ប្រទេសថៃ ៖ អ្នកនាង Traisulee Traisoranakul អ្នកនាំពាក្យរងប្រចាំការិយាល័យនាយករដ្ឋមន្ត្រី បានលើកឡើងថា លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ រីករាយនឹងការរីកចម្រើនផ្នែកឧស្សាហកម្មរថយន្តអគ្គិសនីរបស់ថៃនាពេលបច្ចុប្បន្ន ខណៈអ្នកប្រើប្រាស់រថយន្តអគ្គិសនីនៅប្រទេសថៃ ក៏បានកើនឡើងខ្ពស់ផងដែរ ។ ដូច្នេះ ការរីកចម្រើននេះ ដោយសារតែវិធានការគាំទ្រពន្ធ និងមិនមែនពន្ធរបស់រដ្ឋាភិបាល ។Thai Cabinet greenlight to host SEA Games in 2025 | World | Vietnam+  (VietnamPlus)

សហព័ន្ធឧស្សាហកម្មប្រទេសថៃបានរាយការណ៍ថា ក្នុងរយៈពេល៥ខែដំបូងរបស់ឆ្នាំ២០២៣ មានការចុះបញ្ជីរថយន្តអគ្គិសនីចំនួន៣៣.៣៦៥គ្រឿង គឺកើនឡើងពីរយៈពេលដូចគ្នានៅឆ្នាំ២០២២ ជិត៥ដង ។ ការចុះបញ្ជីភាគច្រើន គឺរថយន្ត ២៤.០២១គ្រឿង, ម៉ូតូ ៨.២៦២គ្រឿង, រថយន្តដឹកអ្នកដំណើរ ៨៣៦គ្រឿង, ម៉ូតូកង់៣ ចំនួន១២៣គ្រឿង, រថយន្តដឹកទំនិញ ៨១គ្រឿង និងរថយន្ត១បាំងកន្លះ ៤២គ្រឿង ។ ដូច្នេះ ចំនួនការចុះបញ្ជីចុងក្រោយនេះ បានធ្វើឱ្យចំនួនចុះបញ្ជីរថយន្តអគ្គិសនីប្រភេទ BEV នៅប្រទេសថៃ ស្មើនឹង៦៥.៣៣៣គ្រឿង នៅត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ។Chinese automakers see Thailand EV boost from government incentives |  Reuters

អ្នកនាង Traisulee Traisoranakul លើកឡើងថា វិធានការគាំទ្ររបស់រដ្ឋាភិបាល និងកំណើនទីផ្សារក្នុងស្រុកបានធ្វើឱ្យវិនិយោគិនជឿជាក់នយោបាយរបស់ថៃ និងចាប់អារម្មណ៍បង្កើតរោងចក្រនៅថៃផងដែរ ខណៈក្រុមហ៊ុនបានវិនិយោគផលិតរថយន្តនៅប្រទេសថៃដែលមានស្រាប់ នឹងពង្រីកការផលិតបន្ថែមទៀត ។ ដូច្នេះ វិនិយោគិនចាប់អារម្មណ៍ក្នុងឧស្សាហកម្មរថយន្តអគ្គិសនីរបស់ថៃជាខ្លាំង ។

គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែមិថុនា អ្នកគ្រប់គ្រងរបស់ BOI បានធ្វើការបង្ហាញនៅប្រទេសអាល្លឺម៉ង់ និងបារាំង ហើយឃើញថា ពួកគេទទួលបានការឆ្លើយតបយ៉ាងល្អពីអ្នកប្រកបអាជីវកម្មផ្នែករថយន្តអគ្គិសនី និងគ្រឿងបន្លាស់រថយន្តអគ្គិសនី រួមទាំងឧស្សាហកម្មអេឡិចត្រូនិក វេជ្ជសាស្ត្រ និងសេវាកម្មសុខភាព ដោយអ្នកប្រកបអាជីវកម្មទាំងនេះចាប់អារម្មណ៍បង្កើតទីតាំងផលិតទំនិញនៅថៃ និងលក់ក្នុងតំបន់អាស៊ី ។Thailand adopts new EV incentives - electrive.com

ចំណែកនៅថ្ងៃទី២៧ ខែមិថុនា រហូតដល់ថ្ងៃទី១ ខែកក្កដា អ្នកគ្រប់គ្រងរបស់ BOI មួយក្រុមទៀត ក៏បានធ្វើដំណើរទៅប្រទេសចិនផងដែរ ដោយសារចិនចាប់អារម្មណ៍ការវិនិយោគនៅថៃជាខ្លាំង ជាពិសេស ឧស្សាហកម្មរថយន្តអគ្គិសនី ៕ ប្រភព ៖ mgronline