Home ព័ត៌មានជាតិ រាជរដ្ឋាភិបាលកម្ពុជា បង្ហាញគម្រោងដំឡើងប្រាក់បៀវត្សដល់មន្រ្តីរាជការ នៅឆ្នាំ២០២៤

រាជរដ្ឋាភិបាលកម្ពុជា បង្ហាញគម្រោងដំឡើងប្រាក់បៀវត្សដល់មន្រ្តីរាជការ នៅឆ្នាំ២០២៤

380
0

យោងតាមសារាចរលេខ ០៨ សរ ស្តីពីការរៀនចំផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ២០២៤-២០២៦ និងការរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ គ្រោងដំឡើងបៀវត្សមូលដ្ឋានចំនួន ៥% ដោយត្រូវដំឡើងតម្លៃឯកតាសម្ផស្សន៍បៀវត្សមូលដ្ឋានពី ២៥០០រៀល ក្នុង ១ឯកតាសន្ទស្សន៍ ទៅ ២ ៦៣០រៀល ក្នុង ១រែកតាសន្ទស្សន៍ (ខែមករា-ធ្នូ ឆ្នាំ២០២៤)។

+គ្រោងដំឡើងប្រាក់បំណាច់មុខងារជូនមន្ត្រីរាជការស៊ីវិល (ខែមេសា-ធ្នូ ឆ្នាំ២០២៤)

  • បន្ថែមជូន ២២ ៥០០រៀល សម្រាប់ប្រាក់បំណាច់មុខងារចាប់ពី ១ ១៣០ ០០០រៀល ចុះក្រោម
  • បន្ថែមជូន ២០ ០០០រៀល សម្រាប់ប្រាក់បំណាច់មុខងារចាប់ពី ១១៣០ ១០០រៀល ឡើងទៅ

+គ្រោងដំឡើងប្រាក់បំណាច់មុខងារជូនមន្ត្រីនគរបាលជាតិ និងយោធិន (ខែមេសា-ធ្នូ ឆ្នាំ២០២៤)

  • បន្ថែមជូន ២៥ ០០០រៀល សម្រាប់ប្រាក់បំណាច់មុខងារចាប់ពី ៩៦០ ០០០រៀល ចុះក្រោម
  • បន្ថែមជូន ២០ ០០០រៀល សម្រាប់ប្រាក់បំណាច់មុខងារចាប់ពី ៨៩៦០ ១០០រៀល ឡើងទៅ

+គ្រោងដំឡើងប្រាក់កម្រៃឧបត្ថមប្រចាំខែជូនមន្ត្រីជាប់កិច្ចសន្យាពី ៧១០.០០០រៀល ទៅ ៧៧០០ ០០០រៀល៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqianQQArcqJU_F4OVkI1RetsPmLbqdwN_B4avfJEuKzOExMTxD3VGqTjCptiwNS8dJ-CtvDvO_aw6cPzdAe0SLVvABO01AEhV1Wu2HrwOv1T5DxmT8uVm-wRuXrDPi37yFxE3CrgqjgDX01H9Ky_xqRNhMf7ZaEo-vBdh4W5hmE8SWnhl_oag7MazzYE/s1280/photo_2023-06-30_11-07-51.jpg