាំងស្រុង។

ចាប់តាំងពីបើកដំណើរការនៅកម្ពុជារាល់សកម្មភាពរបស់ អេ អាយ អេ ខេមបូឌា ធ្វើឡើងស្រប តាមគោលបំណងក្នុងការជួយឱ្យប្រជាជនកម្ពុជាឱ្យរស់នៅមានសុខភាព និងជីវិតកាន់តែប្រសើរ។ ចាប់ តាំងពីចាប់ផ្តើមអាជីវកម្មក្នុងឆ្នាំ 2017 យើងបានក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតដំបូង បង្អស់នៅកម្ពុជា ផ្តល់ការការពាររហូតដល់ 26 ស្ថានភាពជំងឺធ្ងន់ធ្ងរ។ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រង ឈានមុខគេមួយនៅកម្ពុជា  អេ អាយ ខេ ខេមបូឌា ផ្តល់ជូននូវដំណោះស្រាយជីវិតឈានមុខគេនៅ លើទីផ្សារសម្រាប់ប្រជាជនកម្ពុជាគ្រប់មជ្ឈដ្ឋាន រាប់ចាប់ពីគម្រោងធានារ៉ាប់រងសំខាន់ៗ ដែលបង្កើត ឡើងស្របតាមតម្រូវការជាក់លាក់ ដែលរួមមានគម្រោងការពារលើជំងឺធ្ងន់ធ្ងរ គ្រោះថ្នាក់ចៃដន្យ ថ្លៃ សម្រួលការសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងជំនួយសង្គ្រោះបន្ទាន់នៅក្រៅប្រទេស។

អេ អាយ អេ ខេមបូឌា ផ្តោតសំខាន់លើការណែនាំ និងជម្រុញឱ្យប្រជាជនក្នុងសង្គមទទួល យកទម្លាប់ល្អៗ ក៏ដូចជាមធ្យោបាយដើម្បីឱ្យពួកគាត់ទទួលបាននូវសុខភាពល្អ តាមរយៈគំនិតផ្តួចផ្តើម រួមមានកិច្ចសហការជាមួយក្រសួងកិច្ចការនារី ដើម្បីពង្រឹងលើសមភាពយេនឌ័រនិងសិទ្ធិស្ត្រី ការលើក កម្ពស់ការយល់ដឹងអំពីជំងឺមហារីកសុដន់ តាមរយៈយុទ្ធនាការប្រចាំឆ្នាំ Fit for Hope របស់យើង ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitgwDOmFWbJm_fqvyG_jCVWW1GNJD287ZqU-QV12_ZnFFzw1rh5MfqEJey2wKumZHRpCk4c40DakMz4Yb58DYWRyTuWX_lWvPdQNvSN81PnhMlGwhnECQ9BoxFzPLDKia8TpyGJPNlwJ6x97YU3iQio3QDTPEN2-DoPb9A_DV6oNiY7ncPLYndL7mB/s1280/photo_2023-05-19_09-43-47.jpg

យើងក៏ចូលរួមជួយលើកស្ទួយកុមារដែលជួបបញ្ហាជីវភាពរាប់ពាន់នាក់ផងដែរ ដោយ តាមរយៈឧបត្ថម្ភ ដល់លីគបាល់ទាត់ AIA-ISF ដែលជាលីគបាល់ទាត់ថ្នាក់មូលដ្ឋានធំជាងគេនៅកម្ពុជា។ ជាងនេះទៀត សោធ យើងក៏សហការជាមួយក្លឹប Tottenham Hotspur ក្នុងក្របខណ្ឌ English Premier League ដែល ជាដៃគូសកល និងជាក្លឹបបាល់ទាត់កំពូលនៅលើពិភពលោក ដើម្បីធានាថាកុមារទាំងនោះទទួលបាន ការអប់រំដែលពួកគេសមនឹងទទួលបាន។

អេ អាយ អេ ខេមបូឌា គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតកម្ពុជាតែមួយគត់ដែលបានទទួលពានរង្វាន់ “ក្រុមហ៊ុនល្អបំផុតសម្រាប់ការងារនៅអាស៊ី (Best Companies to Work for in Asia)” ពី HR Asia ក្នុងរយៈពេល 3ឆ្នាំជាប់គ្នា 2020, 2021 និង 2022។ អេ អាយ អេ ខេមបូឌា មានការិយាល័យ កណ្តាលនៅទីក្រុងភ្នំពេញ និងបច្ចុប្បន្នបានពង្រីកសាខានៅខេត្តសៀមរាប កំពត កំពង់ចាម និងបាត់ដំបង។

 

សម្រាប់ព័ត៌មានផ្សេងៗ សូមធ្វើការទំនាក់ទំនងមកកាន់៖ កញ្ញា គឹម ទ្រីអេង មន្ត្រីសម្របសម្រួលការ កៀរគរធនធាន និងទីផ្សាររបស់អង្គការផ្កាយសមុទ្រ ០៩៨​ ៩៧៧ ៩៨១ ។

ណាហ្គាវើលដ៍បេះដូងសប្បុរស ចូលរួមលើកកម្ពស់ និងផ្សព្វផ្សាយស្មារតី នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ និងអាស៊ានប៉ារ៉ាហ្គេម

0

(ភ្នំពេញ)៖ ណាហ្គាវើលដ៍បេះដូងសប្បុរស (NagaWorld Kind Hearts) ដែលជាផ្នែកការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានបន្តការប្តេជ្ញាចិត្តផ្សារភ្ជាប់ ជាមួយសហគមន៍ដោយនាំកុមារ មកពីអង្គការក្រៅរដ្ឋាភិបាលចំនួន៥ មកទស្សនកិច្ច និងសិក្សាស្វែងយល់អំពីការតុបតែងលម្អ បែបកីឡាអាស៊ីអាគ្នេយ៍នៅសួនច្បារសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១២ ខែឧសភា កាលពីពេលថ្មីនេះ។
គំនិតផ្តួចផ្តើមនេះ មានគោលបំណងលើកកម្ពស់ និងផ្សព្វផ្សាយស្មារតី និងការយល់ដឹងបន្ថែម ដល់កុមារអំពីព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ដើម្បីចូលរួមអបអរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ ណាហ្គាវើលដ៍ បានធ្វើការតុបតែងលម្អសួនច្បារសម្តេចតេជោ ហ៊ុន សែន ជាមួយការលម្អបែបស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមដ៏ស្រស់ស្អាត រួមទាំងផ្ទាំងសម្រាប់សាធារណជន អាចថតរូបដែលបង្កើតជាបរិយាកាសដ៏ទាក់ទាញ។ ការតុបតែងលម្អដ៏អស្ចារ្យនេះ នឹងដាក់តាំងបង្ហាញរហូតដល់ថ្ងៃទី១១ ខែមិថុនា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjoAyDrzNAsevX-Fh_WTmNOufyeGWrwKj6Ba3Cru7dOQVu87G7isgsvhE1IBtlMKlXmCU7fymDsQwwpmdKwZ__sNQiNlyjJn19kaYl3J-75tpfWFk03Y1AN4YrbrWrJOecIkFHjd_VtlV2QWbbaSLJQylLD-qw3Xm74VaMzNuTG7E09hJ6qxGZCX2W/s1280/photo_2023-05-19_11-54-19.jpgណាហ្គាវើលដ៍បេះដូងសប្បុរស បាននាំកុមារ ១៤៩ នាក់មកពីអង្គការគ្រួសារថ្មី អង្គការខូលត៍ មណ្ឌលកុមារទឹកដីសប្បាយ មណ្ឌលកុមារដើមឈើសប្បាយ និងវិទ្យាស្ថានអភិវឌ្ឍភាពជាអ្នកដឹកនាំ និងចរិតលក្ខណៈមកទស្សនាការតុបតែងលម្អបែបកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។
បន្ទាប់ពីដើរទស្សនកិច្ចសួនច្បារដែលមានការតុបតែងលម្អបែបស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ពួកគេត្រូវបាននាំទៅកាន់បន្ទប់ប្រជុំនៅណាហ្គាវើលដ៍ទី១ដើម្បីស្តាប់បទបង្ហាញស្តីពីប្រវត្តិកីឡាស៊ីហ្គេម និងអាស៊ាន ប៉ារ៉ាហ្គេម និងឆ្លើយសំណួរដើម្បីឈ្នះរង្វាន់។ ពួកគេបានទទួលចំណេះដឹងបន្ថែមជាច្រើនពាក់ព័ន្ធនឹងព្រឹត្តិការណ៍កីឡានេះ រីឯកម្មវិធីឆ្លើយសំណួរដើម្បីឈ្នះរង្វាន់ បានបន្តពោរពេញដោយភាពរីករាយ និងសិទ្ធស្នាល។
លោក Pern Chen នាយកគ្រប់គ្រងខុទ្ទកាល័យនាយកប្រតិបត្តិរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ បានឲ្យដឹងថា «យើងរីករាយដែលបានផ្តល់បទពិសោធន៍ពិសេសដល់កុមារមកពីបណ្តាអង្គការ និងផ្តល់ឱកាសឲ្យពួកគេសិក្សាស្វែងយល់បន្ថែមអំពីស្មារតីនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។ យើងមានគោលបំណងលើកទឹកចិត្ត ឲ្យពួកគេស្រឡាញ់កីឡា និងបំផុសមោទកភាពជាតិ»។
អ្នកតំណាងមកពីបណ្តាអង្គការទាំងនោះ ក៏បានថ្លែងអំណរគុណដល់ណាហ្គាវើលដ៍បេះដូងសប្បុរសដែលបានផ្តួចផ្តើម រៀបចំទស្សនកិច្ចដ៏មានសារសំខាន់នេះផងដែរ។
លោក សំ ពិសិដ្ឋ អ្នកគ្រប់គ្រងអង្គការខូលត៍ បានឲ្យដឹងថា «សកម្មភាពនេះ បានផ្តល់ចំណេះដឹង និងភាពរីករាយដល់កុមារខណៈពួកគេនឹងស្វែងយល់ និងចងចាំបានយូរអង្វែង។ យើងមានសោមនស្សរីករាយ ដែលបានសហការជាមួយណាហ្គាវើលដ៍បេះដូងសប្បុរស និងសង្ឃឹមថា នឹងមានសកម្មភាពបែបនេះជាច្រើនបន្តទៀតសម្រាប់កុមាររបស់យើង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhd9QMoCPFhvfRh45ofS0X1qQRZgMswN23o_7S2wNHFO1F1uT7Yb2wG7vEs4IsDXjP0F4S4IjZnkESEtqEb4K7pYrw8H67ao9FeztrobhAGgj7WG3Af7UhKabTeYOQbNOg6snUj_YNecTTLvMmdQjoHlF6XLJwe2q_liH-ImDXREqvpnXoNVUb6gMsJ/s1200/photo_2023-05-19_11-54-22.jpgកុមារទាំងនោះ បានត្រឡប់ទៅអង្គការ និងមណ្ឌលរៀងៗខ្លួនដោយទទួលបានអាហារពេលល្ងាចដ៏ឈ្ងុយឆ្ងាញ់ពីណាហ្គាវើលដ៍បេះដូងសប្បុរស និងបានថតរូបជុំគ្នានៅសួនច្បារទុកជាអនុស្សាវរីយ៍ផងដែរ។
ក្រៅពីគំនិតផ្តួចផ្តើមនេះ ណាហ្គាវើលដ៍បេះដូងសប្បុរស ក៏បានសហការជាមួយ Beyond The Games ដែលទទួលខុសត្រូវក្នុងការផ្សព្វផ្សាយ និងចែករំលែកព័ត៌មានអំពីការធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមទៅដល់សហគមន៍ក្នុងការរៀបចំទិវាគ្រួសារកាលពីថ្ងៃទី២៦ ខែមីនា នៅឯកីឡដ្ឋានបាល់ទាត់កំពង់ស្ពឺ ដែលទើបនឹងបើកសម្ពោធជាផ្លូវការ ក្នុងពេលថ្មីៗកន្លងទៅផងដែរ។
ទិវាគ្រួសារនោះ បានទាក់ទាញអ្នកចូលរួមប្រមាណជាង ១,៥០០ នាក់ រួមមាន សិស្សានុសិស្ស គ្រួសារ កុមារ និងអ្នកគាំទ្រក្លិបបាល់ទាត់ណាហ្គាវើលដ៍។ ទិវានោះ បានអនុញ្ញាតឲ្យសាធារណជន ចូលរួមលេងហ្គេមពាក់ព័ន្ធនឹងកីឡាបាល់ទាត់ និងស្វែងយល់បន្ថែមអំពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមផងដែរ។
គួរបញ្ជាក់ថា ណាហ្គាវើលដ៍បេះដូងសប្បុរស បានចូលរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់សង្គមកម្ពុជាចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងខែមីនា ឆ្នាំ២០១៤ ដោយផ្តោតទៅលើការស្ម័គ្រចិត្តរបស់បុគ្គលិក និងកម្មវិធីចុះទៅតាមសហគមន៍។
មកដល់បច្ចុប្បន្ន កិច្ចខិតខំប្រឹងប្រែងទាំងនេះ បានជះឥទ្ធពលវិជ្ជមាន និងផ្តល់ប្រយោជន៍ដល់កុមារ និងប្រជាពលរដ្ឋនៅតាមសហគមន៍ជាង ៤៩៦,៥៤០នាក់ ខណៈការប្តេជ្ញារបស់ក្រុមហ៊ុន គឺបង្កើតឲ្យមានការផ្លាស់ប្តូរវិជ្ជមាននៅតាមសហគមន៍ ក្នុងប្រទេសកម្ពុជា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHjfaXLDhx5NawynZremraktfsrou_TlXUMYQamXKqtn4hdNfHoyNiHQWfd-Slhtd2KGH38RyeY0H5H5zNc9vGn53_Jb_LWiojH9G2tocSjhX10HihGh8DmxEFoJqk3ddV3Mo7DfHKFbwPREsW-EDy3iWzwEkmpStcowfLNhVHRZ7AW7wnjdEzDi8F/s1280/photo_2023-05-19_11-54-24.jpg

ប៉ូលិស៣០០នាក់នៅឥណ្ឌានឹងចូលនិវត្តន៍មុនកំណត់ព្រោះជា «អ្នកផឹកស្រា» ខណៈទុកពេល៣ខែឱ្យមន្រ្តី «ដុះក្បាលពោះធំ»ស្រកទម្ងន់

0

មន្ត្រីប៉ូលិសក្នុងរដ្ឋ Assam របស់ឥណ្ឌាត្រូវបានស្នើសុំឱ្យប៉ូលីសក្នុងតំបន់បញ្ចុះទម្ងន់ជាចាំបាច់ក្នុងរយៈពេល៣ខែចំពោះមន្រ្តីណាដែលកំពុងដុះក្បាលពោះធំ និងលើសទម្ងន់ខ្លាំង ជៀសវាងបាត់បង់តំណែង។ ខណៈកាលពីប៉ុន្មានសប្តាហ៍មុនប៉ូលិសប្រមាណ៣០០នាក់នៅតំបន់នេះនឹងចូលនិវត្តន៍មុនកំណត់ព្រោះពួកគេជា «អ្នកផឹកស្រា» និងមាន«រូបកាយមិនសមរម្យ»។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នេះ។Indian police told to lose weight or quit - Global Village Space

មន្ត្រីប៉ូលីសរដ្ឋកំពូលមួយរូបបាននិយាយ មន្រ្តីទាំងអស់នឹងត្រូវបាន កំណត់ស្តង់ដារាងកាយចាប់ពីពាក់កណ្តាលខែសីហា ចំពោះមន្ត្រីណាដែលមានរូបរាង “ធាត់” នឹងទុកពេលវេលាដល់ខែវិច្ឆិកា ដើម្បីសម្រកទម្ងន់ ឬអាចចូលនិវត្តន៍ដោយស្ម័គ្រចិត្ត។ ចំណែកមន្ត្រីដែលមានលក្ខខណ្ឌស្របតាមវេជ្ជសាស្រ្តនឹងត្រូវបានលើកលែង។Get Fit In 3 Months Or Retire': Warning For Obese Cops In Assam | India  News, Times Now

ប្រមុខរដ្ឋ Assam បាននិយាយទៀតថា កាលពីប៉ុន្មានសប្តាហ៍មុន បុគ្គលិកប៉ូលិសប្រហែល ៣០០នាក់នៅក្នុងរដ្ឋ នឹងត្រូវបានស្នើសុំឱ្យចូលនិវត្តន៍មុនកាលកំណត់ ដោយសារតែពួកគេជា “អ្នកផឹកស្រា” និង “រាងកាយមិនសមរម្យ” ។ លោកបាននិយាយថា ការធ្វើបែបនេះ វាជាផ្នែកមួយនៃសមយុទ្ធមួយដើម្បី «កាត់ឈើងាប់ចេញពីកម្លាំងប៉ូលិស»។Policemen in India told to lose weight or lose job | The Independent | The  Independent

គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ ២០១៨ មន្រ្តីប៉ូលីសបម្រុងនៅក្នុងរដ្ឋ Karnataka ក៏ត្រូវបានស្នើសុំឱ្យបញ្ចុះទម្ងន់ ឬប្រឈមមុខនឹងការព្យួរការងារផងដែរ។ ការធ្វើបែបនេះដោយសារតែមន្ត្រីជាច្រើនបានស្លាប់ដោយសារ “ជំងឺធាត់” ដូចជាបញ្ហាបេះដូង និងជំងឺទឹកនោមផ្អែមក្នុងរយៈពេល ១៨ ខែកន្លងមកនេះ៕

បណ្តាញសង្គម TikTok ពិតជាបានជួយគណបក្សកាវក្លៃឈ្នះឆ្នោតនៅប្រទេសថៃ

0

ប្រទេសថៃ ៖ សារព័ត៌មាន Bloomberg បានវិភាគពីលទ្ធផលការបោះឆ្នោតនៅប្រទេសថៃហើយបញ្ជាក់ថា គណបក្សកាវក្លៃអាចទទួលជ័យជម្នះក្នុងការបោះឆ្នោតបាន ដោយសារតែគណបក្សនេះប្រើយុទ្ធសាស្ត្ររកសំឡេងឆ្នោតតាមបណ្តាញសង្គម TikTok ។ បើទោះជាពេលជាមួយគ្នានេះ គណបក្សនយោបាយធំៗផ្សេងទៀតក៏បានប្រើប្រាស់បណ្តាញសង្គមដើម្បីទំនាក់ទំនងជាមួយអ្នកបោះឆ្នោតឱ្យពួកគេក្តី ប៉ុន្តែគណបក្សកាវក្លៃអាចធ្វើបានយ៉ាងមានប្រសិទ្ធភាព ពោរពេញដោយគំនិតច្នៃប្រឌិត និងអាចទាក់ទាញអ្នកមានសិទ្ធិបោះឆ្នោតជាយុវវ័យ (New Voters) ឱ្យតាមដានគណបក្សកាវក្លៃក្នុងបណ្តាញសង្គម ហើយបោះឆ្នោតគាំទ្រ ។Move Forward leader Pita Limjaroenrat ready to form Thai government after  electoral win - CNA

ទោះយ៉ាងណា គណបក្សកាវក្លៃ ក៏មិនបានបោះបង់យុទ្ធនាការឃោសនាបោះឆ្នោតដែលធ្លាប់ធ្វើទេ ដូចជា ការបិទ poster នៅតាមផ្លូវ ឬការដើររកសំឡេងឆ្នោតតាមរយៈការគោះទ្វារផ្ទះពលរដ្ឋតាមភូមិ ប៉ុន្តែគណបក្សនេះបានឃោសនាបោះឆ្នោតតាមបណ្តាញសង្គមជាប្រចាំ ជាពិសេស TikTok បានធ្វើឱ្យសំឡេងឈ្នះឆ្នោតក្នុងអនឡាញក្លាយជាសំឡេងឈ្នះឆ្នោតពិតប្រាកដបាន ។ ដូច្នេះ បញ្ជាក់ឱ្យឃើញថា គណបក្សកាវក្លៃបានឃោសនាបោះឆ្នោតតាមអនឡាញល្អជាងគណបក្សផ្សេងទៀត ។

សារព័ត៌មាន Bloomberg ចង្អុលបង្ហាញថា នេះមិនមែនជាលើកដំបូងទេ ដែលបណ្តាញសង្គមដើរតួនាទីសំខាន់ក្នុងការបោះឆ្នោត ប្រទេសជិតខាងដូចជា ម៉ាឡេស៊ី ក៏បានប្រើបណ្តាញសង្គមដូចគ្នាដែរ ក្នុងនោះគណបក្សឥស្លាមម៉ាឡេស៊ីបានប្រើបណ្តាញសង្គមដើម្បីរកសំឡេងឆ្នោត រហូតដល់គណបក្សនេះអាចរកអាសនៈក្នុងសភាបានច្រើនបំផុតក្នុងការបោះឆ្នោតនៅខែវិច្ឆិកា ឆ្នាំ២០២២ ។ ចំណែកប្រទេសហ្វីលីពីន លោក Ferdinand Marcor Jr. បានឈ្នះឆ្នោតជាប្រធានាធិបតី ខណៈលោកទទួលបានសំឡេងដល់៣១លានសំឡេង ដោយសារលោករកសំឡេងឆ្នោតតាម TikTok និង YouTube ។Thailand's Pita Limjaroenrat vows to be 'PM for all' as Move Forward claims  right to govern with Pheu Thai | South China Morning Post

ចំណែកស្ថិតិក្នុងបណ្តាញសង្គមរបស់គណបក្សកាវក្លៃឃើញថា ពេលជិតដល់ថ្ងៃបោះឆ្នោត គណបក្សនេះមានអ្នកតាមដានកាន់តែច្រើន ។ បញ្ជី TikTok របស់គណបក្សនេះបានកើនឡើងពី៤០ម៉ឺន ដល់២៨០ម៉ឺននាក់ត្រឹមតែរយៈពេល១ខែ ។ ក្រៅពីនេះ នៅមុនថ្ងៃបោះឆ្នោតមិនយូរប៉ុន្មាន មានអ្នកតាមដានបញ្ជី Twitter របស់បេក្ខជននាយករដ្ឋមន្ត្រី គឺលោក Pita Limjaroenrat ដល់ទៅ១លាននាក់ ។

លើសពីនេះ មិនមែនមានតែគណបក្សនយោបាយ និងបេក្ខជននាយករដ្ឋមន្ត្រីនោះទេ ដែលទទួលបានសំឡេងគាំទ្រច្រើនដោយសារការប្រើប្រាស់បណ្តាញសង្គម ប៉ុន្តែបេក្ខជនតំណាងរាស្ត្រដូចជា អ្នកនាង Rakchanok Srinok ក៏ទទួលបានការចាប់អារម្មណ៍ដូចគ្នាដែរ ខណៈវិធីរកសំឡេងឆ្នោតរបស់នាងដែលគេបានស្គាល់ជាច្រើន គឺការប្រើកង់ធ្វើជាយានជំនិះរកសំឡេងឆ្នោត ព្រមទាំងមានផ្ទាំងឃោសនាជាប់ខ្លួនផង ។TikTok — a new platform for political activism in Southeast Asia and  beyond? - TODAY

មន្ត្រីមកពី ISEAS Yusof-Ishak Institute ជាស្ថាប័នសិក្សាឯករាជ្យនៅប្រទេសសិង្ហបុរីលើកឡើងថា ការប្រើបណ្តាញសង្គម គឺជាវិធីសាស្ត្រថ្មីប្លែកសម្រាប់នយោបាយនៅប្រទេសថៃ ហើយគណបក្សកាវក្លៃអាចប្រើបណ្តាញសង្គមដើម្បីទំនាក់ទំនងយ៉ាងមានប្រសិទ្ធភាព ខណៈគណបក្សនេះអាចទាក់ទងផ្ទាល់ទៅកាន់អ្នកគាំទ្រខ្លួន ។ ជាក់ស្តែង គណបក្សនេះអាចប្រមូលសំឡេងឆ្នោតពីក្រុងបាងកក រហូតដល់៣២អាសនៈពីទាំងអស់ចំនួន៣៣អាសនៈ ។ រីឯ១អាសនៈទៀតបានទៅអ្នកនាង Teerarat Samretwanit មកពីគណបក្សភឿថៃ ដែលបានប្រើបណ្តាញសង្គមដើម្បីទំនាក់ទំនងជាមួយអ្នកគាំទ្រដូចគ្នា ។

ហេតុនេះ ពួកគេបានប្រើប្រាស់បណ្តាញសង្គមធ្វើជាស្ពានតភ្ជាប់រវាងសង្គមខាងក្រៅជាមួយសភាតំណាងរាស្ត្រ ហើយគ្មានគណបក្សណាផ្សេងដែលអាចធ្វើដូចគណបក្សកាវក្លៃទេ ៕ ប្រភព ៖ Bangkok biznews

ប្រទេសទាំង១១នៃអាស៊ានដែលប្រើប្រាស់បារីច្រើនជាងគេបំផុតក្នុងឆ្នាំ២០២៣

0

បារី គឺជាសារធាតុញៀនស្របច្បាប់មួយប្រភេទ ដែលត្រូវបានគេដាក់ចូលក្នុងចរាចរណ៏ទីផ្សារទូទាំងពិភពលោក។ តាំងពីចុងរហូតដល់កន្ទុយ បារីត្រូវបានផ្ទុកនូវសារធាតុគីមីផ្សេងៗគ្នាជាច្រើនប្រភេទ ដែលធ្វើឱ្យប៉ះពា់ដល់សុខភាពរបស់មនុស្ស។ ដូច្នេះហើយតើប្រទេសណាខ្លះដែលមានយុវជន ជក់បារីច្រើនជាងគេ?Smoking 'too easy' in China, says WHO, and even smokers agree | South China  Morning Post

១. មីយ៉ាន់ម៉ា (Myanmar) ៖ ប្រទេសនេះមានចំនួន ៤៤.១% នៃប្រជាជនដែលជក់បារីច្រើនជាងគេបំផុតក្នុងឆ្នាំ ២០២៣ ។
២.ទីម័រខាងកើត (East Timor) ៖ មានចំនួន ៣៩.២% នៃប្រជាជនដែលជក់បារីច្រើនជាងគេ បន្ទាប់ពីមីយ៉ាន់ម៉ា។
៣.ឥណ្ឌូនេស៊ី (Indonesia) ៖ មានយុវជនចំនួន ៣៧.៦% នៃប្រជាជនដែលជក់បារីច្រើនជាងគេ។
៤.ឡាវ (Laos) ៖ យុវជននៃប្រទេសឡាវ មានអត្រាជក់បារីប្រមាណ ៣១.៨% ។
៥.វៀតណាម (Vietnam) ៖ វៀតណាមគឺជាប្រទេសមួយដែលមានប្រជាជនជក់បារីប្រមាណ ២៤.៨%។
៦.ហ្វីលីពីន (Philippines) ៖ មានយុវជនចំនួន ២២.៩% នៃប្រជាជនដែលជក់បារីច្រើនជាងគេ។
៧.ម៉ាឡេស៊ី (Malaysia) ៖ យុវជននៃប្រទេសម៉ាឡេស៊ី មានអត្រាជក់បារីប្រមាណ ២២.៥% ។
៨.ថៃ (Thailand) ៖ ថៃគឺជាប្រទេសមួយដែលមានប្រជាជនជក់បារីប្រមាណ ២២.១%។
៩.កម្ពុជា (Cambodia) ៖ ប្រជាជននៃប្រទេសកម្ពុជា មានអត្រានៃការជក់បារីប្រមាណ ២១.១%។
១០.សិង្ហបុរី (Singapore) ៖ សិង្ហបុរីគឺជាប្រទេសមួយដែលមានប្រជាជនជក់បារីប្រមាណ ១៦.៥%។
១១.ព្រុយណេ (Brunei) ៖ ព្រុយណេគឺជាប្រទេសមួយដែលមានប្រជាជនជក់បារីតិចជាងគេក្នុងតំបន់អាស៊ាន ប្រមាណត្រឹមតែ ១៦.១% តែប៉ុណ្ណោះ៕Thousands quit smoking - Khmer Times

អ្នកគាំទ្រឥណ្ឌូនេសុី រាប់មុឺននាក់ពាសពេញទីក្រុងហ្សាកាតា ធ្វើ​ពិធី​ដង្ហែរ​មេដាយ​មាសស៊ីហ្គេម

0

ឥណ្ឌូនេស៊ី បាន​ធ្វើ​ពិធី​ដង្ហែរ​មេដាយ​មាស ស៊ីហ្គេម ក្រោយ​ពេល​ ក្រុម​ជម្រើសជាតិឥណ្ឌូនេស៊ី អាយុក្រោម២២ឆ្នាំ បានក្លាយជាម្ចាស់មេដាយមាស វិញ្ញាសាបាល់ទាត់បុរស នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ក្រោយយកឈ្នះថៃ ក្នុងលទ្ធផល ៥-២

ពិធី​ដង្ហែរ​ស្វាគមន៍ ក្រុមបាល់ទាត់​បុរស​ជម្រើសជាតិឥណ្ឌូនេស៊ី ក្រោយដណ្តើម មេដាយមាស​ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា អស់រយៈពេល ៣២ឆ្នាំ។ ពិធីដង្ហែរ​នេះ បានធ្វើដំណើរកំសាន្តក្នុង​ទីក្រុងហ្សាកាតា ដោយ​ចាប់ផ្តើមនៅម៉ោង ០៨:០០ព្រឹក ចេញ​ពីអាគារ Kemenpora និងបញ្ចប់​នៅ ពហុកីឡដ្ឋាន Gelora Bung Karno។

សូមបញ្ជាក់ផងដែរថា នេះគឺជាមេដាយមាសលើកដំបូងរបស់ U-22 ឥណ្ឌូនេស៊ី វិញ្ញាសាបាល់ទាត់បុរស ក្រោយខកខានឈ្នះតាំងពីឆ្នាំ ១៩៩១ មកម្ល៉េះ ពោល​គឺត្រូវរង់​ចាំអស់​រយ:ពេល​៣២ឆ្នាំ​ទើប​បាន​សម្រេច និងជាលើកទី៣ (១៩៨៧, ១៩៩១ និង ២០២៣) ប្រចាំប្រវត្តិសាស្រ្តរបស់ពួកគេ៕May be an image of one or more people and crowd

ពលរដ្ឋ ស្នើដល់ក្រសួងសុខាភិបាលរកចំណាត់ការផ្សេងក្រៅពីបិទមន្ទីរសម្រាកព្យាបាល «មិត្តភាពមណ្ឌលនៃក្តីសង្ឃឹម»

0

ពលរដ្ឋជាច្រើននាក់ដែលធ្លាប់សម្រាកព្យាបាល នៅមន្ទីរសម្រាកព្យាបាល «មិត្តភាពមណ្ឌលនៃក្តីសង្ឃឹម» ហៅកាត់ថាមន្ទីរពេទ្យ Hope បានស្នើដល់ក្រសួងសុខាភិបាលរកចំណាត់ការផ្សេងក្រៅពីបិទមន្ទីរសម្រាកព្យាបាលនេះ។ ក្នុងនោះ ពលរដ្ឋក៏បានអះអាងថា មន្ទីរពេទ្យខាងលើនេះបានជួយសង្រ្គោះអាយុជីវិតប្រជាជនជាច្រើននាក់។

កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចបិទមន្ទីរសម្រាកព្យាបាលឯកជនចំនួន ៣កន្លែង នៅរាជធានីភ្នំពេញ រួមមាន មន្ទីរសម្រាកព្យាបាល មិត្តភាពមណ្ឌលនៃក្តីសង្ឃឹម , មន្ទីរសម្រាកព្យាបាល មិត្តភាពចតុមុខ និង មន្ទីរសម្រាកព្យាបាល មិត្តភាពពោធិ៍ចិនតុង។ ការសម្រេចចិត្តបិទនេះក្រសួងបានបញ្ជាក់ថាមូលហេតុថា មន្ទីរសំរាកព្យាបាលទាំង៣នេះពុំមានវេជ្ជបណ្ឌិត ឈរឈ្មោះជាអ្នកទទួលខុសត្រូវ និងអវត្ដមានប្រចាំការនៅក្នុងមន្ទីរសំរាកព្យាបាល ព្រមទាំងមិនបានផ្ញើរបាយការណ៍អំពី សកម្មភាពព្យាបាលអ្នកជំងឺជាប្រចាំមកនាយកដ្ឋានជំនាញនៃក្រសួងសុខាភិបាល ដែលជាការមិនអនុវត្តតាមច្បាប់ស្តីពីការ គ្រប់គ្រងលើការប្រកបវិជ្ជាជីវៈឯកជនក្នុងវិស័យវេជ្ជសាស្ត្រ អមវេជ្ជសាស្ត្រ និងជំនួយវេជ្ជសាស្ត្រ។

ការសម្រេចចិត្តរបស់ក្រសួងសុខាភិបាលក្នុងការបិទ មន្ទីរសម្រាកព្យាបាល មិត្តភាពមណ្ឌលនៃក្តីសង្ឃឹម ពលរដ្ឋជាច្រើនដែលមានគ្រួសារនិងធ្លាប់សម្រាកព្យាបាលនៅមន្ទីរពេទ្យនេះ បានស្នើដល់ក្រសួងមានចំណាត់ការផ្សេងក្រៅពីបិទមន្ទីរពេទ្យនេះ។

ពលរដ្ឋ បានលើកឡើងស្រដៀងៗគ្នាថា «មន្ទីរពេទ្យ Hope ទាំងគ្រូពេទ្យ ទាំងបុគ្គលិក ទាំងសេវាកម្មគឺល្អណាស់ ធ្លាប់ព្យាបាលប្រជាពលរដ្ឋជាច្រើនឱ្យជាសះស្បើយ ព្រមទាំងមានតម្លៃសមរម្យ អាចឱ្យអ្នកមកតាមពីបណ្តាខេត្តសម្រាកព្យាបាលបាន។ ជាមួយគ្នានេះ ពលរដ្ឋក៏បានស្នើដល់ក្រសួងសុខាភិបាលអាចរកចំណាត់ការផ្សេងទៅលើមន្ទីរពេទ្យនេះជាមួយគុណសម្បត្តិដែលធ្លាប់ជួយសង្គ្រោះអាយុជីវិតប្រជាជននាពេលកន្លងមក ជៀសវាងការបិទមន្ទីរពេទ្យនេះមិនឱ្យដំណើរការ»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLonE3GzhJtO_CptSPluNGauYmFRP2uqLhakbhSEqSHzS0MmgauEzk-9D4KEWM5C5jrnFlvGOKtheGRUyD_-sV2sTCydaOMbwi7bn4fiD6F0Pf_1GdZHz6OyRuWDEKJrEeoiehxhpFGvLaaQvTOk9jiGCk1m7o-eCyKXucSB0wi34hPjGL846tPrV1/s914/4.PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCklyw6Ly2mg_m3RATTPXS_FfOYTDoXtNRU4u0vF73-aUeP3hngBdqmrCgYeJn1ODO2widiFv7NOsYDLO3AEphrEZd6WDVwBR4HkE4kJtkcljlp01ke5FUHAD62anTVEEWjz-0-JR52DDCOCN23pPwimntGIDEp8DpRuDdc2aj3OsOaQlrS_l9jpcP/s929/3.PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkqcELzepqNeb63jZpyyG_yTTNm-Za36D4SXkb8puDerwOHLjnFHclViOhXq5uphEXC7d87xvqd_0olldtIB66W64htupSaPhNhNMRndqpf4ZQGzsc4GjcDzA19Yb8JxJX76fAVtjLEw3ffUvsctvv33ZiquC_Wrq63b6_JDQ5qg1g82-0IxbOwNeV/s939/2.PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgusUjgMa2xiWLm-xuiAaPiWVdUfPhk3RZRBY0hi_xcORtf76sn-KJYpnNpeHS58GHrP4_iYt6JLebdEXu2qiqc2TT5QnFaX47vUcL4naUgDeJ06Ow1LFt8oeHhGcStoRTKMcdV3_noRcZD8z_zNvZTSZbg_7Rm994ieaVfWZVT0pSrsa_rZSpk6kOJ/s905/1.PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNAGPxcWQUhilSBxEfDT5xZItIGpDCq1ALMYKbWaR5_4cFxFwzfPWvP51XKBdmnL85oysnMudTg7-ln_BRqMOYgPzP8WsLquxxKc0fwIT0d1gkuQrzLfA85qS8J3as8WfuRbOS5dwwwia0s2eK5ycFnSpLe2qWCEk5aRrBQR2gGr2PMJQeKoT7HPmn/s1895/346489625_1018421709523007_3778934470210209822_n.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEio3itfwXh7tiL5JqR4IqkXPB72uBWtWRrLa-lCCdnrMZEngKvKZe4UsvmiJ4f_Nz0JA0UzuUFtyBMQoO8jdZBaFgSPw98eQHVoETcxw7q16WXm7r6x1EWV5-_U4E_fcurllcHj5DMNnosOoSK5RYO2H29IYk-JmS8RMmTBDfzH6u_Di33SOEKrjjaF/s1891/7.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_F1VjKcCWXP5BpOz75ttft98Ipa7jQFUiMyYBeWx-KfvnYz6aKeS_ZdIsZD9NUc-CQ29gXVHv7Sh7R5CLtHxXh2yhnv22Sbi8CYP7GE02E-bui1-tHXsNgw02PDjFbwmD4SNZOBlySXogAFuTsfcvKB6mmG0DV0thMxVWuvPoX3lDzi6dUWbSrGMf/s1889/5.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTSd8Wkyizlx_W0aKnfqEEZDfV5vBkfveGUjMqGpgtYic_z_EbVkNgOPxit6irVZv96ov-_Ty2hPrSCnhVXi9jnstEuYJVL_wzNyjGKIXvPrj0PeKOs-mt93b_XdQZHBj9rweyPN57_VAsLSNInanh0yvVUOUdhZPagFShpyDiwyr0btS58Lg1OUFD/s2048/9.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2j6lYPAqfVpxnzTFAfyNhRaT24__bObK-b09FhmGNPYu2GcEyWVNcpHCIJ9xHzG0UNaVQdceAUC78m5V30IcwsDRvOrfN_ognPVzjAd2K2wXXudVWvnvkal7RegGy8ZSIWReOZ_Ahcmv_tk5zoELvluntiOMH4vCrBvtmwBe0PZON3By_XJjS0mtU/s2048/8.png