ពលរដ្ឋកូរ៉េខាងត្បូងទិញអំបិលស្តុកទុកមុនជប៉ុនបង្ហូរទឹកកខ្វក់ចូលសមុទ្រ
ប្រទេសកូរ៉េខាងត្បូង ៖ ពលរដ្ឋកូរ៉េខាងត្បូងបាននាំគ្នាទិញអំបិល និងទំនិញចាំបាច់ផ្សេងៗមកស្តុកទុក ដោយសារពួកគេបារម្ភពីផលប៉ះពាល់សុខភាព ខណៈប្រទេសជប៉ុននឹងបង្ហូរទឹកកខ្វក់ដ៏ច្រើនចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ចូលក្នុងសមុទ្រប៉ាស៊ីហ្វិក នាពេលឆាប់ៗនេះ ។
ការប្រមូលទិញអំបិលមកស្តុកទុកបានធ្វើឱ្យផលិតផលអំបិលលក់នៅតាមផ្សារទំនើប និងតម្លៃអំបិលកើនឡើងខ្ពស់ជិត២៧% នៅខែមិថុនា ឆ្នាំ២០២៣ បើធៀបនឹងរយៈពេល២ខែមុននេះ ។ មន្ត្រីកូរ៉េខាងត្បូងជូនដំណឹងថា បញ្ហាអាកាសធាតុ និងការផលិតអំបិលធ្លាក់ចុះ គឺជាមូលហេតុមួយដែលធ្វើឱ្យតម្លៃអំបិលកើនឡើងផងដែរ ។
រដ្ឋាភិបាលកូរ៉េខាងត្បូងបានដោះស្រាយបញ្ហានេះ ដោយការបញ្ចេញអំបិលទៅកាន់ទីផ្សារចំនួន៤៥តោនក្នុង១ថ្ងៃ ។ អំបិលរបស់រដ្ឋាភិបាលនឹងលក់ក្នុងតម្លៃថោកជាងអំបិលទូទៅ២០% រហូតដល់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ។ ក្រៅពីនេះ ភ្នាក់ងារជលផលកូរ៉េខាងត្បូងនឹងត្រួតពិនិត្យចម្ការអំបិលថា តើមានលាយឡំជាមួយធាតុវិទ្យុសកម្មដែរឬទេ ? ហើយគេក៏បានហាមនាំចូលអាហារសមុទ្រពីតំបន់នៅក្បែរ Fukushima នៅឆ្នេរសមុទ្រភាគខាងកើតរបស់ជប៉ុន ។)
ចំណែកប្រទេសជប៉ុនបានជូនដំណឹងយ៉ាងលម្អិតទៅកាន់ប្រទេសជិតខាង ដែលមានព័ត៌មានវិទ្យាសាស្ត្រគាំទ្រគម្រោងការបង្ហូរទឹកកខ្វក់ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima ចូលក្នុងសមុទ្រ ។ ជប៉ុនជូនដំណឹងថា ទឹកប្រើប្រាស់សម្រាប់ធ្វើឱ្យគ្រឿងម៉ាស៊ីននុយក្លេអ៊ែរត្រជាក់ គឺបានឆ្លងកាត់ការពិនិត្យរួចអស់ហើយ និងមានសុវត្ថិភាព ។
ទោះយ៉ាងណា បើតាមការស្ទង់មតិមួយធ្វើឡើងដោយក្រុម Research View របស់កូរ៉េខាងត្បូង កាលពីខែឧសភា ឆ្នាំ២០២៣ បង្ហាញថា អ្នកឆ្លើយសំណួរនៅកូរ៉េខាងត្បូងជាង៨៥% ប្រឆាំងនឹងគម្រោងរបស់ជប៉ុន ហើយមនុស្ស៧នាក់ក្នុងចំណោម១០នាក់ប្រាប់ថា ពួកគេនឹងបរិភោគអាហារសមុទ្រតិចជាងមុន បើមានការបង្ហូរទឹកកខ្វក់ចូលសមុទ្រតាមគម្រោងមែននោះ ៕ ប្រភព ៖ Nation World





ប្រភព ៖ AEC connect










.png)

.png)











នៅជុំវិញបរិវេណផ្ទះនេះគឺមានពណ៌ផ្កាឈូកទាំងអស់ ដូច្នេះភ្ញៀវនឹងមានឱកាសរកមើលតុព្យួរខោអាវរបស់តុក្កតា Barbie ដែលរួមមានសម្លៀកបំពាក់ជាច្រើនប្រភេទដូចជាអាវខូវប៊យ និងអាវបោះពុម្ពជាដើម។
ហើយក៏មានកន្លែងហាត់ប្រាណតូចមួយ ដែលបំពាក់ដោយឧបករណ៍ហាត់ប្រាណជាច្រើន និងកៅអីអង្គុយមួយចំនួនសម្រាប់អតិថិជនក្នុងការងូតទឹកលេងកំសាន្ត និងមើលសមុទ្រផងដែរ។ អ្វីដែលពិសេសបំផុតនោះគឺផ្ទះក្នុងសុបិននេះផ្តល់នូវទិដ្ឋភាពមហាសមុទ្របែប Panoramic និងមានអាងហែលទឹកគ្មានដែនកំណត់ ព្រមទាំងជាកន្លែងសមាធិនៅខាងក្រៅផងដែរ៕:format(webp)/https://www.thestar.com/content/dam/thestar/entertainment/2022/07/30/suddenly-barbie-is-everywhere-and-her-dreamhouse-is-in-mississauga/option_a.jpg)

.png)


.png)







