ប្រទេសក្រិក ៖ ក្រុមហ៊ុនផលិតកាហ្វេរបស់ឡាវត្រូវបានជ្រើសរើសឱ្យចូលរួមក្នុងកម្មវិធី World of Coffee ដែលរៀបចំឡើងដោយសមាគមកាហ្វេពិសេស (The Specialty Coffee Association) និងមានអ្នកជំនាញផ្នែកកាហ្វេនៅទូទាំងពិភពលោកមកចូលរួមផងដែរ ។ នៅឆ្នាំ២០២៣នេះ គេបានរៀបចំឡើងនៅទីក្រុងអាថែន ប្រទេសក្រិក ហើយវាជាឱកាសល្អសម្រាប់បណ្តាក្រុមហ៊ុនផលិតកាហ្វេឡាវ ដើម្បីឈានជើងចូលទីផ្សារអឺរ៉ុប ។

ការចូលរួមក្នុងកម្មវិធី World of Coffee បានធ្វើឱ្យក្រុមហ៊ុនផលិតកាហ្វេរបស់ឡាវមានឱកាសបង្ហាញកាហ្វេពិសេសរបស់ខ្លួនទៅកាន់អ្នកជំនាញកាហ្វេ ព្រមទាំងអ្នកចូលចិត្តផឹកកាហ្វេមកពីទូទាំងពិភពលោកផងដែរ ។ ក្រៅពីនេះ វាជាការបើកទីផ្សារ និងឈ្វេងយល់ពីឧស្សាហកម្មកាហ្វេពិសេសរបស់អឺរ៉ុបទៀតផង ។Laos specialty coffee producers set their eyes on European market | The Star

ក្រុមហ៊ុនកាហ្វេរបស់ឡាវល្បីៗចំនួន៥ ត្រូវបានគេជ្រើសរើសឱ្យចូលរួមក្នុងកម្មវិធីបង្ហាញកាហ្វេ រួមមាន ក្រុមហ៊ុន Comma Coffee, Muang Xieng Coffee, Nambeng Coffee Group, Phouphieng Paksong និងក្រុមហ៊ុន Vanmai Coffee ។ កាលពីខែមីនា ឆ្នាំ២០២៣ ក្រុមហ៊ុនទាំងនេះបានចូលរួមក្នុងការប្រកួតប្រជែងក្នុងកម្មវិធី Lao Annual Green Coffee ។

ទោះយ៉ាងណា ការគាំទ្រក្រុមក្នុងតំបន់អាស៊ានរបស់សហភាពអឺរ៉ុប (ARISE Plus, UK Trade Partnerships (UKTP) និង Winrock CLEAN បានសហការគ្នាគាំទ្រការមានចំណែករួមរបស់ក្រុមហ៊ុនទាំងនេះ ដោយមានគោលដៅលើកកម្ពស់ឧស្សាហកម្មកាហ្វេរបស់ឡាវ ជាមួយក្រុមហ៊ុនអាជីវកម្មដែលបានចូលរួមក្នុងកម្មវិធី ។Coffee and Tea Workers the Focus of New ILO project Launched in Lao PDR |  Oxfam in Laos

អ្នកនាង Bounheuang Carol Litdang ប្រធានសមាគមកាហ្វេប្រទេសឡាវលើកឡើងថា សមាគមរបស់នាងរីករាយធ្វើជាដៃគូជាមួយគម្រោងទាំងបី ដើម្បីរួមគ្នាគាំទ្រឧស្សាហកម្មកាហ្វេរបស់ឡាវ ។ ដូច្នេះ កិច្ចសហការនេះជាការពិសោធន៍មួយបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តរបស់សមាគម ដើម្បីឱ្យគេស្គាល់កាហ្វេឡាវច្រើនជាងមុន និងអាចនាំចេញទៅក្រៅប្រទេស ។ អ្នកនាងសង្ឃឹមថា នឹងទទួលបានលទ្ធផលវិជ្ជមាន និងពង្រឹងឧស្សាហកម្មកាហ្វេរបស់ឡាវបន្តទៀត ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក គេទទួលស្គាល់ថា កាហ្វេរបស់ឡាវ គឺជាកាហ្វេពិសេស ដោយសារប្រទេសឡាវមានទីតាំងភូមិសាស្ត្រអំណោយផល និងបានដាំដុះកាហ្វេតាមបែបបុរាណ ។ ហេតុនេះ វាជាគុណសម្បត្តិសម្រាប់ការផលិតគ្រាប់កាហ្វេមានគុណភាពខ្ពស់ និងរសជាតិប្លែក ៕ ប្រភព ៖ AEC connect