ពិតណាស់ មនុស្សជាច្រើនតែងជួបប្រទះនឹងបញ្ហាសក់ជ្រុះ សក់ស្តើង សក់ខូច សក់បែកចុង និងសក់មិនមានសំណើមជាដើម។ ដូច្នេះហើយថ្ងៃនេះ KBN News សូមរៀបរាប់អំពីអាហារ ៧ មុខដែលមានប្រសិទ្ធភាពបំផុត ក្នុងការជួយពង្រឹងឫសសក់ ធ្វើឱ្យសក់វែងក្រាស់ និងមានសុខភាពល្អ ដែលអាហារទាំងនោះមានដូចជា៖Tips To Get Healthy Hair

១.ផ្លែល្ហុង៖ ល្ហុងសម្បូរទៅដោយសារធាតុ Beta-carotene ដែលសារធាតុចិញ្ចឹមនេះមានតួនាទីចិញ្ចឹមសក់ឱ្យមានភាពស្រស់ស្អាត និងភ្លឺរលោង ក៏ដូចជាជួយកាត់បន្ថយបញ្ហាសក់ជ្រុះ ជួយចិញ្ចឹមស្បែកឱ្យស្អាត និងមានសុខភាពល្អផងដែរ។How To Eat Papaya, For The Uninitiated

២.ផ្លែប៉េស៖ ផ្លែប៉េសសម្បូរទៅដោយសារធាតុ Biotin ដែលជួយកាត់បន្ថយបញ្ហាជ្រុះសក់ និងជួយពន្លឿនការលូតលាស់សក់បានលឿនផងដែរ។Peaches : Foodwise

៣.ការ៉ុត៖ ការ៉ុតសម្បូរទៅដោយសារធាតុ Beta-carotene កាល់ស្យូម ប៉ូតាស្យូម ជាតិដែក ផូស្វ័រ វីតាមីន C និងវីតាមីន E ដែលសារធាតុចិញ្ចឹមទាំងនេះសុទ្ធតែមានសារៈសំខាន់សម្រាប់សក់ ជួយបំប៉នសក់អោយមានសុខភាពល្អ កាត់បន្ថយការបែកចុង បានយ៉ាងល្អ សំខាន់វាក៏ជួយបំប៉នឫសសក់ឱ្យរឹងមាំជាងមុនផងដែរ។Are Carrots A Fruit Or Vegetable? Here's Why - AZ Animals

៤.ផ្កាខាត់ណា៖ ផ្កាខាត់ណាសម្បូរទៅដោយប្រូតេអ៊ីន និងវីតាមីន C ដែលអាចជួយឱ្យសក់រឹងមាំ ខ្មៅ ភ្លឺ រលោង ហើយថែមទាំងជួយជំរុញអោយសក់ដុះលឿនផងដែរ។Broccoli | SNAP-Ed

៥.គ្រាប់ល្ពៅ៖ គ្រាប់ល្ពៅសម្បូរទៅដោយជាតិស័ង្កសី ដែលមានប្រសិទ្ធភាពក្នុងការកាត់បន្ថយសក់បែកចុង ឬផុយស្រួយ និងធ្វើឱ្យសក់មានពណ៌ខ្មៅភ្លឺរលោងបែបធម្មជាតិ។What is the Difference Between Pumpkin Seeds and Pepitas?

៦.ស៊ុតមាន់៖ ស៊ុតមាន់សម្បូរទៅដោយសារធាតុ biotin និងប្រូតេអ៊ីន ដែលសារធាតុចិញ្ចឹមទាំងពីរនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សក់ ជួយចិញ្ចឹមឫសសក់ និងជួយកាត់បន្ថយការជ្រុះសក់ផងដែរ។Egg | Definition, Characteristics, & Nutritional Content | Britannica

៧.ទឹកសណ្តែក៖ ទឹកសណ្តែកមានផ្ទុកអ៊ីសូហ្វ្លាវ៉ូនខ្ពស់ ដែលជួយជំរុញសក់ ឱ្យលូតលាស់លឿន ហើយក៏ជាសារធាតុដែលជួយកាត់បន្ថយកូឡេស្តេរ៉ុល ជួយធ្វើឱ្យឈាមមានតុល្យភាព និងជួយគ្រប់គ្រងការបង្កើតជាតិខ្លាញ់ក្នុងរាងកាយផងដែរ៕What is soy milk and is it good for you? - Healthy Food Guide ប្រភព៖sanook