ប្រទេសថៃ ៖ កាលពីចុងខែមេសា ឆ្នាំ២០២៣ គេហទំព័រសម្រាប់ការធ្វើដំណើរឈ្មោះ The Boutique Adventurer បានចាត់ចំណាត់ថ្នាក់អាកាសយានដ្ឋានមានគ្រោះថ្នាក់បំផុតនៅលើពិភពលោក ក្នុងចំណោមនោះអាកាសយានដ្ឋានដនមឿង ប្រទេសថៃ ក៏បានជាប់ចំណាត់ថ្នាក់ជាអាកាសយានដ្ឋានមានគ្រោះថ្នាក់ផងដែរ ។
អាកាសយានដ្ឋានមានគ្រោះថ្នាក់ទាំងនេះស្ថិតនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសបានអភិវឌ្ឍន៍រួចហើយ ដូចជា សហរដ្ឋអាមេរិក បារាំង ជប៉ុន និងន័រវេស ។ មូលហេតុ និងការចាត់ចំណាត់ថ្នាក់គ្រោះថ្នាក់របស់អាកាសយានដ្ឋាន គឺគេបានបែងចែកតាមប្រភេទដូចជា កម្ពស់ ប្រវែងផ្លូវរត់ ទីតាំងផ្លូវរត់ និងកត្តាផ្សេងៗដូចជា សង្គម ស្ថានការណ៍នយោបាយ និងហេតុការណ៍ចលាចល ។
អាកាសយានដ្ឋានមានគ្រោះថ្នាក់លំដាប់ទី១ គឺអាកាសយានដ្ឋានអន្តរជាតិ Kansai នៅប្រទេសជប៉ុន ពីព្រោះទីតាំងរបស់វាប្រឈមនឹងកើតគ្រោះធម្មជាតិ ជាពិសេស រញ្ជួយដី និងមានខ្យល់ព្យុះញឹកញាប់ជារៀងរាល់ឆ្នាំ ។ ចំណែកមូលហេតុចម្បងដែលធ្វើឱ្យអាកាសយានដ្ឋានដនមឿងរបស់ថៃ មានគ្រោះថ្នាក់បំផុតលើពិភពលោកដែរនោះ ដោយសារទីតាំង Runway របស់អាកាសយានដ្ឋាននេះអមដោយទីលានវាយកូនហ្គោល ដែលធ្វើឱ្យគ្មានសុវត្ថិភាព ។ ក្រៅពីនេះ ភ្នាក់ងារអាកាសចរណ៍ស៊ីវិលអន្តរជាតិ (ICAO) បានដាក់ទង់ក្រហមថា អាកាសចរណ៍ស៊ីវិលថៃគ្មានសុវត្ថិភាព និងគ្មានស្តង់ដារ មុនពេលដកទង់ក្រហមចេញវិញនៅឆ្នាំ២០២០ ។
អាកាសយានដ្ឋានមានគ្រោះថ្នាក់បំផុតនៅលើពិភពលោក រួមមាន ៖
1. អាកាសយានដ្ឋានអន្តរជាតិ Kansai ប្រទេសជប៉ុន
2. អាកាសយានដ្ឋាន Barra International Airport (ប្រទេសស្កុតឡេន)
3. Wellington International Airport (ប្រទេសនូវែលសេឡង់)
4. Princess Juliana International Airport (Saint Martin)
5. Lukla Airport (ប្រទេសនេប៉ាល់)
6. Paro Airport (ប្រទេសប៊ូតាន)
7. Santos Dumont Airport (ប្រទេសប្រេស៊ីល)
8. McMurdo Station (Antarctica)
9. Svalbard Airport (ប្រទេសន័រវេស)
10. Gustaf III Airport (ប្រទេសការ៉ាប៊ីន)
11. Saba Airport (Dutch Caribbean)
12. Gisborne Airport (New Zealand)
13. Madeira Airport (Portugal)
14. Narsarsuaq Airport (Greenland)
15. Gibraltar International Airport (Gibraltar)
16. San Diego International Airport (California, USA)
17. Toncontín International Airport (Honduras)
18. Aspen/Pitkin County Airport (Colorado, USA)
19. Alejandro Velasco Astete Cusco International Airport (Peru)
20. Kai Tak Airport (Hong Kong)
21. Agatti Aerodrome/Airport (India)
22. Cleveland Hopkins International (Cleveland, USA)
23. Telluride Regional Airport (Colorado, USA)
24. Congonhas-São Paulo Airport (Brazil)
25. Courchevel Airport (France)
26. Don Mueang International Airport (Thailand)
27. Tioman Island Airport (Malaysia)
28. Shimla Airport (India)
29. Damascus International Airport (Syria)
គួរបញ្ជាក់ថា អាកាសយានដ្ឋានដនមឿង (Don Mueang International Airport) មានឈ្មោះដើមហៅថា អាកាសយានដ្ឋានក្រុងថេប ដែលបានដំណើរការជាលើកដំបូង នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ១៩១៤ ។ ក្រោយមក អាកាសយានដ្ឋាននេះបានផ្អាកជាបណ្តោះអាសន្ននៅឆ្នាំ២០០៦ ហើយផ្លាស់ប្តូរជាកន្លែងជួសជុលយន្តហោះ បណ្តុះបណ្តាលការហោះហើរ និងជាចំណតយន្តហោះផ្ទាល់ខ្លួនរបស់បុគ្គលសំខាន់ ។ អាកាសយានដ្ឋាននេះបានបើកដំណើរការឡើងវិញនៅឆ្នាំ២០១២ ដែលធ្វើឱ្យអាកាសយានដ្ឋានដនមឿងមានអាយុកាលចាស់បំផុតនៅអាស៊ី និងលើពិភពលោក ហើយនៅតែដំណើរការរហូតមកដល់ពេលបច្ចុប្បន្ន ៕ ប្រភព ៖ khaochaobaan










