បរទេស៖ វិស្វករជនជាតិអ៊ុយក្រែនម្នាក់គឺលោក Sergii Gordieiev ដែលជា YouTuberដ៏ល្បីល្បាញនៅក្នុងបណ្តាញសង្គម បានរចនាកង់ថ្មីមួយគួរឱ្យចាប់អារម្មណ៍ដែលផ្លាស់ទីនៅលើខ្សែសង្វាក់ជំនួសឱ្យកង់រាងជារង្វង់។
យោងតាមប្រភពព័ត៌មាន Interesting Engineering ដែលបានរាយការណ៍នៅថ្ងៃទី ២៨ ខែមិថុនា បានឱ្យដឹងថា លោក Gordielev បានចំណាយពេលជាច្រើនឆ្នាំដើម្បីបង្កើតការរចនាកង់ប្លែកៗ ដែលប្រឈមនឹងការយល់ឃើញរបស់មនុស្សចំពោះវត្ថុប្រចាំថ្ងៃ។ គំនិតច្នៃប្រឌិត និងថ្វីដៃដ៏ប៉ិនប្រសប់របស់គាត់បានបញ្ជាក់ថា សូម្បីតែវត្ថុធម្មតាបំផុតក៏អាចប្រែក្លាយទៅជារបស់ដែលពិសេសបានដែរ។A blogger has created a bike without wheels, and it rides! (video) |  gagadget.com

ដូច្នេះហើយ ដើម្បីបង្កើតកង់ដែលគ្មាកាំ របស់លោក Gordieiev បានប្រើចង្កឹះដែលធ្វើពីស៊ុមដែកដ៏វែងមួយដោយភ្ជាប់ទៅនិងសង្វាក់ និងបន្ថែមគម្របសំបកកង់ ដែលបង្កើតបានជាផ្នែកមួយស្រដៀងនឹងធុងទឹក។ លោក Gordieiev ក៏បានបន្ថែមខ្សែសង្វាក់មួយទៀតទៅនឹងតួដើម្បីបញ្ចូលគ្នានូវឈ្នាន់ដោយភ្ជាប់ឈ្នាន់ទៅផ្នែកខាងលើនៃអ័ក្សខាងក្រោយ ហើយអ័ក្សខាងមុខនិងខាងក្រោយត្រូវបានជួសជុលនៅចំនុចពីរដើម្បីធានាថាមុំស្រួចត្រូវបានរក្សានៅពេលបើកបរ។Inventor Builds Strange Bicycle Without Wheels, Just Treads - TechEBlog

បន្ទាប់ពីការសាងសង់ត្រូវបានបញ្ចប់លោក Gordieiev ក៏បានយកកង់នោះចេញទៅតាមផ្លូវដើម្បីសាកល្បង រួមជាមួយនឹងខ្សែសង្វាក់ដ៏មានប្រសិទ្ធភាព ប្រព័ន្ធជំរុញរបស់កង់មានខ្សែក្រវ៉ាត់ដ្រាយដែលដាក់នៅមុំសេសទៅនឹងស៊ុមកង់ធម្មតា។ ខណៈពេលដែលការរត់ទៅមុខហាក់ដូចជារលូនល្អ Gordieiev ក៏បានជួបប្រទះបញ្ហាមួយចំនួនផងដែរ ដោយការរចនានេះបានធ្វើឱ្យមានការលំបាកក្នុងការរត់នៅលើផ្លូវរដេបរដុប ឬឧបសគ្គទូទៅដែលអ្នកជិះកង់ជួបប្រទះជារៀងរាល់ថ្ងៃ ដូចជាប្រហោង ឬចង្អូរនៅលើផ្លូវ។ ទោះជាយ៉ាងណាលោកបានបញ្ជាក់ថាកង់គ្មានកាំរបស់លោកគ្រាន់តែជាបទពិសោធន៍ថ្មីរបស់លោក និងសម្រាប់ការកំសាន្តតែប៉ុណ្ណោះ។ ប្រភព៖vnexpress